Liberty carz logo

ព័ត៌មាន: ផ្សិត និងប្រទាល ជាវត្ថុធាតុដើមក្នុងការផលិតកៅអីរបស់រថយន្តអគ្គិសនី Mercedes ថ្មី

FEB 24, 2024

ក្រុមហ៊ុន Mercedes-Benz បានដាក់បង្ហាញរថយន្តអគ្គិសនីដ៏ទំនើបមួយ ដែលអាចនាំអ្នកបើកបរពីទីក្រុងញូវយ៉ក ទៅកាន់ទីក្រុង Detroit ដោយចំណាយអស់ត្រឹមតែម្តងប៉ុណ្ណោះ។

ក្រុមហ៊ុនផលិតរថយន្តអាឡឺម៉ង់មួយនេះបានដាក់ឈ្មោះរថយន្តនេះថា VISION EQXX ដែលត្រូវបានរចនាឡើងដើម្បីធ្វើដំណើរបានចម្ងាយប្រមាណ 1,000 គីឡូម៉ែត្រ ឬប្រហែល 620 ម៉ាយ​ដោយតម្រូវការសាកថ្មតែម្ដងប៉ុណ្ណោះ បើយោងទៅតាមការសាកល្បងតាមបច្ចេកវិទ្យាកុំព្យូទ័រ។ ដោយឡែករថយន្តអគ្គិសនី Nissan Leaf ដំបូងអាចធ្វើដំណើរបានចម្ងាយត្រឹមតែ 74 ម៉ាយប៉ុណ្ណោះលើការសាកមួយលើក ខណៈពេលដែលរថយន្តអគ្គិសនីទំនើបៗជាច្រើនអាចធ្វើដំណើរបានចម្ងាយដល់ 300 ម៉ាយ ឬច្រើនជាងនេះដោយការសាកតែមួយលើក។

Concept រថយន្ត ​ដ៏​ស្រស់​ស្អាត​នេះដែល​បាន​ដាក់បង្ហាញ​កាល​ពី​ថ្ងៃ​ចន្ទ​ត្រូវ​បាន​ផលិត​ឡើង​ដោយ​ផ្តោត​លើ​ការការពារ​បរិស្ថានជាគោល។

ផ្នែកខាងក្នុងនៃ VISION EQXX គឺគ្មានផលិតផលដែលប្រើប្រាស់ស្បែកសត្វនោះឡើយ កៅអីរបស់វាបានធ្វើពីផ្សិត និងសរសៃប្រទាល ជាវត្ថុធាតុដើមតែប៉ុណ្ណោះ។ កំរាលព្រំបានប្រើប្រាស់ដោយឫស្សី ហើយផ្លាស្ទិចខាងក្នុងត្រូវបានផលិតចេញពីសំរាម មកពីកន្លែងចាក់សំរាម។ យោងតាមក្រុមហ៊ុន Mercedes ការប្រើប្រាស់សម្ភារៈទាំងនេះនឺងកាត់បន្ថយសារធាតុកាបូនរបស់ស្បែកសឹងតែពាក់កណ្ដាលឯណោះ។

វិស្វករ​ជំនាញបាន​ធ្វើ​ឱ្យ​ថ្ម​របស់​រថយន្ត​មាន​ទំហំ​តូច​ និង​ស្រាល​ជាង​មុន​ដោយ​មិន​មាន​ការ​ប៉ះពាល់ដល់​ថាមពល​ឡើយ។ ឥឡូវនេះវាមានទំហំតូចជាង ៥០% និងស្រាលជាង ៣០% ជាងថ្មផ្សេងទៀតដែលមានសមត្ថភាពដូចគ្នាទៅទៀត។

 

រថយន្តនេះក៏មានបន្ទះស្រូបពន្លឺព្រះអាទិត្យ ឬ Solar នៅលើដំបូលដែលអាចបន្ថែមចម្ងាយរហូតដល់ ១៥ ម៉ាយក្នុងលក្ខខណ្ឌសមស្របផងដែរ។

ដើម្បីធ្វើឱ្យរថយន្តកាន់តែមានប្រសិទ្ធភាព ពួកគេបានរចនាផ្នែកខាងមុខ និងផ្នែកកង់ខាងក្រោយតូចជាងមុន ដើម្បីទប់ទល់នឹងខ្យល់។ នេះ​ជា​កត្តាសំខាន់ ពី​ព្រោះ​ថា​ថាមពល​ភាគច្រើន​ក្នុង​រថយន្ត​អគ្គិសនី​ត្រូវ​បាន​បញ្ចេញ និងប្រើប្រាស់ ដើម្បី​បញ្ចៀស​ខ្យល់។

ក្រុមហ៊ុន Mercedes Ford និង General Motors កំពុងផ្លាស់ប្តូរទិសដៅ ដើម្បីផ្ដោតទៅរករថយន្តអគ្គិសនី។ នៅឆ្នាំ ២០២៥ គ្រប់ម៉ូដែលរបស់ Mercedes នឹងមានជម្រើសជារថយន្តអគ្គិសនី ហើយពួកគេគ្រោងនឹងប្រើប្រាស់រថយន្តអគ្គិសនីទាំងអស់ក្នុងទសវត្សរ៍ក្រោយ។

ព័ត៌មានដែលពាក់ព័ន្ធ

Liberty Carz ​“ឈ្នះរថយន្តមួយគ្រឿង” ​កម្មវិធីបានបញ្ចប់ដោយជោគជ័យ៖ ​អ្នកឈ្នះរង្វាន់ធំត្រូវបានប្រកាស!

