ប្លុករបស់ Carz, ព្រឹត្តិការណ៍របស់ Carz

“Media Sponsor” Liberty Carz នឹងនាំមកនូវភាពសប្បាយរីករាយក្នុងកម្មវិធី Off-Road Festival 2023 ដ៏ធំបំផុតប្រចាំប្រទេស!

Off-Road Festival បានវិលត្រលប់មកវិញហើយជាមួយកម្មវិធីដ៏ពិសេសប្រចាំឆ្នាំសម្រាប់អ្នកបើកបរលក្ខណៈ Off Road អ្នកបើកម៉ូតូធំ និងអ្នកប្រណាំងកង់ ជាមួយនឹងការនាំមកនូវកម្មវិធីបោះជំរុំ និងការប្រកួតជាដើម។ 

Liberty Carz ក៏មានវត្តមាននៅក្នុងកម្មវិធី​ប្រចាំឆ្នាំ​​ដែលនឹង​ប្រព្រឹត្ត​នៅ​ឧទ្យានជាតិ​គិរីរម្យ​ពីថ្ងៃ​ទី ១៧ ដល់ ១៩ ខែ​វិច្ឆិកានេះផងដែរ។

ក្នុងនាមជា Media Sponsor ជាផ្លូវការ  Liberty Carz ពិតជាមានកិត្តិយស និងមានភាពសប្បាយរីករាយយ៉ាងក្នុងការចូលរួមចាប់យករូបភាព និងវីដេអូសម្រាប់សកម្មភាពរបស់ការប្រកួត និងអ្នកចូលរួមនៅក្នុងព្រឹត្តិការណ៍នេះ។

មិនតែប៉ុណ្ណោះ Liberty Carz  ក៏មានកម្មវិធីផ្ដល់ជូននូវកាដូពិសេសៗជាច្រើន ដើម្បីជូនទៅដល់អ្នកចូលរួម និងអ្នកឈ្នះនៅក្នុងការប្រកួតផងដែរ។ កាដូទាំងនេះរួមមាន ដបទឹកដ៏ស្រស់ស្អាត អាវយឺត និងរបាំងការពារកម្ដៅថ្ងៃសម្រាប់រថយន្តជាដើម។ លើសពីនេះទៅទៀតនោះ អ្នកចូលរួមក៏ទទួលបានទឹកសម្រាប់បរិភោគដោយឥតគិតថ្លៃនៅស្ដង់របស់ Liberty Carz ផងដែរ។

ព្រឹត្តិការណ៍ប្រណាំងរថយន្ត 4×4 ដ៏ពិសេស

ចាប់តាំងពីការប្រារព្ធព្រឹត្តិការណ៍នេះជាលើកដំបូងនៅក្នុងឆ្នាំ 2017 មក Off-Road Festival បានវិវត្តទៅជាព្រឹត្តិការណ៍ប្រចាំឆ្នាំ ដែលទាក់ទាញអ្នកមានចំណាប់អារម្មណ៍ខាងផ្នែកបើកបរលក្ខណៈ Off Road ទាំងក្នុង និងក្រៅប្រទេស។ កម្មវិធីនេះមិនត្រឹមតែលើកកម្ពស់វប្បធម៌ប្រណាំងរថយន្តនៅប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាឱកាសមួយក្នុងការអញ្ជើញអ្នកចូលរួមទាំងឡាយ ដើម្បីមកផ្លាស់ប្ដូរបរិយាកាសពីភាពអ៊ូអររបស់ទីក្រុង មកបរិយាកាសស្រស់ស្រាយលក្ខណៈធម្មជាតិនៅឯឧទ្យានជាតិគីរីរម្យផងដែរ។ ដោយសារតែអាកាសធាតុត្រជាក់ និងបរិស្ថានស្រស់ស្អាត ទើបទីតាំងនេះបានក្លាយជាទីតាំងមួយដែលសាកសមបំផុតសម្រាប់អ្នកដែលចូលចិត្តបោះជំរុំ ព្រមភ្ញៀវទេសចរជាតិ និងអន្តរជាតិ។

កម្មវិធីពិសេសៗក្នុងឆ្នាំនេះ រួមមានការតាំងពិពណ៌រថយន្តប្រភេទ 4X4 ការប្រណាំងរថយន្តលក្ខណៈ Off Road ដែលចែកជាកម្រិត Core Challenge និង Hardcore Challenge ការបង្ហាញផលិតផល និងគ្រឿងបន្លាស់ពីម៉ាកល្បីៗដូចជា Hotbit ARB Ironman TJM និងកម្មវិធីបោះជំរុំសម្រាប់អ្នកចូលរួម។

ការប្រណាំងរថយន្តលក្ខណៈ Off-Road ត្រូវបានកំណត់ទៅជាក្រុម ដោយក្រុមនីមួយៗត្រូវបានអនុញ្ញាតឱ្យបង្ហាញរថយន្ត Off-Road ចំនួនពីរគ្រឿង។ ចំណែកឯចំនួនការប្រកួតវិញ កម្មវិធីនេះនឹងមានការប្រកួតទាំងអស់ចំនួន 12 ដង ដែលនៅក្នុងវគ្គនីមួយៗមានការប្រណាំងលក្ខណៈ Super Stage និង Super Track ដើម្បីបង្កើនភាពរំជើបរំជួបក្នុងការប្រណាំង។

សូមលោកអ្នកទាំងអស់គ្នាអញ្ចើញចូលរួមជាមួយ Liberty Carz នៅក្នុង Off-Road Festival 2023 ចាប់ពីថ្ងៃទី 17 ដល់ថ្ងៃទី 19 ខែវិច្ឆិកា នៅឯឧទ្យានជាតិគីរីរម្យ ដើម្បីទទួលយកបទពិសោធន៍ដ៏រំភើប និងទទួលបានកាដូដ៏អស្ចារ្យជាច្រើន! ជួបគ្នា​ក្នុងពេលខាងមុខនេះ!

Related Posts

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *