យោងតាមសេចក្តីប្រកាសរបស់ក្រុមហ៊ុន Hyundai បានប្រកាសបញ្ជាក់ថា រថយន្ត Hyundai Santa Fe SUV ថ្មីសម្រាប់ដាក់លក់នៅទ្វីបអឺរ៉ុប នឹងមានការលក់ផ្តាច់មុខរថយន្តជាមួយនឹងម៉ាស៊ីនបែប Hybrid ប៉ុណ្ណោះ។ ជម្រើសពីរប្រភេទនឹងត្រូវបានផ្តល់ជូន៖ ប្រភេទ 1.6 លីត្រ turbo hybrid អាចផលិតកម្លាំង 158 សេះ និងប្រភេទ Plug-in hybrid ដែលមានម៉ាស៊ីនដូចគ្នា ភ្ជាប់ជាមួយម៉ូទ័រអេឡិចត្រិច (ព័ត៌មានលម្អិតអំពីថាមពលនឹងត្រូវបានបញ្ចេញនាពេលខាងមុខ)។ ប្រភេទរថយន្តទាំងពីរនេះប្រើប្រអប់លេខស្វ័យប្រវត្តិប្រាំមួយលេខ។
ទោះបីជារថយន្តស៊ែរីនេះមានកៅអីចំនួយប្រាំពីរដែលសមរម្យសម្រាប់សកម្មភាពក្រុមគ្រួសារក៏ដោយ ក៏ប៉ុន្តែភាពអវត្តមាននៃជម្រើសប្រេងសាំងបានឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរនេះផងដែរ។ ស៊េរីប្រភេទសាំង 2.5 លីត្រ ដែលអាចបង្កើតកម្លាំង 276 សេះ គឺត្រូវបានកំណត់សម្រាប់ទីផ្សារកូរ៉េ និងអាមេរិកខាងជើងតែប៉ុណ្ណោះ។
លោក SangYup Lee អនុប្រធានប្រតិបត្តិរបស់ក្រុមហ៊ុន Hyundai កោតសរសើរ Santa Fe ថាជារថយន្ត SUV ដែលសាកសមក្នុងការបើកបរក្នុងក្រុង និងការបើកលក្ខណៈផ្សងព្រេង។ វាបានរំលេចផ្នែកខាងក្នុងដែលធំទូលាយ ពង្រីកមូលដ្ឋានកង់ និងផ្នែកខាងក្រោយរថយន្តដ៏ទូលាយ។ ទំហំខាងក្នុងដែលត្រូវបានកែលម្អដែលនាំអោយមានកន្លែងដាក់ជើង និងចន្លោះនៅជួរទីពីរ និងទីបីកាន់តែទូលាយ ប៉ុន្តែវានូវតែរក្សាបាននូវរូបរាងដ៏ទាក់ទាញផងដែរ។
វិធីសាស្រ្តបច្ចេកវិទ្យាពិសេសរួមមានឆ្នាំងសាកឥតខ្សែពីរ អេក្រង់ទំហំ 12.3 អ៊ីងបែប Panoramic អេក្រង់ 6.6 អ៊ីងបង្ហាញពីអាកាសធាតុ ភ្ជាប់ជាមួយការពារកាំរស្មី UV មុខងារជំនួយអ្នកបើកបរ និងសម្ភារៈបែបអេកូជាច្រើន។ ‘កន្លែងសម្រាប់ផ្ទុករបស់បែបពហុកុងសូល’ តែមួយគត់ក៏ត្រូវបានណែនាំ។
អតិថិជននៅប៉ែកអ៊ឺរ៉ុបអាចរំពឹងថា Santa Fe ថ្មីនឹងត្រូវបានដាក់លក់នៅពាក់កណ្តាលឆ្នាំ 2024 ។ ការបញ្ចូលគ្នានៃរចនាបទ បច្ចេកវិទ្យា និងមុខងារដ៏ពិសេសៗទាំងនេះគឺពិតជាទាក់ទាញអតិថិជនសក្តានុពលជាច្រើន។