លក្ខខណ្ឌប្រើប្រាស់ Liberty Carz
បច្ចុប្បន្នភាពចុងក្រោយ : JAN 04, 2024
ផ្នែកទី ១ ៖ លក្ខខណ្ឌទូទៅ
គេហទំព័រ/កម្មវិធីនេះ គឺជាទីផ្សាររថយន្តឌីជីថល ដែលប្រមូលផ្តុំអ្នកប្រើប្រាស់ អ្នកលក់រថយន្ត អ្នកផ្ដល់សេវាកម្មរថយន្ត អ្នកផ្គត់ផ្គង់ផលិតផល និងអ្នកជំនាញក្នុងឧស្សាហកម្មរថយន្ត។ គេហទំព័រ/កម្មវិធីនេះត្រូវបានដំណើរការដោយ Liberty Technology Co.,Ltd (នៅទីនេះហៅថា "យើង" "យើងខ្ញុំ" ឬ "របស់យើង")។ អ្នកប្រើប្រាស់ (នៅទីនេះហៅថា "លោកអ្នក") និងត្រូវបានណែនាំឱ្យអានលក្ខខណ្ឌរបស់យើងខ្ញុំ (តទៅនេះហៅថា "លក្ខខណ្ឌ") ដោយប្រុងប្រយ័ត្ន មុនពេលបន្តប្រើប្រាស់គេហទំព័រ/កម្មវិធីរបស់យើងខ្ញុំ។ លក្ខខណ្ឌទាំងអស់ គ្រប់គ្រងការប្រើប្រាស់គេហទំព័រ/កម្មវិធីរបស់យើងខ្ញុំ ហើយអនុវត្តចំពោះអ្នកប្រើប្រាស់ទាំងអស់នៃគេហទំព័រ/កម្មវិធីរបស់យើងខ្ញុំ រួមមាន អ្នកស្វែងរក អ្នកលក់ អតិថិជន ពាណិជ្ជករ និង/ឬ អ្នករួមចំណែកនៃមាតិកា។ តាមរយៈការចូលប្រើប្រាស់ ឬបន្តប្រើប្រាស់គេហទំព័រ/កម្មវិធីរបស់យើងខ្ញុំ លោកអ្នកយល់ព្រម ចំពោះរាល់លក្ខខណ្ឌទាំងអស់ ដែលមានចែងនៅទីនេះ។ លក្ខខណ្ឌទាំងអស់នេះ គឺមានគោលបំណងការពារអ្នកប្រើប្រាស់គេហទំព័រ/កម្មវិធីរបស់យើងខ្ញុំ ហើយការប្រើប្រាស់គេហទំព័រ/កម្មវិធីរបស់លោកអ្នក បញ្ជាក់អំពីការព្រមព្រៀងរបស់លោកអ្នកជាមួយនឹងលក្ខខណ្ឌទាំងអស់នេះ ។ ប្រសិនបើលោកអ្នកមិនយល់ព្រមជាមួយលក្ខខណ្ឌណាមួយទេ សូមមេត្ដាកុំប្រើប្រាស់គេហទំព័រ/កម្មវិធីនេះ។
ផ្នែកទី ២ ៖ ការរក្សាសិទ្ធិ
យើងខ្ញុំរក្សាសិទ្ធិដោយឆន្ទានុសិទ្ធិក្នុងការសម្រេចធ្វើវិសោធនកម្ម ផ្លាស់ប្តូរ ឬធ្វើបច្ចុប្បន្នភាពលើលក្ខខណ្ឌណាមួយនៅពេលណាក៏បាន ។ រាល់ការធ្វើវិសោធនកម្ម នឹងមានប្រសិទ្ធភាពភ្លាមៗ បន្ទាប់ពីការជូនដំណឹង។ លោកអ្នកមានទំនួលខុសត្រូវ ក្នុងការត្រួតពិនិត្យលក្ខខណ្ឌរបស់យើងខ្ញុំជារឿយៗ ។ តាមរយៈការប្រើប្រាស់ ឬបន្តប្រើប្រាស់គេហទំព័រ/កម្មវិធីរបស់យើងខ្ញុំ បន្ទាប់ពីការជូនដំណឹងអំពីការកែប្រែ នេះ លោកអ្នកយល់ព្រមទទួលយកនូវលក្ខខណ្ឌដែលបានកែប្រែថ្មី ។ ប្រសិនបើលោកអ្នកមិនទទួលយកលក្ខខណ្ឌដែលបានកែសម្រួលណាមួយរបស់យើងខ្ញុំ សូមលោកអ្នកមេត្ដាឈប់ប្រើប្រាស់គេហទំព័រ/កម្មវិធី ភ្លាមៗ។ បន្ថែមពីលើនេះ នៅពេលប្រើប្រាស់សេវាកម្ម លើគេហទំព័រ/កម្មវិធីរបស់យើងខ្ញុំ លោកអ្នកយល់ព្រមចំពោះគោលការណ៍ណែនាំ ឬបទបញ្ញត្ដិដែលបានបង្ហោះ ដែលអនុវត្តចំពោះសេវាកម្មទាំងនោះ ។ យើងខ្ញុំរក្សាសិទ្ធិ ប៉ុន្តែមិនមានកាតព្វកិច្ចលុបចោល ផ្លាស់ទីតាំង ឬកែសម្រួលការ ផ្សព្វផ្សាយ ឬការបង្ហោះណាមួយនៅលើគេហទំព័រ/កម្មវិធីរបស់យើងខ្ញុំ ដោយពុំតម្រូវឱ្យមានការជូនដំណឹងជាមុន ។
ផ្នែកទី ៣ ៖ ការចុះឈ្មោះគណនី និងការចូលជាសមាជិក