Liberty Carz ​“ឈ្នះរថយន្តមួយគ្រឿង” ​កម្មវិធីបានបញ្ចប់ដោយជោគជ័យ៖ ​អ្នកឈ្នះរង្វាន់ធំត្រូវបានប្រកាស!

ព័ត៌មាន - DEC 05, 2024

ថ្មីៗនេះ ជាមួយនឹងការទន្ទឹងរង់ចាំយ៉ាងអន្ទះសាររបស់អ្នកនិយមប្រើប្រាស់រថយន្ត និងអ្នកប្រើប្រាស់ជាច្រើន ព្រឹត្តិការណ៍ "ឈ្នះរថយន្ត" របស់យើងបានឈានដល់ទីបញ្ចប់ដោយជោគជ័យ។ ព្រឹត្តិការណ៍នេះបានទាក់ទាញអ្នកចូលរួមយ៉ាងច្រើនជាមួយនឹងការកំណត់រង្វាន់ដ៏គួរឱ្យទាក់ទាញ និងសកម្មភាព

របៀបដែល រថយន្តអគ្គិសនី ដំណើរការដោយរបៀបងាយ ស្វែងយល់ពីបច្ចេកវិទ្យាយានយន្តអគ្គិសនីទំនើប

របៀបដែល រថយន្តអគ្គិសនី ដំណើរការដោយរបៀបងាយ ស្វែងយល់ពីបច្ចេកវិទ្យាយានយន្តអគ្គិសនីទំនើប

ព័ត៌មាន - DEC 25, 2024

ស្វែងយល់ពីរបៀបដែល រថយន្តអគ្គិសនី ដំណើរការ ចំណុចពិសេសរបស់វា និងភាពខុសគ្នារវាងរថយន្តអគ្គិសនីនិងរថយន្តហាយប្រ៊ីដ។ មានទាំងការបកប្រែជាប់អត្ថន័យសមបានល្អបំផុតនៅទីនេះពី Liberty Carz។

ស្វែងយល់ពីម៉ាករថយន្តអគ្គិសនីល្បីៗនៅកម្ពុជា

ស្វែងយល់ពីម៉ាករថយន្តអគ្គិសនីល្បីៗនៅកម្ពុជា

ព័ត៌មាន - DEC 19, 2024

ស្វែងយល់ពីម៉ាករថយន្តអគ្គិសនីល្បីៗនៅកម្ពុជា រួមមាន Tesla, BYD, Hyundai និង Toyota ហើយដឹងថាតើហេតុអ្វីពួកគេអាចដឹកនាំលក់ក្នុងទីផ្សាររថយន្តអគ្គិសនី។ ស្វែងយល់ពីម៉ូដែលពិសេសៗ លក្ខណៈពិសេស និងជួរវាងតម្លៃ ដើម្បីរករថយន្តអគ្គិសនីសមរម្យបំផុតសម្រាប់លោកអ្នក។

អត្ថប្រយោជន៍នៃរថយន្តអគ្គិសនី៖ ហេតុផលដ៏ខ្លាំងនៅពីក្រោយការប្តូរទៅអគ្គិសនី

អត្ថប្រយោជន៍នៃរថយន្តអគ្គិសនី៖ ហេតុផលដ៏ខ្លាំងនៅពីក្រោយការប្តូរទៅអគ្គិសនី

ព័ត៌មាន - DEC 13, 2024

ស្វែងយល់អំពីអត្ថប្រយោជន៍នៃរថយន្តអគ្គិសនីនៅកម្ពុជា និងរបៀបដែល EV ដូចជា BYD, Tesla, និង Xiaomi លើកកម្ពស់បរិស្ថាន ខណៈពេលកាត់បន្ថយថ្លៃចំណាយសម្រាប់ម្ចាស់រថយន្ត។ ស្វែងរកម៉ូដែលរថយន្តអគ្គិសនីមាននៅកម្ពុជា និងរកឃើញ EV ល្អបំផុតសម្រាប់អ្នកថ្ងៃនេះនៅ Liberty Carz។

សមិទ្ធផលរបស់ពួកយើង៖ កម្មវិធី Liberty Carz - កម្មវិធីសម្រាប់ការទិញ លក់ និងជួលរថយន្តលេខមួយនៅក្នុងប្រទេសកម្ពុជា

កម្មវិធី Liberty Carz បាន​នាំយកមកនូវបរិបទថ្មីសម្រាប់​ឧស្សាហកម្ម​រថយន្ត​ក្នុង​ប្រទេស​កម្ពុជា​ជាមួយនឹង​សមិទ្ធផល​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍ក្នុង​ទីផ្សារ​រថយន្ត​អនឡាញនេះ។

19.3K+

ឡាន

742

ហាង

9,773

រថយន្តលក់ចេញ

1,140

រថយន្តត្រូវបានត្រួតពិនិត្យ