Liberty carz logo

ព័ត៌មាន: តើមានអ្វីថ្មីនៅក្នុងឆ្នាំ ២០២៤? Lexus RZ300e កំពុងតែមានការចាប់អារម្មណ៍ខ្លាំងក្នុងឆ្នាំថ្មីនេះ!

JAN 02, 2024

ព័ត៌មានចុងក្រោយបង្អស់អំពីរថយន្ត Lexus RZ300e 2024 គឺបានលេចលឺមកថាជារថយន្តអគ្គិសនីដែលមានការ ផ្លាស់ប្តូរប្រសិទ្ធភាព និងបន្ថែមនូវភាពដ៏ប្រណីតមកជាមួយផងដែរ។ តោះទៅស្វែងយល់ព័ត៌មានថ្មីៗបំផុតអំពីរថយន្តដ៏

ទាន់សម័យនេះដែលកំពុងធ្វើឱ្យមានការភ្ញាក់ផ្អើលនៅក្នុងវិស័យរថយន្ត។

បង្កើនកម្លាំងនឹងបន្ថែមចម្ងាយ

ដល់ពេលត្រូវនិយាយពាក្យលាទៅភាពភ័យខ្លាចក្នុងការធ្វើដំណើរឆ្ងាយហើយ! ជាមួយនឹងការផ្លាស់ប្តូរនូវការតម្លើង នៃកង់ខាងមុខ, រថយន្ត RZ300e បានកាត់បន្ថយការព្រួយបារម្មណ៍អំពីរឧបសគ្គនៃការធ្វើដំណើរផ្លូវឆ្ងាយ ជាមួយនឹង ការសាកថ្មពេញអាចប្រើប្រាស់បានរហូតដល់ 266 ម៉ាយ (កង់ទំហំ 18 អ៊ីញ), ម៉ូឌែល 46 ម៉ាយដ៏នេះផងដែរគឺពិតជា

មានកម្លាំងខ្លាំងដែលគួរឱ្យភ្ញាក់ផ្អើលជាង RZ450e ដែលជាម៉ូដែលមុនរបស់វា។ ចំណុចសំខាន់របស់រថយន្តនេះគឺការ រចនាឡើងវិញជាមួយនឹងឆ្អឹងស៊ុមខាងក្រោមរថយន្តដែលបានកាត់បន្ថយសំលេងរំខាន និងរំញ័រ។

រថយន្តប្រណិត​ដែល​ស័ក្តិសម​នឹង​ថវិកា

ម៉ូឌែល RZ300e នេះមិនត្រឹមតែមានភាពប្រណិតនោះទេ តែក៏មានតម្លៃដែលសមរម្យផងដែរ។ រថយន្តនេះមានតម្លៃដើម $55,150 វាមានតម្លៃ $4,700 ធូរថ្លៃជាងស៊េវី AWD មួយទៀតរបស់វាគឺ RZ450e។ សម្រាប់អ្នកដែលចាប់អារម្មណ៏

រថយន្តនេះអាចគិតពិចារណាតាមជម្រើសផ្សេងៗបានទៀតផងដែរ ដែលម៉ូដែលនេះមាន Premium និង Luxury ហើយ ២ ប្រភេទនេះគឺមានភាពពិសេសផ្សេងៗគ្នាតាមតម្រូវការរបស់អ្នក។ 

ការកែច្នៃថ្មីខាងក្នុង និងក្រៅដ៏ស្រស់ស្អាត

ស៊េរី RZ ឆ្នាំ 2024 នេះមិនត្រឹមតែបំពាក់ដោយម៉ាស៊ីនដែលមានកម្លាំងខ្លាំងនោះទេ សូម្បីតែផ្នែកខាងក្នុងក៏មានការរចនា

ឡើងយ៉ាងប្រណិតមិនធម្មតាដែរ។ យើងមានដំណឹងមកថាការកែលម្អត្រូវបានបន្ថែមជាមួយនឹងពណ៌រាងទឹកក្រូចចាស់នឹង ការបន្ថយពណ៌រាងស្រាលសម្រាប់ទ្វារនៃរថយន្ត។ សម្រាប់ការរចនាខាងក្រៅពួកគេបានជ្រើសរើសប្រើនូវពណ៌ពីរបញ្ចូល

គ្នាឬតែមួយពណ៌ទៅតាមការចង់បានរបស់អតិថិជន។

សុវត្ថិភាព និងបច្ចេកវិទ្យាកម្រិតខ្ពស់

សុវត្ថិភាព និងបច្ចេកវិទ្យាក៏មិនត្រូវបានមើលរំលងសម្រាប់ RZ300e ម៉ូឌែលផងដែរ, ពួកគេបានចាប់យកឱកាសក្នុងការ

ផលិតរថយន្តនេះដោយបន្ថែមជំនួយដល់អ្នកបើកបរយ៉ាងទំនើបមានដូចជា ការពង្រឹងនៃការគ្រប់គ្រងរថយន្តពេលបើកបរ សម្រាប់អោយការបត់រថយន្តមានភាពកាន់តែប្រសើរ, បច្ចេកវិទ្យាការពារការប៉ះទង្គិចរថយន្ត នឹងមុខងារពិសេសដែល បញ្ជាអោយអ្នកបើកបរជៀសឬធ្វើការបត់ចេញនៅពេលដែលឃើញរថយន្តផ្សេងដែលកៀកនឹងជិតមកដល់។ Lexus នឹងប្រាកដចិត្តថាការធ្វើដំណើររបស់អ្នកអមទាំងភាពទាន់សម័យ និងសុវត្ថិភាព។

ត្រៀមខ្លួនជាមួយនឹងដំណឹងដ៏រំភើបនៅឆ្នាំក្រោយ!

ព័ត៌មានដែលពាក់ព័ន្ធ

Liberty Carz ​“ឈ្នះរថយន្តមួយគ្រឿង” ​កម្មវិធីបានបញ្ចប់ដោយជោគជ័យ៖ ​អ្នកឈ្នះរង្វាន់ធំត្រូវបានប្រកាស!

Liberty Carz ​“ឈ្នះរថយន្តមួយគ្រឿង” ​កម្មវិធីបានបញ្ចប់ដោយជោគជ័យ៖ ​អ្នកឈ្នះរង្វាន់ធំត្រូវបានប្រកាស!

ព័ត៌មាន - DEC 05, 2024

ថ្មីៗនេះ ជាមួយនឹងការទន្ទឹងរង់ចាំយ៉ាងអន្ទះសាររបស់អ្នកនិយមប្រើប្រាស់រថយន្ត និងអ្នកប្រើប្រាស់ជាច្រើន ព្រឹត្តិការណ៍ "ឈ្នះរថយន្ត" របស់យើងបានឈានដល់ទីបញ្ចប់ដោយជោគជ័យ។ ព្រឹត្តិការណ៍នេះបានទាក់ទាញអ្នកចូលរួមយ៉ាងច្រើនជាមួយនឹងការកំណត់រង្វាន់ដ៏គួរឱ្យទាក់ទាញ និងសកម្មភាព

How Much Is a BMW 5 Series? Should I Buy a New or Used Car?

How Much Is a BMW 5 Series? Should I Buy a New or Used Car?

ព័ត៌មាន - FEB 26, 2025

Looking to buy a new or used BMW 5 Series in Cambodia? Explore its luxury, performance, pricing, and best places to buy it. Find out why the BMW 5 Series is worth buying.

ការទិញរថយន្ត BMW 3 Series ប្រណីតនៅកម្ពុជា៖ ថ្មីប្រឆាំងនឹងរថយន្តប្រើប្រាស់ – ជម្រើសល្អបំផុតគឺអ្វី?

ការទិញរថយន្ត BMW 3 Series ប្រណីតនៅកម្ពុជា៖ ថ្មីប្រឆាំងនឹងរថយន្តប្រើប្រាស់ – ជម្រើសល្អបំផុតគឺអ្វី?

ព័ត៌មាន - FEB 21, 2025

ស្វែងរក BMW 3 Series និង M3 Series ប្រណីត! ស្វែងយល់លក្ខណៈពិសេស និងជម្រើសម៉ូដែលប្រើប្រាស់នៅកម្ពុជា។ ចូលទៅ Liberty Carz ថ្ងៃនេះ!

កំពុងទិញ Mercedes-Benz? អ្វីដែលអ្នកត្រូវដឹងអំពីស៊េរី Mercedes-Benz

កំពុងទិញ Mercedes-Benz? អ្វីដែលអ្នកត្រូវដឹងអំពីស៊េរី Mercedes-Benz

ព័ត៌មាន - FEB 13, 2025

មគ្គុទេសក៍លម្អិតអំពីស៊េរី Mercedes-Benz រួមមាន C-Class, A-Class, E-Class, S-Class និង G-Class។ ស្វែងយល់ពីការបែងចែករបស់ម៉ូដែលរថយន្ត គុណលក្ខណៈសំខាន់ៗ ជួរផ្តល់តម្លៃនៅប្រទេសកម្ពុជា និងការវិវត្តន៍របស់វាតាមរយៈឆ្នាំ។

សមិទ្ធផលរបស់ពួកយើង៖ កម្មវិធី Liberty Carz - កម្មវិធីសម្រាប់ការទិញ លក់ និងជួលរថយន្តលេខមួយនៅក្នុងប្រទេសកម្ពុជា

កម្មវិធី Liberty Carz បាន​នាំយកមកនូវបរិបទថ្មីសម្រាប់​ឧស្សាហកម្ម​រថយន្ត​ក្នុង​ប្រទេស​កម្ពុជា​ជាមួយនឹង​សមិទ្ធផល​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍ក្នុង​ទីផ្សារ​រថយន្ត​អនឡាញនេះ។

23.1K+

ឡាន

756

ហាង

16.5K+

រថយន្តលក់ចេញ

1,379

រថយន្តត្រូវបានត្រួតពិនិត្យ