Liberty carz logo

ព័ត៌មាន: Liberty Carz៖ ជំរុញទៅដល់និរន្តរភាព តាមរយៈការអភិវឌ្ឍន៍កិច្ចសហការ

FEB 03, 2024

Liberty Carz ប្ដេជ្ញាចិត្តក្នុងការនាំយកនូវភាពល្អឥតខ្ចោះជូនមកកាន់អតិថិជន លើសពីការទិញ-លក់-ជួលរថយន្តទៅទៀត។ ពួកយើងជឿជាក់ទៅលើការបង្កើតភាពជាដៃគូរ ដែលមិនត្រឹមតែពង្រឹងទៅដល់សេវាកម្មរបស់យើងតែប៉ុណ្ណោះទេ បុន្តែក៏ពង្រឹងទៅដល់បទពិសោធន៍ទូទៅសម្រាប់អតិថិជនគ្រប់រូបផងដែរ។ អនុស្សរណៈរបស់ពួកយើងចំនួនពីរ នាពេលថ្មីៗនេះ បានបង្ហាញពីការយកចិត្តទុកដាក់របស់យើងក្នុងការលើកកម្ពស់ទៅដល់និរន្តរភាព តាមរយៈកិច្ចសហប្រតិបត្តិការទៅដល់ការអភិវឌ្ឍន៍។

១. ការចុះអនុស្សរណៈជាមួយមជ្ឈមណ្ឌលថែទាំរថយន្ត EQUUS៖ ការលើកកម្ពស់ស្តង់ដារនៃការថែទាំរថយន្ត

កិច្ចសហការរបស់យើងជាមួយមជ្ឈមណ្ឌលថែទាំរថយន្ត EQUUS ដែលជាកន្លែងថែទាំរថយន្តដ៏ ប្រណិតមួយដែលមានទីតាំងនៅក្នុងទីក្រុងភ្នំពេញ បង្ហាញពីការយកចិត្តទុកដាក់របស់យើងក្នុងការផ្តល់នូវសេវាកម្មលំដាប់កំពូលជូនទៅដល់រាល់អតិថិជន។ ឈមណ្ឌលថែទាំរថយន្ត EQUUS ត្រូវបានគេទទួលស្គាល់ចំពោះភាពល្អឥតខ្ចោះក្នុងការថែទាំរថយន្តរបស់ពួកគេ ហើយភាពជាដៃគូនេះត្រូវបានកំណត់ឡើងដើម្បីលើកកម្ពស់ទៅដល់ស្តង់ដារក្នុងការថែទាំរថយន្តផងដែរ។ អតិថិជនអាចទន្ទឹងរង់ចាំបទពិសោធន៍នៃការថែទាំរថយន្តដែលមិនអាចប្រៀបផ្ទឹមបាន ដោយធានាថាយានយន្តរបស់ពួកគេទទួលបានការថែទាំពីក្រុមការងារដែលមានជំនាញខ្ពស់។

ជាមួយគ្នា Liberty Carz និងមជ្ឈមណ្ឌលថែទាំរថយន្ត EQUUS មានគោលបំណងកំណត់ឡើងវិញនូវស្តង់ដារសម្រាប់ឧស្សាហកម្មសេវាកម្មរថយន្ត ដោយផ្តល់នូវកំណែតម្រូវផ្នែកបច្ចេកវិទ្យាអោយកាន់តែប្រសើរឡើង ជាពិសេសសម្រាប់រាល់អតិថិជនរបស់ពួកយើង។

២. ការចុះអនុស្សរណៈជាមួយ JMC Auto Cambodia៖ បច្ចេកវិទ្យាថ្មីផ្នែករថយន្ត

Liberty Carz បានសហការជាមួយក្រុមហ៊ុន JiangLing Motors Co. Ltd. (JMC Auto Cambodia) ដែលជាម៉ាករថយន្តដែលមានភាពលេចធ្លោនៅក្នុងប្រទេសចិន និងជាក្រុមហ៊ុនផលិតរថយន្តឈានមុខគេរបស់សហរដ្ធអាមេរិកផងដែរ។ ក្នុងនាមជាសមាជិកនៃម៉ាកយីហោរថយន្តលំដាប់ពិភពលោកទាំង ១០០​ និងជាក្រុមហ៊ុនដែលបានទទួលរង្វាន់ជាច្រើនកន្លងមក JMC កំណត់ស្តង់ដារដ៏ខ្ពស់ទាក់ទងនឹងគុណភាព សុវត្ថិភាព និងការរីកចម្រើនផ្នែកបច្ចេកវិទ្យារបស់យានយន្តគ្រប់ប្រភេទ។ ការចាប់ដៃគូរជាមួយ JMC គឺជាយុទ្ធសាស្រ្តមួយដែលសំដៅឆ្ពោះទៅរក ការស្វែងយល់និងការបណ្ដុះបណ្ដាលបន្ថែមអំពីបច្ចេកវិទ្យាទំនើបៗទៅកាន់ទីផ្សាររថយន្តដែលកំពុងវិវឌ្ឍន៍យ៉ាងឆាប់រហ័ស។

សរុបសេចក្តី ភាពជាដៃគូទាំងពីរនេះបង្ហាញពីការប្តេជ្ញាចិត្តរបស់ Liberty Carz ក្នុងការជំរុញឧត្តមភាពប្រកបដោយនិរន្តរភាពនៅក្នុងឧស្សាហកម្មរថយន្ត។ តាមរយៈការសហការជាមួយអ្នកដឹកនាំផ្នែកឧស្សាហកម្មចម្រុះដូចជា EQUUS Car Care Center និង JMC Auto Cambodia ពួកយើងមានគោលបំណងផ្តល់ជូនអតិថិជនរបស់យើងនូវសេវាកម្មដែលមិនអាចប្រៀបផ្ទឹមបាន បច្ចេកវិទ្យាទំនើបៗ និងបទពិសោធន៍នៃភាពជាម្ចាស់រថយន្តដ៏ល្អឥតខ្ចោះ។

ព័ត៌មានដែលពាក់ព័ន្ធ

Liberty Carz ​“ឈ្នះរថយន្តមួយគ្រឿង” ​កម្មវិធីបានបញ្ចប់ដោយជោគជ័យ៖ ​អ្នកឈ្នះរង្វាន់ធំត្រូវបានប្រកាស!

Liberty Carz ​“ឈ្នះរថយន្តមួយគ្រឿង” ​កម្មវិធីបានបញ្ចប់ដោយជោគជ័យ៖ ​អ្នកឈ្នះរង្វាន់ធំត្រូវបានប្រកាស!

ព័ត៌មាន - DEC 05, 2024

ថ្មីៗនេះ ជាមួយនឹងការទន្ទឹងរង់ចាំយ៉ាងអន្ទះសាររបស់អ្នកនិយមប្រើប្រាស់រថយន្ត និងអ្នកប្រើប្រាស់ជាច្រើន ព្រឹត្តិការណ៍ "ឈ្នះរថយន្ត" របស់យើងបានឈានដល់ទីបញ្ចប់ដោយជោគជ័យ។ ព្រឹត្តិការណ៍នេះបានទាក់ទាញអ្នកចូលរួមយ៉ាងច្រើនជាមួយនឹងការកំណត់រង្វាន់ដ៏គួរឱ្យទាក់ទាញ និងសកម្មភាព

របៀបដែល រថយន្តអគ្គិសនី ដំណើរការដោយរបៀបងាយ ស្វែងយល់ពីបច្ចេកវិទ្យាយានយន្តអគ្គិសនីទំនើប

របៀបដែល រថយន្តអគ្គិសនី ដំណើរការដោយរបៀបងាយ ស្វែងយល់ពីបច្ចេកវិទ្យាយានយន្តអគ្គិសនីទំនើប

ព័ត៌មាន - DEC 25, 2024

ស្វែងយល់ពីរបៀបដែល រថយន្តអគ្គិសនី ដំណើរការ ចំណុចពិសេសរបស់វា និងភាពខុសគ្នារវាងរថយន្តអគ្គិសនីនិងរថយន្តហាយប្រ៊ីដ។ មានទាំងការបកប្រែជាប់អត្ថន័យសមបានល្អបំផុតនៅទីនេះពី Liberty Carz។

ស្វែងយល់ពីម៉ាករថយន្តអគ្គិសនីល្បីៗនៅកម្ពុជា

ស្វែងយល់ពីម៉ាករថយន្តអគ្គិសនីល្បីៗនៅកម្ពុជា

ព័ត៌មាន - DEC 19, 2024

ស្វែងយល់ពីម៉ាករថយន្តអគ្គិសនីល្បីៗនៅកម្ពុជា រួមមាន Tesla, BYD, Hyundai និង Toyota ហើយដឹងថាតើហេតុអ្វីពួកគេអាចដឹកនាំលក់ក្នុងទីផ្សាររថយន្តអគ្គិសនី។ ស្វែងយល់ពីម៉ូដែលពិសេសៗ លក្ខណៈពិសេស និងជួរវាងតម្លៃ ដើម្បីរករថយន្តអគ្គិសនីសមរម្យបំផុតសម្រាប់លោកអ្នក។

អត្ថប្រយោជន៍នៃរថយន្តអគ្គិសនី៖ ហេតុផលដ៏ខ្លាំងនៅពីក្រោយការប្តូរទៅអគ្គិសនី

អត្ថប្រយោជន៍នៃរថយន្តអគ្គិសនី៖ ហេតុផលដ៏ខ្លាំងនៅពីក្រោយការប្តូរទៅអគ្គិសនី

ព័ត៌មាន - DEC 13, 2024

ស្វែងយល់អំពីអត្ថប្រយោជន៍នៃរថយន្តអគ្គិសនីនៅកម្ពុជា និងរបៀបដែល EV ដូចជា BYD, Tesla, និង Xiaomi លើកកម្ពស់បរិស្ថាន ខណៈពេលកាត់បន្ថយថ្លៃចំណាយសម្រាប់ម្ចាស់រថយន្ត។ ស្វែងរកម៉ូដែលរថយន្តអគ្គិសនីមាននៅកម្ពុជា និងរកឃើញ EV ល្អបំផុតសម្រាប់អ្នកថ្ងៃនេះនៅ Liberty Carz។

សមិទ្ធផលរបស់ពួកយើង៖ កម្មវិធី Liberty Carz - កម្មវិធីសម្រាប់ការទិញ លក់ និងជួលរថយន្តលេខមួយនៅក្នុងប្រទេសកម្ពុជា

កម្មវិធី Liberty Carz បាន​នាំយកមកនូវបរិបទថ្មីសម្រាប់​ឧស្សាហកម្ម​រថយន្ត​ក្នុង​ប្រទេស​កម្ពុជា​ជាមួយនឹង​សមិទ្ធផល​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍ក្នុង​ទីផ្សារ​រថយន្ត​អនឡាញនេះ។

19.4K+

ឡាន

743

ហាង

9,787

រថយន្តលក់ចេញ

1,152

រថយន្តត្រូវបានត្រួតពិនិត្យ