ក្នុងរយៈពេលត្រឹមតែ 130 ថ្ងៃប៉ុណ្ណោះចាប់តាំងពីការបើកដំណើរការជាផ្លូវការ កម្មវិធី Liberty Carz បានវិវត្តន៍យ៉ាងលឿនទៅជាទីផ្សាររថយន្តដែលពេញនិយមបំផុតនៅប្រទេសកម្ពុជា។ ដំណើររបស់យើងមិនត្រឹមតែបង្ហាញពីរបៀបដែលរថយន្តត្រូវបានទិញ និងលក់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានពង្រឹងការប្តេជ្ញាចិត្តរបស់យើងចំពោះការផ្ដល់នូវមធ្យោបាយថ្មីសម្រាប់សហគមន៍ផងដែរ។
ការណែនាំនូវវិធីសាស្ត្រថ្មីសម្រាប់ប្រតិបត្តិការទិញលក់រថយន្ត
យើងខ្ញុំបានខិតខំប្រឹងប្រែងដើម្បីនាំមកវិធីសាស្រ្តដ៏ងាយស្រួល ដើម្បីជួយសម្រួលផលពិបាកនូវការទិញលក់រថយន្តរថយន្តរបស់លោកអ្នកជានិច្ច។ ក្នុងរយៈពេលដ៏ខ្លីនេះ កម្មវិធី Liberty Carz បានការណែនាំអំពីលក្ខណៈពិសេសប្រកបដោយភាពច្នៃប្រឌិតជាច្រើនដូចជាមុខងារគណនាប្រាក់កម្ចីដែលងាយស្រួលប្រើ និងតំណចែករំលែកជាដើម។
មុខងារគណនាប្រាក់កម្ចីអាចជួយលោកអ្នកឱ្យដឹងអំពីថវិកាដែលត្រូវបង់ជារៀងរាល់ខែសម្រាប់រថយន្តក្នុងក្តីស្រមៃរបស់អ្នក។
ហើយជាមួយនឹងតំណចែករំលែកវិញនោះ លោកអ្នកអាចចែកព័ត៌មានរំលែករថយន្តដែលអ្នកចូលចិត្តយ៉ាងងាយស្រួលទៅកាន់នរណាម្នាក់ដែលអ្នកចង់បង្ហាញបានយ៉ាងឆាប់រហ័សបំផុត។
សូមចុចទីនេះដើម្បីទាញយកកម្មវិធី Liberty Carz ឥឡូវនេះ៖ https://libertycarz.onelink.me/pa8R/4j9we4pn
រថយន្តជាង 5000 គ្រឿងត្រូវបានដាក់លក់លើកម្មវិធី
យើងខ្ញុំពិតជាមានភាពសប្បាយរីករាយជាខ្លាំងដែលកម្មវិធីរបស់យើងបានទទួលការគាំទ្ររបស់ដល់ចំំនួនការទាញយកបានលើសពី 70,000 ដោតឡូត។ យើងខ្ញុំក៏មានរថយន្តជាច្រើនទៀតសម្រាប់អ្នកក្នុងការជ្រើសរើសផងដែរ។ រថយន្តចំនួន 5000 គ្រឿងឥឡូវបានដាក់លក់ជាផ្លូវការនៅលើកម្មវិធីរបស់ពួកយើង។ រហូតមកដល់ពេលនេះ ចំនួនថវិកាសរុបរបស់រថយន្តដែលកំពុងដាក់លក់លើប្រព័ន្ធមានរហូតដល់ទៅ 200,000,00 ដុល្លារអាមេរិក។ គោលបំណងរបស់យើងគឺដើម្បីផ្ដល់នូវជម្រើសរថយន្តសម្រាប់អ្នករាល់គ្នា មិនថាអ្នកកំពុងស្វែងរកអ្វីនោះទេ។
