Liberty carz logo

ព័ត៌មាន: ពិតជាអស្ចារ្យ! Liberty Carz ទទួលបានភាពជោគជ័យ ក្នុងប្រទេសកម្ពុជាយ៉ាងច្រើនលើបលប់ គួរឱ្យកត់សម្គាល់ក្នុងរយៈពេលត្រឹម ១ខែប៉ុណ្ណោះ !

JUN 23, 2023

រាជធានីភ្ន៉ពេញុ – Liberty Carz គឺជាapp សម្រាប់ទិញលក់រថយន្តនាំមុខគេនៅប្រទេសកម្ពុជា ដែលមានមោទនភាពក្នុងការប្រកាសសមិទ្ធផលដ៏លេចធ្លោរបស់ខ្លួនក្នុងរយៈពេលជាងមួយខែ បន្ទាប់ពីការដាក់ឱ្យដំណើរការជាផ្លូវការ។ ជាមួយនឹងការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការធ្វើបដិវត្តន៍ខាងផ្នែកពាណិជ្ជកម្មរថយន្ត និងការផ្តល់ឱ្យអ្នកប្រើប្រាស់នូវវេទិកាប្រើប្រាស់ដ៏ទំនើប   Liberty Carz App បានកំណត់ស្តង់ដារមួយថ្មី​ និងក្លាយជាជម្រើសដ៏ល្អមួយសម្រាប់ការធ្វើប្រតិបត្តិការទិញលក់រថយន្ត។

 

ចាប់តាំងពីកម្មវិធីបើកសម្ពោធAPPដ៏ជោគជ័យរបស់ខ្លួនកាលពីថ្ងៃទី 22 ខែមេសា ឆ្នាំ 2023កន្លងមកនេះ  Liberty Carz App បានទទួលការគាំទ្រយ៉ាងច្រើនលើសលប់ពីសហគមន៍រថយន្តនៅកម្ពុជា។ ជាមួយនឹងការទាញយកចំនួនជាង 20,000 និងការឆ្លើយតបបែបវិជ្ជមានជាច្រើន Liberty Carz ពិតជាទទួលបានការពេញចិត្តពីលោកអ្នកចូលចិត្តរថយន្តនៅទូទាំងប្រទេស។

ព្រឹត្តិការណ៍បើកសមោ្ភធ Liberty Carz App បានប្រព្រឹត្តទៅដោយជោគជ័យនៅថ្ងៃទី 22 ខែមេសា ឆ្នាំ 2023

 

មិនតែប៉ុណ្ណោះ Liberty Carz App ក៏ទទួលបានការចុះឈ្មោះរថយន្តជាច្រើននៅក្នុងAppដែលមានតម្លៃសរុបដល់ $51 លានដុល្លារ។ សមិទ្ធផលដ៏សំខាន់នេះតំណាងឱ្យតម្លៃសរុបនៃការចុះបញ្ជីលក់រថយន្តជាង 1,500 គ្រឿងនៅលើApp។ ចំណុចនេះបានបង្ហាញពីភាពជឿជាក់ និងទំនុកចិត្តដែលអ្នកប្រើប្រាស់បានដាក់លក់រថយន្តខ្លួននៅលើ Liberty Carz។

ជាងនេះទៅទៀតនោះ ក្រុមហ៊ុន Liberty Carz បានសហការជាមួយបណ្តាញចែកចាយ និងShowroomរថយន្តជាង 500ដៃគូនៅទូទាំងប្រទេសកម្ពុជា ចាប់តាំងពីការបើកដំណើរការជាផ្លូវការផងដែរ។ ការអភិវឌ្ឍដ៏ឆាប់រហ័សនេះបានបង្ហាញពីឥទ្ធិពលរបស់កម្មវិធី និងសមត្ថភាពក្នុងការតភ្ជាប់អ្នកទិញ និងអ្នកលក់រថយន្តយ៉ាងរលូន។

 

ជាមួយinterface ដ៏ទាក់ទាញ និងមុខងារពិសេសៗ Liberty Carz App បានទទួលបានការសរសើរជាច្រើនអនេក និងបានទាក់ទាញអ្នកប្រើប្រាស់ដែលកំពុងកើនឡើងយ៉ាងឆាប់រហ័សផងដែរ។ ប្រជាប្រិយភាពរបស់App នៅតែបន្តកើនឡើង នៅក្នុងទីផ្សាររថយន្តនៅក្នុងប្រទេសកម្ពុជា។

 

លើសពីនេះផងដែរ លោកអ្នកអាចស្វែងរក និងទិញរថយន្តក្នុងក្តីស្រមៃរបស់អ្នកយ៉ាងងាយស្រួល ដោយមិនចាំបាច់បង់ប្រាក់ជាមុនឡើយនៅលើLiberty Carz។ ជម្រើសហិរញ្ញប្បទានរបស់យើងខ្ញុំគឹអាចផ្តល់រហូតដល់ $50,000 ដែលធ្វើឱ្យម្ចាស់រថយន្តអាចចូលប្រើប្រាស់ និងមានទំនុកចិត្តជាងពេលមុនៗ។ យើងខ្ញុំបានផ្តោតលើភាពឆាប់រហ័ស ភាពសាមញ្ញ និងភាពជឿជាក់ជាគោល។ ដូច្នេះ សូមលោកអ្នកនិយាយលាទៅនីតិវិធីកម្ចីដ៏ស្មុគស្មាញទាំងឡាយ ព្រោះការទិញរថយន្តគឺពិតជាងាយស្រួលជាមួយកម្មវិធី Liberty Carz ។

 

ដើម្បីបង្កើននូវភាពងាយស្រួល Liberty Carz បានសហការជាមួយដៃគូយុទ្ធសាស្ត្រជាមួយក្រុមហ៊ុន Huione Insurance ដែលជាអ្នកផ្តល់សេវាធានារ៉ាប់រងរថយន្តល្បីឈ្មោះមួយ។ ភាពជាដៃគូសហការនេះបានអនុញ្ញាតឱ្យអ្នកប្រើប្រាស់កម្មវិធី Liberty Carz ទទួលបានជម្រើសធានារ៉ាប់រងដ៏ទូលំទូលាយសម្រាប់យានយន្តរបស់ពួកគេ។ នេះគឺជាការផ្តល់នូវដំណោះស្រាយងាយស្រួលមួយសម្រាប់ការទិញលក់រថយន្ត។

ការរីកចម្រើនយ៉ាងឆាប់រហ័សរបស់ Liberty Carz បានទទួលអ្នកតាមដានជិត 10,000 នាក់ក្នុងរយៈពេលត្រឹមតែជាងមួយខែប៉ុណ្ណោះនៅក្នុងប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម និងអ្នកតាមដានជាង 12,000 នាក់ នៅក្នុង Facebook និង Telegram Groups។

 

សមិទ្ធផលដ៏គួរឱ្យកត់សម្គាល់ទាំងនេះ គឺជាការបង្ហាញនូវការប្តេជ្ញាចិត្តឥតងាករេរបស់ Liberty Carz ក្នុងការផ្តល់នូវបទពិសោធន៍ទៅដល់អ្នកប្រើប្រាស់ដែលមិនអាចប្រៀបផ្ទឹមបាន ព្រមទាំងការផ្ដល់នូវដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និងសេវាកម្មអតិថិជនពិសេស។ តាមរយៈការកែលម្អជាបន្តបន្ទាប់ Liberty Carz នឹងបន្តពង្រឹងជំហររបស់ខ្លួនជាកម្មវិធីទិញលក់រថយន្តយ៉ាងល្អនៅក្នុងប្រទេសកម្ពុជា។

 

ដើម្បីទទួលបាននូវបទពិសោធន៍នៃភាពងាយស្រួល របស់កម្មវិធី Liberty Carz App សូមទាញយកAppថ្ងៃនេះសម្រាប់ iOS និង Android តាមរយៈ៖ https://libertycarz.onelink.me/pa8R/rsvpcjud 

 

អំពី Liberty Carz៖

Liberty Carz គឺជាទីផ្សាររថយន្តឌីជីថលឈានមុខគេដែលដំណើរការដោយ Liberty Technology ។ Liberty Carz App មានគោលបំណងផ្ដល់នូវបទពិសោធន៍មួយយ៉ាងងាយស្រួលសម្រាប់ការទិញនិងលក់រថយន្តទូទាំងប្រទេស។ 

ដោយផ្តោតលើការច្នៃប្រឌិត បទពិសោធន៍អ្នកប្រើប្រាស់ និងភាពជាអ្នកដឹកនាំក្នុងផ្នែករថយន្ត Liberty Carz នឺងបង្កើតនូវបរិបទថ្មីសម្រាប់ការទិញលក់រថយន្តនៅក្នុងប្រទេសកម្ពុជា។

 

ទំនាក់ទំនងមកកាន់ Liberty Carz​ តាមរយៈ៖

Facebook ផ្លូវការ៖ Liberty Carz

Telegram Channel: https://t.me/Libertycarz88

Youtube ផ្លូវការ៖ https://www.youtube.com/@libertycarz

Tiktok ផ្លូវការ៖ https://www.tiktok.com/@libertycarz

គេហទំព័រផ្លូវការ៖ https://libertycarz.com/

អ៊ីមែល៖ info@libertycarz.com

លេខទូរស័ព្ទ៖ (+855) 10710077

ព័ត៌មានដែលពាក់ព័ន្ធ

Liberty Carz ​“ឈ្នះរថយន្តមួយគ្រឿង” ​កម្មវិធីបានបញ្ចប់ដោយជោគជ័យ៖ ​អ្នកឈ្នះរង្វាន់ធំត្រូវបានប្រកាស!

Liberty Carz ​“ឈ្នះរថយន្តមួយគ្រឿង” ​កម្មវិធីបានបញ្ចប់ដោយជោគជ័យ៖ ​អ្នកឈ្នះរង្វាន់ធំត្រូវបានប្រកាស!

ព័ត៌មាន - DEC 05, 2024

ថ្មីៗនេះ ជាមួយនឹងការទន្ទឹងរង់ចាំយ៉ាងអន្ទះសាររបស់អ្នកនិយមប្រើប្រាស់រថយន្ត និងអ្នកប្រើប្រាស់ជាច្រើន ព្រឹត្តិការណ៍ "ឈ្នះរថយន្ត" របស់យើងបានឈានដល់ទីបញ្ចប់ដោយជោគជ័យ។ ព្រឹត្តិការណ៍នេះបានទាក់ទាញអ្នកចូលរួមយ៉ាងច្រើនជាមួយនឹងការកំណត់រង្វាន់ដ៏គួរឱ្យទាក់ទាញ និងសកម្មភាព

How Much Is a BMW 5 Series? Should I Buy a New or Used Car?

How Much Is a BMW 5 Series? Should I Buy a New or Used Car?

ព័ត៌មាន - FEB 26, 2025

Looking to buy a new or used BMW 5 Series in Cambodia? Explore its luxury, performance, pricing, and best places to buy it. Find out why the BMW 5 Series is worth buying.

ការទិញរថយន្ត BMW 3 Series ប្រណីតនៅកម្ពុជា៖ ថ្មីប្រឆាំងនឹងរថយន្តប្រើប្រាស់ – ជម្រើសល្អបំផុតគឺអ្វី?

ការទិញរថយន្ត BMW 3 Series ប្រណីតនៅកម្ពុជា៖ ថ្មីប្រឆាំងនឹងរថយន្តប្រើប្រាស់ – ជម្រើសល្អបំផុតគឺអ្វី?

ព័ត៌មាន - FEB 21, 2025

ស្វែងរក BMW 3 Series និង M3 Series ប្រណីត! ស្វែងយល់លក្ខណៈពិសេស និងជម្រើសម៉ូដែលប្រើប្រាស់នៅកម្ពុជា។ ចូលទៅ Liberty Carz ថ្ងៃនេះ!

កំពុងទិញ Mercedes-Benz? អ្វីដែលអ្នកត្រូវដឹងអំពីស៊េរី Mercedes-Benz

កំពុងទិញ Mercedes-Benz? អ្វីដែលអ្នកត្រូវដឹងអំពីស៊េរី Mercedes-Benz

ព័ត៌មាន - FEB 13, 2025

មគ្គុទេសក៍លម្អិតអំពីស៊េរី Mercedes-Benz រួមមាន C-Class, A-Class, E-Class, S-Class និង G-Class។ ស្វែងយល់ពីការបែងចែករបស់ម៉ូដែលរថយន្ត គុណលក្ខណៈសំខាន់ៗ ជួរផ្តល់តម្លៃនៅប្រទេសកម្ពុជា និងការវិវត្តន៍របស់វាតាមរយៈឆ្នាំ។

សមិទ្ធផលរបស់ពួកយើង៖ កម្មវិធី Liberty Carz - កម្មវិធីសម្រាប់ការទិញ លក់ និងជួលរថយន្តលេខមួយនៅក្នុងប្រទេសកម្ពុជា

កម្មវិធី Liberty Carz បាន​នាំយកមកនូវបរិបទថ្មីសម្រាប់​ឧស្សាហកម្ម​រថយន្ត​ក្នុង​ប្រទេស​កម្ពុជា​ជាមួយនឹង​សមិទ្ធផល​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍ក្នុង​ទីផ្សារ​រថយន្ត​អនឡាញនេះ។

23.3K+

ឡាន

758

ហាង

16.9K+

រថយន្តលក់ចេញ

1,384

រថយន្តត្រូវបានត្រួតពិនិត្យ