ព័ត៌មាន:
ព័ត៌មាន: កម្មវិធីសប្បុរសធម៌ “Liberty Miracle” របស់ Liberty Carz ដើម្បីផ្តល់ឯកសណ្ឋានសម្រាប់កុមារដែលខ្វះខាត
JUL 21, 2023
បន្ថែមពីលើការអភិវឌ្ឍន៍អាជីវកម្ម Liberty Technology និង Liberty Carz ក៏បានប្តេជ្ញាចិត្តក្នុងការរួមចំណែកដ៏មានន័យសម្រាប់សហគមន៍ផងដែរ។ កម្មវិធីសប្បុរសធម៌ “Liberty Miracle ចែករំលែក ដើម្បីអនាគត” របស់ Liberty Carz មានគោលបំណងលើកកម្ពស់ការសិក្សារបស់កុមារខ្វះខាតនៅតាមជនបទ។ សម្រាប់ការចែករំលែកផុសនីមួយៗ គឺស្មើនឹងការបរិច្ចាគថវិកាចំនួន 1,000 រៀលក្នុងមួយលើក។ ចំនួនថវិកានេះនឹងចូលរួមចំណែកក្នុងមូលនិធិដែលផ្តល់ជាឯកសណ្ឋានសាលាចំនួន 5,000 ឈុត ដល់កុមារដែលខ្វះខាត។
Liberty Technology និង Liberty Carz បានជឿជាក់ថាមនុស្សគ្រប់រូបសមនឹងទទួលបានឱកាសដើម្បីបង្ហាញនូវសក្តានុពលពេញលេញរបស់ពួកគេដោយមិនត្រូវមានកត្តាអ្វីមករារាំងឡើយ។ នេះហើយគឺជាមូលហេតុដែលយើងខ្ញុំបង្កើតកម្មវិធីសប្បុរសធម៌ “Liberty Miracle ចែករំលែក ដើម្បីអនាគត” ដែលមានគោលបំណងសម្រួលជីវភាពកុមារខ្វះខាតនៅតាមជនបទ។
កម្មវិធីសប្បុរសធម៌ “Liberty Miracle ចែករំលែក ដើម្បីអនាគត” គឺជាវិធីសាមញ្ញមួយដើម្បីធ្វើឱ្យមានការផ្លាស់ប្តូរនៅក្នុងជីវិតរបស់កុមារទាំងនេះ។ ឯកសណ្ឋានសាលាជាសម្ភារៈមួយដែលពួកគេត្រូវការ ដើម្បីទៅសាលារៀន គឺនឹងត្រូវចែកជូនដល់កុមារដែលខ្វះខាតនៅតាមជនបទនានានៅប្រទេសកម្ពុជា។
យើងខ្ញុំសូមអញ្ជើញលោកអ្នកឱ្យចូលរួមជាមួយយើងក្នុងការផ្សព្វផ្សាយអំពីកម្មវិធីសប្បុរសធម៌មនុស្សធម៌មួយនេះ។ ពួកយើងទាំងអស់អាចផ្លាស់ប្ដូរជីវិតរបស់កុមារទាំងនេះ។
នេះជាព័ត៌មានលម្អិតបន្ថែមអំពីកម្មវិធីសប្បុរសធម៌ “Liberty Miracle ចែករំលែក ដើម្បីអនាគត” ៖
- គម្រោងនេះគឺបើកសម្រាប់មនុស្សទាំងអសគ្នាចូលរួម។ លោកអ្នកអាចចែករំលែកការផុសនៅលើ Facebook របស់ Liberty Carz ទោះបីជាលោកអ្នកមិនមែនជាអ្នករស់នៅក្នុងប្រទេសកម្ពុជាក៏ដោយ។
- កម្មវិធីនេះគឺកំពុងបន្ត ដូច្នេះលោកអ្នកអាចចែករំលែកការផុសនេះឱ្យបានញឹកញាប់តាមដែលអ្នកចង់ ដើម្បីសម្រេចគោលដៅរួមគ្នា។
- ឯកសណ្ឋានសាលានឹងត្រូវចែកជូនដល់កុមារដែលខ្វះខាតនៅតាមកន្លែងជនបទនៃប្រទេសកម្ពុជា។
យើងខ្ញុំមានទំនុកចិត្តថាពួកយើងរួមគ្នានឹងអាចឈានទៅដល់គោលដៅរបស់យើងជាមួយនឹងជំនួយរបស់លោកអ្នក។ សូមអរគុណចំពោះការគាំទ្ររបស់អ្នក!
ដើម្បីស្វែងយល់បន្ថែមអំពីកម្មវិធី “Liberty Miracle ចែករំលែក ដើម្បីអនាគត “សូមចូលទៅកាន់គេហទំព័ររបស់យើង ឬតាមដានពួកយើងនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម៖ https://www.facebook.com/libertycarz/
សូមចែករំលែកក្ដីស្រឡាញ់ទាំងអស់គ្នា!
ព័ត៌មានដែលពាក់ព័ន្ធ
Liberty Carz អញ្ជើញអ្នកចូលរួមអបអរពិធីបុណ្យអុំទូកឆ្នាំ 2024 នៅកម្ពុជា!
ព័ត៌មាន - NOV 12, 2024
ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ កម្ពុជានឹងប្រារព្ធពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ។ ការប្រារព្ធពិធីដ៏រស់រវើកនេះ ជានិមិត្តរូបនៃការបញ្ចប់រដូវវស្សា និងការហូរច្រាសធម្មជាតិនៃទឹកទន្លេសាប។ ប្រារព្ធឡើងនៅលើច្រាំងទន្លេភ្នំពេញ ការប្រារព្ធពិធីរយៈពេល
រថយន្តល្អបំផុតសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ៖ រថយន្តកីឡា SUV ដីសែល ឬសេដានល្អសម្រាប់ការបើកបរជារៀងរាល់ថ្ងៃ?
ព័ត៌មាន - NOV 21, 2024
ការជ្រើសរើស រថយន្តល្អបំផុតសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ គឺសំខាន់ព្រោះអ្នកនឹងប្រើវាជាទៀងទាត់។ ការជ្រើសរើសរថយន្តដែលផ្តល់នូវការបើកបរដែល រលូន យ៉ាងមានប្រសិទ្ធភាព និងរីករាយនៅកម្ពុជាគឺជាកត្តាសំខាន់។ ប្រសិនបើអ្នកកំពុងស្វែងរករថយន្តដើម្បីធ្វើដំណើរទៅធ្វើការ បើកបរតា
ពេលវេលាល្អបំផុតក្នុងការទិញរថយន្តនៅកម្ពុជា៖ គន្លឹះសម្រាប់ការសន្សំប្រាក់អតិបរិមា
ព័ត៌មាន - NOV 14, 2024
ពេលវេលាល្អបំផុតក្នុងការទិញរថយន្តនៅកម្ពុជា គឺនៅពេលបុណ្យដូចជាបុណ្យចូលឆ្នាំខ្មែរ និងបុណ្យជាតិធំៗ។ ស្វែងយល់ពីរបៀបសន្សំប្រាក់ច្រើនលើរថយន្តថ្មី និងប្រើប្រាស់ ហើយរកឃើញរបៀបដែល Liberty Carz អាចជួយអ្នកទទួលបានការដោះដូរដ៏ល្អសម្រាប់ពេលណាមួយក៏បាន។
Liberty Carz ជ្រើសរើស៖ រថយន្តប្រើប្រាស់ល្អ 10 គ្រឿងក្រោម $10,000
ព័ត៌មាន - NOV 13, 2024
ស្វែងរករថយន្តប្រើប្រាស់ល្អ 10 គ្រឿងក្រោម $5,000 និង $10,000 ដែលមានគុណភាព ភាពទុកចិត្តបាន និងតម្លៃ។ រកឃើញរថយន្តប្រើប្រាស់ថោកដ៏ល្អឥតខ្ចោះសម្រាប់ថវិកាតូចរបស់អ្នកជាមួយ Liberty Carz!
អ្នកមើលភាគច្រើន
ស្វែងយល់អំពី "ពិភពរថយន្ត" របស់កម្មវិធី Liberty Carz ដែលមានរថយន្តរហូតដល់ទៅជាង ៧០០០ គ្រឿង
JAN 18, 2024
Liberty Carz ក្នុងឆ្នាំ២០២៣៖ ពីក្តីប្រាថ្នាក្នុងការនាំនូវបរិបទថ្មីសម្រាប់ពាណិជ្ជកម្មរថយន្ត រហូតក្លាយទៅជាកម្មវិធីសម្រាប់ការទិញ លក់ និងជួលរថយន្តលេខ ១ នៅប្រទេសកម្ពុជា
JAN 05, 2024
តើមានអ្វីថ្មីនៅក្នុងឆ្នាំ ២០២៤? Lexus RZ300e កំពុងតែមានការចាប់អារម្មណ៍ខ្លាំងក្នុងឆ្នាំថ្មីនេះ!
JAN 02, 2024
ការធ្វើបច្ចុប្បន្នភាពលើកម្មវិធី Liberty Carz៖ រូបរាងថ្មី ទាន់សម័យសម្រាប់ការទិញយ៉ាងងាយ!
JAN 29, 2024
សមិទ្ធផលរបស់ពួកយើង៖ កម្មវិធី Liberty Carz - កម្មវិធីសម្រាប់ការទិញ លក់ និងជួលរថយន្តលេខមួយនៅក្នុងប្រទេសកម្ពុជា
កម្មវិធី Liberty Carz បាននាំយកមកនូវបរិបទថ្មីសម្រាប់ឧស្សាហកម្មរថយន្តក្នុងប្រទេសកម្ពុជាជាមួយនឹងសមិទ្ធផលដ៏គួរឲ្យចាប់អារម្មណ៍ក្នុងទីផ្សាររថយន្តអនឡាញនេះ។
17.0K+
ឡាន
708
ហាង
9,571
រថយន្តលក់ចេញ
998
រថយន្តត្រូវបានត្រួតពិនិត្យ