ផ្នែកទី ១ ៖ បទប្បញ្ញត្តិទូទៅ
ផ្នែកទី ២ ៖ ការទទួលយកលក្ខខណ្ឌ
- បង្កើតគណនីពាណិជ្ជករ;
- ចុចដើម្បីទទួលយក STCs;
- ជាវសេវាកម្មណាមួយ ។
ផ្នែកទី ៣ ៖ សេវាកម្ម
- ៣.១
សេវាសម្រាប់ជាវ ដែលផ្តល់ជូនដោយ Liberty Carz ដល់អ្នកជាវសេវា មានរៀបរាប់លម្អិត នៅលើគេហទំព័រ និងកម្មវិធី របស់ Liberty Carz ។
- ៣.២
Liberty Carz រក្សាសិទ្ធិពេញលេញក្នុងការបន្ត កែប្រែ កែតម្រូវសេវាកម្មសម្រាប់ជាវ និងថ្លៃសេវាពីពេលមួយទៅពេលមួយទៀត ដោយមិនតម្រូវឱ្យមានការជូនដំណឹងជាមុនឡើយ ។ អ្នកជាវសេវាដែលបានជាវកញ្ចប់ណាមួយ នឹងមានសិទ្ធិទទួលបានអត្ថប្រយោជន៍ទាំងអស់ដែលបានផ្តល់ជូននៅក្នុងកញ្ចប់ដែលបានទិញ រហូតដល់ថ្ងៃផុតកំណត់ ។ Liberty Carz អាចជូនដំណឹងដល់អ្នកជាវសេវា អំពីសេវាកម្មជាវដែលបានកែប្រែ និងថ្លៃសេវា ពីពេលមួយទៅពេលមួយ ។
ផ្នែកទី ៤ ៖ សមតុល្យ វិក័យប័ត្រ និងបង្កាន់ដៃនៃការទូទាត់
- ៤.១
អ្នកជាវសេវាគួរ ឬត្រូវបានណែនាំអោយរក្សាសមតុល្យវិជ្ជមាន នៅក្នុងគណនីរបស់ខ្លួន ("គណនី") ដើម្បីបន្តទទួលបានសេវាកម្ម ។ ក្នុងករណី សមតុល្យអស់នៅកាលបរិច្ឆេទផុតកំណត់ អ្នកជាវសេវា នឹងមិនអាចប្រើប្រាស់សេវាកម្ម ទៀតទេ ។
- ៤.២
ដើម្បីបន្តការជាវសេវា អ្នកជាវសេវាត្រូវជ្រើសរើសសេវាកម្មជាវ និងចំនួនទឹកប្រាក់ត្រូវទូទាត់ ហើយត្រូវជ្រើសរើសមធ្យាបាយទូទាត់ ។
- ៤.៣
តម្លៃសេវាកម្មដែលត្រូវទូទាត់ដោយអ្នកជាវសេវា គឺស្របតាមកញ្ចប់សេវាកម្មដែលបានជ្រើសរើសដោយអ្នកជាវសេវា។
- ៤.៤
តម្លៃសេវាកម្មមានសុពលភាពសម្រាប់រយៈពេលនៃការជាវដែលបានបញ្ជាក់តែប៉ុណ្ណោះ ដោយចាប់ផ្តើមពីម៉ោង និងថ្ងៃ ដែលការទូទាត់សេវាត្រូវបានបញ្ចូលទៅក្នុងគណនី ("រយៈពេលនៃការជាវ")។ មូលនិធិដែលមិនបានប្រើប្រាស់នឹងត្រូវផុតកំណត់នៅចុងបញ្ចប់នៃ រយៈពេលនៃការជាវ ។ មុនថ្ងៃផុតកំណត់ អ្នកជាវសេវា អាចទទួលបានការជូនដំណឹងអំពីសមតុល្យដែលនៅសល់ និងការផុតកំណត់។
- ៤.៥
តម្លៃសេវាកម្មទាំងអស់ដែលបានបង់រួច មិនអាចដកវិញបានទេ។
ផ្នែកទី ៥ ៖ ការប្រើប្រាស់សេវាកម្ម
- បានបំពានយ៉ាងធ្ងន់ធ្ងរ STCs ឬឯកសារផ្សេងទៀតដែលអ្នកជាវសេវាបានយល់ព្រម។ ឬ
- បានប្រើប្រាស់សេវាកម្មដើម្បីចូលរួមចំណែកដល់ការរំខានដល់សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈនៃប្រទេសកម្ពុជា។ ឬ
- បានប្រើប្រាស់សេវាកម្មដោយមិនគោរពតាមច្បាប់ និងបទប្បញ្ញត្តិជាធរមានរបស់កម្ពុជា។
ផ្នែកទី ៦ ៖ ទំនួលខុសត្រូវលើខ្លឹមសារដែលបានបង្ហោះ
ផ្នែកទី ៧ ៖ ទំនាក់ទំនងទីផ្សារ និងផ្សព្វផ្សាយ
ផ្នែកទី ៨ ៖ បច្ចុប្បន្នភាពនៃកម្មវិធី/គេហទំព័រ
ផ្នែកទី ៩ ៖ ការរអាក់រអួលបណ្តោះអាសន្នក្នុងការផ្ដល់សេវាកម្ម និងកំហុសបច្ចេកទេស
