Liberty carz logo

ព័ត៌មាន: សូមណែនាំរថយន្តប្រភេទ Lamborghini Revuelto ដ៏អស្ចារ្យមួយដែលមានឈ្មោះថា “Opera Unica”

DEC 19, 2023

ក្រុមហ៊ុន Lamborghini កំពុងទាក់ទាញការចាប់អារម្មណ៍របស់អតិថិជនជាច្រើនបន្ទាប់ពីបានធ្វើការកែប្រែជាមួយនឹងរថយន្តស្ព័រ Revuelto  ទៅជារថយន្តថ្មីសេរី ២០២៤ មួយគ្រឿងដែលមានឈ្មោះថា “Opera Unica” ដែលនឹងត្រូវបានដាក់បង្ហាញនៅឯសាលពិព័រណ៍Art Basel។ ផ្នែកខាងក្រៅត្រូវរចនាឡើងដោយដៃ ដែលបង្កើនភាពទាក់ទាញបន្ថែមគួរឱ្យចាប់អារម្មណ៍។ ជាមួយនឹងការប្រើជក់លាបពណ៌ខៀវ និងពណ៌ទឹកក្រូច បានធ្វើអោយរថយន្តនេះផ្លាស់ប្តូរពីពណ៌ Viola Pasifae (ពណ៌ស្វាយ) ទៅជាពណ៌ Nero Helene (ពណ៌ខ្មៅ) ដោយចំណាយពេលអស់ ៤៣៥ ម៉ោងដើម្បីបញ្ចប់ ថែមទាំងត្រូវការពេល ៧៦ ម៉ោងបន្ថែមទៀង សម្រាប់ការកែសំម្រួល និងការធ្វើតេស្តផងដែរ។

ការលាយពណ៌ខ្មៅ និងពណ៌ស្វាយទាំងពីរនេះ (Nero Ade និង Viola Acutus) នៅខាងក្នុង បន្ថែមនូវភាពលម្អិតដ៏គួរឱ្យចាប់អារម្មណ៍បន្ថែមទៀត។ កាង​ខាង​មុខ​ត្រូវ​បាន​រចនាឡើងដោយ​ឡូហ្គោនៃ​ខួប​លើក​ទី ៦០ ដោយ​មានរូបស្នែងគោដែលជាម៉ូដ Lamborghini បែបClassic។ កៅអីខាងក្រោយ កាតទ្វារ និងក្បាលម៉ាស៊ីនក៏ត្រូវបានរចនាឡើងក្នុងរចនាបទតែមួយ។ ការប្រើប្រាស់ពណ៌ជក់ដ៏រស់រវើកក៏ត្រូវបានឃើញនៅលើគម្របនៃប៊ូតុងចាប់ផ្តើមផងដែរ។​

រថយន្តម៉ាក Revueltos នេះមានម៉ាស៊ីនកម្លាំង V-១២ ចំណុះ ៦.៥ លីត្រ ជាមួយនឹងកម្លាំង ៨១៤ សេះ ព្រមទាំងម៉ូទ័រអេឡិចត្រិចចំនួន ៣ ដែលមានទីតាំងនៅក្រោមក្រណាត់។ រថយន្តម៉ាក Opera Unica Revuelto ព្រមជាមួយនឹងភាពពិសេសរបស់់រថយន្តនេះនឹងត្រូវដាក់បង្ហាញដោយក្រុមហ៊ុន Lamborghini ដែលជាផ្នែកមួយនៃការប្រារព្ធពិធីខួបលើកទី ៦០ របស់ខ្លួននៅឯសាលពិព័រណ៍ Art Basel ដែលស្ថិតនៅឆ្នេរ Miami ។ រថយន្តនេះមិនត្រឹមតែផ្តល់នូវទស្សនីយភាពដ៏គួរឱ្យភ្ញាក់ផ្អើលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់នូវបទពិសោធន៍នៃការបើកបរដ៏ប្លែកអស្ចារ្យជាមួយនឹងល្បឿន ក៏ដូចជាចង្វាក់ភ្លេងដ៏កន្ត្រាក់អារម្មណ៍ផងដែរ។

ព័ត៌មានដែលពាក់ព័ន្ធ

ម៉ាស៊ីនគ្រហឹម ឡានទំនើបៗប្រមូលផ្តុំគ្នា - Cambodia Gumball 3000 ផ្ទុះនៅកម្ពុជា!

ម៉ាស៊ីនគ្រហឹម ឡានទំនើបៗប្រមូលផ្តុំគ្នា - Cambodia Gumball 3000 ផ្ទុះនៅកម្ពុជា!

ព័ត៌មាន - SEP 19, 2024

កាលពីថ្ងៃទី 15 ខែកញ្ញា រាជធានីភ្នំពេញ រាជធានីនៃប្រទេសកម្ពុជាត្រូវបានពន្លើឡើងទាំងស្រុងដោយសំឡេងគ្រហឹមនៃម៉ាស៊ីន ខណៈដែល Gumball 3000 ដែលជាព្រឹត្តិការណ៍រថយន្តប្រណិតលំដាប់កំពូលមួយរបស់ពិភពលោកបានបើកកម្មវិធីដ៏ប្រណិតរបស់ខ្លួនជាផ្លូវការ។ ពិធីបុណ្យនៃល្បឿន និងចំណង់ចំណ

រថយន្តសេដានទំហំមធ្យមល្អបំផុតឆ្នាំ 2024៖ ជម្រើសកំពូលសម្រាប់គ្រួសារខ្មែរ

រថយន្តសេដានទំហំមធ្យមល្អបំផុតឆ្នាំ 2024៖ ជម្រើសកំពូលសម្រាប់គ្រួសារខ្មែរ

ព័ត៌មាន - OCT 17, 2024

ស្វែងយល់ពីរថយន្តសេដានទំហំមធ្យម 7 ល្អបំផុតឆ្នាំ 2024 សម្រាប់គ្រួសារខ្មែរ។ មគ្គុទ្ទេសក៍ទូលំទូលាយរបស់យើងពន្យល់ហេតុអ្វីបានជា ម៉ូដែលដូចជា Toyota Camry, Honda City និង Kia K5 ផ្តល់នូវការរួមបញ្ចូលដ៏ល្អឥតខ្ចោះរវាងភាពងាយស្រួល សុវត្ថិភាព និងតម្លៃសមរម្យ ក្នុងទីផ្សារ

យល់ដឹងអំពីរថយន្តសេដាន៖ ការពន្យល់, ប្រភេទ, និងម៉ូដែលពេញនិយម

យល់ដឹងអំពីរថយន្តសេដាន៖ ការពន្យល់, ប្រភេទ, និងម៉ូដែលពេញនិយម

ព័ត៌មាន - OCT 15, 2024

ស្វែងយល់ជ្រាបអំពីរថយន្តសេដានតាមរយៈមគ្គុទ្ទេសក៍ទូលំទូលាយរបស់យើង។ រីករាយក្នុងការរៀនអំពីនិយមន័យ, លក្ខណៈសំខាន់ៗ, និងស្វែងរកប្រភេទផ្សេងៗ រួមទាំងទំហំមធ្យម, អន្តរបច្ចេកទេស, ប្រណីត, និងកីឡា។ ស្គាល់ពីម៉ូដែលពេញនិយមបំផុតនៃឆ្នាំ 2024។

មគ្គុទ្ទេសក៍ពិស្ដារ​អំពី​ប្រភេទរថយន្ត និង​រចនាប័ទ្ម​រាងកាយ

មគ្គុទ្ទេសក៍ពិស្ដារ​អំពី​ប្រភេទរថយន្ត និង​រចនាប័ទ្ម​រាងកាយ

ព័ត៌មាន - OCT 07, 2024

ស្វែងយល់អំពីប្រភេទរថយន្តផ្សេងៗ និងរចនាសម្ព័ន្ធរថយន្ត រួមទាំង Sedan SUV និងរថយន្តអគ្គិសនី ជ្រើសរើសរថយន្តត្រឹមត្រូវជាមួយ LibertyCarz

សមិទ្ធផលរបស់ពួកយើង៖ កម្មវិធី Liberty Carz - កម្មវិធីសម្រាប់ការទិញ លក់ និងជួលរថយន្តលេខមួយនៅក្នុងប្រទេសកម្ពុជា

កម្មវិធី Liberty Carz បាន​នាំយកមកនូវបរិបទថ្មីសម្រាប់​ឧស្សាហកម្ម​រថយន្ត​ក្នុង​ប្រទេស​កម្ពុជា​ជាមួយនឹង​សមិទ្ធផល​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍ក្នុង​ទីផ្សារ​រថយន្ត​អនឡាញនេះ។

14.6K+

ឡាន

672

ហាង

9,318

រថយន្តលក់ចេញ

924

រថយន្តត្រូវបានត្រួតពិនិត្យ