ប្លុករបស់ Carz, ព្រឹត្តិការណ៍របស់ Carz

កម្មវិធីសប្បុរសធម៌ “Liberty Miracle” របស់ Liberty Carz ដើម្បីផ្តល់ឯកសណ្ឋានសម្រាប់កុមារដែលខ្វះខាត

បន្ថែមពីលើការអភិវឌ្ឍន៍អាជីវកម្ម Liberty Technology និង Liberty Carz ក៏បានប្តេជ្ញាចិត្តក្នុងការរួមចំណែកដ៏មានន័យសម្រាប់សហគមន៍ផងដែរ។ កម្មវិធីសប្បុរសធម៌ “Liberty Miracle ចែករំលែក ដើម្បីអនាគត” របស់ Liberty Carz មានគោលបំណងលើកកម្ពស់ការសិក្សារបស់កុមារខ្វះខាតនៅតាមជនបទ។ សម្រាប់ការចែករំលែកផុសនីមួយៗ គឺស្មើនឹងការបរិច្ចាគថវិកាចំនួន 1,000 រៀលក្នុងមួយលើក។ ចំនួនថវិកានេះនឹងចូលរួមចំណែកក្នុងមូលនិធិដែលផ្តល់ជាឯកសណ្ឋានសាលាចំនួន 5,000 ឈុត ដល់កុមារដែលខ្វះខាត។

Liberty Technology និង Liberty Carz បានជឿជាក់​ថាមនុស្សគ្រប់រូបសមនឹងទទួលបានឱកាសដើម្បីបង្ហាញនូវសក្តានុពលពេញលេញរបស់ពួកគេដោយមិនត្រូវមានកត្តាអ្វីមករារាំងឡើយ។ នេះហើយគឺជាមូលហេតុដែលយើងខ្ញុំបង្កើតកម្មវិធីសប្បុរសធម៌ “Liberty Miracle ចែករំលែក ដើម្បីអនាគត” ដែលមានគោលបំណងសម្រួលជីវភាពកុមារខ្វះខាតនៅតាមជនបទ។

កម្មវិធីសប្បុរសធម៌ “Liberty Miracle ចែករំលែក ដើម្បីអនាគត” គឺជាវិធីសាមញ្ញមួយដើម្បីធ្វើឱ្យមានការផ្លាស់ប្តូរនៅក្នុងជីវិតរបស់កុមារទាំងនេះ។ ឯកសណ្ឋានសាលាជាសម្ភារៈមួយដែលពួកគេត្រូវការ ដើម្បីទៅសាលារៀន គឺនឹងត្រូវចែកជូនដល់កុមារដែលខ្វះខាតនៅតាមជនបទនានានៅប្រទេសកម្ពុជា។

យើងខ្ញុំសូមអញ្ជើញលោកអ្នកឱ្យចូលរួមជាមួយយើងក្នុងការផ្សព្វផ្សាយអំពីកម្មវិធីសប្បុរសធម៌មនុស្សធម៌មួយនេះ។ ពួកយើងទាំងអស់អាចផ្លាស់ប្ដូរជីវិតរបស់កុមារទាំងនេះ។

នេះជាព័ត៌មានលម្អិតបន្ថែមអំពីកម្មវិធីសប្បុរសធម៌ “Liberty Miracle ចែករំលែក ដើម្បីអនាគត” ៖

  • គម្រោងនេះគឺបើកសម្រាប់មនុស្សទាំងអសគ្នាចូលរួម។ លោកអ្នកអាចចែករំលែកការផុសនៅលើ Facebook របស់ Liberty Carz ទោះបីជាលោកអ្នកមិនមែនជាអ្នករស់នៅក្នុងប្រទេសកម្ពុជាក៏ដោយ។
  • កម្មវិធីនេះគឺកំពុងបន្ត ដូច្នេះលោកអ្នកអាចចែករំលែកការផុសនេះឱ្យបានញឹកញាប់តាមដែលអ្នកចង់ ដើម្បីសម្រេចគោលដៅរួមគ្នា។
  • ឯកសណ្ឋានសាលានឹងត្រូវចែកជូនដល់កុមារដែលខ្វះខាតនៅតាមកន្លែងជនបទនៃប្រទេសកម្ពុជា។

 

យើងខ្ញុំមានទំនុកចិត្តថាពួកយើងរួមគ្នានឹងអាចឈានទៅដល់គោលដៅរបស់យើងជាមួយនឹងជំនួយរបស់លោកអ្នក។ សូមអរគុណចំពោះការគាំទ្ររបស់អ្នក!

 

ដើម្បីស្វែងយល់បន្ថែមអំពីកម្មវិធី  “Liberty Miracle ចែករំលែក ដើម្បីអនាគត “សូមចូលទៅកាន់គេហទំព័ររបស់យើង ឬតាមដានពួកយើងនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម៖ https://www.facebook.com/libertycarz/

 

សូមចែករំលែកក្ដីស្រឡាញ់ទាំងអស់គ្នា!

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *