លក្ខខណ្ឌ នៃការប្រើប្រាស់សេវាបញ្ជាទិញរថយន្ត
Effective Date : AUG 02, 2024
១. បទប្បញ្ញត្តិទូទៅ
លក្ខខណ្ឌនៃការប្រើប្រាស់សេវា "បញ្ជាទិញរថយន្ត" នេះ(ឬតទៅហៅថា "T&C") គ្រប់គ្រងទំនាក់ទំនងរវាង Liberty Carz Co. Ltd. (ឬតទៅហៅថា "Liberty Carz") ដែលជាក្រុមហ៊ុនទទួលខុសត្រូវមានកម្រិតដែលត្រូវបានបង្កើតឡើងក្រោមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា និង អ្នកប្រើប្រាស់ (ឬតទៅហៅថា "លោកអ្នក") ពាក់ព័ន្ធនឹងមុខងារសេវាកម្ម "បញ្ជាទិញរថយន្ត" (ឬតទៅហៅថា "សេវាកម្ម") ដែលផ្តល់ជូនតាមរយៈ Liberty Carz App និងគេហទំព័រ (ឬតទៅហៅថា "កម្មវិធី/គេហទំព័រ") ។
២. ការព្រមព្រៀង របស់អ្នកប្រើប្រាស់
តាមរយៈការប្រើប្រាស់មុខងារសេវាកម្ម "បញ្ជាទិញរថយន្ត" លោកអ្នកព្រមព្រៀងដោយគ្មានលក្ខខណ្ឌ លើលក្ខខណ្ឌ នៃការប្រើប្រាស់សេវាបញ្ជាទិញរថយន្ត ដូចមានចែងនៅទីនេះ។
៣. ព័ត៌មានអំពីរថយន្ត និងតម្លៃ
Liberty Carz នឹងខិតខំដកស្រង់ និងផ្តល់ជូននូវ ព័ត៌មានពិតប្រាកដ និងត្រឹមត្រូវលើមុខងារសេវាកម្ម "បញ្ជាទិញរថយន្ត" ។ ទោះជាយ៉ាងណាក៏ដោយ អ្នកប្រើប្រាស់ត្រូវដឹងថា ព័ត៌មានរថយន្ត និងតម្លៃដែលបានបង្ហោះនៅលើមុខងារសេវាកម្ម “បញ្ជាទិញរថយន្ត” គឺគ្រាន់តែព័ត៌មានប៉ាន់ស្មានតែប៉ុណ្ណោះ ។ Liberty Carz មិនផ្តល់ការធានាណាមួយលើភាពត្រឹមត្រូវ និងពេញលេញ លើព័ត៌មាន និងតម្លៃនៃរថយន្តដែលបានបង្ហោះនៅលើមុខងារសេវាកម្ម "បញ្ជាទិញរថយន្ត" ឡើយ ។ តម្លៃ និងព័ត៌មាន នៃរថយន្តអាចមានការប្រែប្រួល ពីអ្វីដែលត្រូវបានបង្ហោះដំបូង រហូតដល់ការផ្ទៀងផ្ទាត់ និងការបញ្ជាក់ចុងក្រោយ ដោយ Liberty Carz តាមរយៈកិច្ចព្រមព្រៀង/ឯកសារជាលាយលក្ខណ៍អក្សរជាក់លាក់ ។ អ្នកប្រើប្រាស់ត្រូវដឹងថា លោកអ្នកនឹងមិនតម្រូវឱ្យធ្វើការកក់ប្រាក់ ឬធ្វើការទូទាត់ណាមួយឡើយ រហូតទាល់តែព័ត៌មាន/តម្លៃរថយន្តត្រូវបានផ្ទៀងផ្ទាត់ និងបញ្ជាក់ជាផ្លូវការ ។ Liberty Carz នឹងមិនទទួលខុសត្រូវតាមផ្លូវច្បាប់ចំពោះព័ត៌មាន ខ្លឹមសារ ឬតម្លៃនៃរថយន្តដែលបានបង្ហោះនៅលើមុខងារសេវាកម្ម "បញ្ជាទិញរថយន្ត" រហូតដល់ការផ្ទៀងផ្ទាត់ និងបញ្ជាក់ចុងក្រោយ ដោយ Liberty Carz តាមរយៈកិច្ចព្រមព្រៀង / ឯកសារជាលាយលក្ខណ៍អក្សរ ។
៤. ការផ្លាស់ប្តូរព័ត៌មានរថយន្ត និងតម្លៃ
Liberty Carz រក្សាសិទ្ធិពេញលេញក្នុងការបន្តកែប្រែ កែប្រែ ឬលុបព័ត៌មាន និងតម្លៃ លើមុខងារសេវាកម្ម "បញ្ជាទិញរថយន្ត" ពីពេលមួយទៅពេលមួយទៀត ដោយមិនចាំបាច់ជូនដំណឹងជាមុន។
៥. កិច្ចព្រមព្រៀងលក់ និងទិញ / កិច្ចព្រមព្រៀងបន្ថែម
ប្រតិបត្តិការលក់ និងទិញរថយន្តត្រូវបានចាត់ទុកថាមានប្រសិទ្ធភាពស្របច្បាប់ លុះត្រាមានការចុះកិច្ចព្រមព្រៀងលក់ និងទិញ (SPA) ឬកិច្ចព្រមព្រៀងបញ្ជាទិញរថយន្ត ។ លក្ខខណ្ឌផ្សេងទៀត អាចត្រូវបានបញ្ជាក់នៅក្នុង កិច្ចព្រមព្រៀង នោះ ។
៦. ការបដិសេធ
អ្នកប្រើប្រាស់បានដឹង និងទទួលស្គាល់ផងដែរថា ៖
- Liberty Carz នឹងមិនទទួលខុសត្រូវចំពោះការខូចខាត ឬការបាត់បង់ កើតលើចំពោះអ្នកប្រើប្រាស់ ឬភាគីទីបីណាមួយ ជាផលវិបាកនៃការប្រើប្រាស់ ឬយកជាការបាននូវ ព័ត៌មាន និងតម្លៃដែលបានបង្ហោះនៅលើមុខងារសេវាកម្ម "បញ្ជាទិញរថយន្ត" ឡើយ។ និង
- Liberty Carz នឹងមិនទទួលខុសត្រូវចំពោះការខូចខាតណាមួយដែលកើតចេញពីការបង្ហាញព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ទៅកាន់ដៃគូភាគីទីបីរបស់ Liberty Carz នោះទេ។ សម្រាប់ភាពច្បាស់លាស់ អ្នកប្រើប្រាស់នៅទីនេះបោះបង់សិទ្ធិរបស់ខ្លួន ក្នុងការទាមទារការខូចខាតបែបនេះ។ និង
- ក្នុងករណីដែលការទាមទារសំណងមួយចំនួនប្រឆាំងនឹង Liberty Carz មិនអាចលើកលែងបាននៅក្រោម T&C នេះ ប៉ុន្តែម្យ៉ាងវិញទៀតត្រូវបានទាមទារដោយបង្ខំនៅក្រោមច្បាប់កម្ពុជា មានតែការទទួលខុសត្រូវអប្បបរមា និងមានកម្រិតប៉ុណ្ណោះដែលត្រូវយកមកប្រើប្រឆាំងនឹង Liberty Carz ។
- ទាំង Liberty Carz ឬសាខារបស់ Liberty Carz នាយក បុគ្គលិក ឬអ្នកផ្តល់សេវា មិនត្រូវទទួលខុសត្រូវចំពោះការបាត់បង់ ឬការខូចខាត ឬការទាមទារ ទោះជាដោយផ្ទាល់ ឬដោយប្រយោល ពាក់ព័ន្ធនឹងព័ត៌មាន និងតម្លៃដែលបានបង្ហោះនៅលើមុខងារ "បញ្ជាទិញរថយន្ត" សេវាកម្ម App/ គេហទំព័រ ឡើយ។
៧. វិសោធនកម្ម
Liberty Carz រក្សាសិទ្ធិពេញលេញក្នុងការបន្ថែម កែប្រែ ផ្លាស់ប្តូរ ឬដកចេញផ្នែកណាមួយនៃ T&C ទាំងនេះពីពេលមួយទៅពេលមួយទៀត ដោយផ្តល់ការជូនដំណឹងជាមុន ៧ ថ្ងៃជាលាយលក្ខណ៍អក្សរ។
៨. ភាសា
T&C នេះត្រូវបានបង្កើតឡើងជាភាសាខ្មែរ និងភាសាផ្សេងទៀត។ ក្នុងករណីមានការបកស្រាយខុសគ្នារវាងភាសា នោះត្រូវយកភាសាខ្មែរជាគោល ។
៩. កិច្ចព្រមព្រៀងទាំងមូល
T&C នេះ រួមជាមួយនឹងគោលការណ៍ផ្សេងទៀត បង្កើតជាកិច្ចព្រមព្រៀងទាំងមូលរវាង Liberty Carz និងអ្នកប្រើប្រាស់ ហើយនឹងជំនួសការពិភាក្សារផ្ទាល់មាត់ ឬជាលាយលក្ខណ៍អក្សរពីមុនទាំងអស់ កិច្ចព្រមព្រៀង ឬការប្តេជ្ញាចិត្ត ផ្សេងៗ។
១០. ច្បាប់ដែលអាចអនុវត្តបាន និងដំណោះស្រាយវិវាទ
T&C នេះត្រូវគ្រប់គ្រងដោយច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។ រាល់វិវាទណាមួយដែលកើតចេញពី ឬពាក់ព័ន្ធនឹង T&C នេះរវាង Liberty Carz និងអ្នកប្រើប្រាស់ នឹងត្រូវដោះស្រាយដោយសន្តិវិធី។ ប្រសិនបើគូភាគីមិនអាចដោះស្រាយវិវាទបានទេ គូភាគីមានសិទ្ធិដាក់ពាក្យទៅអាជ្ញាធរមានសមត្ថកិច្ច ឬតុលាការ។
១១. ទំនាក់ទំនង
ប្រសិនបើលោកអ្នក មានសំនួរ សំណើពិសេស ឬសុំជំនួយទាក់ទងនឹងលក្ខខណ្ឌណាមួយ សូមទាក់ទងមកយើងខ្ញុំតាមរយៈអាសយដ្ឋានខាងក្រោម ។ ក្រុមរបស់យើងនឹងឆ្លើយតបភ្លាមៗចំពោះ និង/ឬចាត់វិធានការសមស្រប ដើម្បីឆ្លើយតបទៅនឹងសំណើរបស់អ្នកក្នុងរយៈពេលដ៏សមរម្យ ។
Office: Liberty Carz Co.,Ltd
Office Address: 7th FL., Block B&C, KINGS VIEW OFFICE Building, St Keo Chenda, Phum 3, Sangkat Chhroy Chongva, Khan Chhroy Changva, Phnom Penh, Cambodia
Tel: +855 010 710 077 / +855 017 710 077
សមិទ្ធផលរបស់ពួកយើង៖ កម្មវិធី Liberty Carz - កម្មវិធីសម្រាប់ការទិញ លក់ និងជួលរថយន្តលេខមួយនៅក្នុងប្រទេសកម្ពុជា
កម្មវិធី Liberty Carz បាននាំយកមកនូវបរិបទថ្មីសម្រាប់ឧស្សាហកម្មរថយន្តក្នុងប្រទេសកម្ពុជាជាមួយនឹងសមិទ្ធផលដ៏គួរឲ្យចាប់អារម្មណ៍ក្នុងទីផ្សាររថយន្តអនឡាញនេះ។
19.3K+
ឡាន
742
ហាង
9,773
រថយន្តលក់ចេញ
1,140
រថយន្តត្រូវបានត្រួតពិនិត្យ