Liberty carz logo

ព័ត៌មាន: ចាប់ផ្ដើមឆ្នាំ២០២៤ ជាមួយនឹងជម្រើសរថយន្ត Mazda ទាំង ៥ គ្រឿង!

DEC 29, 2023

ការចាប់ផ្តើមឆ្នាំ២០២៤ គឺជាការចាប់ផ្ដើមឆ្នាំថ្មីជាមួយនឹងអ្វីៗដែលថ្មី។ ប្រសិនបើអ្នក និងក្រុមគ្រួសាររបស់អ្នកកំពុងស្វែងរកទិញរថយន្តថ្មីដែលអាចបម្រើគ្រប់តម្រូវការ មានរចនាបទស្រស់ស្អាត ផ្ទៃខាងក្នុងធំទូលាយ និងបទពិសោធន៍បើកបរដ៏រលូន ឥឡូវនេះ Liberty Carz មានដំណឹងល្អសម្រាប់លោកអ្នក។ សូមណែនាំរថយន្ត Mazda ដែលជាជម្រើសដ៏គួរឱ្យទាក់ទាញសម្រាប់អ្នកដែលកំពុងស្វែងរករថយន្តដ៏ល្អក្នុងឆ្នាំ ២០២៤ នេះ។

រថយន្ត Mazda រួមមានដូចជាប្រភេទរថយន្ត sedan SUVs និងប្រភេទ Crossovers ជាដើម ដែលអាចបំពេញគ្រប់តម្រូវការរបស់លោកអ្នក មិនថាសម្រាប់ការបើកបរក្នុងក្រុង ​​ឬក្រៅក្រុងនោះឡើយ។

សូមស្វែងយល់ជម្រើសរថយន្ត Mazda ទាំង ៥ គ្រឿងនៅលើកម្មវិធី Liberty Carz របស់ពួកយើងសម្រាប់ការធ្វើដំណើរក្នុងឆ្នាំ ២០២៤នេះ៖

1. Mazda CX-5 ឆ្នាំ២០២២: ជារថយន្តប្រភេទ Crossover SUV ដ៏ទាន់សម័យ។ វាមានផ្ទៃខាងក្នុងទំនើបដែលភ្ជាប់ជាមួយនឹងសម្ភារៈទំនើបៗដូចជាអេក្រង់ទំហំ ១០.២៥ អ៊ីញ និងម៉ាស៊ីន Skyactiv ដែលសន្សំសំចៃសាំងខ្លាំង។ CX-5 ក៏មានភ្ជាប់ជាមួយនឹង i-Activ all-wheel drive និងមុខងារសុវត្ថិភាពកម្រិតខ្ពស់ផងដែរ។ រថយន្តនេះបានធ្វើអោយការបើកបរប្រកបភាពរីករាយ និងផាសុកភាព។

ធ្វើការណាត់ជួបពិនិត្យរថយន្តដោយឥតគិតថ្លៃតាមរយៈ៖ https://customer.libertycarz.com/AC0eBlbrEFb


 

2. Mazda BT-50 ឆ្នាំ២០២១:ជារថយន្តភីកអាប់ទំហំមធ្យម ដែលមានថាមពលខ្លាំងខ្លា ជាមួយនឹងរចនាបទទំនើប។ រថយន្តនេះមានលក្ខណៈពិសេសដូចជា ការរចនាផ្នែកខាងក្រៅបានភ្ជាប់ជាមួយរបាំងរថយន្តខាងមុខដែលល្បីរបស់ Mazda និងអំពូល LED ដ៏ភ្លឺចែងចាំង រួមទាំងកៅអីស្បែក និងអេក្រង់ទំហំ ៧ អ៊ីញ។ មិនតែប៉ុណ្ណោះ វាក៏មានបំពាក់នូវម៉ាស៊ីនម៉ាស៊ូតដែលមានថាមពលខ្លាំងដូចជា៖ ម៉ាស៊ីន ៣.០L ៤ ស៊ីឡាំង ឬ ២.២L ៤ ស៊ីឡាំង សមត្ថភាពអាចអូសទាញរហូតដល់ ៣៥០០ គីឡូក្រាម និងអាចផ្ទុកសម្ភារបានដល់មួយតោន។ ប្រព័ន្ធ i-Activ ៤x៤ របស់រថយន្តនេះបានផ្តល់នូវការបើកបរលក្ខណៈ Off-road ដ៏ល្អឥតខ្ចោះ ជាមួយបច្ចេកវិទ្យាសុវត្ថិភាពដូចជា ហ្វ្រាំងសង្គ្រោះបន្ទាន់ដោយស្វ័យប្រវត្តិ និងជំនួយរក្សាលំនឹងរថយន្ត។

ធ្វើការណាត់ជួបពិនិត្យរថយន្តដោយឥតគិតថ្លៃតាមរយៈ៖ https://customer.libertycarz.com/Z6nEgPFrEFb

3. Mazda 2 ឆ្នាំ ២០២២៖ ជារថយន្តដែលមានខ្នាតមធ្យម ដែលមានរចនាបទបែប KODO គួរឱ្យចាប់អារម្មណ៍ ម៉ាស៊ីនមានថាមពលខ្លាំង និងផ្នែកខាងក្នុងទំនើប។ រថយន្តនេះផ្ដោតលើភាពងាយស្រួល កន្លែងអង្គុយទូលាយ និងមានសុវត្ថិភាព ដែលធ្វើឱ្យវាក្លាយជាជម្រើសដ៏ល្អសម្រាប់ការធ្វើបើកបរក្នុងទីក្រុង។

ណាត់ជួបមើលរថយន្តដោយឥតគិតថ្លៃតាមរយៈ៖ https://customer.libertycarz.com/lzRx9G5sEFb

4. Mazda BT-50 Pro ឆ្នាំ២០២០៖ គឺជារថយន្តភីកអាប់ទាន់សម័យ ជាមួយនឹង​ម៉ាស៊ីន​ដ៏​មាន​ថាមពលសាកសម​សម្រាប់​ការធ្វើការងារ​ ឬ​ការ​ដើរកំសាន្ត។ វាមានផ្ទៃខាងក្នុង​ធំទូលាយ​ ​មុខងារសុវត្ថិភាព​ និង​បច្ចេកវិទ្យា​ទំនើប​។ វាជាជម្រើសដែលអាចទុកចិត្តបានសម្រាប់ការបើកបរគ្រប់កាលៈទេសៈ។

ធ្វើការណាត់ជួបពិនិត្យរថយន្តដោយឥតគិតថ្លៃតាមរយៈ៖ https://customer.libertycarz.com/PKEFNtnuEFb

5. Mazda CX-9 ឆ្នាំ២០២៣៖ គឺជារថយន្តប្រភេទ SUV ខ្នាតមធ្យមដ៏ទំនើប ដែលរួមបញ្ចូលគ្នានូវការរចនាបទដ៏ស្រស់ស្អាត ជាមួយនឹងផ្នែកខាងក្នុងដ៏ប្រណិត។ ជាមួយនឹងប្រសិទ្ធភាពម៉ាស៊ីនដ៏ខ្លាំងខ្លា បច្ចេកវិទ្យាទំនើប និងកន្លែងអង្គុយចំនួន ៥ កៅអី វាជាជម្រើសដ៏ល្អសម្រាប់អ្នកដែលស្វែងរករថយន្តដែលសមរម្យសម្រាប់គ្រួសារ។

ធ្វើការណាត់ជួបពិនិត្យថយន្តដោយឥតគិតថ្លៃតាមរយៈ៖ https://customer.libertycarz.com/4HIvOrhvEFb

រថយន្ត Mazda គឺជាជម្រើសដ៏លេចធ្លោបំផុតសម្រាប់លោកអ្នក ដែលកំពុងការស្វែងរករថយន្តថ្មីក្នុងឆ្នាំ២០២៤នេះ។

លោកអ្នកអាចស្វែងរកជម្រើសរថយន្ត Mazda ទាំង ៥ គ្រឿងនេះ បានយ៉ាងងាយស្រួលតាមរយៈកម្មវិធី Liberty Carz តែមួយគត់។ ជាមួយ Mazda លោកអ្នកអាចចាប់ផ្តើមឆ្នាំថ្មី ២០២៣ នៅក្នុងយានជំនិះដែលអាចបំពេញតម្រូវការជាគ្រប់ប្រភេទរបស់លោកអ្នក។

ព័ត៌មានដែលពាក់ព័ន្ធ

សមិទ្ធផលរបស់ពួកយើង៖ កម្មវិធី Liberty Carz - កម្មវិធីសម្រាប់ការទិញ លក់ និងជួលរថយន្តលេខមួយនៅក្នុងប្រទេសកម្ពុជា

កម្មវិធី Liberty Carz បាន​នាំយកមកនូវបរិបទថ្មីសម្រាប់​ឧស្សាហកម្ម​រថយន្ត​ក្នុង​ប្រទេស​កម្ពុជា​ជាមួយនឹង​សមិទ្ធផល​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍ក្នុង​ទីផ្សារ​រថយន្ត​អនឡាញនេះ។

14.6K+

ឡាន

672

ហាង

9,318

រថយន្តលក់ចេញ

924

រថយន្តត្រូវបានត្រួតពិនិត្យ