Liberty carz logo

ព័ត៌មាន: ការណែនាំអំពីរថយន្តល្អ|រថយន្តភីកអាប់ Cybertruck: ទទួលបានអារម្មណ៍នៃបច្ចេកវិទ្យាពិតៗ

JUN 25, 2024

ថ្ងៃនេះអ្នកអធិប្បាយសូមណែនាំអ្នកឱ្យស្គាល់រថយន្ត Tesla Cybertruck ដែលឈ្មោះជាភាសាចិនត្រូវបានគេហៅថា Sai Bo Pi Ka ដោយសារតែរូបរាងរបស់វាមានរចនាប័ទ "cyberpunk" ដែលមិនមែនជារូបរាងរថយន្តភីកអាប់បែបបុរាណ។ រថយន្តនេះបានបង្ហាញខ្លួនជាលើកដំបូងក្នុងឆ្នាំ ២០១៩ តោះមើលលក្ខណៈពិសេសផ្សេងៗនៃរថយន្តនេះជាមួយនិង​ អ្នកអធិប្បាយ។

រូបរាង និងការរចនាខាងក្រៅ

បើនិយាយពីរូបរាងខាងក្រៅវិញ យើងអាចមើលរូបភាពឃើញថា Cybertruck ប្រើប្រាស់ការរចនារូបរាងបែបអនាគត តួខ្លួនធ្វើពីដែកអ៊ីណុកការពារគ្រាប់កាំភ្លើង និងរចនាសម្ព័ន្ធដែកអ៊ីណុកដែកត្រជាក់ ៣០X រឹងខ្លាំង ដែលអាចទប់ទល់នឹងគ្រាប់កាំភ្លើងទំហំ ៩mm និងកម្លាំងខាងក្រៅ។ អ្នកអធិប្បាយយល់ឃើញថា នេះជាតួរបស់ Cybertruck ប៉ុន្តែអាចហៅថាជាគ្រោងឆ្អឹងរបស់ Cybertruck!

មកដល់ផ្នែកខាងក្រោយនៃរថយន្ត យើងអាចឃើញកាប៊ីនខាងក្រោយដែលលាក់ទុក កាប៊ីនខាងក្រោយរបស់រថយន្តមានជម្រៅ ១,៨m ចំណែកឯប្រវែងវិញអាចដាក់មនុស្សធំបាន វាមានអំពូលភ្លើងព័ទ្ធជុំវិញ និងក្រលាក់ជាច្រើន រីឯខាងឆ្វេងនៃកាប៊ីនខាងក្រោយត្រូវបានដំឡើងព្រីភ្លើងផងដែរ ដែលអាចផ្តល់ភាពងាយស្រួលសម្រាប់គ្រួសារពេលទៅបោះជំរុំ ប៉ុន្តែមិនមានកន្លែងសម្រាប់សាកថ្ម។ រថយន្តទាំងមូលមើលទៅមានរូបរាងប្លែកពិសេស ហើយការរចនាដ៏មុតស្រួច និងជ្រុងរបស់វាធ្វើឱ្យរថយន្តនេះមានភាពទាក់ទាញនៅពេលបើកលើផ្លូវ!

ផ្នែកខាងក្នុង និងបច្ចេកវិទ្យា

ពេល​ចូល​ទៅ​ក្នុង​រថយន្ត អ្វី​ដែល​ចាប់​អារម្មណ៍​ដំបូង​គេ​គឺផ្ទាំងគ្រប់គ្រង​តូច​បំផុត ប៉ុន្តែខ្សែ​បន្ទាត់​មើល​ទៅមុតស្រួច ​មិន​ត្រឹម​តែ​ផ្ទាំងគ្រប់គ្រង និង​អេក្រង់ LED កណ្តាល​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ដៃ​ចង្កូត ប្រអប់​ដៃ និង​ព័ត៌មាន​លម្អិត​ផ្សេង​ទៀត​ជា​រាង​ការ៉េ​។ . ចំពោះការកំណត់រចនាសម្ព័ន្ធ Cybertrck រួមបញ្ចូលមុខងារស្ទើរតែទាំងអស់ទៅក្នុងអេក្រង់បញ្ជាដែលនៅកណ្តាល ដែលយើងអាចគ្រប់គ្រងរថយន្តដើម្បីបើកប្រអប់ខាងមុខ និងខាងក្រោយ និងកែសម្រួលរបៀបបើកបរផ្សេងៗរបស់រថយន្ត។

Cybertruck មិនត្រឹមតែត្រូវបានបំពាក់ដោយអេក្រង់ធំទំហំ ១៨.៥ អ៊ីញនៅខាងមុខនៃរថយន្តប៉ុណ្ណោះទេ ថែមទាំងមានអេក្រង់ទំហំ ៩.៤ អ៊ីញនៅជួរក្រោយជាមួយនឹងប្រព័ន្ធ UI ថ្មី។ រថយន្តនេះមានឧបករណ៍បំពងសម្លេងសរុបចំនួន ១៥ រួមទាំងឧបករណ៍បំពងសំឡេងពិសេសចំនួន ២ និងឧបករណ៍បំពងសំឡេងចែកចាយផងដែរ។​ ធ្វើឱ្យអ្នកទទួលបានបទពិសោធន៍ សំឡេងជុំវិញនៅក្នុងរថយន្ត។ យានជំនិះនេះក៏ត្រូវបានបំពាក់ជាមួយនឹងដំបូលបែប Panoramic Sunroof ដ៏ធំផងដែរ ដូច្នេះ​ហើយ​អ្នក​នឹង​មិន​មាន​អារម្មណ៍​តានតឹង​ពេល​បើកបរ និង​ជិះ​ក្នុង​រថយន្ត។

Power

បើនិយាយពីថាមពលវិញ រថយន្ត Cybertruck ជំនាន់ dual-motor មានកង់រមូលចំនួន៤​ ហើយអាចបង្កើនល្បឿនពី ០ ទៅ ១០០ ក្នុងរយៈពេលត្រឹមតែ ២,៧ វិនាទីប៉ុណ្ណោះ លើសពីនេះ រថយន្តនេះក៏ទ្រទ្រង់នូវចង្កូតកង់ខាងក្រោយ និងមានចម្ងាយបើកបរ ៣០០ ម៉ាយ (ប្រហែល ៤៨៣ គីឡូម៉ែត្រ) រថយន្តនេះក៏មានរថយន្តសណ្តោងដ៏ខ្លាំងផងដែរ កន្លែងធំទូលាយអាចផ្ទុកសម្ភារៈសំណង់ទំហំ ១២២cm * ២៤៤cm ហើយវាមិនមានបញ្ហាក្នុងការអូសរថយន្ត Porsche ៩១១ នៅលើផ្លូវនោះទេ។

លើសពីនេះ រថយន្តនេះមានតម្លៃត្រឹមតែ $១៨០,០០០ នៅលើ Liberty Carz APP របស់យើង។ សូមថៅកែទាំងអស់គ្នាបើមានចំណាប់អារម្មណ៍ ​ ប្រញាប់ទាញយក Liberty Carz ឥឡូវនេះ ដើម្បីធ្វើការណាត់ជួបដើម្បីមើលរថយន្ត៕

ព័ត៌មានដែលពាក់ព័ន្ធ

Liberty Carz ​“ឈ្នះរថយន្តមួយគ្រឿង” ​កម្មវិធីបានបញ្ចប់ដោយជោគជ័យ៖ ​អ្នកឈ្នះរង្វាន់ធំត្រូវបានប្រកាស!

Liberty Carz ​“ឈ្នះរថយន្តមួយគ្រឿង” ​កម្មវិធីបានបញ្ចប់ដោយជោគជ័យ៖ ​អ្នកឈ្នះរង្វាន់ធំត្រូវបានប្រកាស!

ព័ត៌មាន - DEC 05, 2024

ថ្មីៗនេះ ជាមួយនឹងការទន្ទឹងរង់ចាំយ៉ាងអន្ទះសាររបស់អ្នកនិយមប្រើប្រាស់រថយន្ត និងអ្នកប្រើប្រាស់ជាច្រើន ព្រឹត្តិការណ៍ "ឈ្នះរថយន្ត" របស់យើងបានឈានដល់ទីបញ្ចប់ដោយជោគជ័យ។ ព្រឹត្តិការណ៍នេះបានទាក់ទាញអ្នកចូលរួមយ៉ាងច្រើនជាមួយនឹងការកំណត់រង្វាន់ដ៏គួរឱ្យទាក់ទាញ និងសកម្មភាព

What is a “Luxury Car”? The Luxury Legacy of the Mercedes Series and worth buying cars of Mercedes-Benz, AMG, and Maybach (Models 2020-2025)

What is a “Luxury Car”? The Luxury Legacy of the Mercedes Series and worth buying cars of Mercedes-Benz, AMG, and Maybach (Models 2020-2025)

ព័ត៌មាន - JAN 24, 2025

Discover what defines a luxury car and explore the history of the Mercedes Series. Learn about the iconic Mercedes-Benz, AMG, and Maybach models from 2020-2025, and why these luxury cars are worth investing in.

រថយន្តអគ្គិសនីប្រណីតរបស់ Mercedes (Mercedes-Benz, AMG, Maybach): នាំអង្គុយទៅអនាគតអតិសកម្មនៃការបើកបរ

រថយន្តអគ្គិសនីប្រណីតរបស់ Mercedes (Mercedes-Benz, AMG, Maybach): នាំអង្គុយទៅអនាគតអតិសកម្មនៃការបើកបរ

ព័ត៌មាន - JAN 22, 2025

បន្តពង្រីកបទពិសោធន៍បើកបរប្រណីតជាមួយ Mercedes (រួមមាន Mercedes-Benz, AMG និង Maybach)។ ស្វែងយល់អំពីប្រវត្តិសំខាន់ៗ លក្ខណៈពិសេសលើឆាកបច្ចេកវិទ្យា និងហេតុអ្វីហេតុធ្វើឲ្យរថយន្តអគ្គិសនីរបស់ Mercedes ក្លាយជាជម្រើសដ៏ល្អឥតខ្ចោះសម្រាប់អ្នកពេញចិត្តបែបប្រណីតនៅកម្ពុជា

ស្វែងយល់អំពី BYD Auto Company, តម្លៃ រថយន្តអគ្គិសនី BYD និងម៉ូដែល EV ចាប់ពីឆ្នាំ 2023-2025 នៅ LibertyCarz

ស្វែងយល់អំពី BYD Auto Company, តម្លៃ រថយន្តអគ្គិសនី BYD និងម៉ូដែល EV ចាប់ពីឆ្នាំ 2023-2025 នៅ LibertyCarz

ព័ត៌មាន - JAN 17, 2025

រកឃើញប្រវត្តិរបស់ក្រុមហ៊ុន BYD និងអាចមើលតម្លៃ រថយន្តអគ្គិសនី BYD ពីឆ្នាំ 2023 ដល់ 2025 នៅកម្ពុជា។ បើមានចំណាប់អារម្មណ៍លើរថយន្តតម្លៃអាចទទួលយកបាន និងបរិស្ថាន ដើម្បីជាជម្រើសល្អបំផុតសម្រាប់អ្នកបើកបរនៅកម្ពុជា។

សមិទ្ធផលរបស់ពួកយើង៖ កម្មវិធី Liberty Carz - កម្មវិធីសម្រាប់ការទិញ លក់ និងជួលរថយន្តលេខមួយនៅក្នុងប្រទេសកម្ពុជា

កម្មវិធី Liberty Carz បាន​នាំយកមកនូវបរិបទថ្មីសម្រាប់​ឧស្សាហកម្ម​រថយន្ត​ក្នុង​ប្រទេស​កម្ពុជា​ជាមួយនឹង​សមិទ្ធផល​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍ក្នុង​ទីផ្សារ​រថយន្ត​អនឡាញនេះ។

21.6K+

ឡាន

772

ហាង

13.0K+

រថយន្តលក់ចេញ

1,277

រថយន្តត្រូវបានត្រួតពិនិត្យ