តើលោកអ្នកមានសំណួរមែនទេ?
ទំព័រ FAQ របស់អតិថិជន៖ ពួកយើងផ្ដល់នូវការឆ្លើយតបយ៉ាងឆាប់រហ័សចំពោះសំណួរទូទៅដែលលោកអ្នកចង់សាកសួរពី Liberty Carz ។ ត្រូវការជំនួយបន្ថែមមែនទេ? សូមទំនាក់ទំនងមកកាន់ពួកយើង។
តើខ្ញុំអាចពិនិត្យមើលប្រវត្តិរបស់រថយន្តដោយរបៀបណា?
នៅពេលអ្នកដាក់បញ្ចូលថយន្តសម្រាប់លក់ ព័ត៌មានលម្អិតអំពីរថយន្តទាំងអស់ ចាប់ពីព័ត៌មានទូទៅរហូតដល់ម៉ូដែលជាក់លាក់ត្រូវតែផ្តល់ជូន ដើម្បីធានាថាអ្នកមានសិទ្ធិចូលប្រើព័ត៌មានចាំបាច់ទាំងអស់។ យើងពិនិត្យមើលព័ត៌មានទាំងអស់សម្រាប់ភាពត្រឹមត្រូវ។
តើខ្ញុំអាចបញ្ចូលរថយន្តដែលខ្ញុំចូលចិត្តដោយរបៀបណា?
វាងាយស្រួលប្រើមុខងារ 'ចំណូលចិត្ត'។ ដើម្បីបន្ថែមរថយន្តទៅចំណូលចិត្ត គ្រាន់តែចុចលើរូបតំណាងបេះដូង។
តើខ្ញុំអាចលុបចោលឡានដែលខ្ញុំចូលចិត្តដោយរបៀបណា?
ស្វែងរករថយន្តដែលអ្នកចូលចិត្តហើយចុចលើរូបតំណាង "បេះដូង" ។
តើខ្ញុំអាចសាកល្បងបើកឡានមុនពេលទិញបានទេ?
បាទ/ចាស អ្នកអាចមើល និងសាកល្បងបើកបររថយន្តណាមួយដែលអ្នកចូលចិត្ត។ ធ្វើការណាត់ជួបដោយចុចប៊ូតុង 'BOOK' ដែលមានទីតាំងនៅខាងក្រោមនៃព័ត៌មានលម្អិតរថយន្តនីមួយៗ៖ 1. ជ្រើសរើសសេវាកម្ម (អាចរើាសឬមិនរើស) 2. ជ្រើសរើសកាលបរិច្ឆេទ ពេលវេលា ទីតាំងបង្ហាញ 3. ជ្រើសរើសភាពមានរថយន្ត (ជម្រើស) 4. ចុចលើប៊ូតុង Submit" ដើម្បីបំពេញការណាត់ជួបរបស់អ្នក។ ក្រុមសេវាកម្មអតិថិជន Liberty Carz នឹងទាក់ទងអ្នកដើម្បីជាជំនួញក្នុងការណាត់ជួបរបស់អ្នក។
តើខ្ញុំអាចដឹងដោយរបៀបណាថាខ្ញុំទទួលបានតម្លៃសមរម្យ?
តារាងតម្លៃរបស់យើងទាបជាង ដោយសារតែ Liberty Carz មិនមែនជាអ្នកលក់ឡានបែបប្រពៃណី។ យើងមិនមានបន្ទប់តាំងបង្ហាញ ឬកន្លែងលក់រាយផ្សេងទៀតទេ។ យើងធ្វើការយ៉ាងឆ្លាតវៃ ដូច្នេះយើងអាចសន្សំប្រាក់ឱ្យអ្នកបាន។ ចំនុចសំខាន់យើងមានក្រុមអ្នកជំនាញខាងទិន្នន័យ វិស្វករបច្ចេកទេស និងអ្នកជំនាញខាងប្រតិបត្តិការដើម្បីសហការគ្នាក្នងការស្វែងរក និងផ្តល់ជូនរថយន្តដែលប្រសើរហើយនៅក្នុងតម្លៃទាបដាក់ចូលនៅលើកម្មវិធីរបស់យើង។ ការបញ្ចូលគ្នាទាំងអស់នេះហើយអាចឲ្យអ្នកទទួលបានតម្លៃល្អបំផុតដែលអាចធ្វើទៅបាន។
តើរថយន្តដែលបានបង្ហាញក្នុងកម្មវិធីរបស់អ្នកត្រូវបានត្រួតពិនិត្យហើយឬនៅ? តើខ្ញុំធ្វើយ៉ាងម្តេចទើបដឹងថាឡាននៅសភាពល្អ?
អ្នកជំនាញរបស់យើងពិនិត្យ និងរៀបចំរថយន្តនីមួយៗ មុនពេលដឹកជញ្ជូន។ រថយន្តនីមួយៗត្រូវមានស្ថានភាពល្អ បើមិនដូច្នោះទេ វាមិនអាចចូលរួមទីផ្សារ Liberty Carz បានទេ។ យើងជឿជាក់លើតម្លាភាពពេញលេញចំពោះប្រវត្តិនៃរថយន្តរបស់យើង ហើយធ្វើការប្រមូលមកវិញដោយបើកចំហរ និងសុវត្ថិភាព។នៅលើអេក្រង់លម្អិតនៃរថយន្ត យើងចែករំលែកប្រវត្តិរបស់រថយន្ត និងរបាយការណ៍ពេញលេញនៃរថយន្ត។”
តើខ្ញុំអាចផ្តល់ហិរញ្ញប្បទានរថយន្តរបស់ខ្ញុំជាមួយ Liberty Carz បានទេ?
បាទ/ចាស! យើងជួយអ្នកសន្សំព្រោះយើងមានបណ្តាញហិរញ្ញប្បទានដែលគួរឱ្យទុកចិត្តដែលផ្តល់ជូនអត្រាដែលពេញចិត្ត។ យើងនឹងធ្វើឱ្យប្រាកដថាអ្នកទទួលបានឱកាសហិរញ្ញវត្ថុល្អបំផុតដែលអាចធ្វើទៅបាន
ហេតុអ្វីខ្ញុំគួរទិញពី Liberty Carz?
ក្រុមហ៊ុនឯកជនមិនអាចផ្តល់នូវសម្ព័ន្ធភាពនៃអ្នកទិញលក់ឡានទេ ហើយក៏មិនអាចផ្តល់ជូននូវរថយន្តដែលមានការបញ្ជាក់ជាមុនផងដែរ។ លើសពីនេះ Liberty Carz អាចផ្តល់នូវហិរញ្ញប្បទាន ការធានារ៉ាប់រង និងការធានាផ្សេងៗដែលជាតម្រូវការ។ យើងពិនិត្យមើលរាល់រថយន្តដែលប្រើរួច ហើយដាក់លក់នៅលើកម្មវិធីរបស់យើង ដូច្នេះអ្នកអាចមានទំនុកចិត្តនៅពេលបញ្ចាការទិញ។
តើខ្ញុំត្រួតពិនិត្យឡានមួយទឹកដោយរបៀបណា?
ការទិញរថយន្តគឺជាដំណើរការមួយ។ ជំហានសំខាន់មួយគឺការត្រួតពិនិត្យប្រកបដោយវិជ្ជាជីវៈ។ ការត្រួតពិនិត្យដោយជាក់លាក់ពង្រឹងការទិញរបស់អ្នក និងផ្តល់នូវសេចក្តីទុកចិត្ត។
តើការទិញឡានមួយទឹកមានអត្ថប្រយោជន៍អ្វីខ្លះ?
អ្នកអាចទទួលបានរថយន្ត និងតម្លៃដ៏អស្ចារ្យនៅពេលទិញរថយន្តដែលប្រើរួច តម្លៃគឺជាចំណុចមួយដែលផ្តល់នូវអត្ថប្រយោជន៍ដល់អតិថិជនក្នុងការស្រូបយកអត្ថប្រយោជន៍ពីអ្នកប្រើប្រាស់រថយន្តថ្មី។
តើខ្ញុំទទួលបានការធានាលើឡានរបស់ខ្ញុំទេ?
យើងផ្តល់ការធានារយៈពេល 1 ខែ សម្រាប់អតិថិជនណាទិញការធានារ៉ាប់រងរយៈពេល 1 ឆ្នាំពីដៃគូរបស់យើង។
តើខ្ញុំគួរតែពិនិត្យដោយប្រុងប្រយ័ត្លើនអ្វីខ្លះចំពោះឡានដែលមួយទឹក?
យើងផ្តល់ការធានារយៈពេល 1 ខែ សម្រាប់អតិថិជនណាទិញការធានារ៉ាប់រងរយៈពេល 1 ឆ្នាំពីដៃគូរបស់យើង។
តើខ្ញុំគួរធ្វើអ្វីខ្លះមុនពេលចុះបញ្ជីរថយន្តរបស់ខ្ញុំសម្រាប់លក់?
អ្នកបានសម្រេចចិត្តចុះផ្សព្វផ្សាយរថយន្តរបស់អ្នកសម្រាប់លក់នៅលើ Liberty Carz ប៉ុន្តែតើអ្នកគួរធ្វើអ្វីមុននឹងបង្កើតការចុះផ្សព្វផ្សាយរបស់អ្នក និងទាក់ទាញអ្នកទិញ? នេះគឺជាគន្លឹះមួយចំនួនដើម្បីជួយអ្នករៀបចំរថយន្តរបស់អ្នកសម្រាប់លក់ និងផ្តល់ឱ្យអ្នកនូវឱកាសដ៏ល្អបំផុតក្នុងការលក់យ៉ាងឆាប់រហ័ស និងក្នុងតម្លៃដ៏ល្អបំផុត។ អ្នកត្រូវប្រាកដថារថយន្តរបស់អ្នកមានភាពអាប់ដេតជាមួយនឹងសេវាកម្ម ការជួសជុលដែលមានតម្លៃទាបមួយចំនួន ការកែលម្អបន្តិចបន្តួចដូចជាការប៉ះស្នាមប្រេះ ឬការជំនួសផ្នែកណាដែលខូចដែលមិនចំណាយពេលយូរ ហើយអាចបង្កើនរូបរាង និងតម្លៃរថយន្តរបស់អ្នកកាន់តែខ្ពស់។ ពិនិត្យមើលថាតើអ្នកត្រូវការវិញ្ញាបនបត្ររថយន្តឬទេ? វាជាការល្អក្នុងការទទួលបានការត្រួតពិនិត្យ និងបញ្ជាក់រថយន្តរបស់អ្នកជាមួយនឹងឯកសារចាំបាច់ទាំងអស់ ដើម្បីការលក់ដោយរលូន។ សម្អាតឡានរបស់អ្នកមុនពេលលក់ ការធ្វើបទបង្ហាញគឺជាអ្វីៗគ្រប់យ៉ាង ដូច្នេះការចំណាយប្រាក់បន្ថែមបន្តិចលើការសម្អាតដោយអ្នកជំនាញមានវិជ្ជាជីវៈអាចជំរុញការលក់បានយ៉ាងឆាប់រហ័ស។ កុំភ្លេចពិនិត្យមើលកន្លែងដាក់ម៉ាស៊ីនរថយន្តរបស់អ្នក អ្នកទិញនឹងលើកគម្របរថយន្តរបស់អ្នក និងពិនិត្យមើលប្រអប់ម៉ាស៊ីន។ ត្រូវប្រាកដថាប្រេងម៉ាស៊ីនរបស់អ្នកស្ថិតក្នុងកម្រិតត្រឹមត្រូវ ហើយត្រូវបានផ្លាស់ប្តូរថ្មីៗ។ សូមដកអ្វីដែលអាចជាប់នៅជុំវិញម៉ាស៊ីនរបស់អ្នក ឬនៅពីក្រោមកញ្ចក់ខ្យល់ដូចជាស្លឹកឈើ ឬសត្វល្អិត។
ខ្ញុំបានចូលគណនីហើយប៉ុន្តែហេតុអ្វីខ្ញុំមិនអាចមើលឃើញបញ្ជីរបស់ខ្ញុំ?
ប្រសិនបើអ្នកបានចូលគណនី Liberty Carz របស់អ្នក ហើយមិនអាចមើលឃើញការចុះបញ្ជីរបស់អ្នកនៅលើកម្មវិធីរបស់ពាណិជ្ជករ ហេតុផលមួយក្នុងចំណោមហេតុផលដែលអាចមានដូចខាងក្រោម: - ការចុះបញ្ជីរបស់អ្នកកំពុងត្រូវបានពិនិត្យ - ការចុះបញ្ជីរបស់អ្នកត្រូវបានរាយការណ៍ដោយអ្នកផ្សេងទៀត ហើយយើងបានរកឃើញថាយើងត្រូវតែបដិសេធការចុះបញ្ជីរបស់អ្នកនៅលើ Liberty Carz ប្រសិនបើមានបញ្ហានេះ ឬអ្នកយល់ថាហេតុផលខាងលើគឺមិនត្រឺមត្រូវសម្រាប់អ្នក សូមទាក់ទងក្រុមជំនួយរបស់ពួកយើង។
តើខ្ញុំត្រូវរង់ចាំរយៈពេលប៉ុន្មាន ដើម្បីទទួលបានការអនុម័តលើការចុះបញ្ជីរបស់ខ្ញុំ?
រថយន្តទាំងអស់នៅលើ Liberty Carz ត្រូវបានពិនិត្យ និងអនុម័តដោយក្រុមសេវាកម្មអតិថិជនរបស់យើង។ យើងនឹងព្យាយាមអនុម័តនូវការចុះផ្សព្វផ្សាយថ្មីទាំងអស់ និងការកែសម្រួលក្នុងរយៈពេល 10 នាទីក្នុងម៉ោងធ្វើការបន្ទាប់ពីការត្រូវបានបញ្ជូន។ ប្រសិនបើអ្នកបានដាក់ការចុះផ្សព្វផ្សាយនៅលើគេហទំព័រក្រៅម៉ោងធ្វើការ ការផ្សាយពាណិជ្ជកម្មរបស់អ្នកនឹងត្រូវបានអនុម័តនៅថ្ងៃធ្វើការបន្ទាប់។ ប្រសិនបើមានហេតុផលណាមួយ ការចុះបញ្ជីរបស់អ្នកមិនត្រូវបានអនុម័ត ក្រុមការងារសេវាកម្មអតិថិជនរបស់យើងនឹងទាក់ទងជាមួយអ្នកដើម្បីពិភាក្សាអំពីមូលហេតុ។ ម៉ោងធ្វើការរបស់យើងគឺ: ថ្ងៃច័ន្ទ-សុក្រៈ 8:30 ព្រឹក ដល់ 5:30 ល្ងាច ថ្ងៃសៅរ៍-អាទិត្យ: 9:00 ព្រឹក ដល់ 5:30 ល្ងាច * សូមបន្ថែមសំណើរមួយថ្ងៃនៃថ្ងៃធ្វើការសម្រាប់សំណើរណាដែលបានដាក់នៅថ្ងៃបុណ្យ
រកមិនឃើញម៉ូដែលក្នុងបញ្ជីម៉ូដែល?
ក្នុងករណីខ្លះ ម៉ូដែលរថយន្តខ្លះមិនមាននៅលើ Liberty Carz នោះទេ។ ដូច្នេះ អ្នកអាចជ្រើសរើសម៉ូដែលស្រដៀងគ្នាផ្សេងទៀត ឬទាក់ទងមកយើងដើម្បីដោះស្រាយបញ្ហា។
តើខ្ញុំលុបបញ្ជីរបស់ខ្ញុំដោយរបៀបណា?
របៀបងាយស្រួលក្នុងការលុបការផ្សព្វផ្សាយរបស់អ្នកចេញពី Liberty Carz នៅពេលដែលអ្នកបានលក់រថយន្តរបស់អ្នករួច។ 1. ចូលទៅគណនី Liberty Carz របស់អ្នកតាមរយៈApp 2. ចុច ឡានរបស់ខ្ញុំ 3. ចុច ផ្សព្វផ្សាយ ជ្រើសរើសរថយន្តដែលអ្នកចង់លុប 4. ជ្រើសរើសប៊ូតុង ឈប់ផ្សព្វផ្សាយ 5. នោះអ្នកនឹងលុបបានរួចរាល់ សូមចំណាំថា តាមគោលការណ៍របស់យើង អ្នកមិនអាចលុបការផ្សព្វផ្សាយរបស់អ្នកបានទេ។
តើខ្ញុំកែសម្រួលរូបឡានបានដោយរបៀបណា?
អ្នកមិនអាចកែសម្រួល ឬបង្ហោះរូបភាពថ្មីបានទេ បន្ទាប់ពីរថយន្តរបស់អ្នកត្រូវបានអនុម័ត ឬផ្សព្វផ្សាយនៅលើកម្មវិធីអតិថិជន។សូមទាក់ទងក្រុមជំនួយដើម្បីធ្វើការអាប់ដែតសម្រាប់រថយន្ត។
តើខ្ញុំកែសម្រួលតម្លៃបានដោយរបៀបណា?
អ្នកមិនអាចកែសម្រួលតម្លៃលក់បានទេ បន្ទាប់ពីរថយន្តរបស់អ្នកត្រូវបានអនុម័ត ឬផ្សព្វផ្សាយនៅលើកម្មវិធីអតិថិជន។សូមទាក់ទងក្រុមជំនួយដើម្បីធ្វើការអាប់ដែតសម្រាប់រថយន្ត។
សមិទ្ធផលរបស់ពួកយើង៖ កម្មវិធី Liberty Carz - កម្មវិធីសម្រាប់ការទិញ លក់ និងជួលរថយន្តលេខមួយនៅក្នុងប្រទេសកម្ពុជា
កម្មវិធី Liberty Carz បាននាំយកមកនូវបរិបទថ្មីសម្រាប់ឧស្សាហកម្មរថយន្តក្នុងប្រទេសកម្ពុជាជាមួយនឹងសមិទ្ធផលដ៏គួរឲ្យចាប់អារម្មណ៍ក្នុងទីផ្សាររថយន្តអនឡាញនេះ។
16.2K+
ឡាន
699
ហាង
9,562
រថយន្តលក់ចេញ
979
រថយន្តត្រូវបានត្រួតពិនិត្យ