Toyota Century SUV គឺជារថយន្តកំពូលដែលសំរិតសំរាំងឡើងដោយវិស្វករកំពូលរបស់ប្រទេសជប៉ុន ជាមួយរូបរាងឆើតឆាយ និងហត្ថកម្មដ៏ប្រណិត ដែលទន្ទឹងរង់ចាំជាយូរមកហើយ ត្រូវបានដាក់បង្ហាញជាផ្លូវការជាមួយនឹងតម្លៃ $170K ។
ក្រុមហ៊ុន Toyota ពង្រឹងខ្លួនកាន់តែខ្លាំងនៅក្នុងវិស័យរថយន្តនៅប្រទេសជប៉ុន តាមរយៈការដាក់លក់ជាផ្លូវការរបស់រថយន្ត Toyota Century SUV 2024 ដែលជារថយន្តប្រណិត និងត្រូវបានធ្វើការបើកបរដោយអ្នកបើកបររថយន្តល្បីៗនៅប្រទេសជប៉ុន។ Toyota Century បានដើរតួនាទីយ៉ាងសំខាន់ និងមានកិត្យានុភាពក្នុងការក្លាយជាម៉ូដែលដ៏ប្រណិតបំផុត និងជារថយន្តដ៏កម្រនៅក្នុងប្រទេសជប៉ុន។ រថយន្ត Century SUV 2024 នេះបានក្លាយជារថយន្ត SUV កម្រមួយដ៏ប្រណិត និងពិសេសដែលបង្កើនតម្លៃនិងភាពទាក់ទាញដល់បុគ្គលដែលជិះរថយន្តនេះ។ រថយន្ត Century នេះបានវិវត្តន៍ទៅជាយានជំនិះដែលពេញនិយមរបស់ថ្នាក់ដឹកនាំកំពូលរបស់ប្រទេសជប៉ុន និងមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់ ព្រោះវាមិនមានទីផ្សារក្រៅប្រទេសជប៉ុននោះទេ ហើយក៏មិនមានតម្លៃថោកដែរ បើទោះបីជាអ្នករស់នៅទីនោះស្រាប់ក៏ដោយ។
ផ្នែកខាងក្នុងនៃរថយន្ត និងម៉ាស៊ីន
ផ្នែកខាងក្នុងរបស់ Century SUV បំពាក់ដោយគ្រឿងស្បែកដ៏ប្រណិត អេក្រង់ទំហំ 12.3 អ៊ីងមួយគូ និងកន្លែងអង្គុយខាងក្រោយធំទូលាយដែលមានសមត្ថភាពអាចបត់បែនបាន។ វាមានម៉ាស៊ីន V-6 Hybrid Plug In ចំណុះ 3.5 លីត្រ និងបំពាក់ដោយគ្រឿងបរិក្ខារពិសេស និងអ៊ីសូឡង់សំឡេងបានល្អ។
រថយន្តនេះមានមុខងារក្នុងការបត់បែនបានល្អដែលអនុញ្ញាតឱ្យអ្នកជ្រើសរើសប្រភេទទ្វារពីរជម្រើស ដែលជម្រើសទីមួយគឺជាទ្វារស្តង់ដាដែលមានគន្លឹះអាចបើកទ្វាររថយន្តបានរហូតដល់ 75 ដឺក្រេ និងជម្រើសទីពីរគឺជាទ្វារខាងក្រោយដែលស្រដៀងទៅនឹងប្រភេទរថយន្ត Sport GRMN។ ជាមួយនឹងតួខ្លួនខ្ពស់ជាងមុន និងធំជាងមុនដែលផ្តល់នូវកន្លែងខាងក្នុងដ៏ប្រណិត និងមានផាសុខភាព Century SUV រក្សារូបរាងថ្លៃថ្នូរបានយ៉ាងល្អ។
រចនាបថ និងផ្នែកខាងក្រៅរបស់រថយន្ត
រថយន្តនេះមានរូបរាងធំ និងអង់អាចប៉ុន្តែមិនកាច។ នៅផ្នែកខាងមុខ អំពូល LED ទាំងបួននៅខាងក្នុងនៃចង្កៀងមុខនីមួយៗមានលក្ខណៈខុសគ្នា។ រថយន្តនេះមានលក្ខណៈប្លែកជាងរថយន្តម៉ូដែល Toyota ផ្សេងទៀតដែលមិនមានបំពាក់ស្លាកសញ្ញា Toyota នៅផ្នែកខាងមុខនៃរថយ្តទេ ប៉ុន្តែបានបំពាក់ជំនួសដោយនិមិត្តសញ្ញាបក្សី Phoenix យ៉ាងលេចធ្លោ ដើម្បីរំលឹកអតិថិជនអំពីម៉ូដែល Century ចាស់ៗកន្លងមក។ វាជារថយន្តប្រភេទ SUV ដែលរចនា និងផលិតឡើងសម្រាប់អតិថិជនដែលជក់ចិត្តនឹងសម្ភារៈដែលមានគុណភាពខ្ពស់ និងស័ក្តិសមទៅនឹងមុខដំណែងរបស់អតិថិជន ហើយអាចកែច្នៃរចនាបថផ្នែកខាងក្នុងបានតាមតម្រូវការរបស់អតិថិជន។ នៅពេលអនាគត អតិថិជននឹងអាចកំណត់ពណ៌ ផ្នែកខាងក្នុង និងតួរថយន្តផ្ទាល់ខ្លួនទៅតាមចំណូលចិត្ត ផ្ទាល់ខ្លួនដែលធ្វើឡើងដោយសិប្បករជំនាញផងដែរ។
ទោះជាយ៉ាងណាក៏ដោយ រថយន្តនេះទំនងជាមិនមានការដាក់លក់នៅអាស៊ីអាគ្នេយ៍ក្នុងតម្លៃនេះទេ ហើយវានឹងលក់តែនៅក្នុងប្រទេសជប៉ុនប៉ុណ្ណោះ។ រថយន្ត SUV Century នេះកម្រណាស់ ដែលមានតែរថយន្ត ៣០ គ្រឿងប៉ុណ្ណោះនឹងត្រូវបានផលិតក្នុងមួយខែសម្រាប់ប្រទេសជប៉ុន។