Uncategorized, ប្លុករបស់ Carz, ព័ត៌មានរបស់ Carz

ការធ្វើតេស្តរថយន្តរបស់ Liberty Carz | Mitsubishi ស៊េរីឆ្នាំ២០២២ គឺជាការរួមបញ្ចូលគ្នាដ៏ល្អឥតខ្ចោះនៃការអនុវត្តជាក់ស្តែង ជាមួយនឹងម៉ូដ! តើអ្នកចង់ដឹងបន្ថែមអំពីរថយន្តក្នុងក្តីស្រមៃនេះដែលលើសពីការគិតរបស់អ្នកទេ?

Mitsubishi​ Xpander ស៊េរីឆ្នាំ២០២២ គឺជារថយន្តមួយប្រភេទដែលហួសពីការស្មានរបស់អ្នក! ចង់ស្វែងយល់បន្ថែម?
ស្វែងរករថយន្តក្នុងក្តីស្រមៃនេះជាមួយកម្មវិធី Liberty Carz ឥឡូវនេះ!

ការបង្ហាញ Mitsubishi Xpander ស៊េរីឆ្នាំ២០២២ —— ការនឹងស្មានមិនដល់នៃកំពូលរថយន្ត!

ទោះបីជាក្រុមហ៊ុន Mitsubishi មិនបានធ្វើឱ្យមានការភ្ញាក់ផ្អើលខ្លាំងនៅក្នុងទីផ្សារក្នុងស្រុកក៏ដោយ ប៉ុន្តែភាពធន់ និងដំណើរការរបស់វានៅតែត្រូវបានអ្នកប្រើប្រាស់ជាច្រើនចូលចិត្ត។

នៅក្នុងទីផ្សារក្រៅប្រទេស ក្រុមហ៊ុន Mitsubishi បានបញ្ចេញម៉ូដែល Xpander Cross ថ្មី ដែលរួមបញ្ចូលគ្នានូវលក្ខណៈពិសេសនៃរថយន្ត SUV និង MPV ហើយត្រូវបានបង្កើតឡើងជាពិសេសសម្រាប់ទីផ្សារនៅអាស៊ី ។ ការ​កែប្រែលើក​​នេះ​នឹង​កែ​រូបរាង​ផ្នែក​ខាងក្រៅ​និង​ខាងក្នុង​ឡើង​វិញ​ ដើម្បីទាក់ទាញ​ការ​ចាប់អារម្មណ៍។ ប្រសិនបើវាត្រូវបានណែនាំទៅក្នុងប្រទេសចិន តើក្រុមហ៊ុន Mitsubishi នឹងទទួលបានការទាក់ទាញចំណាប់អារម្មណ៍បន្ថែមទៀតដែរឬទេ?

រថយន្តប្រភេទនេះមានទម្រង់មុខធម្មតាបែបគ្រួសារ Mitsubishi ហើយចង្កៀងខាងមុខ ជាមួយរាងក្រឡាដ៏ពិសេសរបស់វា គ្រាន់តែក្រឡេកមើលធ្វើឱ្យអ្នកអាចស្គាល់បានភ្លាមៗ។ ការរចនាថ្មីទាំងស្រុងជាមួយកាងរបស់វា ដែលបានបញ្ជេញនូវភាពអំណាចរបស់វា។ ទោះជាយ៉ាងណាក៏ដោយ ការរចនានៃផ្នែកខាងមុខមើលទៅនៅតែមានភាពស្មុគស្មាញបន្តិច។

លើសពីនេះ រថយន្តស៊េរីថ្មីនេះ បានបន្ថែមលោហធាតុនៃពណ៌ទង់ដែង ពណ៌បៃតង ដែលមានវាយនភាពជាងមុន។ ខ្សែចំហៀងគឺនឹកឃើញដល់រថយន្តប្រភេទ MPV ប៉ុន្តែគ្រោងខាងមុខពណ៌ខ្មៅជាមួយដំបូល ដែលបានបង្ហាញពីលក្ខណៈរបស់រថយន្ត SUV។ មានកម្ពស់ផុតពីដីខ្ពស់ដែលអាចធានានូវសមត្ថភាពឆ្លងកាត់តួលើផ្លូវយ៉ាងរឹងមាំ។ ការរចនាផ្នែកកន្ទុយពិសេសតែមួយគត់ គឺការកែតម្រូវជុំវិញខាងក្រោយ និងភ្លើងកន្ទុយ ដែលធ្វើឱ្យវាមើលទៅកាន់តែក្មេងជាងវ័យ និងទាន់សម័យ។ ប្លង់ខាងក្នុងរបស់រថយន្តគឺសាមញ្ញ និងធន់ល្អ ហើយការរចនានៅផ្នែកកុងទ័រដែលប្រើប្រាស់ពោរពេញដោយស្រទាប់ពណ៌ផ្ទុយៗគ្នា និងបំពាក់ដោយឧបករណ៍ LCD អេក្រង់ធំ ជាមួយនឹងចង្កូតរថយន្ត។

អ្វី​ដែល​គួរ​ឲ្យ​កត់​សម្គាល់​បំផុត​នោះ​គឺ​ការ​ដំឡើង​នៃទំហំ​អេក្រង់ និង​ការ​បន្ថែម​មុខងារ​សាក​ថ្ម​ឥត​ខ្សែ​សម្រាប់​ទូរសព្ទ។ ​កន្លែង​អង្គុយ​នៅ​តែ​ផ្តល់​កៅអី​បី​ជួរ​ ហើយបរិវេនបានប្រើប្រាស់យ៉ាងធំទូលាយល្អ។ បើនិយាយពីកម្លាំងវិញ រថយន្តស៊េរីថ្មីនេះត្រូវបានបំពាក់ដោយម៉ាស៊ីនស្រូបខ្យល់ធម្មជាតិ 1.5L ដែលមានកម្លាំងអតិបរមា 105km និងកម្លាំងបង្វិលខ្ពស់បំផុត 141 Nm។ បំពាក់ដោយប្រអប់លេខ 5MT ឬ CVT ប្រើប្រាស់កង់មុខដំណើរការ និងបំពាក់ដោយប្រព័ន្ធគ្រប់គ្រងយ៉ាវសកម្មរបស់ Mitsubishi ។

ការចេញនៅម៉ូដែល Xpander Cross នេះនឹងបន្ថែមភាពចែងចាំង គ្មានចម្ងល់ដល់ម៉ាក Mitsubishi នៅក្នុងទីផ្សារពិភពលោក!

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *