ព័ត៌មាន:
ព័ត៌មាន: ឯកឧត្តម សេង ប៊ុនឃាង៖ ការប្រកួតវាយសីវិស័យយុត្តិធម៌នេះជាព្រឹត្តការណ៍កីឡាប្រចាំឆ្នាំមួយ ក្នុងចំណោមព្រឹត្តការណ៍កីឡាធំៗចំនួន២
MAY 20, 2024
ភ្នំពេញ៖ ឯកឧត្តម សេង ប៊ុនឃាង ជំនួយការជាន់ខ្ពស់សហព្រះរាជអាជ្ញា បានមានប្រសាសន៍ថា ការប្រកួតវាយសីវិស័យយុត្តិធម៌នេះជាព្រឹត្តការណ៍កីឡាប្រចាំឆ្នាំមួយ ក្នុងចំណោមព្រឹត្តការណ៍កីឡាធំៗចំនួន២ ក្នុងវិស័យយុត្តិធម៌ដែលរៀបចំឡើងដោយក្រុមកីឡាសេនាយុត្តិធម៌ គឺជាព្រឹត្តការណ៍ដែលមានការចូលរួមដ៏ច្រើនកុះករពីអ្នកច្បាប់ និងអ្នកអនុវត្តច្បាប់ នៅទូទាំងប្រទេស។
ការលើកឡើងបែបនេះ ក្នុងឪកាសដែលឯកឧត្តមអញ្ចើញចូលរួមបើកក្នុងកម្មវិធី «ការប្រកួតវាយសីពានរង្វាន់វិស័យយុត្តិធម៌លើកទី៦» នាព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤នេះ នៅបុរី R&F City រាជធានីភ្នំពេញ។
ឯកឧត្តម សេង ប៊ុនឃាង បន្តថា គោលបំណងក្នុងការប្រកួតនេះ គឺ៖ (ទី១)ដើម្បីពង្រឹងនឹងពង្រីកចំណងមិត្តភាព សាមគ្គីភាពយ៉ាងជិតស្និទ្ធិ រវាងកីឡាករ កីឡាការនី ដែលសុទ្ធសឹងតែជាអ្នកប្រកបវិជ្ជាជីវៈក្នុងវិស័យច្បាប់ (ទី២)ដើម្បីចូលរួមចំណែកក្នុងការពង្រឹង និងថែរក្សាសុខភាពរបស់កីឡាករ កីឡាការនី ទាំងអស់ និងទី៣ ដើម្បីចូលរួមចំណែកលើកកំពស់ការអភិវឌ្ឍវិស័យកីឡានៅក្នុងព្រះរាជាណចក្រកម្ពុជា។
ជាមួយគ្នានេះ ឯកឧត្តម អ៊ិត រ៉ាឌី សមាជិកឧត្តមប្រឹក្សានៃអង្គចៅក្រម បានបញ្ជាក់ថា «មិនថាកីឡាអ្វីនោះទេ ទោះក្នុងការប្រកួតណាក្តី ឬក្នុងវិស័យណាមួយក៏ដោយត្រូវតែមានអ្នកឈ្នះអ្នកចាញ់ តែត្រូវសិក្សាភាពកម្សោយរបស់ខ្លួន រីឯអ្នកដែលឈ្នះត្រូវបង្រៀនពីបទពិសោធរបស់ក្នុងការប្រកួតដើម្បីទទួលបានជ័យជំនះ អ្វីដែលពិសេសនោះគឺ បើអ្នកមានសមត្ថភាព មានបច្ចេកទេសហើយ តែបើយើងមានកំហឹងនោះយើងនឹងក្លាយជាបរាជ័យទៅវិញ ដោយសារតែគូរសត្រូវរបស់យើងមើលឃើញពីភាពកម្សោយរបស់យើង ដូច្នេះហើយត្រូវចេះយកចិត្តទុកដាក់ឲ្យបានខ្ពស់ ត្រូវចេះផ្តោតអារម្មណ៍កុំឲ្យចាញ់យុទ្ធសាស្ត្ររបស់គូរត្រូវរបស់យើង។
ឯកឧត្តមបន្តថា យើងត្រូវមានស្មារតីសាមគ្គីរួបរួមគ្នាក្នុងវិស័យយុត្តិធម៌ មិនថាទោះក្រៅប្រកួតក្តី ឬក្នុងប្រកួតក្តីត្រូវចេះមានស្មារតីសាមគ្គីភាពជាចំបង។
ចំណែកលោកស្រី Tifiny និង លោកMathew Smith ថ្នាក់ដឹកនាំនៃក្រុមហ៊ុន Liberty Carz បានឲ្យដឹងថា ការចូលរួមរបស់ក្រុមហ៊ុនក្នុងព្រឹត្តការណ៍នេះ គឺដើម្បីចូលរួមលើកកម្ពស់វិស័យកីឡានៅកម្ពុជា មិនត្រឹមតែប៉ុណ្ណោះក្រុមការងារនៃ ក្រុមហ៊ុន infuluen រួមទាំងសារព័ត៌មាន innews និងក្រុមហ៊ុនផ្សេងៗទៀត បានចូលរួមឧបត្ថម្ភក្នុងការរៀបចំកម្មវិធី «ការប្រកួតវាយសីពានរង្វាន់វិស័យយុត្តិធម៌លើកទី៦» នេះផងដែរ ខណៈ មានអ្នកចូលរួមប្រមាណ៤០០នាក់។
សូមជម្រាប់ផងដែរថា កម្មវិធីប្រកួតពានរង្វាន់វាយសីវិស័យយុត្តិធម៌លើកទី៦នេះ ប្រារព្ធឡើងរយៈពេល៣ថ្ងៃ ពោលគឺថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤ ដែលកម្មវិធីនេះរៀបចំឡើងដោយគណៈកម្មការរៀបចំ ការវាយសីវិស័យយុត្តិធម៌៕
ព័ត៌មានដែលពាក់ព័ន្ធ
Liberty Carz “ឈ្នះរថយន្តមួយគ្រឿង” កម្មវិធីបានបញ្ចប់ដោយជោគជ័យ៖ អ្នកឈ្នះរង្វាន់ធំត្រូវបានប្រកាស!