ផ្នែកទី ១០ ៖ ការបញ្ចប់សេវាកម្ម
- សេវាកម្មដែលបានជាវនឹងត្រូវបញ្ចប់ដោយស្វ័យប្រវត្តិនៅកាលបរិច្ឆេទផុតកំណត់នៃសេវាកម្ម ក្នុងករណីដែលអ្នកជាវសេវាមិនបន្តសេវាកម្មទៀត ។ ឬ
- សេវាកម្មដែលបានជាវក៏អាចត្រូវបានបញ្ចប់ដោយការស្នើសុំជាលាយលក្ខណ៍អក្សរ ពីអ្នកជាវ សេវា មកកាន់ Liberty Carz ។ ឬ
- សេវាកម្មដែលបានជាវទាំងអស់នឹងត្រូវបានលុបទាំងស្រុង តាមរយៈការលុបគណនីចេញពីកម្មវិធី Liberty Carz ផងដែរ ។ ឬ
- សេវាកម្មដែលបានជាវនឹងត្រូវបញ្ចប់មុនពេលកំណត់ ក្នុងករណីដែលអ្នកជាវសេវាបំពានលក្ខខណ្ឌដូចមានចែងក្នុងផ្នែកទី ៥ ខាងលើ។ ឬ
- សេវាកម្មដែលបានជាវក៏អាចត្រូវបានបញ្ចប់ផងដែរ ទៅតាមតម្រូវការច្បាប់ ឬអាជ្ញាធរមានសមត្ថកិច្ច។
ផ្នែកទី ១១ ៖ ដែនកំណត់នៃការទទួលខុសត្រូវ
- Liberty Carz នឹងមិនទទួលយកទំនួលខុសត្រូវចំពោះការខូចខាត ឬការបាត់បង់ជាផលវិបាកចំពោះអ្នកជាវសេវា ឬភាគីទីបីណាមួយ ដែលជាលទ្ធផលនៃការទទួលសេវាកម្ម ។ និង
- Liberty Carz នឹងមិនទទួលយកការទទួលខុសត្រូវចំពោះការខូចខាតណាមួយដែលកើតចេញពីការបង្ហាញព័ត៌មានផ្ទាល់ខ្លួនរបស់អតិថិជនទៅកាន់ដៃគូអាជីវកម្មរបស់ Liberty Carz នោះទេ។ សម្រាប់ភាពច្បាស់លាស់ អ្នកជាវសេវាយល់ព្រម បានលះបង់សិទ្ធិណាមួយក្នុងការទាមទារការខូចខាតបែបនេះ។ និង
- ក្នុងករណីដែលការទាមទារសំណងមួយចំនួនពី Liberty Carz មិនអាចត្រូវបានលើកលែង ដោយ STCs នេះ ប៉ុន្តែត្រូវបានតម្រូវដោយច្បាប់នៃព្រះរាជាណាចក្រកម្ពុជា នោះ Liberty Carz នឹង ទទួលខុសត្រូវត្រឹមកំរិតអប្បបរមាបំផុត ។
ផ្នែកទី ១២ ៖ វិសោធនកម្ម
ផ្នែកទី ១៣ ៖ ខបំរុង
ផ្នែកទី ១៤ ៖ ការផ្ទេរសិទ្ធិបន្ត
ផ្នែកទី ១៥ ៖ ភាសា
ផ្នែកទី ១៦ ៖ កិច្ចព្រមព្រៀងទាំងស្រុង
ផ្នែកទី ១៧ ៖ ច្បាប់ជាធរមាន និងដំណោះស្រាយវិវាទ
ផ្នែកទី ១៨ ៖ ទំនាក់ទំនង
- ការិយាល័យ៖ ក្រុមហ៊ុន លីបឹធី ថេកណឡជី ឯ.ក
- អាស័យដ្ឋានៈ ជាន់ទី ៨, អគារ KINGS VIEW OFFICE Building, ផ្លូវ កែវចិន្ដា, ភូមិ ៣, សង្កាត់ជ្រោយចង្វា, ខណ្ឌ ជ្រោយចង្វា, រាជធានីភ្នំពេញ, ព្រះរាជាណាចក្រកម្ពុជា
- ទូរស័ព្ទ៖ +៨៥៥ ០១០ ៧១០ ០៧៧ / +៨៥៥ ០១៧ ៧១០ ០៧៧
សមិទ្ធផលរបស់ពួកយើង៖ កម្មវិធី Liberty Carz - កម្មវិធីសម្រាប់ការទិញ លក់ និងជួលរថយន្តលេខមួយនៅក្នុងប្រទេសកម្ពុជា
កម្មវិធី Liberty Carz បាននាំយកមកនូវបរិបទថ្មីសម្រាប់ឧស្សាហកម្មរថយន្តក្នុងប្រទេសកម្ពុជាជាមួយនឹងសមិទ្ធផលដ៏គួរឲ្យចាប់អារម្មណ៍ក្នុងទីផ្សាររថយន្តអនឡាញនេះ។
20.3K+
ឡាន
756
ហាង
10.9K+
រថយន្តលក់ចេញ
1,192
រថយន្តត្រូវបានត្រួតពិនិត្យ