ព័ត៌មាន:
ព័ត៌មាន: ពេលវេលាល្អបំផុតសម្រាប់ទិញរថយន្តនៅកម្ពុជា ដើម្បីសន្សំថវិកាបានយ៉ាងប្រសិទ្ធិភាព
NOV 14, 2024
បុព្វកថា
ការទិញរថយន្តគឺជាការសម្រេចចិត្តដ៏ធំមួយ ហើយការជ្រើសរើសពេលវេលាដែលត្រឹមត្រូវអាចជួយអ្នកសន្សំប្រាក់បានច្រើនថែមទៀតផង។ ដោយយល់ដឹង អំពីពេលវេលាដែលស័ក្ដិសមសម្រាប់ទិញរថយន្ត អ្នកអាចទទួលបានអត្ថប្រយោជន៍ជាច្រើនមិនថាអ្នកកំពុងចង់បានរថយន្តថ្មី ឬមួយទឹកក៏ដោយ។
អត្ថបទណែនាំនេះនឹងបង្ហាញពីពេលណាដែលអ្នកគួរទិញ ក៏ដូចជាការណែនាំជាក់ស្តែងសម្រាប់ការសន្សំប្រាក់ និងរបៀបដែល Liberty Carz អាចជួយអ្នកក្នុងការស្វែងរកការបញ្ចុះតម្លៃផ្សេងៗសម្រាប់ទិញរថយន្តផងដែរ។
ហេតុអ្វីបានជាពេលទិញរថយន្តមានសារៈសំខាន់?
ទីផ្សាររថយន្តតែងតែមានការផ្លាស់ប្ដូរដោយសារតម្រូវការស្តុក និងគោលដៅលក់របស់អ្នកលក់។ ការជ្រើសរើសពេលវេលាទិញជាមួយនឹងយុទ្ធសាស្រ្តដ៏ត្រឹមត្រូវ នឹងជួយអ្នករកឃើញការបញ្ចុះតម្លៃ និងការផ្ដល់ជូនពិសេសៗដែលមិនធ្លាប់ដឹងពីមុនមក។ លើសពីនេះ វាអាចអនុញ្ញាតឱ្យអ្នកជៀសវាងពីការចំណាយច្រើនលើសពីការរំពឹងទុកដោយសារប្រូម៉ូសិនផ្សេងៗ។
ពេលវេលាល្អបំផុតនៃឆ្នាំក្នុងការទិញរថយន្ត
ពេលវេលាសំខាន់ៗដែលអ្នកគួរពិចារណាមុនពេលសម្រេចចិត្តទិញមានដូចជា៖
-
ចុងឆ្នាំ (ចន្លោះខែវិច្ឆិកា ដល់ខែធ្នូ)
ជាទូទៅ ចុងឆ្នាំគឺជាឱកាសដ៏ល្អបំផុតសម្រាប់ទិញរថយន្ត។ អ្នកលក់ភាគច្រើនតែងតែព្យាយាមសម្រេចគោលដៅលក់ប្រចាំឆ្នាំនាពេលនេះ ជាហេតុធ្វើឱ្យមានការបញ្ចុះតម្លៃជាច្រើនលើរថយន្តថ្មី និងមួយទឹក។ ប្រូម៉ូសិនលក់ចុងឆ្នាំធ្វើឱ្យខែធ្នូកាន់តែទាក់ទាញដល់អ្នកទិញដែលកំពុងស្វែងរកម៉ូដែលក្នុងតម្លៃទាប។
ប្រសិនបើអ្នកកំពុងស្វែងរកពេលវេលាដ៏ល្អដើម្បីទិញរថយន្តនៅឆ្នាំ 2024 សូមចងចាំថា អ្នកលក់នឹងជ្រើសរើសយកខែធ្នូ ដើម្បីលក់លាងឃ្លាំងនាំចូលស្តុកថ្មី ជាហេតុធ្វើឱ្យម៉ូដែលទាប ឬសេរ៊ីមុនមានតម្លៃសមរម្យជាងខែផ្សេងៗ។
-
ការចេញម៉ូដែលថ្មី (ជាទូទៅនៅត្រីមាសទី 1 ទៅទី 2)
នៅដើមឆ្នាំ ចន្លាះខែមីនា ដល់ខែមេសា ហ្គារាសលក់រថយន្តនឹងនាំយកម៉ូដែលថ្មីៗជានិច្ច ជាហេតុនាំឱ្យត្រីមាសទី 1 ទៅទី 2 ជាពេលល្អក្នុងការទិញម៉ូដែលសេរ៊ីមុន។ ប្រសិនបើអ្នកមិនសូវមានតម្រូវការរថយន្តដែលមានឆ្នាំម៉ូដែលខ្ពស់ អ្នកអាចសន្សំប្រាក់បានច្រើនប្រកបដោយប្រសិទ្ធភាព។
-