ដើម្បីចូលទៅប្រើប្រាស់មុខងារផ្សេងៗនៃគេហទំព័រ/កម្មវិធីរបស់យើងខ្ញុំ លោកអ្នកត្រូវបានអនុញ្ញាត្តឱ្យចុះឈ្មោះជាមួយគេហទំព័រ/កម្មវិធីរបស់យើងខ្ញុំ ។ តាមរយៈការប្រើប្រាស់គេហទំព័រ/កម្មវិធីរបស់យើងខ្ញុំ លោកអ្នកត្រូវមានអាយុស្របច្បាប់ ឬមានសិទ្ធិស្របច្បាប់ក្នុងការចូលប្រើប្រាស់គេហទំព័រ/កម្មវិធីរបស់យើងខ្ញុំ។ ដើម្បីចុះឈ្មោះ និងប្រើប្រាស់សេវាកម្មដែលមាននៅក្នុងគេហទំព័រ/កម្មវិធីរបស់យើងខ្ញុំ លោកអ្នកអាចតម្រូវឱ្យបំពេញ និង/ឬដាក់ឯកសារយោងមួយចំនួន ជាផ្នែកនៃ KYC។ តាមរយៈការចុះឈ្មោះគេហទំព័រ/កម្មវិធីរបស់យើងខ្ញុំ លោកអ្នកយល់ព្រម ៖ ក) ផ្តល់ព័ត៌មានពិត ត្រឹមត្រូវ អាចប្រើប្រាស់បាន និងពេញលេញអំពីខ្លួន ដូចដែលបានស្នើក្នុងទម្រង់ចុះឈ្មោះ (ព័ត៌មានទាំងនោះជា "ទិន្នន័យចុះឈ្មោះ")។ ខ) រក្សា និងធ្វើបច្ចុប្បន្នភាពទិន្នន័យចុះឈ្មោះភ្លាមៗ ដើម្បីធានាភាពច្បាស់លាស់ ត្រឹមត្រូវ អាចប្រើការបាន និងពេញលេញគ្រប់ពេលវេលា ។ ប្រសិនបើលោកអ្នកផ្តល់ព័ត៌មានណាមួយដែលមិនពិត មិនត្រឹមត្រូវ មិនអាចប្រើការបាន ឬមិនពេញលេញ ឬក្នុងករណីដែលយើងខ្ញុំមានហេតុផលសមស្របដើម្បីវិនិច្ឆ័យ ថាព័ត៌មានផ្ដល់ជូនទាំងនោះ គឺមិនពិត មិនត្រឹមត្រូវ មិនអាចប្រើការបាន ឬមិនពេញលេញ ឬក្នុងករណីមានការក្លែងបន្លំ ឬការទាក់ទងអតិថិជន និង/ឬអ្នកលក់ និង / ឬអ្នកទិញ របស់យើងខ្ញុំ ឬក្នុងករណីនាំឱ្យប៉ះពាល់ដល់ផលប្រយោជន៍ ឬកេរ្តិ៍ឈ្មោះ យើងខ្ញុំមានសិទ្ធិផ្អាក ឬបិទគណនីរបស់លោកអ្នក ហើយបដិសេធរាល់ការប្រើប្រាស់សេវាកម្មរបស់យើងខ្ញុំ ក្នុងពេលបច្ចុប្បន្ន ឬអនាគត (ឬផ្នែកណាមួយនៃសេវានោះ)។ យើងក៏រក្សាសិទ្ធិក្នុងការបដិសេធ ការសុំចូលជាសមាជិក សម្រាប់បុគ្គលណាម្នាក់ ដោយផ្អែកតាមឆន្ទានុសិទ្ធិរបស់យើងខ្ញុំ ។ នៅពេលបញ្ចប់ដំណើរការចុះឈ្មោះ លោកអ្នកនឹងទទួលបាន គណនីកំណត់មួយ រួមជាមួយនឹងឈ្មោះប្រើប្រាស់ និងពាក្យសម្ងាត់ ។ លោកអ្នកត្រូវទទួលខុសត្រូវក្នុងការថែរក្សាឈ្មោះប្រើប្រាស់ និងពាក្យសម្ងាត់របស់លោកអ្នក ហើយត្រូវទទួលខុសត្រូវទាំងស្រុងចំពោះរាល់សកម្មភាពទាំងអស់ដែលកើតឡើងនៅក្រោមឈ្មោះគណនីរបស់លោកអ្នក ។ លោកអ្នកយល់ព្រមជូនដំណឹងជាបន្ទាន់ ក្នុងករណីដែលមាន ការប្រើប្រាស់គណនីរបស់អ្នកដោយគ្មានការអនុញ្ញាត ឬការបំពានលើសុវត្ថិភាពណាមួយផ្សេងទៀត ។ យើងខ្ញុំនឹងមិនទទួលខុសត្រូវចំពោះការបាត់បង់ ឬការខូចខាតណាមួយដែលកើតចេញពីការខកខានរបស់លោកអ្នក ក្នុងការអនុលោមតាមបទបញ្ញត្ដិខាងលើនេះ។ លោកអ្នកយល់ច្បាស់ថា មិនមែនគ្រប់ផលិតផល ឬសេវាកម្មទាំងអស់ ដែលបានបង្ហោះនៅលើគេហទំព័រ/កម្មវិធីរបស់យើងខ្ញុំ សុទ្ធសឹងតែមានស្រាប់សម្រាប់លក់ទិញនោះទេ ពីព្រោះថា ផលិតផល ឬសេវាកម្មទាំងអស់នោះ អាចកម្មវត្ថុនៃលក្ខខណ្ឌផ្តល់ជូនពីម្ចាស់ផ្ទាល់ ឬលក្ខខណ្ឌផ្សេងទៀត ។ លោកអ្នកក៏យល់ច្បាស់ទៀតដែរថា មានផលិតផល និង/ឬសេវាកម្ម មួយចំនួននៅលើ គេហទំព័រ/កម្មវិធីរបស់យើងខ្ញុំ ដែលអាចមានគោលការណ៍លក់ទិញផ្ទាល់ខ្លួន និង/ឬលក្ខខណ្ឌពិសេសនៃសេវាកម្ម ។ លោកអ្នកមានទំនួលខុសត្រូវ ក្នុងការត្រួតពិនិត្យដោយនូវគោលការណ៍ និងលក្ខខណ្ឌទាំងនោះ ឱ្យបានច្បាស់លាស់មុនពេលធ្វើការសម្រេចចិត្តណាមួយ។
ផ្នែកទី ៤ ៖ ការហាមឃាត់
លោកអ្នកអាចប្រើគេហទំព័រ/កម្មវិធីរបស់យើងខ្ញុំ ក្នុងគោលបំណងស្របច្បាប់តែប៉ុណ្ណោះ។ លោកអ្នកមិនត្រូវប្រើប្រាស់គេហទំព័រ/កម្មវិធីរបស់យើងខ្ញុំដាច់ខាត ក្នុងគោលបំណង ៖ (ក) ធ្វើសកម្មភាពណាមួយដែលបង្កើតបន្ទុកធំមិនសមហេតុផល ឬមិនសមាមាត្រ ឬធ្វើឱ្យមានតម្រូវការចរាចរណ៍ច្រើនពេកនៅលើហេដ្ឋារចនាសម្ព័ន្ធរបស់គេហទំព័រ/កម្មវិធី ដូចជាសារឥតបានការ ឬឧបករណ៍ស្រដៀងគ្នាផ្សេងទៀត។ (ខ) បង្ហាញ ឬចែករំលែកពាក្យសម្ងាត់ និង/ឬលេខបញ្ជាក់ជាមួយភាគីទីបី ដោយគ្មានការអនុញ្ញាតសម្រាប់ការប្រើប្រាស់ ឬគោលបំណងណាមួយដែលគ្មានការអនុញ្ញាត។ (គ) ព្យាយាមបំបែក ឬផ្តាច់កម្មវិធី ឬកូដកម្មវិធីដែលបង្កើតជាផ្នែកមួយ ឬផ្នែកទាំងមូល នៃគេហទំព័រ/កម្មវិធី។ (ឃ) បង្ហោះ បង្ហោះសារ អ៊ីមែល ឬបញ្ជូនព័ត៌មាន ខ្លឹមសារ ឬសិទ្ធិកម្មសិទ្ធិណាមួយ ដែលលោកអ្នកមិនមានសិទ្ធិ ក្រោមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ។ (ង) ប្រើប្រាស់កម្មវិធីណាមួយ ឬបច្ចេកវិទ្យាផ្សេងទៀតដើម្បី មិនថាតាមរយៈដំណើរការដោយដៃ ឬឧបករណ៍ស្វ័យប្រវត្តិ ដើម្បីចម្លង លួច ទាញយក កោស ឬអនុវត្តអំពើខុសច្បាប់ផ្សេងទៀតនៅលើគេហទំព័រ/កម្មវិធី ឬមាតិការរបស់យើងខ្ញុំ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរជាមុន ។ (ច) ប្រើប្រាស់កម្មវិធីណាមួយ ឬបច្ចេកវិទ្យាផ្សេងទៀតដើម្បី ទោះជាតាមរយៈដំណើរការដោយដៃ ឬឧបករណ៍ស្វ័យប្រវត្តិក៏ដោយ ដើម្បីជ្រៀតជ្រែក ឬព្យាយាមជ្រៀតជ្រែកក្នុងទម្រង់បែបណាមួយ ជាមួយនឹងដំណើរការនៃគេហទំព័រ/កម្មវិធីរបស់យើង រួមមានការបញ្ជូនមេរោគ ពពួក Worm Defects Trojan ឬឧបករណ៍ផ្សេងទៀតដែលមានលក្ខណៈបំផ្លិចបំផ្លាញ។ (ឆ) ប្រើប្រាស់គេហទំព័រ/កម្មវិធីរបស់យើងខ្ញុំ ឬខ្លឹមសារណាមួយពីគេហទំព័រ/កម្មវិធី ដែលយើងខ្ញុំយល់ថា មិនសមហេតុផល និង/ឬមិនសម្រាប់គោលបំណងដែលគេហទំព័រ/កម្មវិធីត្រូវបានបង្កើតឡើងសម្រាប់។ (ជ) រំលោភលើកម្មសិទ្ធិបញ្ញារបស់យើងខ្ញុំ រួមមានសិទ្ធិអ្នកនិពន្ធ ការសម្ងាត់ពាណិជ្ជកម្ម ឬសិទ្ធិផ្សេងទៀតដែលយើងខ្ញុំមានសិទ្ធិទទួលបាន។ និង (ឈ) ចូលប្រើប្រាស់ដោយខុសច្បាប់ ឬព្យាយាមចូលដើម្បីលួចពាក្យសម្ងាត់ ព័ត៌មានផ្ទាល់ខ្លួន ឬវត្ថុផ្សេងៗដែលទាមទារឱ្យមានការអនុញ្ញាតជាមុន ដែលបំពានលើខ្លឹមសារដែលយើងខ្ញុំបានកំណត់ ឬផ្ទុយនឹងច្បាប់ជាធរមាន ។ ប្រសិនបើលោកអ្នកបំពានលើសកម្មភាពហាមឃាត់ណាមួយខាងលើ យើងខ្ញុំរក្សាសិទ្ធិពេញលេញក្នុងការចាត់វិធានការទាំងអស់ដែលចាំបាច់ដើម្បីការពារ និងបង្ក្រាបការចូលប្រើប្រាស់ដោយគ្មានការអនុញ្ញាត ឬការប្រើប្រាស់គេហទំព័រ/កម្មវិធីរបស់យើងខ្ញុំដោយខុសច្បាប់ រួមមានវិធានការបច្ចេកទេស រដ្ឋបាល និងច្បាប់។
ផ្នែកទី ៥ ៖ ខ្លឹមសារ ព័ត៌មាន និងការបដិសេធនៃការធានា
ខ្លឹមសារ និងព័ត៌មានទាំងអស់នៅលើគេហទំព័រ/កម្មវិធី ត្រូវបានផ្តល់ជូនសម្រាប់តែភាពងាយស្រួល និងជាព័ត៌មានតែប៉ុណ្ណោះ ហើយយើងខ្ញុំពុំផ្ដល់ការធានាណាមួយអំពីភាពត្រឹមត្រូវ ឬភាពជាក់លាក់ទាំងស្រុងឡើយ ។ យើងខ្ញុំមិនធានាដាច់ខាតលើភាពត្រឹមត្រូវទាំងស្រុងចំពោះព័ត៌មានណាមួយដែលមាននៅលើគេហទំព័រ/កម្មវិធីរបស់យើងខ្ញុំទេ ទោះជាត្រូវបានបង្ហាញ ឬបង្កប់ន័យ ឬត្រូវបានផ្តល់ឱ្យដោយអ្នកកែសម្រួលរបស់យើងខ្ញុំ ឬភាគីទីបីណាមួយក៏ដោយ។ សម្រាប់ខ្លឹមសារ និងព័ត៌មានផ្ដល់ជូនដោយអ្នកកែសម្រួលរបស់យើងខ្ញុំ មិនត្រូវចាត់ទុកថាជាដំបូន្មាន ឬការណែនាំឡើយ ។ លោកអ្នកមិនគួរពឹងផ្អែកទាំងស្រុងលើផ្ដល់ជូនដោយអ្នកកែសម្រួលរបស់យើងខ្ញុំ ដោយមិនបានប្រឹក្សាយោបល់ជាមួយនឹងអ្នកជំនាញ ដើម្បីទទួលបានការណែនាំ និងការផ្ទៀងផ្ទាត់បន្ថែមនោះទេ។ សម្រាប់ខ្លឹមសារ និងព័ត៌មានជូនដោយភាគីទីបី ជាធម្មតាយើងខ្ញុំធ្វើការត្រួតពិនិត្យ ឬសាកសួរអំពីភាពត្រឹមត្រូវ ឬសុពលភាពនៃព័ត៌មានដែលផ្តល់ដោយភាគីទីបីនោះទេ។ សូមចងចាំថាព័ត៌មានរបស់ភាគីទីបី មិនតំណាងឱ្យទស្សនៈ ឬការយល់ដឹងរបស់យើងខ្ញុំទេ។ លោកអ្នកមិនគួរពឹងផ្អែកទាំងស្រុងលើខ្លឹមសារ និងព័ត៌មាន របស់ភាគីទីបីណាមួយ ដោយមិនបានប្រឹក្សាយោបល់ជាមួយនឹងអ្នកជំនាញ ដើម្បីទទួលបានការណែនាំ និងការផ្ទៀងផ្ទាត់បន្ថែមនោះទេ។ ម្តងម្កាល ខ្លឹមសារ និងព័ត៌មាន ដែលបានផ្ដល់ជូននៅលើគេហទំព័រ/កម្មវិធីរបស់យើងខ្ញុំអាចនឹងមានកំហុស ភាពមិនត្រឹមត្រូវ ឬការខ្វះខាតណាមួយ ដែលអាចទាក់ទងនឹងការពិពណ៌នាអំពីផលិតផល តម្លៃ ការផ្សព្វផ្សាយ ការផ្តល់ជូន និងផ្សេងៗទៀត ។ យើងខ្ញុំរក្សាសិទ្ធិគ្រប់ពេលវេលាក្នុងការផ្លាស់ប្តូរ ឬធ្វើបច្ចុប្បន្នភាពព័ត៌មាន ឬលុបចោលការបញ្ជាទិញ ឬការកក់ ប្រសិនបើព័ត៌មានណាមួយនៅលើគេហទំព័រ/កម្មវិធីរបស់យើងខ្ញុំមានភាពមិនត្រឹមត្រូវ ដោយមិនចាំបាច់ជូនដំណឹងជាមុន។ រាល់ខ្លឹមសារ និងព័ត៌មានទាំងអស់មិនមានគោលបំណង ណែនាំ គាំទ្រ ឬជំរុញសកម្មភាព ឬការជៀសវាងណាមួយឡើយ ។ អាស្រ័យហេតុនេះ សូមរំលឹកថា លោកអ្នកគប្បីស្វែងរកដំបូន្មានប្រកបដោយវិជ្ជាជីវៈ និងការប្រឹក្សាយោបល់ពីអ្នកជំនាញជាមុនសិន មុននឹងធ្វើសកម្មភាពណាមួយ បើមិនដូច្នេះទេ លោកអ្នកនឹងត្រូវបានសន្មត់ថានឹងធ្វើសកម្មភាពដោយយល់ព្រមទទួលយកហានិភ័យដោយខ្លួនឯង ។ យើងខ្ញុំ ឬសាខារបស់យើងខ្ញុំ អគ្គនាយក បុគ្គលិក ឬអ្នកផ្តល់សេវា នឹងមិនទទួលខុសត្រូវចំពោះការបាត់បង់ ឬការខូចខាតណាមួយ ទោះជាដោយផ្ទាល់ ឬដោយប្រយោល ទទួលរងដោយអ្នកប្រើប្រាស់ ឬអ្នកទទួលយកសេវាយើងខ្ញុំ តាមរយៈការពឹងផ្អែកលើខ្លឹមសារ និងព័ត៌មាន ដែលមាននៅក្នុង ឬពុំត្រូវបានបង្ហោះ ក្នុងគេហទំព័រ/កម្មវិធីរបស់យើងខ្ញុំ ។
ផ្នែកទី ៦ ៖ តំណភ្ជាប់ និងការផ្សាយពាណិជ្ជកម្មរបស់ភាគីទីបី
ខណៈពេលកំពុងប្រើប្រាស់គេហទំព័រ/កម្មវិធីរបស់យើងខ្ញុំ លោកអ្នកអាចឃើញតំណភ្ជាប់ ការផ្សាយពាណិជ្ជកម្ម ឬឧបករណ៍អ៊ីនធឺណិតផ្សេងទៀត ដែលអាចភ្ជាប់អ្នកទៅកាន់គេហទំព័រ/កម្មវិធី ឬមាតិកាផ្សេងទៀតដែលដំណើរការដោយភាគីទីបី ហើយមិនមានទំនាក់ទំនងជាមួយយើងខ្ញុំ។ សូមចងចាំថា ការចូល របស់លោកអ្នកទៅកាន់គេហទំព័រដែលបានភ្ជាប់នោះ គឺហួសពីការគ្រប់គ្រងរបស់យើងខ្ញុំ ហើយផ្ទុយទៅវិញត្រូវបានគ្រប់គ្រងដោយ លក្ខខណ្ឌ នៃគេហទំព័រ/កម្មវិធីទាំងនោះ ដែលមិនមែនជារបស់យើងខ្ញុំទេ។ នៅពេលអ្នកចាកចេញពីគេហទំព័រ/កម្មវិធីរបស់យើងខ្ញុំ ហើយចូលមើលកម្មវិធីភាគីទីបី លោកអ្នកយល់ព្រមទទួលយកនូវ ហានិភ័យដោយខ្លួនឯង ។ យើងខ្ញុំលើកទឹកចិត្តលោកអ្នកឱ្យអានលក្ខខណ្ឌរបស់ពួកគេដោយប្រុងប្រយ័ត្នមុនពេលធ្វើសកម្មភាពណាមួយ។ ដូចគ្នានេះផងដែរ យើងខ្ញុំក៏មិនធានាលើព័ត៌មានណាមួយដែលមាននៅក្នុងគេហទំព័រ/កម្មវិធីនោះដែរ ។ យើងខ្ញុំ ឬសាខារបស់យើងខ្ញុំ អគ្គនាយក បុគ្គលិក ឬអ្នកផ្តល់សេវា នឹងមិនទទួលខុសត្រូវចំពោះការបាត់បង់ ឬការខូចខាតណាមួយឡើយ មិនថាដោយផ្ទាល់ ឬដោយប្រយោល ទទួលរងដោយអ្នកប្រើប្រាស់ ឬអ្នកទទួលយកសេវាយើងខ្ញុំ តាមរយៈការពឹងផ្អែកលើខ្លឹមសារ និងព័ត៌មាន ដែលមាននៅក្នុង ឬពុំត្រូវបានបង្ហោះ ក្នុងគេហទំព័រ/កម្មវិធីរបស់ភាគីទីបី ឡើយ។
ផ្នែកទី ៧ ៖ គោលការណ៍ទិញ ថ្លៃសេវា ការទូទាត់ និងការដឹកជញ្ជូន
យើងខ្ញុំជាវេទិកាលើបណ្ដាញអ៊ីនធើណែត ដើរតួជាអន្តរការីរវាងពាណិជ្ជករ និងលោកអ្នកប៉ុណ្ណោះ។ តម្លៃនៃសេវា ឬផលិតផល ដែលមានរាយបញ្ជីនៅលើគេហទំព័រ/កម្មវិធីរបស់យើងខ្ញុំ ក៏ដូចជាប្រព័ន្ធទូទាត់ លក្ខខណ្ឌ និងវិធីសាស្រ្តជាដើម ត្រូវបានកំណត់ដោយពាណិជ្ជករ តែឯកឯង ។ នៅពេលលោកអ្នកជ្រើសរើសសេវាកម្ម ឬផលិតផលណាមួយដើម្បីទិញ មានន័យថា លោកអ្នកចូលទៅក្នុងទំនាក់ទំនងប្រតិបត្តិការដោយផ្ទាល់ជាមួយ ពាណិជ្ជករ ។ ដូច្នេះ លោកអ្នកមានទំនួលខុសត្រូវ ក្នុងការផ្ទៀងផ្ទាត់លើ សេវាកម្ម និងផលិតផល លក្ខខណ្ឌធានា ថ្លៃសេវា និងលក្ខខណ្ឌទូទាត់ ដែលកំណត់ដោយពាណិជ្ជករ ។ លោកអ្នកត្រូវទទួលខុសត្រូវទាំងស្រុងចំពោះការបាត់បង់ណាមួយ កើតចេញពីការការមិនអនុវត្តតាមការណែនាំដូចបានរៀបរាប់ខាងលើ។ មុននឹងសម្រេចចិត្តទិញ ឬធ្វើការទូទាត់លើសេវាកម្ម ឬផលិតផលណាមួយ យើងខ្ញុំសូមណែនាំឱ្យ លោកអ្នកស្វែងរកដំបូន្មានប្រកបដោយវិជ្ជាជីវៈលើសេវាកម្ម ឬផលិតផលដែលអ្នកមានបំណងទិញ និងជាពិសេសគឺសាវតារបស់ពាណិជ្ជករ។ យើងខ្ញុំនឹងមិនទទួលខុសត្រូវចំពោះការបាត់បង់ណាមួយរបស់លោកអ្នក ទាក់ទងនឹងប្រតិបត្តិការរវាងលោកអ្នកជាមួយពាណិជ្ជករនោះទេ។
ផ្នែកទី ៨ ៖ កម្មសិទ្ធិបញ្ញា
ខ្លឹមសារ និងព៌ត៍មានទាំងអស់នៅលើគេហទំព័រ/កម្មវិធីរបស់យើងខ្ញុំ រួមមាន អត្ថបទ រូបភាព កំណត់ត្រាសំឡេង វីដេអូ ពាណិជ្ជសញ្ញា ឬវត្ថុដែលអាចយកជាការបានផ្សេងទៀត ត្រូវបានការពារដោយច្បាប់ស្ដីពីកម្មសិទ្ធិបញ្ញា នៅក្នុងព្រះរាជាណចក្រកម្ពុជា ។ កម្មសិទ្ធិបញ្ញាទាំងនោះអាចជាកម្មសិទ្ធិរបស់យើងខ្ញុំ ឬរបស់ភាគីទីបីណាមួយ ។ លោកអ្នក អាចប្រើប្រាស់ខ្លឹមសារ និងព៌ត៍មានទាំងនោះសម្រាប់គោលបំណងឯកជន និងមិនមែនពាណិជ្ជកម្ម ស្របតាមការអនុញ្ញាតដោយច្បាប់តែប៉ុណ្ណោះ ។ លោកអ្នកមិនត្រូវបានអនុញ្ញាតឱ្យផលិតឡើងវិញ បោះពុម្ពឡើងវិញ បង្ហោះ និង/ឬប្រើប្រាស់ទាំងស្រុង ឬមួយផ្នែកក្នុងទម្រង់ណាមួយនៃមាតិកា ឬព័ត៌មាន ដោយគ្មានការយល់ព្រមជាមុនពីម្ចាស់ដើមឡើយ ។ លោកអ្នកត្រូវទទួលការអនុញ្ញាតជាលាយលក្ខណ៍អក្សរជាចាំបាច់ពីយើងខ្ញុំ ឬពីម្ចាស់ដើម ដើម្បីប្រើប្រាស់ ខ្លឹមសារ និងព៌ត៍មានទាំងនោះ ក្នុងគោលបំណងផ្សេងក្រៅពីការលើកឡើងខាងលើ បើមិនដូច្នោះទេ លោកអ្នកនឹងត្រូវទទួលខុសត្រូវដោយផ្ទាល់ចំពោះការបំពានបែបនេះ។
ផ្នែកទី ៩ ៖ ការបដិសេធមិនទទួលខុសត្រូវ
យើងខ្ញុំមិនអាចផ្ដល់ការធានាថាគេហទំព័រ/កម្មវិធីរបស់យើងខ្ញុំនឹងមិនមានការរំខាន ផ្ដល់សេវាទាន់ពេលវេលា មានសុវត្ថិភាពពេញលេញ ឬគ្មានកំហុសណាមួយនោះទេ។ យើងក៏មិនអាចធានាថា សេវាកម្ម ឬផលិតផលដែលផ្តល់តាមរយៈគេហទំព័រ/កម្មវិធីរបស់យើងនឹងមានភាពត្រឹមត្រូវ ឬអាចទុកចិត្តបានទាំងស្រុងនោះទេ។ លោកអ្នកយល់ព្រមប្រើប្រាស់គេហទំព័រ/កម្មវិធីរបស់យើងខ្ញុំ ដោយព្រមទទួលយកនូវហានិភ័យដោយឯកឯង។ យើងខ្ញុំ អគ្គនាយក បុគ្គលិក សាខារបស់យើង អ្នកផ្តល់សេវា អ្នកផ្តល់ព័ត៌មាន និងបុគ្គល/អង្គភាពផ្សេងទៀតដែលពាក់ព័ន្ធនឹងការផលិត ការចែកចាយ ការបង្ហោះ ការកែប្រែ ការលុប លំនាំដើម ឬការខកខានផ្ដល់ព័ត៌មាន នៅក្នុងគេហទំព័រ/កម្មវិធីរបស់យើងខ្ញុំ មិនទទួលខុសត្រូវ ចំពោះការបាត់បង់ ការខូចខាត ឬការទាមទារដោយផ្ទាល់ ឬដោយប្រយោល ឬជាលទ្ធផលនៅពេលបច្ចុប្បន្ន ឬនៅពេលអនាគត ដែលបណ្តាលមកពីការប្រើប្រាស់ ឬការពឹងផ្អែកនៃព័ត៌មាន និងខ្លឹមសារនៅក្នុងគេហទំព័រ/កម្មវិធីរបស់យើងខ្ញុំ។ ប្រសិនបើការបដិសេធណាមួយរបស់យើងខ្ញុំមិនអនុលោមតាមបទប្បញ្ញត្តិជាកំហិតជាក់លាក់នៃច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ឬប្រសិនបើមានការបំពានលើការធានាដែលបង្កប់ន័យណាមួយនាំឱ្យមានការខូចខាតដល់លោកអ្នក យើងខ្ញុំនឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីកែតម្រូវលក្ខខណ្ឌរបស់យើងខ្ញុំ ។ ក្នុងករណីដែលការទាមទារសំណងមួយចំនួនមិនអាចលើកលែងបានដោយលក្ខខណ្ឌកំណត់របស់យើងខ្ញុំ ប៉ុន្តែត្រូវបានតម្រូវជាកំហិតដោយច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ខ្ញុំនឹងទទួលយកនូវការទទួលខុសត្រូវត្រឹមកម្រិតអប្បបរមា តែប៉ុណ្ណោះ ។
ផ្នែកទី ១០ ៖ សំណង
លោកអ្នកយល់ព្រមទូទាត់សំណង ការពារ និងមិនបង្កឱ្យមានការខូចខាតដល់យើងខ្ញុំ អ្នកផ្តល់ព័ត៌មាន អ្នកផ្តល់សេវា អគ្គនាយក បុគ្គលិក សាខា និងភ្នាក់ងារ របស់យើងខ្ញុំ ចំពោះការខាតបង់ទាំងអស់ ការ ទាមទារ ការខូចខាត និងការចំណាយ ដែលប្ដឹងទាមទារដោយភាគីទីបីណាមួយ ដែលបណ្តាលមកពីការបំពានរបស់លោកអ្នក ឬការប្រើប្រាស់ គេហទំព័រ/កម្មវិធីរបស់យើងខ្ញុំដោយខុសឆ្គង។
ផ្នែកទី ១១ ៖ ភាពស្របច្បាប់
ក្នុងករណីដែលមានបទប្បញ្ញត្តិណាមួយនៃលក្ខខណ្ឌទាំងនេះត្រូវបានកំណត់ថាខុសច្បាប់ មោឃៈ ឬមិនអាចអនុវត្តបាន បទប្បញ្ញត្តិនោះអាចអនុវត្តបានត្រឹមវិសាលភាព ដែលអនុញ្ញាតដោយច្បាប់ជាធរមាន ។ ចំណែកឯបទប្បញ្ញត្តិ ដែលមិនអាចអនុវត្តបានត្រូវដកចេញពីលក្ខខណ្ឌនេះ ហើយការដកចេញនេះមិនត្រូវប៉ះពាល់ដល់សុពលភាព និងការអនុវត្តនៃបទប្បញ្ញត្តិផ្សេងដែលនៅសល់ឡើយ ។
ផ្នែកទី ១២ ៖ ការបញ្ចប់
កាតព្វកិច្ច និងការទទួលខុសត្រូវពាក់ព័ន្ធនឹងលក្ខខណ្ឌ កើតមានចាប់ពីពេលដែលលោកអ្នកចាប់ផ្តើមប្រើប្រាស់គេហទំព័រ/កម្មវិធីរបស់យើងខ្ញុំ ។ លក្ខខណ្ឌទាំងនេះមានប្រសិទ្ធភាពតទៅ លើកលែងតែមានការបញ្ចប់ ឬរហូតដល់ពេលបញ្ចប់ដោយ លោកអ្នក ឬយើងខ្ញុំ ។ លោកអ្នកអាចបញ្ចប់លក្ខខណ្ឌទាំងនេះដោយឯកតោភាគីនៅពេលណាក៏បាន ដោយគ្រាន់តែជូនដំណឹងដល់យើងខ្ញុំថាលោកអ្នកលែងចង់ប្រើប្រាស់គេហទំព័រ/កម្មវិធី ឬនៅពេលដែលអ្នកឈប់ប្រើប្រាស់គេហទំព័រ/កម្មវិធីរបស់យើងខ្ញុំ។ យើងខ្ញុំក៏អាចបញ្ចប់កិច្ចព្រមព្រៀងនេះនៅពេលណាក៏បាន ដោយមិនមានការជូនដំណឹង ក្នុងករណីដែលលោកអ្នកមិនបាន ឬយើងខ្ញុំមានហេតុផលសមស្របដើម្បីបញ្ជាក់ថាលោកអ្នកមិនបាន អនុលោមតាមលក្ខខណ្ឌណាមួយ ។ ទោះបីជាមានការបញ្ចប់ពីសំណាក់យើងខ្ញុំ យើងខ្ញុំនៅតែមានសិទ្ធិទាមទារ ហើយលោកអ្នកនឹងនៅតែមានការទទួលខុសត្រូវ រហូតដល់កាលបរិច្ឆេទនៃការបញ្ចប់ ។ យើងខ្ញុំក៏អាចបញ្ឈប់ការផ្តល់សេវាទាំងស្រុង ឬ ផ្នែកណាមួយនៃសេវា ស្របតាមឆន្ទានុសិទ្ធិរបស់យើងខ្ញុំ នៅពេលណាក៏បាន ដោយមាន ឬគ្មានការជូនដំណឹងជាមុន។ លោកអ្នកយល់ព្រមថាការបញ្ចប់ការចូលប្រើសេវាកម្មរបស់លោកអ្នក ក្រោមលក្ខខណ្ឌនេះនឹងមានប្រសិទ្ធភាពភ្លាមៗ ដោយមិនមានការជូនដំណឹងជាមុន ។ ហើយលោកអ្នកក៏យល់ព្រមថាយើងខ្ញុំអាចបិទដំណើរការ ឬលុបគណនីរបស់លោកអ្នកភ្លាមៗ ព្រមទាំងព័ត៌មាន និងឯកសារពាក់ព័ន្ធទាំងអស់នៅក្នុងគណនីរបស់លោកអ្នក និង / ឬហាមឃាត់ការចូលប្រើឯកសារទាំងនោះ ឬសេវាកម្មបន្ថែម ។ លើសពីនេះ លោកអ្នកយល់ព្រមថាយើងខ្ញុំនឹងមិនទទួលខុសត្រូវចំពោះលោកអ្នក ឬភាគីទីបីណាមួយ សម្រាប់ការបញ្ចប់ការចូលប្រើប្រាស់គេហទំព័រ/កម្មវិធីរបស់យើងខ្ញុំ។
ផ្នែកទី ១៣ ៖ ការដោះស្រាយវិវាទ និងច្បាប់គ្រប់គ្រង
ការប្រើប្រាស់គេហទំព័រ/កម្មវិធីរបស់លោកអ្នក ហើយវិសាលភាពនៃលក្ខខណ្ឌទាំងមូល ត្រូវគ្រប់គ្រងដោយច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ។ ប្រសិនបើមានវិវាទកើតឡើងរវាងលោកអ្នក និងយើងខ្ញុំទាក់ទងនឹងលក្ខខណ្ឌណាមួយ ជាបឋមត្រូវមានការពិភាក្សាដោយយោគយល់ ដើម្បីឈានដល់ដំណោះស្រាយសមស្របប្រកបដោយប្រសិទ្ធភាព ក្នុងរយៈពេល ០៣ ខែ ។ គូភាគីត្រូវចរចា និងអត់ធ្មត់ជាអតិបរមា ដើម្បីសម្របសម្រួល និងកែតម្រូវសកម្មភាព ក្នុងស្មារតីនៃកិច្ចសហប្រតិបត្តិការ និងមិត្តភាព ដោយមិនចាំបាច់ងាកទៅរកភាគីទីបីឡើយ ។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើវិវាទរបស់អ្នកមិនអាចដោះស្រាយបានក្រោយរយៈពេល ០៣ ខែនោះ ភាគីម្ខាងមានសិទ្ធិបញ្ជូនទៅយុត្តាធិការរបស់តុលាការនៅកម្ពុជា។
ផ្នែកទី ១៤ ៖ កិច្ចព្រមព្រៀងទាំងមូល
រាល់បទប្បញ្ញត្តិ លក្ខខណ្ឌ និងកាតព្វកិច្ចដែលមានយោងនៅទីនេះ បង្កើតជាកិច្ចព្រមព្រៀងទាំងមូលរវាងយើងខ្ញុំ សាខារបស់យើងខ្ញុំ និងលោកអ្នក ហើយត្រូវមានអនុភាពលើកិច្ចព្រមព្រៀង ឬការយោគយល់ពីមុនដែលមិនត្រូវបានរួមបញ្ចូលនៅទីនេះ ។ ក្នុងករណីដែលមានភាពមិនស៊ីសង្វាក់គ្នារវាងលក្ខខណ្ឌទាំងនេះ និងលក្ខខណ្ឌដែលបានបោះពុម្ពផ្សាយនាពេលខាងមុខ លក្ខខណ្ឌដែលបានបោះពុម្ពថ្មី ត្រូវមានសុពលភាព។
ផ្នែកទី ១៥ ៖ ទំនាក់ទំនង
ប្រសិនបើលោកអ្នកមានសំនួរ សំណើពិសេស ឬការសុំជំនួយ ទាក់ទងនឹងលក្ខខណ្ឌណាមួយ សូមមេត្តាទាក់ទងមកយើងខ្ញុំតាមរយៈអាសយដ្ឋានដូចខាងក្រោម ។ ក្រុមការងាររបស់យើងខ្ញុំនឹងធ្វើការឆ្លើយតបភ្លាមៗ និង/ឬចាត់វិធានការសមស្រប ដើម្បីឆ្លើយតបទៅនឹងសំណើរបស់លោកអ្នកក្នុងរយៈពេលសមស្រប ។ ការិយាល័យ៖ ក្រុមហ៊ុន Liberty Technology Co.,Ltd អាសយដ្ឋានការិយាល័យ៖ ប្លុក B ជាន់ទី៨ អគារ KINGS VIEW ផ្លូវកែវចិន្តា ភូមិ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ លេខទំនាក់ទំនង៖ + ៨៥៥ ០១០ ៧១០ ០៧៧ / + ៨៥៥ ០១៧ ៧១០ ០៧៧
សមិទ្ធផលរបស់ពួកយើង៖ កម្មវិធី Liberty Carz - កម្មវិធីសម្រាប់ការទិញ លក់ និងជួលរថយន្តលេខមួយនៅក្នុងប្រទេសកម្ពុជា
កម្មវិធី Liberty Carz បាននាំយកមកនូវបរិបទថ្មីសម្រាប់ឧស្សាហកម្មរថយន្តក្នុងប្រទេសកម្ពុជាជាមួយនឹងសមិទ្ធផលដ៏គួរឲ្យចាប់អារម្មណ៍ក្នុងទីផ្សាររថយន្តអនឡាញនេះ។
19.0K+
ឡាន
740
ហាង
9,708
រថយន្តលក់ចេញ
1,120
រថយន្តត្រូវបានត្រួតពិនិត្យ