Uncategorized, ប្លុករបស់ Carz, ព័ត៌មានរបស់ Carz

Liberty Carz៖ ការតាំងពិព័រណ៍វិស័យរថយន្តឆ្នាំ ២០២៣ ត្រូវបានបញ្ចប់ដោយជោគជ័យ

CamAuto 2023 បានប្រារព្ធឡើងនៅថ្ងៃទី 14 15 16 ខែកញ្ញា ឆ្នាំ 2023 នៅមជ្ឈមណ្ឌលកោះពេជ្រ អំពីវិស័យរថយន្ត ទីផ្សាររថយន្ត និងគ្រឿងបន្លាស់ផ្សេងៗសម្រាប់រថយន្ត ដែលទទួលបានការគាំទ្រ និងការជ្រោមជ្រែងពីក្រសួងរៀបចំដែនដី និងក្រសួងទេសចរណ៍។ ព្រឹត្តិការណ៍នេះត្រូវបានធ្វើឡើងជាលក្ខណៈអន្តរជាតិ ដែលក្នុងនោះមានផលិតផលជាង 500 ប្រភេទត្រូវបានដាក់បង្ហាញ ជាមួយនឹងម៉ាកយីហោ ក្រុមហ៊ុនគ្រឿងបន្លាស់រថយន្ត បច្ចេកវិទ្យា និងផលិតផលជាច្រើនផ្សេងទៀតបានចូលរួមក្នុងព្រឹត្តិការណ៍នេះរួមទាំង Liberty Carz ដែលជាកម្មវិធី ទិញ លក់រថយន្តទំនើបឈានមុខគេនៅកម្ពុជាផងដែរ។​ ការតាំងពិព័រណ៌នេះគឺលើសពីការដាក់តាំងបង្ហាញយានយន្ត ប៉ុន្តែនេះគឺជាដំណើរឈានទៅរកវិស័យរថយន្តនៅកម្ពុជា ក៏ដូចជាការអបអរនៃវិស្វកម្មរថយន្តក្នុងប្រទេសកម្ពុជា និងផលិតផលជាច្រើនទៀតដែលទាក់ទងនឹងរថយន្ត ដែលបញ្ជាក់ឱ្យឃើញថាអនាគតនៃវិស័យឧស្សាហកម្មរថយន្តកម្ពុជានឹងវិវត្តន៍មួយកម្រិតទៀត។

ពិព័រណ៍​នេះ​ត្រូវ​បាន​បញ្ចប់​ដោយ​ជោគជ័យ​ដោយ​មាន​អ្នក​ចូល​រួម​ជាង​១២.០០០​នាក់។ Liberty Carz មានសេចក្តីរំភើបរីករាយក្នុងការចូលរួមក្នុងព្រឹត្តិការណ៍ផ្តាច់មុខនេះ ដែលប្រារព្ធធ្វើឡើងតែម្តងក្នុងមួយឆ្នាំប៉ុណ្ណោះ។ ជាមួយនឹងភាពច្នៃប្រឌិត និងបច្ចុប្បន្នភាពចុងក្រោយបំផុតនៃបច្ចេកវិទ្យារបស់យើង ទស្សនិកជនជាច្រើនបានចាប់អារម្មណ៍ជាមួយកម្មវិធី​ Liberty Carz របស់យើង និងចង់ដឹងបន្ថែមអំពីលក្ខណៈពិសេសរបស់កម្មវិធី ក៏ដូចជាការរួមបញ្ចូលបច្ចេកវិទ្យាផ្សេងទៀត។ កម្មវិធី Liberty Carz ផ្តល់ជូនអតិថិជនក្នុងការស្វែងរករថយន្តក្នុងក្តីស្រមៃដែលមាននៅក្នុងអេបដោយផ្តល់នូវព័ត៌មានលម្អិត ទិដ្ឋភាព 360 ដឺក្រេ និងការបើកបរសាកល្បងដ៏អស្ចារ្យផងដែរ។​ នៅពេលដែលទស្សនិកជនបានស្វែងយល់ពីកម្មវិធី Liberty Carz គឺមានការកោតសរសើរពីសំណាក់ទស្សនិកជនយ៉ាងគួរឱ្យចាប់អារម្មណ៍។ នេះបង្ហាញឱ្យឃើញថាកម្មវិធីរបស់យើងមិនមែនគ្រាន់តែជាកម្មវិធីទូរសព្ទ័ដៃតែប៉ុណ្ណោះទេ ប៉ុន្តែជាស្ពានរវាងបច្ចុប្បន្ន និងអនាគតនៃឧស្សាហកម្មរថយន្តក្នុងប្រទេសកម្ពុជាផងដែរ។

ក្នុងកំឡុងព្រឹត្តិការណ៍ទាំងមូល ពួកយើងក៏បានប្រាស្រ័យទាក់ទងជាមួយទស្សនិកជនតាមរយៈការលេងហ្គេមខ្នាតតូចរបស់យើងដើម្បីទទួលបានរង្វាន់ពិសេសជាច្រើនដូចជា មួក ទឹកអប់រថយន្ត អាវភ្លៀង និងរង្វាន់ជាច្រើនទៀត។ មិនត្រឹមតែប៉ុណ្ណឹង អ្នកប្រឹក្សាជំនាញខាងរថយន្តក៏នៅទីនោះផងដែរ ដើម្បីឆ្លើយតបទៅនឹងសំណួរផ្សេងៗដែលទស្សនិកជនសាកសួរ។ ជាងនេះទៅទៀត ពួកយើងក៏បានផ្លាស់ប្តូរយោបល់ និងពិភាក្សាជាមួយម្ចាស់ផលិតផល និងសេវាកម្មផ្សេងៗបន្ថែមទៀតផងដែរនូវកិច្ចសហការនាពេលអនាគត។ គួរកត់សម្គាល់ថាកម្មវិធី​ Liberty Carz ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ពាណិជ្ជកររថយន្តជាច្រើនដែលបង្ហាញចំណាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការសហការជាមួយពួកយើងនាពេលអនាគត។ 

ជាលទ្ធផល ក្នុងរយៈពេល 3 ថ្ងៃនៃព្រឹត្តិការណ៍នេះ កម្មវិធី Liberty Carz បានទាក់ទាញចំណាប់អារម្មណ៍របស់អតិថិជនបានយ៉ាងច្រើនគួរឲ្យកត់សម្គាល់ដោយមានការដោនឡូត​កម្មវិធីជាង 5000 នាក់ និងទទួលបានការឆ្លើយតប​ និងការសរសើររាប់មិនអស់!  ជាមួយនឹងការឆ្លើយតបជាច្រើននេះ យើងអាចសន្និដ្ឋានបានថា Liberty Carz App បានឆ្ពោះទៅកាន់ជំហានមួយដែលឈានទៅរកកម្មវិធីទិញលក់រថយន្តលេខ 1 នៅកម្ពុជា។

យើងខ្ញំុនឹងវិលត្រឡប់មកវិញ និងចូលរួមក្នុងព្រឹត្តិការណ៍ Auto Expo លើកក្រោយៗទៀត និងនាំយកមកនូវបច្ចេកវិទ្យា​និងសេវាកម្មថ្មីៗបំផុតជូនដល់អតិថិជនទាំងអស់។ សូមអរគុណចំពោះការចូលរួមជាមួយពួកយើង និងដើម្បីសម្រេចបាននូវរថយន្តក្នុងក្តីស្រមៃរបស់អ្នក។ ជួបគ្នា​ក្នុងទ្រឹត្តិការណ៍ក្រោយៗទៀត!!

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *