ព័ត៌មានរបស់ Carz

រថយន្ដតូយ៉ូតា GR86ជំនាន់ថ្មី​៖​ ប្រភេទរថយន្ដ Hybrid ស៊ីឡាំង៣ត្រៀមបង្ហាញខ្លួននៅឆ្នាំ២០២៥

នៅពេលថ្មីៗនេះ​ ការណែនាំរថយន្ដប្រភេទGR86​របស់ក្រុមហ៊ុនតូយ៉ូតា គឺជាសក្ខីកម្មនៃវិស្វកម្មទំនើប។ ក្នុងរយៈពេលមិនដល់២ឆ្នាំ របាយ​ការណ៍ថ្មីបានបង្ហាញថានៅឆ្នាំ២០២៥ រថយន្ដជំនាន់ថ្មីនឹងបង្ហាញខ្លួន។

យោងទៅតាមការវិភាគរបស់ Autocar នាពេលខាងមុខរថយន្តស្ព័រដែលមានទ្វារពីរអាចប្រឈមមុខនឹងស្តង់ដារប្រសិទ្ធភាពប្រេង និងស្តង់ដារការបំភាយយានយន្ដរបស់ប្រទេសជប៉ុន។

ច្បាប់សុវត្ថិភាពរបស់សហភាពអឺរ៉ុបជំនាន់ក្រោយ ដែលតម្រូវឱ្យរថយន្តថ្មីអនុលោមតាមភាពឆបគ្នា និងការទទួលស្គាល់ភ្លើងចរាចរណ៍ជាមួយកាមេរ៉ា ក៏អាចបង្កបញ្ហាប្រឈមសម្រាប់ការរចនាកញ្ចក់មុខរបស់ GR86 ផងដែរ។

កត្តារួមបញ្ចូលគ្នាទាំងនេះបង្ហាញពីការអាប់ដេតដែលជិតមកដល់សម្រាប់ GR86 ដោយថ្ដោតទៅរចនាបថផ្នែកខាងក្រៅដែលមានភាពទាក់ទាញ និងភ្លើងដ៏គួរឱ្យចាប់អារម្មណ៍។

 

ការចង្អុលបង្ហាញរបស់ក្រុមហ៊ុនតូយ៉ូតា ម៉ាស៊ីន 3 ស៊ីឡាំង 1.6 លីត្រ turbocharged ដែលត្រូវបានរកឃើញនៅក្នុង GR Yaris និង GR Corolla មានសក្ដានុពលសមស្រមក្នុងការចូលរួមកែច្នៃបង្កើតបានជា GR86 Hybrid。

ប្រធាននាយកបច្ចេកវិឡារបស់ក្រុមហ៊ុនតូយ៉ូតា បានគូសបញ្ជាក់ថា ភាពទាក់ទាញរបស់ប្រព័ន្ធ hybrid មិនត្រឹមតែជារថយន្ដថែរក្សាបរិស្ថាន តែសាកសមសម្រាប់រថយន្តស្ព័រនាៗ ។​រថយន្ដមានភាពទាក់ទាញខ្លាំង ព្រោះមានតម្លៃថោកជាងរថយន្ដប្រើប្រាស់ផ្សេងៗ នឹងផ្ដល់ជូនអតិថិជននូវបទពិសោធន៍បើកបរដ៏អស្ចារ្យ។​

ទោះជាក្នុងកំឡុងពេលរងចាំរថយន្ដសេរីថ្មី ក្រុមហ៊ុនតូយ៉ូតាក៏នៅតែបន្ដការស្រាវជ្រាវបច្ចេកទេសវិទ្យាអាគុយស្ងួត ដើម្បីផ្ដល់ជាក្ដីសង្ឃឹមសម្រាប់វត្ដមានរបស់រថយន្តស្ព័រ។

ក្រុមហ៊ុនញផលិតរថយន្ដគួរតែស្វែងរកដំណោះស្រាយចំបងនាៗដែលទាក់ទននឹងទំងន់ កើតពីបច្ចេកវិទ្យានេះ ដើម្បីរក្សារថយន្ដនៅតែរហ័សរហួន។

រថយន្ដតូយ៉ូតា GR86 ស៊េរី​​2023 នៅប្រទេសនូវែលសេឡង់បានបញ្ឃប់ការកក់ ហើយធ្វើការណែនាំអតិថិជនដែលមានសក្ដានុពលអោយធ្វើការទាក់ទងនិងសិក្សារថយន្ដស៊េរី2024ជាមួយអ្នកលក់ក្នុងស្រុក។

រថយន្ដប្រើដោយដៃនិងអូតូ តម្លៃចាប់ពី​58,490ដុល្លា ក្នុងនោះបូកបញ្ជូលថ្លៃសំអាតរថយន្ដ

តម្លៃ5,865ដុល្លាផងដែរ។

Related Posts

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *