Liberty carz logo

ព័ត៌មាន: ការណែនាំពីLiberty Carz! Evil Toyota Supra ភាពអស្ចារ្យដែលមិនអាចប្រៀបបាននៅលើទីវាលប្រណាំង ជម្រើសថ្មីសម្រាប់រថយន្តទំនើប!

SEP 11, 2023

រថយន្តវេទមន្ត Supra នេះបានចូលរួមការប្រកួតប្រជែងធំៗបែបអន្តរជាតិ ហើយក៏បានបង្ហាញខ្លួនជាច្រើនដងនៅក្នុងហ្គេមនិងក្នុងភាពយន្ត។ រថយន្តប្រភេទនេះគឺតំណាងកម្រិតកំពូលរបស់ Toyota ដែលបានគេដាក់ឈ្មោះថា Evil។ ការរចនាបែបគ្រួសាររបស់Supra គឺពិតជាឡូយអស្ចារ្យ ការបំផុសគំនិតរចនារបស់វាគឺមកពីដោយក្រុមហ៊ុន Toyota​ ដែលចេញ FT-1 កាលដើមឆ្នាំ។ថ្ងៃនេះ LIBERTY Carzនឹងណែនាំរថយន្តមួយប្រភេទមកអោយអ្នកទាំងអស់គ្នា គឺប្រភេទឆ្នាំ២០២០ GR Supra  Toyotaបានធ្វើអោយម៉ាកSupra ល្បីឡើយវិញជាមួយនឹងដំណើរការដ៏អស្ចារ្យរបស់វា។

បើអ្នកចង់ទិញរថយន្តប្រណាំងប្រភេទនេះ អ្នកអាចធ្វើការពិចារណាចំពោះម៉ូដែលថ្មី Z4 និង Supra រថយន្តទាំងពីរប្រភេទនេះត្រូវបានបង្កើតឡើងក្នុងគ្រួសារតែមួយ ការរចនាត្រូវបានបម្លែងអោយមានភាពទាក់ទាញដូចគ្នា! វាក៏មានលក្ខណះពិសេសផ្សេងជាច្រើនទៀត ដូចជារចនាមូលដ្ឋានសម្ព័ន្ធ និង ប្រព័ន្ធថាមពលដូចគ្នា។ ទោះបីជាវាមានចំណុចដូចគ្នាច្រើន ប៉ុន្តែSupra ក៏នៅតែមានលក្ខណះពិសេសផ្ទាល់ខ្លួន នេះហើយជាមូលហេតុដែលវាត្រូវបានជ្រើសរើសជារថយន្តកំពូលទាំង១០របស់យើងនៅឆ្នាំ២០២០។ ចំណែកឯ GR Supra ក៏មានចំណុចពិសេសមួយ ផ្ទៃខាងក្នុងរបស់វាធំទូលាយ ដែលអាចដាក់ឥវ៉ាន់បានច្រើន ហិបឡានខាងក្រោយក៏អាចដាក់បានច្រើនគួរអោយចាប់អារម្មណ៍។ វាក៏មានលក្ខណះពិសេសកម្រិតខ្ពស់ជាច្រើនផងដែរ ដូចជាប្រអប់លេខអូតូល្បឿនឡានប្រាំបី កៅអីកម្តៅ Apple CarPlay ។ល។

ប្រសិនបើអ្នកចង់ទទួលបានបទពិសោធន៍យ៉ាងរំភើបនៅពេលបើកបរ ដូច្នេះអ្នកត្រូវតែមកសាកល្បងជាមួយម៉ាស៊ីង និងប្រអប់លេខរបស់វា ពួកវាអាចផ្តល់អោយអ្នកជាមួយល្បឿនលឿនដែលប្រកបដោយរលូន! ការបើករថយន្តSupra នៅលើផ្លូវប្រណាំងជារឿងរំភើបមួយ។ ប្រអប់លេខអូតូល្បឿនឡានប្រាំបីរបស់វាពិតជាអស្ចារ្យ ធ្វើការផ្លាស់ប្តូរលេខល្បឿនយ៉ាងរលូន។ ពីល្បឿន០ដល់៦០ម៉ាយក្នុង១ម៉ោងត្រូវការតែរយះពេល៣.៩វិនាទី!  ហើយសមត្ថភាពបង្កើនល្បឿនរបស់វាប្រៀបបានដូចជារថយន្តទំនើបជាច្រើនដ៏ទៃទៀត! ក្រៅពីលក្ខណះសមត្ថភាពដ៏ល្អរបស់វា ការរចនាខាងក្នុងក៏ស្រស់ស្អាតផងដែរ! វាបានប្រើប្រាស់សម្ភារះដែលមានគុណភាពខ្ពស់ ជាមួយនឹងរូបរាងសមឥតខ្ចោះ។ ចំណុចពិសេសមួយទៀត គឺប្រព័ន្ធព័ត៌មានកម្សាន្តរបស់វា មានវិចារណញាណ និងងាយស្រួលប្រើ!

Supra មិនត្រឹមតែមានការសម្តែងដ៏អស្ចារ្យប៉ុណ្ណោះទេ ការរចនានិងរូបរាងខាងក្រៅក៏មានការទាក់ទាញខ្លាំង។ ភាសានៃការរចនាបែបគ្រួសាររបស់វាគឺពិតជាទាក់ទាញភ្នែកណាស់ សំណាញ់ខ្យល់ចូលពិសេស និងខ្សែបន្ទាត់នៅលើតួរថយន្តដ៏រលោងដែលធ្វើអោយអ្នកមើលមិនងាយអាចបំភ្លេចបាន។ខ្សែបន្ទាត់លើដំបូលដ៏រលោងលាតសន្ធឹងទៅផ្នែកខាងក្រោយនៃរថយន្ត ដែលបំពេញតួរថយន្តធំទូលាយ បញ្ចេញភាពទាក់ទាញលក្ខណះរបស់រថយន្តដែលមិនអាចឃាត់បាន។ បើនិយាយពីការរចនាសម្ព័ន្ធរាងការនៃរថយន្តវិញ Supra​ បានប្រើប្រាស់ដែក នឹងអាលុយមីញ៉ូមដែលមានភាពរឺងមាំខ្លាំង ហើយមិនត្រឹមអាចធានាបាននូវភាពរឹងមាំរបស់តួរថយន្ត ប៉ុន្តែក៏អាចកាត់បន្ថយទម្ងន់របស់រថយន្ត  ដែលធ្វើអោយមានការប្រសើរក្នុងការគ្រប់គ្រងរថយន្ត និងសន្សំសំចៃប្រេងឥន្ធនះ។ ក្រៅពីភាពអស្ចារ្យលើផ្លូវប្រណាំង Supra​ ក៏មានអត្ថប្រយោជន៍ខ្លាំងក្នុងការប្រើប្រាស់ប្រចាំថ្ងៃផងដែរ។ ចំណុះហិបឡានខាងក្រោយទំហំធំ ដែលអាចដាក់វ៉ាលីធំៗ​ និងសម្ភារះប្រើប្រាស់ប្រចាំថ្ងៃបានយ៉ាងងាយស្រួល។ ចំណែកឯផ្ទៃខាងក្នុងរថយន្តធំទូលាយ ដែលអាចធ្វើអោយអ្នកទទួលបាននូវអារម្មណ័ងាយស្រួលនិងផាសុខភាពក្នុងពេលបើកបរ។កៅអីកម្ដៅ និងប្រព័ន្ធខ្យល់ធ្វើឱ្យអ្នកមានអារម្មណ៍កក់ក្ដៅ និងមានផាសុកភាពក្នុងរដូវត្រជាក់។ ការបន្ថែម Apple CarPlay ដែលធ្វើអោយអ្នកមានភាពងាយស្រួលក្នុងការប្រើប្រាស់ទូរស័ព្ទដៃរុករកទីតាំង តេទូរស័ព្ទ និងដាក់ចម្រៀងនៅពេលកំពុងបើកបរ ដែលអាចផ្តល់បទពិសោធន៍ក្នុងការបើកបរអោយកាន់តែប្រសើរឡើង។ Supra ក៏មានមុខងារសុវត្ថិភាពដ៏ល្អផងដែរ។ វាភ្ជាប់មកជាមួយបច្ចេកវិទ្យាសុវត្ថិភាពយ៉ាងទូលំទូលាយ រួមបញ្ចូលការគ្រប់គ្រងការពិនិត្យរថយន្តស្របពេលធ្វើដំណើរ ការត្រួតពិនិត្យចំណុចមើលមិនឃើញ និង ប្រព័ន្ធការព្រមានការបើកចេញខ្សែបន្ទាត់ផ្លូវ ធ្វើអោយអ្នកកាន់តែមានអារម្មណ៍សុវត្ថិភាពពេលកំពុងបើកបរ។ បច្ចេកវិទ្យាសុវត្ថិភាពអកម្ម រចនាសម្ព័ន្ធតួឡានរបស់ Supra បានឆ្លងកាត់ការធ្វើតេស្តសុវត្ថិភាពយ៉ាងម៉ត់ចត់ ដែលអាចការពារសុវត្ថិភាពអ្នកដំណើរយ៉ាងមានប្រសិទ្ធភាព។

សរុបមក Supra មិនត្រឹមតែជារថយន្តស្ព័រដែលមានដំណើរការល្អឥតខ្ចោះប៉ុណ្ណោះទេ វាក៏មានប្រតិបត្តិការល្អ នឹងសុវត្ថិភាពខ្ពស់ផងដែរ។ ការរចនាបែបគ្រួសារ ផ្ទៃខាងក្នុងទូលំទូលាយ ការកំណត់រចនាសម្ព័ន្ធមានកម្រិតខ្ពស់ និងដំណើរការបង្កើនល្បឿនដ៏ល្អឥតខ្ចោះ ធ្វើឱ្យវាក្លាយជារថយន្តក្នុងក្តីស្រមៃនៅក្នុងបេះដូងអ្នកគាំទ្ររថយន្តជាច្រើន។ មិនថាអ្នកជាអ្នកចូលចិត្តរថយន្តស្ព័រ ឬរថយន្តប្រើប្រាស់ប្រចាំថ្ងៃនោះទេ Supraនឹងនាំយកនូវបទពិសោធន៍បើកបរដែលមិនអាចប្រៀបផ្ទឹមបាន។

ព័ត៌មានដែលពាក់ព័ន្ធ

Liberty Carz ​“ឈ្នះរថយន្តមួយគ្រឿង” ​កម្មវិធីបានបញ្ចប់ដោយជោគជ័យ៖ ​អ្នកឈ្នះរង្វាន់ធំត្រូវបានប្រកាស!

Liberty Carz ​“ឈ្នះរថយន្តមួយគ្រឿង” ​កម្មវិធីបានបញ្ចប់ដោយជោគជ័យ៖ ​អ្នកឈ្នះរង្វាន់ធំត្រូវបានប្រកាស!

ព័ត៌មាន - DEC 05, 2024

ថ្មីៗនេះ ជាមួយនឹងការទន្ទឹងរង់ចាំយ៉ាងអន្ទះសាររបស់អ្នកនិយមប្រើប្រាស់រថយន្ត និងអ្នកប្រើប្រាស់ជាច្រើន ព្រឹត្តិការណ៍ "ឈ្នះរថយន្ត" របស់យើងបានឈានដល់ទីបញ្ចប់ដោយជោគជ័យ។ ព្រឹត្តិការណ៍នេះបានទាក់ទាញអ្នកចូលរួមយ៉ាងច្រើនជាមួយនឹងការកំណត់រង្វាន់ដ៏គួរឱ្យទាក់ទាញ និងសកម្មភាព

How Much Is a BMW 5 Series? Should I Buy a New or Used Car?

How Much Is a BMW 5 Series? Should I Buy a New or Used Car?

ព័ត៌មាន - FEB 26, 2025

Looking to buy a new or used BMW 5 Series in Cambodia? Explore its luxury, performance, pricing, and best places to buy it. Find out why the BMW 5 Series is worth buying.

ការទិញរថយន្ត BMW 3 Series ប្រណីតនៅកម្ពុជា៖ ថ្មីប្រឆាំងនឹងរថយន្តប្រើប្រាស់ – ជម្រើសល្អបំផុតគឺអ្វី?

ការទិញរថយន្ត BMW 3 Series ប្រណីតនៅកម្ពុជា៖ ថ្មីប្រឆាំងនឹងរថយន្តប្រើប្រាស់ – ជម្រើសល្អបំផុតគឺអ្វី?

ព័ត៌មាន - FEB 21, 2025

ស្វែងរក BMW 3 Series និង M3 Series ប្រណីត! ស្វែងយល់លក្ខណៈពិសេស និងជម្រើសម៉ូដែលប្រើប្រាស់នៅកម្ពុជា។ ចូលទៅ Liberty Carz ថ្ងៃនេះ!

កំពុងទិញ Mercedes-Benz? អ្វីដែលអ្នកត្រូវដឹងអំពីស៊េរី Mercedes-Benz

កំពុងទិញ Mercedes-Benz? អ្វីដែលអ្នកត្រូវដឹងអំពីស៊េរី Mercedes-Benz

ព័ត៌មាន - FEB 13, 2025

មគ្គុទេសក៍លម្អិតអំពីស៊េរី Mercedes-Benz រួមមាន C-Class, A-Class, E-Class, S-Class និង G-Class។ ស្វែងយល់ពីការបែងចែករបស់ម៉ូដែលរថយន្ត គុណលក្ខណៈសំខាន់ៗ ជួរផ្តល់តម្លៃនៅប្រទេសកម្ពុជា និងការវិវត្តន៍របស់វាតាមរយៈឆ្នាំ។

សមិទ្ធផលរបស់ពួកយើង៖ កម្មវិធី Liberty Carz - កម្មវិធីសម្រាប់ការទិញ លក់ និងជួលរថយន្តលេខមួយនៅក្នុងប្រទេសកម្ពុជា

កម្មវិធី Liberty Carz បាន​នាំយកមកនូវបរិបទថ្មីសម្រាប់​ឧស្សាហកម្ម​រថយន្ត​ក្នុង​ប្រទេស​កម្ពុជា​ជាមួយនឹង​សមិទ្ធផល​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍ក្នុង​ទីផ្សារ​រថយន្ត​អនឡាញនេះ។

23.4K+

ឡាន

761

ហាង

17.0K+

រថយន្តលក់ចេញ

1,384

រថយន្តត្រូវបានត្រួតពិនិត្យ