បុណ្យជាតិ និងការផ្តល់ជូនពិសេសនៅស្រុក
បុណ្យជាតិ ក៏អាចចាត់ទុកថាជាពេលដ៏ល្អក្នុងទិញរថយន្តផងដែរ ព្រោះអ្នកលក់ភាគច្រើនតែងតែធ្វើការផ្តល់ជូនពិសេសសម្រាប់អបអរឱកាសបុណ្យទានទាំងនេះ។
បុណ្យទានសំខាន់ៗក្នុងស្រុកដែលអ្នកគួរពិចារណាមានដូចជា៖
បុណ្យចូលឆ្នាំខ្មែរ (ខែមេសា)
ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ គឺជាថ្ងៃឈប់សម្រាកដ៏ពេញនិយមបំផុតរបស់ប្រទេសកម្ពុជា ហើយវាជាពេលវេលាដ៏ពេញនិយមសម្រាប់អ្នកលក់យានយន្តក្នុងការបញ្ចុះតម្លៃដែរ។ អ្នកអាចរំពឹងថានឹងមានការបញ្ចុះតម្លៃ សេវាកម្មទាក់ទងយានយន្តដោយឥតគិតថ្លៃ និងអត្ថប្រយោជន៍ផ្សេងទៀត។
បុណ្យភ្ជុំបិណ្ឌ (ខែកញ្ញា ឬ តុលា)
បុណ្យភ្ជុំបិណ្ឌ គឺជាបុណ្យធំមួយនៅកម្ពុជា ដែលធម្មតាត្រូវបានប្រារព្ធនៅខែកញ្ញា ឬ តុលា។ នៅពេលនេះ អ្នកលក់ច្រើនតែងតែមានការផ្តល់ជូនពិសេសដើម្បីទាក់ទាញអ្នកទិញ។ វាជាឱកាសល្អក្នុងការស្វែងរកការផ្តល់ជូនលើទាំងរថយន្តថ្មី និងប្រើប្រាស់ ព្រោះអ្នកលក់ចង់បង្កើនប្រាក់ចំណូលរបស់ខ្លួន។
បុណ្យចូលឆ្នាំសាកល (1 មករា)
ម៉ាករថយន្តជាច្រើនប្រាកដជាចូលរួមក្នុងការផ្តល់ជូនការបញ្ចុះតម្លៃទាំងម៉ូដែលមុន និងថ្មី ជាពិសេសនៅពេលដែលអ្នកលក់ចង់ចាប់ផ្តើមឆ្នាំជាមួយនឹងចំនួនលក់ច្រើន ដែលធ្វើឱ្យវាជាពេលវេលាដ៏ល្អក្នុងការទទួលបានការបញ្ចុះតម្លៃ។
បុណ្យចូលឆ្នាំចិន (ជាទូទៅនៅខែមករា ឬ កុម្ភៈ)
ពិធីបុណ្យនេះជាសញ្ញានៃការចាប់ផ្តើមសម្រាប់ឆ្នាំថ្មី ហើយមនុស្សជាច្រើនប្រើឱកាសនេះដើម្បីធ្វើការទិញរបស់ប្រើប្រាស់ថ្មីដូចគ្នា ដូចជារថយន្តថ្មីជាដើម។ មូលហេតុនេះ អ្នកលក់តែងតែឆ្លើយតបតម្រូវការអតិថិជនជាមួយនឹងការបញ្ចុះតម្លៃពិសេស សេវាកម្មជុលជុលឥតគិតថ្លៃ ឬការផ្តល់រង្វាន់ ដើម្បីទាក់ទាញអតិថិជនថ្មី។
-
រដូវវស្សា
តម្រូវការទិញរថយន្តក្នុងចំណោមអ្នកប្រើប្រាស់ច្បាស់ជាធ្លាក់ចុះពេញមួយរដូវវស្សា និងពេលមិនសូវមានបុណ្យទានច្រើន។ ក្រុមហ៊ុន និងអ្នកលក់តែងតែបញ្ចុះតម្លៃដើម្បីលើកកម្ពស់ការលក់នៅក្នុងរដូវកាលស្ងប់ស្ងាត់នេះ។ ដូច្នេះ ពេលនេះអាចបង្កើតឱកាសសម្រាប់អ្នកទិញ ប្រសិនបើកំពុងស្វែងរករថយន្តថ្មី។
ដោយជ្រើសរើសរដូវកាលក្រៅទាំងនេះ អតិថិជនមិនត្រឹមតែសន្សំប្រាក់ប៉ុណ្ណោះទេ ប៉ុន្តែក៏មានជម្រើសរើសម៉ូដែលបានតាមចិត្តផងដែរ។
ខែល្អបំផុតក្នុងការទិញរថយន្តមួយទឹក៖
ខែដែលល្អសម្រាប់អ្នកដែលចាប់អារម្មណ៍ជាពិសេសជាមួយនឹងរថយន្តមួយទឹកមានដូចជា៖
- មករា និង កុម្ភៈ: បន្ទាប់ពីរដូវបុណ្យទាន អ្នកលក់អាចផ្តល់ការបញ្ចុះតម្លៃលើរថយន្តមួយទឹក ដើម្បីនាំចូលស្តុកថ្មី។ នេះធ្វើឱ្យដើមឆ្នាំជាពេលដ៏សមស្របមួយសម្រាប់អ្នកទិញ ដែលកំពុងស្វែងរកការផ្តល់ជូនពិសេស។
- កញ្ញា: ដោយសារម៉ូដែលថ្មីៗចូលមកនៅចុងឆ្នាំ កញ្ញាក្លាយជាខែល្អបំផុតក្នុងការទិញរថយន្តប្រើប្រាស់។ ម៉ាកភាគច្រើនតែងតែបញ្ចុះតម្លៃលើម៉ូដែលប្រើប្រាស់ចាស់ៗ ដើម្បីទទួលបានការផ្លាស់ប្តូរ ចូលរួមនឹងរថយន្តថ្មីៗ ធ្វើឱ្យវាជាពេលល្អក្នុងការទិញរថយន្តប្រើប្រាស់ទុកចិត្តបាន។
ថ្ងៃ និងខែល្អបំផុតក្នុងការទិញរថយន្ត
ថ្ងៃ និងខែដែលអ្នកចូលទៅកាន់ហាងលក់រថយន្តក៏មានសារៈសំខាន់ដែរ ព្រោះអ្នកលក់ក៏មានកំណត់ថាថ្ងៃណាគួរធ្វើប្រូម៉ូសិនដែរ។
- សប្ដាហ៍ទី៤៖ បុគ្គលិកផ្នែកលក់តែងតែបង្កើនការលក់ឱ្យបានច្រើន ដូច្នេះពួកគេនឹងធ្វើការផ្តល់ជូនកាន់តែពិសេសជាងរាល់ដង ប្រសិនបើមានភ្ញៀវមកទិញរថយន្ត។ លើសពីនេះ ហ្គារាសលក់រថយន្តនឹងព្យាយាមសម្របសម្រួលតាមអតិថិជនជានិច្ចអំឡុងពេលនេះ។
- ថ្ងៃធ្វើការ: ការទិញរថយន្តនៅថ្ងៃធ្វើការ អនុញ្ញាតឱ្យអ្នកមានពេលវេលាជាមួយបុគ្គលិកលក់ច្រើន ជាមួយនឹងបរិយាកាសមិនសូវមានមនុស្សក្នុងហាង ដែលនេះនឹងធ្វើឱ្យអ្នកមានអត្ថប្រយោជន៍ក្នុងការចរចាតម្លៃ ឬអត្ថប្រយោជន៍ផ្សេងៗ។ ម៉្យាងវិញទៀត ចុងសប្តាហ៍តែងតែមានមនុស្សច្រើនចេញចូល បណ្ដាលឱ្យបុគ្គលិកផ្នែកលក់ទទួលអ្នកមិនឌិតដល់។
សន្និដ្ឋាន
សម្រាប់អ្នកទិញរថយន្តនៅកម្ពុជា ការរកឃើញពេលវេលាល្អបំផុតក្នុងការទិញរថយន្តអាចនាំឱ្យមានការសន្សំប្រាក់ដ៏ច្រើន។ ចុងឆ្នាំ ការចេញម៉ូដែលថ្មី និងនៅពេលបុណ្យជាតិ ជាទូទៅជាពេលវេលាល្អបំផុតក្នុងការទិញ។ ទោះជាយ៉ាងណា ជាមួយនឹងអេប Liberty Carz អ្នកអាចចូលស្វែងរកការបញ្ចុះតម្លៃដ៏ល្អបំផុតនៅពេលណាមួយក៏បាន ដោយមិនចាំបាច់រង់ចាំ "រដូវកាល" ត្រឹមត្រូវ។
ដោយគ្រោងទិញរបស់អ្នកយ៉ាងប្រុងប្រយ័ត្ន និងប្រើយុទ្ធសាស្រ្តឆ្លាតវៃ អ្នកអាចធ្វើឱ្យបទពិសោធន៍ទិញរថយន្តរបស់អ្នកកាន់តែប្រសើរ សន្សំប្រាក់ និងបើកបរជាមួយនឹងទំនុកចិត្តក្នុងរថយន្តថ្មីរបស់អ្នក។
ព័ត៌មានដែលពាក់ព័ន្ធ
Liberty Carz “ឈ្នះរថយន្តមួយគ្រឿង” កម្មវិធីបានបញ្ចប់ដោយជោគជ័យ៖ អ្នកឈ្នះរង្វាន់ធំត្រូវបានប្រកាស!
ព័ត៌មាន - DEC 05, 2024
ថ្មីៗនេះ ជាមួយនឹងការទន្ទឹងរង់ចាំយ៉ាងអន្ទះសាររបស់អ្នកនិយមប្រើប្រាស់រថយន្ត និងអ្នកប្រើប្រាស់ជាច្រើន ព្រឹត្តិការណ៍ "ឈ្នះរថយន្ត" របស់យើងបានឈានដល់ទីបញ្ចប់ដោយជោគជ័យ។ ព្រឹត្តិការណ៍នេះបានទាក់ទាញអ្នកចូលរួមយ៉ាងច្រើនជាមួយនឹងការកំណត់រង្វាន់ដ៏គួរឱ្យទាក់ទាញ និងសកម្មភាព
Buying a luxury BMW 3 Series in Cambodia: New vs. Used car– What’s the Best Choice?
ព័ត៌មាន - FEB 21, 2025
Discover the luxury BMW 3 Series and sporty M3 Series, explore features, market insights, and used BMW options in Cambodia. Find your perfect BMW at Liberty Carz today!
កំពុងទិញ Mercedes-Benz? អ្វីដែលអ្នកត្រូវដឹងអំពីស៊េរី Mercedes-Benz
ព័ត៌មាន - FEB 13, 2025
មគ្គុទេសក៍លម្អិតអំពីស៊េរី Mercedes-Benz រួមមាន C-Class, A-Class, E-Class, S-Class និង G-Class។ ស្វែងយល់ពីការបែងចែករបស់ម៉ូដែលរថយន្ត គុណលក្ខណៈសំខាន់ៗ ជួរផ្តល់តម្លៃនៅប្រទេសកម្ពុជា និងការវិវត្តន៍របស់វាតាមរយៈឆ្នាំ។
ឡានប្រណិតជាអ្វី? មរតកប្រណិតរបស់ស៊េរី Mercedes-Benz, AMG និង Maybach (ម៉ូដែលឆ្នាំ 2020-2025)
ព័ត៌មាន - JAN 24, 2025
ស្វែងយល់អំពីអ្វីដែលកំណត់ឲ្យជាឡានប្រណិត និងស្វែងយល់ពីប្រវត្តិសាស្ត្រស៊េរី Mercedes-Benz។ រៀនអំពីម៉ូដែលល្បី Mercedes-Benz, AMG និង Maybach ពីឆ្នាំ 2020 ដល់ 2025 និងស្គាល់មូលហេតុដែលឡានប្រណិតទាំងនេះគួរតែជាការវិនិយោគ។
អ្នកមើលភាគច្រើន
ការវិភាគទូលំទូលាយនៃ Lexus RX Series (2023-2025)
SEP 11, 2024
ស្វែងយល់អំពី "ពិភពរថយន្ត" របស់កម្មវិធី Liberty Carz ដែលមានរថយន្តរហូតដល់ទៅជាង ៧០០០ គ្រឿង
JAN 18, 2024
ស្វែងយល់អំពីរថយន្តភីកអាប់ចុងក្រោយបង្អស់របស់ JMC នៅលើកម្មវិធី Liberty Carz
FEB 21, 2024
យល់ដឹងអំពីរថយន្តសេដាន៖ ការពន្យល់, ប្រភេទ, និងម៉ូដែលពេញនិយម
OCT 15, 2024
សមិទ្ធផលរបស់ពួកយើង៖ កម្មវិធី Liberty Carz - កម្មវិធីសម្រាប់ការទិញ លក់ និងជួលរថយន្តលេខមួយនៅក្នុងប្រទេសកម្ពុជា
កម្មវិធី Liberty Carz បាននាំយកមកនូវបរិបទថ្មីសម្រាប់ឧស្សាហកម្មរថយន្តក្នុងប្រទេសកម្ពុជាជាមួយនឹងសមិទ្ធផលដ៏គួរឲ្យចាប់អារម្មណ៍ក្នុងទីផ្សាររថយន្តអនឡាញនេះ។
22.8K+
ឡាន
778
ហាង
14.2K+
រថយន្តលក់ចេញ
1,333
រថយន្តត្រូវបានត្រួតពិនិត្យ