Liberty carz logo

News: Color of Luck – Liberty Carz’s Red Car Collection

DEC 20, 2023

ពណ៌ក្រហម មិនមែនគ្រាន់តែជាពណ៌ដែលបង្ហាញនូវអំណាច និងភាពជឿជាក់តែប៉ុណ្ណោះទេ វាក៏ជាពណ៌ដែលនាំសំណាងជូនលោកអ្នកផងដែរ។ បើយើងក្រលេកមកមើលលើរថយន្ត យើងអាចឃើញថាពណ៌ក្រហមបានក្លាយជាជម្រើសដែលពេញនិយមបំផុត ដោយសារតែភាពទាក់ទាញរបស់វា។ ដូច្នេះហើយ Liberty Carz សូមនាំយកនូវបញ្ជីរថយន្តពណ៌ក្រហមដ៏ស្រស់ស្អាតជូនលោកអ្នកទស្សនាខាងក្រោមនេះដូចតទៅ ។

1.Toyota Fortuner ឆ្នាំ២០២០

ភាពលេចធ្លោរបស់រថយន្ត Toyota Fortuner ឆ្នាំ២០២០ បានផ្ដោតសំខាន់ទៅលើរចនាបទដ៏ប្រណីតរបស់រថយន្តជាចំបង។ ពណ៌ក្រហមដ៏ស្រស់ឆើតឆាយរបស់រថយន្តនេះបានទាក់ទាញការចាប់អារម្មណ៍ពីអ្នកបើកបរគ្រប់ទិសទី។

2.Kia Morning ឆ្នាំ២០១០

Kia Morning ឆ្នាំ២០១០ ​ពណ៌​ក្រហម​ភ្លឺនេះ​បាន​លាយ​បញ្ចូល​គ្នានៃភាព​ទាន់សម័យ និង​ភាព​ទំនើប។ រថយន្តដ៏តូចច្រលឹងនេះគឺសាកសមបំផុតសម្រាប់ការបើកបរក្នុងទីក្រុង និងសម្រាប់ការធ្វើដំណើរទៅទីជិតៗ។

3.Toyota Prius ឆ្នាំ២០១០

ពណ៌ក្រហមបែកទឹកក្រូចរបស់ Toyota Prius ឆ្នាំ២០១០ មិនត្រឹមតែបញ្ជាក់ពីភាពរចនាដ៏ស្រស់ស្អាតរបស់រថយន្តនេះតែប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងឆ្លុះបញ្ចាំងពីលក្ខណៈពិសេសរបស់ Toyota ទៅលើការផលិតរថយន្តដោយប្រើប្រាស់បច្ចេកវិទ្យា ដើម្បីកាត់បន្ថយការប៉ះពាល់ដល់បរិស្ថានផងដែរ។Toyota Raize ឆ្នាំ២០២៣

4.Toyota Raize ឆ្នាំ២០២៣

ពណ៌ក្រហមបានតំណាងឱ្យភាពវ័យក្មេង និងថាមពលដ៏ខ្លាំងខ្លា។ ជាមួយនឹងរចនាបទរថយន្តបែបស្ព័រ Raize បានក្លាយជារថយន្តមួយដែលទទួលបានប្រជាប្រិយភាពជាខ្លាំងជាមួយអ្នកបើកបរទាំងឡាយ។

5.Toyota GR Supra ឆ្នាំ២០២០

កំពូលរថយន្តស្ព័រ Toyota GR Supra ឆ្នាំ២០២០ មិនត្រឹមតែធ្វើឱ្យមានការចាប់អារម្មណ៍ជាមួយនឹងថាមពលម៉ាសុីនដ៏ខ្លាំងក្លារបស់វាប៉ុណ្ណោះទេ ប៉ុន្តែវាក៏ទាក់ទាញអ្នកបើកបរជាមួយនឹងផ្នែកខាងក្រៅដ៏ប្រណីតផងដែរ។

សរុបមក រថយន្ត​ពណ៌​ក្រហម​មិន​គ្រាន់​តែ​ជា​មធ្យោបាយ​សម្រាប់ការធ្វើ​ដំណើរ​ប៉ុណ្ណោះ​ទេ វាក៏​ជា​និមិត្តរូប​ដែលបញ្ជាក់ពី​សោភ័ណភាព និង​រចនាបថ​របស់រថយន្តនីមួយៗផងដែរ។ ប្រសិនបើលោកអ្នកជាអ្នកស្រលាញ់រថយន្តនោះ ការធ្វើជាម្ចាស់រថយន្តពណ៌ក្រហមនឹងបន្ថែមភាពទាក់ទាញ និងភាពប្រណីតម្យ៉ាងដល់ការបើកបររបស់អ្នក។

ចង់ដឹងមែនទេថា Liberty Carz នឹង​បង្ហាញរថយន្តម៉ាកអ្វីផ្សេងទៀត​បន្ទាប់? ដូច្នេះ សូមកុំភ្លេចរង់ចាំតាមដានព័ត៌មានថ្មីៗរបស់Liberty Carz ទៀតណា៎!

Our Success Story: Liberty Carz App - No.1 Car Trading App in Cambodia

Liberty Carz application has revolutionized the auto industry in Cambodia with impressive numbers, defining our success in the online car marketplace.

14.6K+

Cars

672

Stores

9,318

Sold Car

924

Checked Car