Liberty carz logo

ព័ត៌មាន: ឈ្នះរថយន្តអគ្គិសនី Bestune NAT 2024 ជាមួយនឹងអេប Liberty Carz - ចូលរួមឥឡូវនេះ!

MAY 23, 2024

ចូលរួមលេងក្នុងកម្មវិធីឈ្នះរង្វាន់ "Use Carz, Win Cars" របស់ Liberty Carz ឥឡូវនេះ ដើម្បីមានឱកាសឈ្នះរថយន្តអគ្គិសនីស៊េរីថ្មី Bestune NAT 2024! លើសពីនេះ Liberty Carz ក៏មានផ្ដល់ជូនរង្វាន់បន្ថែមជាច្រើនរួមមាន ការប្រើប្រាស់រថយន្ត Bestune NAT 2024 ដោយឥតគិតថ្លៃ សម្រាប់ 1ឆ្នាំពេញ ផលិតផលថែទាំរថយន្តដែលមានគុណភាពខ្ពស់ជាច្រើនរួមមាន ប័ណ្ណរង្វាន់ប្តូរកង់រថយន្តម៉ាក Toyo Tires​​ ជាទឹកប្រាក់ $១០០  ប័ណ្ណរង្វាន់ប្តូរប្រេងជំនួយម៉ាសុីនរថយន្តម៉ាក VIPRO​​ Engine Oil​​ ជាទឹកប្រាក់ $៦០​ ការធានារយៈពេល 1 ឆ្នាំពី My Car Consultant និងរង្វាន់បន្ថែមផ្សេងៗពីអេប Liberty Carz ដែលជាទីផ្សារលក់រថយន្តចំណាត់ថ្នាក់លេខ​ 1 ក្នុងព្រះរាជាណាចក្រកម្ពុជា។​ ការ​ចូល​រួម​លេងពិតជាមានភាពងាយស្រួល​ ដោយចំណាយ​ពេល​តិច​ជាង 5 នាទី​តែប៉ុណ្ណោះ។ លើសពីនេះ អ្នកអាចចូលរួមលេងបានពីគ្រប់ទីកន្លែង!

រង្វាន់ធំរបស់យើង គឺរថយន្ត Bestune ម៉ូដែល NAT ឆ្នាំ២០២៤។ Bestune NAT ២០២៤ ជារថយន្តអគ្គិសនីមួយដែលត្រូវបានរចនាឡើង ដើម្បីបង្កើនបទពិសោធន៍នៃការបើកបររបស់អ្នកឱ្យកាន់តែរលូន។ ជាមួយនឹងរូបរាងស្អាត​ ទំនើប ទាន់សម័យ បូកផ្សំនឹងផ្ទៃខាងក្នុងរថយន្តធំទូលាយ និងកៅអីស្រួលអង្គុយ រថយន្តអគ្គិសនីម៉ាក​ Bestune NAT ២០២៤​ នឹងធ្វើឱ្យការធ្វើដំណើរកាន់តែមានផាសុកភាព និងងាយស្រួលជាងមុន។ អេក្រង់កម្សាន្ត (large screen order navigation) ដ៏ធំរបស់ Bestune NAT ២០២៤ នឹងជំនួយអ្នកអំឡុងពេលបើកបរ ចំណែកឯទ្វារ​ ​និងចង្កៀងស្វាគមន៍មានភ្ជាប់ជាមួយបច្ចេកវិទ្យាបើកដោយស្វ័យប្រវត្តិ ដែលផ្តល់ភាពងាយស្រួល រួមជាមួយប្រណិតភាព។ លើសពីនេះទៅទៀត ម៉ាស៊ីនរបស់វាមានកម្លាំង 100kW​ ដែលធ្វើឱ្យរថយន្ត Bestune NAT​ 2024 ក្លាយជារថយន្តមួយដែលគួរឱ្យចាប់អារម្មណ៍ ដោយវាអាចបង្កើនល្បឿនចាប់់ពី 0-100km/h ក្នុងរយៈពេលត្រឹមតែ 10.8 វិនាទីប៉ុណ្ណោះ។ អ្នកក៏អាចធ្វើការដាកអីវ៉ាន់បានរហូត 336 លីត្រ ជាមួយការគ្រប់គ្រងថាមពលប្រកបដោយប្រសិទ្ធភាព! រថយន្ត Bestune ម៉ូដែល Nat​ ២០២៤​ ត្រូវបានបង្កើតឡើងជាពិសេសសម្រាប់អ្នកចូលចិត្តរថយន្ត និងម្ចាស់អាជីវកម្មដែលកំពុងស្វែងរកមធ្យោបាយធ្វើដំណើរប្រកបដោយភាពឆ្លាតវៃ ងាយស្រួល និងទំនុកចិត្ត។​


ស្វែងយល់ពីលក្ខខណ្ឌងាយៗដែលលោកអ្នកអាចចូលរូមសន្សំសំបុត្រឆ្នោតដើម្បីចាប់រង្វាន់​: 

សម្រាប់សមាជិកថ្មីរបស់ អេប Liberty Carz

  • ទាញយកអេប និងបង្កើតគណនីថ្មី  ទទួលបាន  សំបុត្រឆ្នោត​​ x១
  • ណែនាំមិត្តឱ្យទាញយកអេប និងបង្កើតគណនីថ្មី  ទទួលបាន  សំបុត្រឆ្នោត​​ x១
  • ចុចចូលអេបជារៀងរាល់ថ្ងៃ  ទទួលបាន សំបុត្រឆ្នោត​​១ (អនុវត្តន៍មួយសប្តាហ៍ជាប់គ្នា ដើម្បីទទួលបាន​ សំបុត្រឆ្នោត x​​១)

សម្រាប់អ្នកដែលក្លាយជាសមាជិករបស់អេប  Liberty Carz

  • ធ្វើការណាត់ជួបមើលរថយន្តតាមរយៈអេប  ទទួលបាន  សំបុត្រឆ្នោត x​​១
  • ធ្វើការទិញរថយន្តតាមរយៈអេប  ទទួលបាន សំបុត្រឆ្នោត​​ x៣
  • ណែនាំមិត្តឱ្យ​ធ្វើការណាត់ជួបមើលរថយន្តតាមរយៈអេប  ទទួលបាន  សំបុត្រឆ្នោត x​​១
  • ណែនាំមិត្តឱ្យធ្វើការទិញរថយន្តតាមរយៈអេប  ទទួលបាន  សំបុត្រឆ្នោត x​​៣
  • ចុចចូលអេបជារៀងរាល់ថ្ងៃ  ទទួលបាន សំបុត្រឆ្នោត​​១​ (អនុវត្តន៍មួយសប្តាហ៍ជាប់គ្នា ដើម្បីទទួលបាន​ សំបុត្រឆ្នោត x​​១)

អ្នកអាចនឹងបង្កើនឱកាសឈ្នះរថយន្តរហូតទៅដល់ 50% បន្ថែមទៀតដោយគ្រាន់តែចុច Like ផេក Facebook របស់ Liberty Carz​ [តំណភ្ជាប់ទៅកាន់ផេកផ្លូវការ https://www.facebook.com/libertycarz ] ឬ ណែនាំមិត្តភក្តិ និងបងប្អូនឱ្យទាញយកអេប Liberty Carz តាមរយៈតំណភ្ជាប់របស់បងប្អូនផ្ទាល់។

ខ​ និងលក្ខខណ្ឌផ្សេងៗ

  1. អ្នកចូលរួមដែលចូលរួមលេងចាប់ពីថ្ងៃទី​ 17​ ខែឧសភា ឆ្នាំ​2024 រហូតដល់ថ្ងៃទី17 ខែសីហា ឆ្នាំ2024 នឹងមានសិទ្ធិទទួលបានសំបុត្រឈ្នះរង្វាន់ពីការផ្តល់ជូននេះ។
  2. ការផ្ដល់ជូននេះត្រូវបានអនុវត្តចំពោះអ្នកប្រើប្រាស់ និងអ្នកមិនទាន់បានប្រើប្រាស់អេប Liberty Carz ដែលបច្ចុប្បន្នកំពុងរស់នៅក្នុងប្រទេសកម្ពុជា និងមានសិទ្ធិចុះឈ្មោះក្លាយជាម្ចាស់រថយន្តក្នុងប្រទេសកម្ពុជា។ 
  3. ការផ្ដល់ជូននេះត្រូវបានអនុវត្តសម្រាប់អ្នកប្រើប្រាស់ណាដែលបានទាញយកអេប Liberty Carz និងចុះឈ្មោះបង្កើតគណនី ហើយបំពេញតាមលក្ខខណ្ឌត្រឹមត្រូវ។
  4. រង្វាន់ដែលផ្ដល់ជូនមិនអាចប្តូរជាទឹកប្រាក់បានទេ។​ 
  5. Liberty Carz សូមរក្សាសិទ្ធក្នុងការ​កែប្រែលក្ខខណ្ឌណាមួយដោយមិនមានការផ្ដល់ជូនដំណឹងទុកជាមុន។

តើអ្នកនៅចាំអីទៀត? ទាញយកអេប Liberty Carz តាមរយៈតំណនេះ  [Link] ដើម្បីចូលរួមលេងនៅថ្ងៃនេះ។ កុំខកខានឱកាសឈ្នះរថយន្ត Bestune NAT​ 2024 និងរង្វាន់ផ្សេងៗជាច្រើនពីអេប Liberty Carz ណា!

ព័ត៌មានដែលពាក់ព័ន្ធ

Liberty Carz ​“ឈ្នះរថយន្តមួយគ្រឿង” ​កម្មវិធីបានបញ្ចប់ដោយជោគជ័យ៖ ​អ្នកឈ្នះរង្វាន់ធំត្រូវបានប្រកាស!

Liberty Carz ​“ឈ្នះរថយន្តមួយគ្រឿង” ​កម្មវិធីបានបញ្ចប់ដោយជោគជ័យ៖ ​អ្នកឈ្នះរង្វាន់ធំត្រូវបានប្រកាស!

ព័ត៌មាន - DEC 05, 2024

ថ្មីៗនេះ ជាមួយនឹងការទន្ទឹងរង់ចាំយ៉ាងអន្ទះសាររបស់អ្នកនិយមប្រើប្រាស់រថយន្ត និងអ្នកប្រើប្រាស់ជាច្រើន ព្រឹត្តិការណ៍ "ឈ្នះរថយន្ត" របស់យើងបានឈានដល់ទីបញ្ចប់ដោយជោគជ័យ។ ព្រឹត្តិការណ៍នេះបានទាក់ទាញអ្នកចូលរួមយ៉ាងច្រើនជាមួយនឹងការកំណត់រង្វាន់ដ៏គួរឱ្យទាក់ទាញ និងសកម្មភាព

What is a “Luxury Car”? The Luxury Legacy of the Mercedes Series and worth buying cars of Mercedes-Benz, AMG, and Maybach (Models 2020-2025)

What is a “Luxury Car”? The Luxury Legacy of the Mercedes Series and worth buying cars of Mercedes-Benz, AMG, and Maybach (Models 2020-2025)

ព័ត៌មាន - JAN 24, 2025

Discover what defines a luxury car and explore the history of the Mercedes Series. Learn about the iconic Mercedes-Benz, AMG, and Maybach models from 2020-2025, and why these luxury cars are worth investing in.

រថយន្តអគ្គិសនីប្រណីតរបស់ Mercedes (Mercedes-Benz, AMG, Maybach): នាំអង្គុយទៅអនាគតអតិសកម្មនៃការបើកបរ

រថយន្តអគ្គិសនីប្រណីតរបស់ Mercedes (Mercedes-Benz, AMG, Maybach): នាំអង្គុយទៅអនាគតអតិសកម្មនៃការបើកបរ

ព័ត៌មាន - JAN 22, 2025

បន្តពង្រីកបទពិសោធន៍បើកបរប្រណីតជាមួយ Mercedes (រួមមាន Mercedes-Benz, AMG និង Maybach)។ ស្វែងយល់អំពីប្រវត្តិសំខាន់ៗ លក្ខណៈពិសេសលើឆាកបច្ចេកវិទ្យា និងហេតុអ្វីហេតុធ្វើឲ្យរថយន្តអគ្គិសនីរបស់ Mercedes ក្លាយជាជម្រើសដ៏ល្អឥតខ្ចោះសម្រាប់អ្នកពេញចិត្តបែបប្រណីតនៅកម្ពុជា

ស្វែងយល់អំពី BYD Auto Company, តម្លៃ រថយន្តអគ្គិសនី BYD និងម៉ូដែល EV ចាប់ពីឆ្នាំ 2023-2025 នៅ LibertyCarz

ស្វែងយល់អំពី BYD Auto Company, តម្លៃ រថយន្តអគ្គិសនី BYD និងម៉ូដែល EV ចាប់ពីឆ្នាំ 2023-2025 នៅ LibertyCarz

ព័ត៌មាន - JAN 17, 2025

រកឃើញប្រវត្តិរបស់ក្រុមហ៊ុន BYD និងអាចមើលតម្លៃ រថយន្តអគ្គិសនី BYD ពីឆ្នាំ 2023 ដល់ 2025 នៅកម្ពុជា។ បើមានចំណាប់អារម្មណ៍លើរថយន្តតម្លៃអាចទទួលយកបាន និងបរិស្ថាន ដើម្បីជាជម្រើសល្អបំផុតសម្រាប់អ្នកបើកបរនៅកម្ពុជា។

សមិទ្ធផលរបស់ពួកយើង៖ កម្មវិធី Liberty Carz - កម្មវិធីសម្រាប់ការទិញ លក់ និងជួលរថយន្តលេខមួយនៅក្នុងប្រទេសកម្ពុជា

កម្មវិធី Liberty Carz បាន​នាំយកមកនូវបរិបទថ្មីសម្រាប់​ឧស្សាហកម្ម​រថយន្ត​ក្នុង​ប្រទេស​កម្ពុជា​ជាមួយនឹង​សមិទ្ធផល​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍ក្នុង​ទីផ្សារ​រថយន្ត​អនឡាញនេះ។

21.6K+

ឡាន

772

ហាង

13.0K+

រថយន្តលក់ចេញ

1,277

រថយន្តត្រូវបានត្រួតពិនិត្យ