ព័ត៌មានរបស់ Carz

Kia’s Sorento 2023៖ រូបរាងថ្មីជាមួយនឹងការរចនាដ៏ទាក់ទាញ

នៅថ្មីៗនេះ ក្រុមហ៊ុន Kia បានបង្ហាញរូបរាងថ្មីសម្រាប់ម៉ូដែលរថយន្ត Sorento របស់ខ្លួនជាមួយនឹងការអាប់ដេតទាំងផ្នែកខាងក្រៅ និងខាងក្នុង ដែលធ្វើឱ្យវាកាន់តែមានភាពទាក់ទាញបន្ទាប់ពីការបង្ហាញលើកដំបូងការពីបីឆ្នាំកន្លងមក។ ផ្នែកខាងមុខបានឆ្លងកាត់ការរចនាយ៉ាងម៉ត់ចត់ ដោយផ្អែកលើការរចនាថ្មីរបស់ Kia Opposites United ដែលបំផុសគំនិតតាមបែបធម្មជាតិ និងមនុស្សជាតិ។

 

ផ្នែក​ខាង​មុខ​របស់​រថយន្ត​មាន​ចង្កៀង​មុខ​អក្សរ T ជាមួយ​នឹង​ភ្លើង LED សម្រាប់ពេល​ថ្ងៃ និង​ភ្លើង​អ័ព្ទ​ដាច់​ដោយ​ឡែក។ ចំណុចទាំងនេះបានព័ទ្ធជុំវិញដោយបាំងខាងមុខដែលត្រូវបានរចនាឡើងវិញ ខណៈដែលនៅផ្នែកខាងក្រោយ ភ្លើងចង្កៀងត្រូវបានភ្ជាប់នៅផ្នែកខាងលើ។ បន្ថែមពីលើនេះ Rear ត្រូវបានកែប្រែរូបរាងស្អាតជាងមុន ដែលភ្ជាប់ជាមួយនឹងភ្លើងចង្កៀងនៅខាងក្រោមកញ្ចក់ឆ្លុះខាងក្រោយ។

 

ដើម្បីបំពេញបន្ថែមការផ្លាស់ប្ដូរផ្នែកខាងក្រៅ ការរចនាកង់យ៉ាន់ស្ព័រថ្មី និងជម្រើសពណ៌ត្រូវបានដាក់អោយជ្រើសរើស ដើម្បីធ្វើអាបដេតរូបរាងរបស់រថយន្ត។

 

ក្រឡេកទៅមើលផ្នែកខាងក្នុងវិញ ការរចនាផ្ទាំងគ្រប់គ្រងត្រូវបានកែប្រែ និងភ្ជាប់ជាមួយមុខងារគ្រប់គ្រងអាកាសធាតុក្នុងរថយន្តយ៉ាងពិសេស។ ការផ្លាស់ប្តូរនេះបានអនុញ្ញាតឱ្យមានInterfaceធំជាងមុន និងសាមញ្ញជាងមុនសម្រាប់ការបង្ហាញព័ត៌មានកម្សាន្ត និងកម្មវិធីបញ្ជាផ្សេងៗ។ ជាងនេះទៅទៀត ផ្ទៃខាងក្នុងមានលក្ខណៈពិសេសផ្នែកតុបតែងដោយធ្វើពីលោហធាតុថ្មី ហើយភ្ជាប់ជាមួយក្រាហ្វិចថ្មីសម្រាប់ឧបករណ៍វាស់ល្បឿន និងឧបករណ៍វាស់ស្ទង់ល្បឿន និងប៊ូតុងសម្រាប់ម៉ាស៊ីនត្រជាក់ តាមរចនាបទនៃម៉ូដែល EV6 និង Sportage ។ រថយន្តនេះមានជម្រើសពណ៌ខាងក្នុងថ្មីចំនួនបីគឺ Interstellar Grey, Volcanic Brown, និង Cityscape Green។

 

ទាក់ទងនឹង powertrain វាត្រូវបានគេរំពឹងថា Sorento នឹងរក្សាជម្រើសម៉ាស៊ីនដែលមានស្រាប់ក្នុងម៉ូដែលមុនៗ។ សម្រាប់នៅចក្រភពអង់គ្លេស ជម្រើសរថយន្តដែលប្រើបាន គឺមានម៉ាស៊ីនម៉ាស៊ូត 4 ស៊ីឡាំង 2.2 លីត្រ កម្លាំង 190 សេះ ម៉ាស៊ីន turbocharged 4 ស៊ីឡាំង 1.6 លីត្រ ជាមួយនឹងម៉ូទ័រអេឡិចត្រិចតែមួយ បង្កើតកម្លាំងបាន 227 សេះ និងប្រព័ន្ធ Plug-in Hybrid ដែលមានម៉ាស៊ីនដូចគ្នា មានកម្លាំង 281 សេះ។

 

ជាមួយនឹងការអាប់ដេតទាំងនេះ Sorento ត្រូវបានបង្ហាញនូវមុខងារថ្មីៗ និងទាក់ទាញដែលត្រូវបានគេរំពឹងថានឹងបញ្ចប់នៅឆ្នាំ 2026 ឬ 2027។

Related Posts

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *