Liberty carz logo

ព័ត៌មាន: ការណែនាំរថយន្តល្អ|មិនថាអ្នកទៅឆ្ងាយប៉ុណ្ណា កុំភ្លេចចំណុចចាប់ផ្តើមរបស់អ្នក។

MAY 13, 2024

ថ្ងៃនេះខ្ញុំសុំណែនាំអ្នកនូវម៉ូដែលរថយន្តភីកអាប់ដែលជាកម្មសិទ្ធិរបស់ Great Wall Motors នោះគឺ the Great Wall Cannon។ រថយន្តនេះមានមុខងារ និងការអនុវត្តជាក់ស្តែងជាច្រើនប្រភេទ តោះមើលជាមួយខ្ញុំ

១. រូបរាង

Great Wall Cannonមានច្រើនម៉ូដែល ប៉ុន្តែរូបរាងមិនខុសគ្នាប៉ុន្មានទេ! ចង្កៀងមុខមុតស្រួច និងមាននិមិត្តសញ្ញាតែមួយគត់។​​ទំហំ​តួ​ទទឹង និង​កម្ពស់​គឺ 5410*1934*1886. និង គម្លាតកង់មុខក្រោយ 3230. និងប្រវែងគូទឡាន​គឺ 1520*1520*538.ម។ សម្រាប់ទិន្នន័យទាំងនេះ វាអាចឈ្នះនឹងឡានផ្សេងៗដែលមានប្រភេទតែមួយ។

គួរបញ្ជាក់ផងដែរថា Great Wall Cannon មានច្រើនពណ៌សម្រាប់ជ្រើសរើស ហើយពណ៌តួខ្លួនក៏ត្រូវបានបែងចែកទៅជាកំណែ AB និង C ទៅតាមកំណែខាងក្នុងផ្សេងៗគ្នា។ ពណ៌រួម៦គឺ G4ក្រហម ស ពណ៌កាកាវត្នោត ពណ៌ប្រផេះប្រាក់ ពណ៌​ខៀវដូចសត្វSwarovski និងខ្មៅ។ កាង​និង​កង់​របស់​ម៉ូដែល C ទាំង​ប្រាំមួយ​គឺ​ប្រផេះ​ប្រាក់​ ដែល​មិន​មាន​ពណ៌​ដូច​តួ​ខ្លួន​ឡើយ។ ក្នុង​ចំណោមពណ៌ទាំងអស់ ខ្ញុំ​ព​ចូល​ចិត្ត G4ពណ៌​ក្រហម និងពណ៌​ខៀវដូចសត្វSwarovski ជាងគេ ព្រោះវាមើលទៅ​ទាំង​សិចស៊ី និង​ប្លែកភ្នែក!

២ ផ្ទៃខាងក្នុង

ផ្នែកខាងក្នុងនៃ Great Wall Cannon ត្រូវបានបំពាក់ដោយអេក្រង់បញ្ជាកណ្តាលភ្ជាប់មកជាមួយ។ ទំហំអេក្រង់មានទំហំធំល្មម ហើយអមទៅដោយកន្លែងដាក់ម៉ាស៊ីនត្រជាក់ស៊ីនៅសងខាងមានទៅយ៉ាងស្អាត។ បើនិយាយពីសម្ភារៈវិញ Great Wall Cannon ត្រូវបានរុំព័ទ្ធដោយសម្ភារៈទន់ ដោយមិនមានអារម្មណ៍ផ្លាស្ទិចថោកៗឡើយ មើលទៅប្រណិតណាស់នៅពេលដែលតុបតែងជាមួយបន្ទះឈើរលោង។ ប្រសិនបើ​មើល​តែ​ខាងផ្នែក​ក្នុង តើ​អ្នក​គិត​ថា​នេះ​ជា​រថយន្ត​ភីកអាប់​ទេ? ខ្ញុំផ្ទាល់ សូមណែនាំដោយស្មោះពីផ្ទៃខាងក្នុងនៃ Great Wall Cannonនេះហើយមានច្រើនពណ៌សម្រាប់ជ្រើសរើសថែមទៀតផង!

Great Wall Cannon បានឈានដល់ធ្វើកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុន Pantone ដែលជាអង្គការស្រាវជ្រាវពណ៌លំដាប់ពិភពលោក ដោយបានបញ្ចេញនូវពណ៌ដ៏ពេញនិយមដំបូងបង្អស់សម្រាប់រថយន្តភីកអាប់គឺប្រភេទ " ពណ៌ខៀវ" ក៏មាន "ពណ៌ទឹកក្រូចចំ" ជាដើម។ ផ្នែកខាងក្នុងនៃ Great Wall Cannon ត្រូវបានគ្របដណ្ដប់ដោយស្បែកទន់ និងមានបើកកម្តៅសម្រាប់ កៅអីខាងមុខ និងខាងក្រោយ ហើយខ្នើយកែងដៃផ្នែកខាងក្រោយក៏បានរៀបចំដាក់យ៉ាងស្អាតបាត។ The Great Wall Cannon ក៏ត្រូវបានបំពាក់ដោយប្រព័ន្ធបើកបរស្វ័យភាពកម្រិត L2 និងប្រព័ន្ធតភ្ជាប់បណ្តាញដ៏ឆ្លាតវៃដែលធ្វើឱ្យបទពិសោធន៍នៃការបើកបររបស់រថយន្តភីកអាប់ស្របទៅនឹងរថយន្តប្រភេទ sedan

៣ ព័ត៌មានលម្អិតផ្សេងៗ

ធុងសាំងរបស់ Great Wall Cannon សម្រាប់លក់នៅសាកល ត្រូវបានបំពាក់ទំហំ2.0T នឹងភ្ជាប់ម៉ាស៊ីននិងប្រអប់លេខ8AT ទិន្នផលថាមពលគឺលឿន និងរលូន។ ប្រេងម៉ាស៊ូតគឺ 2.0T បំពាក់ដោយប្រអប់លេខ 8AT ដែលមានកម្លាំងបង្វិលជុំទាបច្រើន ហើយធ្វើឱ្យវាកាន់តែងាយស្រួលក្នុងការបង្កើនល្បឿនតាំងពីដំបូង។

នៅក្នុងស្ថានភាពផ្លូវក្នុងទីក្រុង បទពិសោធន៍បើកបររបស់ Great Wall Cannon មានផាសុកភាពដូចរថយន្តដឹកអ្នកដំណើរធម្មតា។

ហើយនៅពេលដែលជិះលើផ្លូវក្រឡុក និងមិនរាបស្មើ គម្លាតរបស់រស័រអាចបើកបរបានយ៉ាងងាយស្រួល។ នៅពេលបើកបរសាកល្បង Great Wall Cannon ​ ​មាន​រស័រកង់​បួន ហើយវាក៏ភ្ជាប់មកជាមួយសោឌីផេរ៉ង់ស្យែលអ័ក្សខាងក្រោយ ឬសោរអ័ក្សខាងមុខ និងខាងក្រោយពីរ ដែលជួយបង្កើនស្ថេរភាពនៃការបើកបរនៅលើផ្លូវរអិល និងអាចចេញពីបញ្ហានៅលើផ្លូវភក់បានយ៉ាងងាយស្រួល។

ព័ត៌មានដែលពាក់ព័ន្ធ

Liberty Carz ​“ឈ្នះរថយន្តមួយគ្រឿង” ​កម្មវិធីបានបញ្ចប់ដោយជោគជ័យ៖ ​អ្នកឈ្នះរង្វាន់ធំត្រូវបានប្រកាស!

Liberty Carz ​“ឈ្នះរថយន្តមួយគ្រឿង” ​កម្មវិធីបានបញ្ចប់ដោយជោគជ័យ៖ ​អ្នកឈ្នះរង្វាន់ធំត្រូវបានប្រកាស!

ព័ត៌មាន - DEC 05, 2024

ថ្មីៗនេះ ជាមួយនឹងការទន្ទឹងរង់ចាំយ៉ាងអន្ទះសាររបស់អ្នកនិយមប្រើប្រាស់រថយន្ត និងអ្នកប្រើប្រាស់ជាច្រើន ព្រឹត្តិការណ៍ "ឈ្នះរថយន្ត" របស់យើងបានឈានដល់ទីបញ្ចប់ដោយជោគជ័យ។ ព្រឹត្តិការណ៍នេះបានទាក់ទាញអ្នកចូលរួមយ៉ាងច្រើនជាមួយនឹងការកំណត់រង្វាន់ដ៏គួរឱ្យទាក់ទាញ និងសកម្មភាព

What is a “Luxury Car”? The Luxury Legacy of the Mercedes Series and worth buying cars of Mercedes-Benz, AMG, and Maybach (Models 2020-2025)

What is a “Luxury Car”? The Luxury Legacy of the Mercedes Series and worth buying cars of Mercedes-Benz, AMG, and Maybach (Models 2020-2025)

ព័ត៌មាន - JAN 24, 2025

Discover what defines a luxury car and explore the history of the Mercedes Series. Learn about the iconic Mercedes-Benz, AMG, and Maybach models from 2020-2025, and why these luxury cars are worth investing in.

រថយន្តអគ្គិសនីប្រណីតរបស់ Mercedes (Mercedes-Benz, AMG, Maybach): នាំអង្គុយទៅអនាគតអតិសកម្មនៃការបើកបរ

រថយន្តអគ្គិសនីប្រណីតរបស់ Mercedes (Mercedes-Benz, AMG, Maybach): នាំអង្គុយទៅអនាគតអតិសកម្មនៃការបើកបរ

ព័ត៌មាន - JAN 22, 2025

បន្តពង្រីកបទពិសោធន៍បើកបរប្រណីតជាមួយ Mercedes (រួមមាន Mercedes-Benz, AMG និង Maybach)។ ស្វែងយល់អំពីប្រវត្តិសំខាន់ៗ លក្ខណៈពិសេសលើឆាកបច្ចេកវិទ្យា និងហេតុអ្វីហេតុធ្វើឲ្យរថយន្តអគ្គិសនីរបស់ Mercedes ក្លាយជាជម្រើសដ៏ល្អឥតខ្ចោះសម្រាប់អ្នកពេញចិត្តបែបប្រណីតនៅកម្ពុជា

ស្វែងយល់អំពី BYD Auto Company, តម្លៃ រថយន្តអគ្គិសនី BYD និងម៉ូដែល EV ចាប់ពីឆ្នាំ 2023-2025 នៅ LibertyCarz

ស្វែងយល់អំពី BYD Auto Company, តម្លៃ រថយន្តអគ្គិសនី BYD និងម៉ូដែល EV ចាប់ពីឆ្នាំ 2023-2025 នៅ LibertyCarz

ព័ត៌មាន - JAN 17, 2025

រកឃើញប្រវត្តិរបស់ក្រុមហ៊ុន BYD និងអាចមើលតម្លៃ រថយន្តអគ្គិសនី BYD ពីឆ្នាំ 2023 ដល់ 2025 នៅកម្ពុជា។ បើមានចំណាប់អារម្មណ៍លើរថយន្តតម្លៃអាចទទួលយកបាន និងបរិស្ថាន ដើម្បីជាជម្រើសល្អបំផុតសម្រាប់អ្នកបើកបរនៅកម្ពុជា។

សមិទ្ធផលរបស់ពួកយើង៖ កម្មវិធី Liberty Carz - កម្មវិធីសម្រាប់ការទិញ លក់ និងជួលរថយន្តលេខមួយនៅក្នុងប្រទេសកម្ពុជា

កម្មវិធី Liberty Carz បាន​នាំយកមកនូវបរិបទថ្មីសម្រាប់​ឧស្សាហកម្ម​រថយន្ត​ក្នុង​ប្រទេស​កម្ពុជា​ជាមួយនឹង​សមិទ្ធផល​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍ក្នុង​ទីផ្សារ​រថយន្ត​អនឡាញនេះ។

21.6K+

ឡាន

772

ហាង

13.0K+

រថយន្តលក់ចេញ

1,277

រថយន្តត្រូវបានត្រួតពិនិត្យ