ព័ត៌មាន - DEC 05, 2024
ថ្មីៗនេះ ជាមួយនឹងការទន្ទឹងរង់ចាំយ៉ាងអន្ទះសាររបស់អ្នកនិយមប្រើប្រាស់រថយន្ត និងអ្នកប្រើប្រាស់ជាច្រើន ព្រឹត្តិការណ៍ "ឈ្នះរថយន្ត" របស់យើងបានឈានដល់ទីបញ្ចប់ដោយជោគជ័យ។ ព្រឹត្តិការណ៍នេះបានទាក់ទាញអ្នកចូលរួមយ៉ាងច្រើនជាមួយនឹងការកំណត់រង្វាន់ដ៏គួរឱ្យទាក់ទាញ និងសកម្មភាព
What is a “Luxury Car”? The Luxury Legacy of the Mercedes Series and worth buying cars of Mercedes-Benz, AMG, and Maybach (Models 2020-2025)
ព័ត៌មាន - JAN 24, 2025
Discover what defines a luxury car and explore the history of the Mercedes Series. Learn about the iconic Mercedes-Benz, AMG, and Maybach models from 2020-2025, and why these luxury cars are worth investing in.
រថយន្តអគ្គិសនីប្រណីតរបស់ Mercedes (Mercedes-Benz, AMG, Maybach): នាំអង្គុយទៅអនាគតអតិសកម្មនៃការបើកបរ
ព័ត៌មាន - JAN 22, 2025
បន្តពង្រីកបទពិសោធន៍បើកបរប្រណីតជាមួយ Mercedes (រួមមាន Mercedes-Benz, AMG និង Maybach)។ ស្វែងយល់អំពីប្រវត្តិសំខាន់ៗ លក្ខណៈពិសេសលើឆាកបច្ចេកវិទ្យា និងហេតុអ្វីហេតុធ្វើឲ្យរថយន្តអគ្គិសនីរបស់ Mercedes ក្លាយជាជម្រើសដ៏ល្អឥតខ្ចោះសម្រាប់អ្នកពេញចិត្តបែបប្រណីតនៅកម្ពុជា
ស្វែងយល់អំពី BYD Auto Company, តម្លៃ រថយន្តអគ្គិសនី BYD និងម៉ូដែល EV ចាប់ពីឆ្នាំ 2023-2025 នៅ LibertyCarz
ព័ត៌មាន - JAN 17, 2025
រកឃើញប្រវត្តិរបស់ក្រុមហ៊ុន BYD និងអាចមើលតម្លៃ រថយន្តអគ្គិសនី BYD ពីឆ្នាំ 2023 ដល់ 2025 នៅកម្ពុជា។ បើមានចំណាប់អារម្មណ៍លើរថយន្តតម្លៃអាចទទួលយកបាន និងបរិស្ថាន ដើម្បីជាជម្រើសល្អបំផុតសម្រាប់អ្នកបើកបរនៅកម្ពុជា។
អ្នកមើលភាគច្រើន
ការវិភាគទូលំទូលាយនៃ Lexus RX Series (2023-2025)
SEP 11, 2024
ស្វែងយល់អំពី "ពិភពរថយន្ត" របស់កម្មវិធី Liberty Carz ដែលមានរថយន្តរហូតដល់ទៅជាង ៧០០០ គ្រឿង
JAN 18, 2024
ស្វែងយល់អំពីរថយន្តភីកអាប់ចុងក្រោយបង្អស់របស់ JMC នៅលើកម្មវិធី Liberty Carz
FEB 21, 2024
Liberty Carz ក្នុងឆ្នាំ២០២៣៖ ពីក្តីប្រាថ្នាក្នុងការនាំនូវបរិបទថ្មីសម្រាប់ពាណិជ្ជកម្មរថយន្ត រហូតក្លាយទៅជាកម្មវិធីសម្រាប់ការទិញ លក់ និងជួលរថយន្តលេខ ១ នៅប្រទេសកម្ពុជា
JAN 05, 2024
សមិទ្ធផលរបស់ពួកយើង៖ កម្មវិធី Liberty Carz - កម្មវិធីសម្រាប់ការទិញ លក់ និងជួលរថយន្តលេខមួយនៅក្នុងប្រទេសកម្ពុជា
កម្មវិធី Liberty Carz បាននាំយកមកនូវបរិបទថ្មីសម្រាប់ឧស្សាហកម្មរថយន្តក្នុងប្រទេសកម្ពុជាជាមួយនឹងសមិទ្ធផលដ៏គួរឲ្យចាប់អារម្មណ៍ក្នុងទីផ្សាររថយន្តអនឡាញនេះ។
21.6K+
ឡាន
772
ហាង
13.0K+
រថយន្តលក់ចេញ
1,277
រថយន្តត្រូវបានត្រួតពិនិត្យ