ព័ត៌មាន:
ព័ត៌មាន: រថយន្តសេរីចាស់ទាំង៦ដែលមិនងាយបានឃើញទៀត រថយន្តខ្លះបានក្លាយជាវត្ថុបុរាណ អ្នកធ្លាប់បើករថយន្តទាំងនោះសុទ្ធតែជា“មហាសេដ្ឋី”
APR 08, 2024
ចាប់តាំងពីរថយន្តម៉ាកតេសឡាបានចេញម៉ូដែលប្រើប្រាស់ថាមពលថ្មីដំបូងរបស់ខ្លួនក្នុងឆ្នាំ2008 ធ្វើឲ្យមានការភ្ញាក់ផ្អើលដល់ពិភពលោកនៃការប្រើប្រាស់ថាមពលថ្មីនេះ។
ការផ្លាស់ប្តូររបស់តេសឡាក៏បាននាំឲ្យក្រុមហ៊ុនរថយន្តជាច្រើននៅជុំវិញពិភពលោកចាប់ផ្តើមអភិវឌ្ឍរថយន្តរបស់ខ្លួនដោយប្រើប្រាស់ថាមពលថ្មីនេះ ព្រោះដោយសារតែមានការភ័យខ្លាចតាមមិនទាន់និងពេលវេលានិងបច្ចេកវិទ្យា។ ក្នុងចំណោមក្រុមហ៊ុនរថយន្តជាច្រើននោះ ក៏មានក្រុមហ៊ុនរថយន្តBMW និង Mercedes-Benzផងដែរ។
ដោយសារតែការអភិវឌ្ឍថ្មីៗ និងមានការផ្លាស់ប្តូរបច្ចេកវិទ្យាផងនោះ ក៏ធ្វើឲ្យវិស័យរថយន្តទទួលបានការផ្លាស់ប្តូរយ៉ាងធំអស្ចារ្យដែរ ។ បន្ទាប់ពីមានការ"បង្ហាញខ្លួន" នៃម៉ូដែលថ្មីនេះ រថយន្តចាស់ដទៃទៀតក៏មានការ "បាត់ពីក្រសែភ្នែក" ផងដែរ ដូចជារថយន្តចាស់ៗទាំង៦នេះផងដែរ ហើយអ្នកដែលធ្លាប់ជិះរថយន្តទាំងនេះសុទ្ធតែជា “មហាសេដ្ឋី”។
រថយន្តចាស់ត្រូវបានដកចេញពី ទីផ្សារ
រថយន្តចាស់ដំបូងគេដែលបាន«ចូលនិវត្តន៍» គឺសាន់តាណាដែលជាទូទៅគេស្គាល់ថាPoussin។ នេះជាម៉ូដែលវ៉ុលវ៉ាហ្គេនរបស់អាល្លឺម៉ង់បង្កើតឡើងនៅរដ្ឋកាលីហ្វ័រញ៉ាសហរដ្ឋអាមេរិក។
សាន់តាណាជំនាន់ទីមួយគឺPassatដែលផលិតដោយវ៉ុលវ៉ាហ្គេនក្នុងឆ្នាំ១៩៧៣។ ពេលមកដល់សហរដ្ឋអាមេរិក ពួកគាត់សម្រេចចិត្តប្តូរឈ្មោះពីវ៉ុលវ៉ាហ្គេនមកសាន់តាណា ក៏ដោយសារតែចង់ឲ្យរថយន្តប្រភេទនេះលក់ដាច់ខ្លាំងដូចខ្យល់កន្រ្តាក់ដែរ។
ដោយសារនៅសហរដ្ឋអាមេរិកមានជ្រលងភ្នំមួយឈ្មោះសានតាណា ហើយកន្លែងនោះមានចរន្តខ្យល់ប្រៀបដូចជាខ្យល់កន្រ្តាក់ខ្លាំង។
លើសពីនេះទៀត នៅពេលនោះក្រុមហ៊ុនវ៉ុលវ៉ាហ្គេនអាល្លឺម៉ង់មិនត្រឹមតែចង់បើកទីផ្សារអឺរ៉ុបនិងអាមេរិកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចង់បើកទីផ្សារចិនផងដែរ ។ ដូច្នេះវ៉ុលវ៉ាហ្គេនផ្លៀតពេលប្រទេសចិនកំពុងធ្វើកំំណែទម្រង់ថ្មីក៏នាំបច្ចេកវិទ្យាផលិតរថយន្តនាំចូលដោយជោគជ័យ។
ក្នុងអំឡុងពេលនោះប្រទេសចិនក៏មានបំណងចូលរួមទុនជាមួយបរទេសដើម្បីផលិតរថយន្តផងដែរ ដូច្នេះមានការចាប់ដៃសហការគ្នាជាមួយ ក្រុមហ៊ុនវ៉ុលវ៉ាហ្គេនអាល្លឺម៉ង់។ នៅឆ្នាំ១៩៨៣ រោងចក្រត្រាក់ទ័រសៀងហៃបានសហការជាមួយក្រុមហ៊ុនវ៉ុលវ៉ាហ្គេនអាល្លឺម៉ង់បានផលិសាន់តាណាដំបូងគេបង្អស់ដែលលក់ក្នុងតម្លៃ ៨០.០០០ យ័ន។
ទោះបីសាន់តាណាត្រូវបានលក់នៅក្នុង"តម្លៃខ្ពស់កប់ពពក"ក៏ដោយការផលិតនៅតែមិនគ្រប់គ្រាន់។ យោងតាមរបាយការណ៍ក្នុងរយៈពេល៤០ឆ្នាំចាប់តាំងពីសាន់តាណាចូលប្រទេសចិន ការលក់របស់ខ្លួនបានជាប់ចំណាត់ថ្នាក់លេខ១ក្នុងប្រទេសនោះអស់រយៈពេលជាង២០ឆ្នាំជាប់ៗគ្នា។
លើសពីនេះទៅទៀត បន្ទាប់ពីពាក្យស្លោកផ្សាយពាណិជ្ជកម្ម "ជាមួយសាន់តាណា អ្នកអាចធ្វើដំណើរជុំវិញពិភពលោកដោយគ្មានការភ័យខ្លាច" បានបង្ហាញខ្លួននៅតាមផ្លូវ សាន់តាណាបានក្លាយជាឈ្មោះមួយដែលគ្នាដឹងនិងស្គាល់គ្រប់ក្រុមគ្រួសារ។ ទោះជាយ៉ាងណាក៏ដោយ ដោយសារតែរចនាបថចាស់និងផ្នែកដំឡើងរបស់សាន់តាណាមិនបានអភិវឌ្ឍន៍ខ្លួន រថយន្តនេះក៏ត្រូវបានចូលនិវត្តន៍។
នៅឆ្នាំ២០២១ក្រុមហ៊ុនវ៉ុលវ៉ាហ្គេនបានប្រកាសថាខ្លួននឹងឈប់ផលិតសាន់តាណាជាផ្លូវការហើយ រថយន្តចាស់មួយនេះដែលពេញនិយមក្នុងទសវត្សរ៍ឆ្នាំ១៩៨០បានក្លាយទៅជារឿងអតីតកាល។
ទីផ្សារការប្រកួតប្រជែងលក់មិនគ្រប់គ្រាន់ ការលក់អន់ថយ
រថយន្តចាស់ប្រភេទទី២ ដែលត្រូវចាកចេញពីទីផ្សារគឺរថយន្តDuke Kingរបស់ក្រុមហ៊ុនNissanរបស់ជប៉ុន។ នៅឆ្នាំ១៩៦០ក្រុមហ៊ុនNissan បានបើកដំណើរការផលិតរថយន្តប្រណីតរបស់ខ្លួនគឺ Duke ។ ដោយសារតែរថយន្តរបស់ Duke King មានផ្ទៃខាងក្នុងធំ និងអាចអង្គុយបានមនុស្ស៣នាក់នៅជួរខាងមុខ រថយន្តក៏ត្រូវបានអ្នកប្រើប្រាស់ពេញចិត្តជាខ្លាំង។
នៅឆ្នាំបន្តបន្ទាប់ទៀត Dukeក៏បានធ្វើការផ្លាស់ប្តូរបច្ចេកវិទ្យា ដើម្បីឆ្លើយតបទៅនឹងការអភិវឌ្ឍន៍នៃសម័យកាល។ ទោះយ៉ាងណាក៏ដោយ ចាប់ពីទសវត្សរ៍ឆ្នាំ១៩៨០ដល់ទសវត្សរ៍ឆ្នាំ១៩៩០វិបត្តិសេដ្ឋកិច្ចនៅក្នុងប្រទេសជប៉ុនក៏បានធ្វើឲ្យDuke Kingធ្លាក់ក្នុងជ្រោះដែលពិបាកនិងងើបឡើងវិញ។
ដោយសារតែការធ្លាក់ចុះនៃសេដ្ឋកិច្ច ក្រុមហ៊ុនNissanមិនបានធ្វើកំណែទម្រង់ថ្មី ប្លែកដល់ Dukeក្នុងជំនាន់ឆ្នាំ១៩៩៥នោះទេ ប៉ុន្តែបានធ្វើការកែសម្រួលមួយចំនួនតូចទៅលើរូបរាង និងផ្នែកខ្លះប៉ុណ្ណោះ។ ដូច្នេះហើយនៅពេលDukeជំនាន់នោះចេញលក់មិនទទួលបានការពេញចិត្តពីទីផ្សារឡើយ។
ការធ្វើកំណែទម្រង់ផ្សេងៗរបស់Duke Kingមិនអាចយកចិត្តអតិថិជននៅទីផ្សារបានទៀតការលក់មានការធ្លាក់ចុះគួរឲ្យកត់សំគាល់។ ដូច្នេះនៅឆ្នាំ២០០៤ ក្រុមហ៊ុនNissanបានផ្តួចផ្តើមគំនិតដើម្បីលុបបំបាត់រថយន្តម៉ូដនេះ។
រថយន្តចាស់ប្រភេទទី៣ ដែលត្រូវចូលនិវត្តន៍ផលិតដោយក្រុមហ៊ុនNissanដដែលគឺម៉ូដBluebird ។ Bluebird និង Duke King ក៏បានជួបប្រទះវាសនាដូចគ្នាគឺការចេញដំបូងខ្ពស់ហើយចុងក្រោយចុះទាប។
នៅពេលដែលវាត្រូវបានដាក់ឱ្យដំណើរការជាលើកដំបូងក្នុងឆ្នាំ២០២០ ម៉ូដែលនេះទទួលបានការសរសើរជាឯកច្ឆ័ន្ទពីទីផ្សារសម្រាប់រូបរាងថ្មី និងការរចនាខាងក្នុងដ៏សាមញ្ញ និងមានបច្ចេកទេសខ្ពស់។
ក្នុងឆ្នាំ២០១៩ ក្រុមហ៊ុនNissanបានចេញលក់ម៉ូដែលមួយដែលមានឈ្មោះថា Sylphy មុនពេលចេញលក់ Bluebird ។ ប្រភេទរថយន្តទាំងពីរមិនមានលក្ខណៈខុសប្លែកគ្នាច្រើនទាំងរូបរាងនិងតម្លៃ ប៉ុន្តែការរចនាប្រភេទមុនគឺមានលក្ខណៈជាគ្រួសារ ខណៈដែលរថយន្តប្រភេទក្រោយគឺមានលក្ខណៈជាកីឡាច្រើនជាង។
ហើយដោយសារតែប្រជាជនជប៉ុនមានទំនោរចិត្តស្រឡាញ់ Sylphyជាង ជាលទ្ធផល ការលក់របស់ Bluebirdបានធ្លាក់ចុះ។
ទោះបីជាក្រុមហ៊ុនNissanមិនបានប្រកាសឈប់ផលិតរថយន្តប្រភេទ Bluebirdនេះក៏ដោយ បើយើងមើលលើទីផ្សារឆ្នាំ២០២១ ក្រុមហ៊ុនគ្មានការផលិតថែម ឬ កំណែទម្រង់ផ្សេងៗទៀតទេ។
មុខងាររបស់រថយន្តមិនខ្លាំង ក៏អាចចាញ់ក្នុងទីផ្សារដែរ
រថយន្តចាស់ប្រភេទទី៤គឺ Cadillac Fleetwood ដែលត្រូវបានឈប់ផលិតនៅឆ្នាំ១៩៩៦។ រថយន្តនេះបង្ករឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេល "បង្ហាញខ្លួនជាលើកដំបូង" ដោយសារតែ Fleetwood ត្រូវបានរចនាឡើងជាមួយរូបរាងយ៉ាងប្រណីតតាមបែបអាមេរិក។
នៅក្នុងទសវត្សរ៍ឆ្នាំ៩០នោះ ការរចនាជារាងជ្រុងការ៉េតាមបបែរចនាបទអាមេរិក ធ្វើឲ្យមានការពេញចិត្តយ៉ាងខ្លាំងពីសំណាក់ប្រជាជនចិន ហេតុដូចនេះ ប្រទេសចិនតែងយករថយន្តFleetwood នេះទទួលភ្ញៀវកាទូតជានិច្ចនិរន្ទ។
ប៉ុន្តែដោយសារវាជារថយន្តប្រភេទធំ ស៊ីសាំងច្រើន ហើយនេះជាចំណុចខ្វះខាតដ៏ធំមួយសូម្បីតែចំណុចល្អផ្សេងៗក៏មិនអាចបំពេញចន្លោះបាន។ ហេតុដូច្នេះហើយ ខណៈដែលរថយន្តផ្សេងទៀតដែលមានការប្រើប្រាស់សាំងទាបជាងនោះបានមកនៅលើទីផ្សារ Fleetwoodក៏ក្លាយជាប្រភេទរថយន្ត"គ្មាននរណាម្នាក់ចង់ទិញ" ហើយក៏មិនមែនជា "ម៉ូដែលពេញនិយម" ទៀតឡើយ។
ចាប់តាំងពីFleetwoodត្រូវបានដកចេញពីទីផ្សារក្នុងទសវត្សរ៍ឆ្នាំ90មក ម៉ូដែលនេះបានក្លាយជាវត្ថុបុរាណហើយអ្នកដែលនៅបើកវាបានសុទ្ធត្រូវតែជាអ្នកមាន។
រថយន្តចាស់ប្រភេទទី៥ Audi 100ដែលជាប្រភេទពិបាកឃើញជាងគេម្តងទៀត។ នៅឆ្នាំ1982 ក្រុមហ៊ុនAudi បានចាប់ផ្តើមម៉ូដែលមួយដែលត្រូវបានបង្កើតឡើង និងផលិតដោយប្រើសម្ភារៈទម្ងន់ស្រាលគឺ Audi 100 ។ នៅពេលនោះAudi បានអះអាងថាមេគុណនៃការអូសរបស់រថយន្តគឺ0.3 ។
ជាធម្មតា មេគុណអូសនៃរថយន្តគឺនៅចន្លោះ 0.28-0.4 ហើយការឈានដល់ 0.3 គឺជាការកែលម្អដ៏អស្ចារ្យរួចទៅហើយ។ ដូច្នេះហើយAudi 100 ក៏ត្រូវបានអ្នកប្រើប្រាស់ចូលចិត្តផងដែរ។
លើសពីនេះ ដោយសារតែមន្ត្រីរាជការនៅប្រទេសចិនពេលនោះចូលចិត្តប្រើប្រាស់រថយន្ត Audi 100នេះត្រូវបានផ្តល់ងារជា "រថយន្តផ្លូវការ" ដែលធ្វើឲ្យរថយន្តក្លាយជាលំដាប់ "ឋានៈជាមន្ត្រីរាជការ" ។
ប៉ុន្តែនៅឆ្នាំ១៩៨៧នៅពេលដែលជនជាតិអាមេរិកម្នាក់កំពុងបើកបររថយន្តAudi 100 ពួកគេបានរកឃើញថានៅពេលខ្លះឧបករណ៍បង្កើនល្បឿនរបស់រថយន្តបានជាប់គាំង។ ដោយសារបញ្ហានេះធ្វើឲ្យរថយន្ត Audi 100 មានផលវិបាកក្នុងការលក់លើទីផ្សារ។
ដើម្បីដោះស្រាយវិបត្តិនេះក្រុមហ៊ុនAudiបានផលិតរថយន្តAudi A6L ទាំងរូបរាងមួយចំនួនធំផ្អែកលើមូលដ្ឋាន Audi 100 និងសង្ឃឹមថានឹង "បង្វែរវិបត្តិទាំងឡាយឲ្យក្លាយជាផលល្អវិញ" តាមរយៈការផ្លាស់ប្តូរបច្ចេកវិទ្យា។ ចាប់តាំងពីពេលនោះមក Audi 100បានបាត់ពីទីផ្សារ។
ផលិតផលក្នុងស្រុក ពិបាកនិងរស់
រថយន្តចាស់ប្រភេទទី៦ គឺជាប្រភេទមោទកភាពនៃរថយន្តផលិតក្នុងស្រុករបស់ប្រទេសចិន Xiali។ នៅខែកញ្ញាឆ្នាំ 1986 Xiali ត្រូវបាន "ដាក់ឱ្យដំណើរការ" នៅលើទីផ្សារ។ ដោយសារតែរថយន្តXiali មានភាពរឹងមាំ និងការប្រើប្រាស់បានយូរ ពួកគេបានកាន់កាប់ចំណែកទីផ្សារធំមួយយ៉ាងជាក់លាក់។
ក្នុងទសវត្សរ៍ឆ្នាំ៨០ រថយន្តមិនទាន់ត្រូវបានដាក់ឱ្យដំណើរការពេញលេញនៅក្នុងប្រទេសចិនទេ ហើយការលេចចេញរបស់ Xialiក៏បានបំពេញចន្លោះនេះផងដែរ ដែលអនុញ្ញាតឲ្យគ្រួសារជាច្រើនអាចបើកបររថយន្តបាន។
លើសពីនេះយោងតាមស្ថិតិប្រាក់ខែជាតិប្រចាំឆ្នាំជាមធ្យមក្នុងអំឡុងពេលនោះគឺ 800យន់។ តែXiali ដែលលក់បាន 100,000 យន់ នេះក៏ជានិមិត្តសញ្ញានៃសេដ្ឋកិច្ចគ្រួសារ ដូច្នេះមនុស្សជាច្រើនអ្នកចង់បានរថយន្តមួយនេះ។
ទោះជាយ៉ាងណាក៏ដោយ ជាមួយនឹងកំណែទម្រង់របស់ប្រទេសចិនកាន់តែស៊ីជម្រៅ មានក្រុមហ៊ុនផលិតរថយន្តក្នុងស្រុកជាច្រើនបានលេចរូបរាងឡើងដូចជា Jiefang, Hongqiជាដើម។ ការលេចឡើងនៃក្រុមហ៊ុនរថយន្តទាំងនេះក៏បានប៉ះពាល់ដល់ទីផ្សារដែលជា"កន្លែងរស់នៅ" របស់ Xiali ផងដែរ។
ដូច្នេះហើយ Xiali បានប្រកាសឈប់ផលិតនៅឆ្នាំ២០១៨ នៅឆ្នាំបន្ទាប់ ក្រុមហ៊ុនXialiក៏បានដកខ្លួនចេញពីទីផ្សារផងដែរ។ ហើយរថយន្តនេះដែលធ្លាប់តំណាងឱ្យស្ថានភាពសេដ្ឋកិច្ចគ្រួសារបានក្លាយជាវត្ថុបុរាណ។
ថ្វីត្បិតតែរថយន្តចាស់ទាំង៦ខាងលើលែងមាននៅក្នុងទីផ្សារក៏ដោយ ប៉ុន្តែរថយន្តទាំងនោះក៏នៅជាអនុស្សាវរីយ៍របស់មនុស្សជាច្រើន និងស្ថិតនៅនៅក្នុងប្រវត្តិសាស្ត្រនៃឧស្សាហកម្មរថយន្តដ៏សំខាន់ផងដែរ។
ព័ត៌មានដែលពាក់ព័ន្ធ
Liberty Carz អញ្ជើញអ្នកចូលរួមអបអរពិធីបុណ្យអុំទូកឆ្នាំ 2024 នៅកម្ពុជា!
ព័ត៌មាន - NOV 12, 2024
ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ កម្ពុជានឹងប្រារព្ធពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ។ ការប្រារព្ធពិធីដ៏រស់រវើកនេះ ជានិមិត្តរូបនៃការបញ្ចប់រដូវវស្សា និងការហូរច្រាសធម្មជាតិនៃទឹកទន្លេសាប។ ប្រារព្ធឡើងនៅលើច្រាំងទន្លេភ្នំពេញ ការប្រារព្ធពិធីរយៈពេល
រថយន្តល្អបំផុតសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ៖ រថយន្តកីឡា SUV ដីសែល ឬសេដានល្អសម្រាប់ការបើកបរជារៀងរាល់ថ្ងៃ?
ព័ត៌មាន - NOV 21, 2024
ការជ្រើសរើស រថយន្តល្អបំផុតសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ គឺសំខាន់ព្រោះអ្នកនឹងប្រើវាជាទៀងទាត់។ ការជ្រើសរើសរថយន្តដែលផ្តល់នូវការបើកបរដែល រលូន យ៉ាងមានប្រសិទ្ធភាព និងរីករាយនៅកម្ពុជាគឺជាកត្តាសំខាន់។ ប្រសិនបើអ្នកកំពុងស្វែងរករថយន្តដើម្បីធ្វើដំណើរទៅធ្វើការ បើកបរតា
ពេលវេលាល្អបំផុតក្នុងការទិញរថយន្តនៅកម្ពុជា៖ គន្លឹះសម្រាប់ការសន្សំប្រាក់អតិបរិមា
ព័ត៌មាន - NOV 14, 2024
ពេលវេលាល្អបំផុតក្នុងការទិញរថយន្តនៅកម្ពុជា គឺនៅពេលបុណ្យដូចជាបុណ្យចូលឆ្នាំខ្មែរ និងបុណ្យជាតិធំៗ។ ស្វែងយល់ពីរបៀបសន្សំប្រាក់ច្រើនលើរថយន្តថ្មី និងប្រើប្រាស់ ហើយរកឃើញរបៀបដែល Liberty Carz អាចជួយអ្នកទទួលបានការដោះដូរដ៏ល្អសម្រាប់ពេលណាមួយក៏បាន។
Liberty Carz ជ្រើសរើស៖ រថយន្តប្រើប្រាស់ល្អ 10 គ្រឿងក្រោម $10,000
ព័ត៌មាន - NOV 13, 2024
ស្វែងរករថយន្តប្រើប្រាស់ល្អ 10 គ្រឿងក្រោម $5,000 និង $10,000 ដែលមានគុណភាព ភាពទុកចិត្តបាន និងតម្លៃ។ រកឃើញរថយន្តប្រើប្រាស់ថោកដ៏ល្អឥតខ្ចោះសម្រាប់ថវិកាតូចរបស់អ្នកជាមួយ Liberty Carz!
អ្នកមើលភាគច្រើន
ស្វែងយល់អំពី "ពិភពរថយន្ត" របស់កម្មវិធី Liberty Carz ដែលមានរថយន្តរហូតដល់ទៅជាង ៧០០០ គ្រឿង
JAN 18, 2024
Liberty Carz ក្នុងឆ្នាំ២០២៣៖ ពីក្តីប្រាថ្នាក្នុងការនាំនូវបរិបទថ្មីសម្រាប់ពាណិជ្ជកម្មរថយន្ត រហូតក្លាយទៅជាកម្មវិធីសម្រាប់ការទិញ លក់ និងជួលរថយន្តលេខ ១ នៅប្រទេសកម្ពុជា
JAN 05, 2024
តើមានអ្វីថ្មីនៅក្នុងឆ្នាំ ២០២៤? Lexus RZ300e កំពុងតែមានការចាប់អារម្មណ៍ខ្លាំងក្នុងឆ្នាំថ្មីនេះ!
JAN 02, 2024
ការធ្វើបច្ចុប្បន្នភាពលើកម្មវិធី Liberty Carz៖ រូបរាងថ្មី ទាន់សម័យសម្រាប់ការទិញយ៉ាងងាយ!
JAN 29, 2024
សមិទ្ធផលរបស់ពួកយើង៖ កម្មវិធី Liberty Carz - កម្មវិធីសម្រាប់ការទិញ លក់ និងជួលរថយន្តលេខមួយនៅក្នុងប្រទេសកម្ពុជា
កម្មវិធី Liberty Carz បាននាំយកមកនូវបរិបទថ្មីសម្រាប់ឧស្សាហកម្មរថយន្តក្នុងប្រទេសកម្ពុជាជាមួយនឹងសមិទ្ធផលដ៏គួរឲ្យចាប់អារម្មណ៍ក្នុងទីផ្សាររថយន្តអនឡាញនេះ។
17.2K+
ឡាន
714
ហាង
9,576
រថយន្តលក់ចេញ
1,011
រថយន្តត្រូវបានត្រួតពិនិត្យ