ព័ត៌មាន:
ព័ត៌មាន: ការផ្តល់ហិរញ្ញប្បទានងាយស្រួល៖ ទទួលបានរថយន្តក្នុងក្តីស្រមៃរបស់អ្នកជាមួយ Liberty Carz
JUN 23, 2023
Liberty Carz យល់ដឹងអំពីតម្រូវការរបស់លោកអ្នក
តាមរយៈការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់លើតម្រូវការរបស់អ្នកប្រើប្រាស់អស់រយៈពេលជាយូរមក យើងខ្ញុំយល់ដឹងច្បាស់អំពីសារៈសំខាន់នៃគោលការណ៍ឥណទានដែលបានរចនាឡើងយ៉ាងល្អ ដើម្បីសម្រួលដំណើរការនៃការទិញរថយន្តក្នុងក្តីស្រមៃរបស់អ្នកតាមរយៈកម្មវិធីរបស់យើងខ្ញុំ។ គោលដៅរបស់យើងខ្ញុំគឺដើម្បីផ្តល់ឱ្យលោកអ្នកនូវអត្រាការប្រាក់ទាក់ទាញ ជម្រើសនៃការទូទាត់ប្រាក់ដែលអាចបត់បែនបាន និងការអនុម័តឥណទានឆាប់រហ័ស។ យើងខ្ញុំចង់ឱ្យដំណើរនៃការទិញរថយន្តរបស់លោកអ្នកមិនមានភាពស្មុគស្មាញនោះឡើយ។
ព័ត៌មានលម្អិតអំពីឥណទានរបស់ Liberty Carz
ចំនួនប្រាក់កម្ចី៖ 1,000 ដុល្លារ – 50,000 ដុល្លារ
រយៈពេលឥណទាន៖ រហូតដល់ 5 ឆ្នាំ
មិនទាមទារទ្រព្យបញ្ចាំ
លុយកក់៖ 20%
ចំនួនប្រាក់កម្ចី៖ រហូតដល់ 80%
ការទូទាត់ប្រាក់សងទាន់ពេលវេលា: គ្មានការពិន័យ
ដំណើរការអនុម័តឥណទានឆាប់រហ័ស៖
នៅ Liberty Carz យើងខ្ញុំពិតជាឱ្យតម្លៃពេលវេលារបស់អ្នកជាគោល ដូច្នេះហើយទើបយើងខ្ញុំខិតខំធ្វើឱ្យដំណើរការអនុម័តឥណទានមានភាពសាមញ្ញ។ លោកអ្នកអាចរំពឹងថានឹងមានការឆ្លើយតបរហ័សចំពោះសំណើកម្ចីរបស់អ្នកក្នុងរយៈពេល 1 ទៅ 3 ថ្ងៃប៉ុណ្ណោះ។ ក្រុមការងារយើងខ្ញុំធានានូវដំណើរការរលូន និងមានប្រសិទ្ធភាព ដែលអនុញ្ញាតឱ្យអ្នកធ្វើដំណើរជាមួយរថយន្តថ្មីរបស់អ្នកដោយមិនមានការរង់ចាំយូរនោះឡើយ។
ជម្រើសការទូទាត់ដែលអាចបត់បែនបាន៖
យើងខ្ញុំយល់ដឹងថាស្ថានភាពហិរញ្ញវត្ថុរបស់មនុស្សគ្រប់រូបគឺភាពខុសៗគ្នា។ ដូច្នេះហើយយើងខ្ញុំបានផ្តល់ជូននូវផែនការទូទាត់សងដែលអាចបត់បែនបាន ស្របតាមតម្រូវការរបស់លោកអ្នក។ គោលបំណងរបស់យើងគឺផ្តល់ឱ្យអ្នកនូវភាពងាយស្រួល និងស្ថិរភាពហិរញ្ញវត្ថុ ខណៈពេលដែលលោកអ្នកកំពុងរីករាយជាមួយនឹងរថយន្តថ្មីរបស់អ្នក។
តម្រូវការឯកសារមានភាពសាមញ្ញ៖
ដើម្បីធ្វើឱ្យដំណើរការកាន់តែងាយស្រួល លោកអ្នកគ្រាន់តែផ្ដល់ឯកសារមួយចំនួនតែប៉ុណ្ណោះ។ នេះជាឯកសារដែលលោកអ្នកត្រូវត្រៀមទុក៖
តម្រូវការអាយុ៖ ចាប់ពី 18 ដល់ 65 ឆ្នាំ។
បណ្ណសំគាល់យានយន្ត៖ ផ្តល់ព័ត៌មានលម្អិតអំពីអត្តសញ្ញាណរបស់រថយន្ត។
អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬឯកសារបញ្ជាក់អត្តសញ្ញាណផ្សេងទៀត៖ អត្តសញ្ញាណប័ណ្ណដែលមានសុពលភាពសម្រាប់ផ្ទៀងផ្ទាត់។
អ្នកធានា៖ ព័ត៌មានលម្អិតអំពីអ្នកធានាដើម្បីធានានូវពាក្យស្នើសុំរបស់អ្នក។
លិខិតការងារ ឬឯកសារបញ្ជាក់អំពីចំណូលអាជីវកម្មររបស់អ្នក៖ ភស្តុតាងនៃស្ថិរភាពប្រាក់ចំណូល។
ប្រវត្តិរូបល្អ៖ មិនមានប្រវត្តិឧក្រិដ្ឋកម្មផ្សេងៗ។
អត្ថប្រយោជន៍បន្ថែមសម្រាប់បទពិសោធន៍ពិសេស៖
បន្ថែមពីលើគោលការណ៍ឥណទានផ្តោតលើអតិថិជនជាចំបងរបស់យើងខ្ញុំ Liberty Carz ផ្តល់អត្ថប្រយោជន៍ដូចខាងក្រោមៈ
បណ្ណសំគាល់យានយន្តនឹងរក្សាទុកដោយក្រុមហ៊ុនឥណទាន៖ ព័ត៌មានលម្អិតអំពីអត្តសញ្ញាណរថយន្តរបស់អ្នកត្រូវបានគ្រប់គ្រងដោយសុវត្ថិភាពដោយក្រុមហ៊ុនឥណទានដែលគួរឱ្យទុកចិត្តរបស់យើង។
ការធានារ៉ាប់រងដោយឥតគិតថ្លៃ៖ បើកបរដោយមានទំនុកចិត្តជាមួយការធានារ៉ាប់រងដ៏ទូលំទូលាយដោយមិនគិតថ្លៃបន្ថែម។
គ្មានការតាមដាន GPS៖ យើងខ្ញុំគោរពនូវភាពឯកជនរបស់អ្នក ដោយមិនទាមទារឧបករណ៍តាមដាន GPS នៅក្នុងរថយន្តរបស់អ្នកទេ។
អត្រាការប្រាក់ប្រកួតប្រជែង៖ ទទួលបានអត្ថប្រយោជន៍ពីជម្រើសហិរញ្ញប្បទានដែលមានតម្លៃសមរម្យរបស់យើង ដោយចាប់ផ្តើមពី 1.5% ក្នុងមួយខែ ឬ 20% ក្នុងមួយឆ្នាំ។
ជាមួយនឹង Liberty Carz ការផ្តល់ហិរញ្ញប្បទានដល់រថយន្តក្នុងក្តីស្រមៃរបស់អ្នកក្លាយជាដំណើរការដ៏ងាយស្រួល និងគ្មានភាពតានតឹងនោះឡើយ។ ក្រុមការងារជំនាញរបស់យើងមានបទពិសោធន៍លើសពី 5 ឆ្នាំ ដែលអាចផ្តល់នូវដំណោះស្រាយដ៏ទូលំទូលាយដែលស្របតាមតម្រូវការរបស់លោកអ្នក។ រីករាយជាមួយអត្រាការប្រាក់ដ៏គួរឱ្យទាក់ទាញ ជម្រើសនៃការទូទាត់ប្រាក់ដែលអាចបត់បែនបាន និងការអនុម័តឥណទានឆាប់រហ័ស។ ចាប់ផ្តើមដំណើរជាម្ចាស់រថយន្តក្នុងក្ដីស្រមៃរបស់អ្នកនៅថ្ងៃនេះជាមួយ Liberty Carz – ជម្រើសដ៏ល្អ ដើម្បីឆ្ពោះទៅកាន់សេរីភាពនៃរថយន្ត។
ព័ត៌មានដែលពាក់ព័ន្ធ
Liberty Carz “ឈ្នះរថយន្តមួយគ្រឿង” កម្មវិធីបានបញ្ចប់ដោយជោគជ័យ៖ អ្នកឈ្នះរង្វាន់ធំត្រូវបានប្រកាស!
ព័ត៌មាន - DEC 05, 2024
ថ្មីៗនេះ ជាមួយនឹងការទន្ទឹងរង់ចាំយ៉ាងអន្ទះសាររបស់អ្នកនិយមប្រើប្រាស់រថយន្ត និងអ្នកប្រើប្រាស់ជាច្រើន ព្រឹត្តិការណ៍ "ឈ្នះរថយន្ត" របស់យើងបានឈានដល់ទីបញ្ចប់ដោយជោគជ័យ។ ព្រឹត្តិការណ៍នេះបានទាក់ទាញអ្នកចូលរួមយ៉ាងច្រើនជាមួយនឹងការកំណត់រង្វាន់ដ៏គួរឱ្យទាក់ទាញ និងសកម្មភាព
How Much Is a BMW 5 Series? Should I Buy a New or Used Car?
ព័ត៌មាន - FEB 26, 2025
Looking to buy a new or used BMW 5 Series in Cambodia? Explore its luxury, performance, pricing, and best places to buy it. Find out why the BMW 5 Series is worth buying.
ការទិញរថយន្ត BMW 3 Series ប្រណីតនៅកម្ពុជា៖ ថ្មីប្រឆាំងនឹងរថយន្តប្រើប្រាស់ – ជម្រើសល្អបំផុតគឺអ្វី?
ព័ត៌មាន - FEB 21, 2025
ស្វែងរក BMW 3 Series និង M3 Series ប្រណីត! ស្វែងយល់លក្ខណៈពិសេស និងជម្រើសម៉ូដែលប្រើប្រាស់នៅកម្ពុជា។ ចូលទៅ Liberty Carz ថ្ងៃនេះ!
កំពុងទិញ Mercedes-Benz? អ្វីដែលអ្នកត្រូវដឹងអំពីស៊េរី Mercedes-Benz
ព័ត៌មាន - FEB 13, 2025
មគ្គុទេសក៍លម្អិតអំពីស៊េរី Mercedes-Benz រួមមាន C-Class, A-Class, E-Class, S-Class និង G-Class។ ស្វែងយល់ពីការបែងចែករបស់ម៉ូដែលរថយន្ត គុណលក្ខណៈសំខាន់ៗ ជួរផ្តល់តម្លៃនៅប្រទេសកម្ពុជា និងការវិវត្តន៍របស់វាតាមរយៈឆ្នាំ។
អ្នកមើលភាគច្រើន
ការវិភាគទូលំទូលាយនៃ Lexus RX Series (2023-2025)
SEP 11, 2024
យល់ដឹងអំពីរថយន្តសេដាន៖ ការពន្យល់, ប្រភេទ, និងម៉ូដែលពេញនិយម
OCT 15, 2024
ស្វែងយល់អំពីរថយន្តភីកអាប់ចុងក្រោយបង្អស់របស់ JMC នៅលើកម្មវិធី Liberty Carz
FEB 21, 2024
ស្វែងយល់អំពី "ពិភពរថយន្ត" របស់កម្មវិធី Liberty Carz ដែលមានរថយន្តរហូតដល់ទៅជាង ៧០០០ គ្រឿង
JAN 18, 2024
សមិទ្ធផលរបស់ពួកយើង៖ កម្មវិធី Liberty Carz - កម្មវិធីសម្រាប់ការទិញ លក់ និងជួលរថយន្តលេខមួយនៅក្នុងប្រទេសកម្ពុជា
កម្មវិធី Liberty Carz បាននាំយកមកនូវបរិបទថ្មីសម្រាប់ឧស្សាហកម្មរថយន្តក្នុងប្រទេសកម្ពុជាជាមួយនឹងសមិទ្ធផលដ៏គួរឲ្យចាប់អារម្មណ៍ក្នុងទីផ្សាររថយន្តអនឡាញនេះ។
23.3K+
ឡាន
758
ហាង
16.9K+
រថយន្តលក់ចេញ
1,384
រថយន្តត្រូវបានត្រួតពិនិត្យ