នៅថ្ងៃទី 12 និង 13 ខែសីហា ក្រុមហ៊ុន Liberty Carz បានចូលរួមនៅក្នុងពិព័រណ៍អចលនទ្រព្យ និងការរស់នៅប្រចាំប្រទេសកម្ពុជាឆ្នាំ 2023 ។ យើងបានកត់សម្គាល់ថាមានអ្នកចូលរួមជាង 9000 នាក់បានមកទស្សនាស្តង់របស់យើងដែលពោរពេញទៅដោយហ្គេមសប្បាយៗ និងការបង្ហាញពីអ្វីថ្មីៗ។ ពួកយើងបានចែកនូវរង្វាន់ជាច្រើន ហើយអ្នកចូលរួមទាំងអស់ទទួលបានពេលវេលាដ៏អស្ចារ្យ។ ការឆ្លើយតបជាវិជ្ជមាននេះបានធ្វើឱ្យយើងខ្ញុំកាន់តែមានការលើកទឹកចិត្តដើម្បីធ្វើឱ្យកាន់តែល្អប្រសើរ។
ការចែករំលែក និងការយកចិត្តទុកដាក់ចំពោះអ្នកដទៃ
យើងខ្ញុំមិនមែនគ្រាន់តែយកចិត្តទុកដាក់អំពីរថយន្តប៉ុណ្ណោះទេ។ Liberty បានចាត់នូវយុទ្ធនាការ “ចែករំលែក ដើម្បីអនាគត” ក្នុងកម្មវិធីសប្បុរសធម៌ ‘Liberty Miracle’ ចាប់ពីថ្ងៃទី 15 ខែកក្កដា ដល់ថ្ងៃទី 15 ខែសីហា ដែលទទួលបានការចែករំលែកដ៏អស្ចារ្យចំនួន 12,369 ស៊ែរ។ ចំនួននេះត្រូវបានផ្ដល់នូវថវិកាចំនួន 12,369,000 រៀល ដើម្បីជួយសិស្សចំនួន 100 នាក់អោយទទួលបានសម្ភារៈដែលពួកគេត្រូវការ ដូចជាឯកសណ្ឋាន ស្បែកជើង និងសម្ភារផ្សេងៗ។ សិស្សទាំងនេះកំពុងប្រឈមមុខនឹងផលលំបាកជាច្រើន ប៉ុន្តែជំនួយរបស់អ្នកនឹងផ្តល់ឱ្យពួកគេនូវកម្លាំង ក្តីសង្ឃឹម និងឱកាសក្នុងការចូលរួមក្នុងសង្គមកាន់តែប្រសើរឡើង។ វាមិនមែនគ្រាន់តែជាសម្ភារទូទៅនោះទេ វាជានិមិត្តរូបនៃការយកចិត្តទុកដាក់ និងជឿជាក់លើសុបិនរបស់ពួកគេ។ យើងខ្ញុំសូមកោតសរសើរចំពោះការគាំទ្ររបស់អ្នកគ្រប់គ្នាតាមរយៈការចែករំលែកដែលបន្តបង្កើតផលវិជ្ជមាននៅក្នុងសហគមន៍នេះ។
យើងទាំងអស់គ្នាឆ្ពោះទៅមុខ
ដំណើរ 130 ថ្ងៃរបស់ Liberty Carz 135 ថ្ងៃនេះនឹងបន្តជម្រុញអោយ Liberty Carz ខិតខំធ្វើការដើម្បីធ្វើឱ្យអ្វីៗកាន់តែប្រសើរឡើងសម្រាប់អ្នក និងសហគមន៍របស់យើង។ អ្នកអាចតាមដានពួកយើងនៅលើ Facebook page ជាផ្លូវការ (https://www.facebook.com/libertycarz/) ដើម្បីទទួលបានព័ត៌មានថ្មីៗ និងជាផ្នែកមួយនៃដំណើររបស់យើង។ យើងទាំងអស់គ្នាអាចធ្វើឲ្យពិភពលោកនេះក្លាយជាកន្លែងប្រសើរមួយសម្រាប់មនុស្សគ្រប់គ្នា។