ប្លុករបស់ Carz, ព្រឹត្តិការណ៍របស់ Carz

ប្រាក់កម្ចីទិញរថយន្តរបស់ Liberty Carz: ការទូទាត់ប្រាក់ និងការប្រគល់រថយន្តរហ័សទាន់ចិត្ត

តើ​អ្នក​ត្រៀម​ខ្លួន​ឬ​នៅ​ដើម្បី​បើក​រថយន្ត​ក្នុង​ក្តី​ស្រមៃ​របស់​អ្នក​ដោយ​មិន​ចាំបាច់​បង់​ប្រាក់​មុន? គោលការណ៍​ប្រាក់កម្ចី​ទិញ​រថយន្ត​របស់ Liberty Carz នឹង​ធ្វើ​ឱ្យ​សុបិន​របស់​អ្នក​ក្លាយ​ជា​ការ​ពិត! ចំនួនប្រាក់​កម្ចី៖ រហូត​ដល់ ៥០,០០០ ដុល្លារ ដែល​ធ្វើ​ឱ្យ​អ្នក​ងាយ​ស្រួល​ក្នុង​ការ​ទិញ​រថយន្ត​ក្នុង​ក្តី​ស្រមៃ​របស់​អ្នក។ មិនថាអ្នកត្រូវការរថយន្តសម្រាប់ធ្វើដំណើរទៅបំពេញការងារប្រចាំថ្ងៃ ឬរថយន្តសម្រាប់ដំណើរកំសាន្តផ្សងព្រេងថ្ងៃចុងសប្តាហ៍នោះទេ Liberty Carz អាចបំពេញបំនងអ្នកបានទាំងអស់។

រយៈពេលកម្ចី៖

រយៈពេលបង់ប្រាក់កម្ចីគឺរហូតដល់ 5 ឆ្នាំ ដែលមានន័យថាអ្នកអាចជ្រើសរើសរយៈពេលបង់ប្រាក់កម្ចីដែលសមស្របបំផុតដោយផ្អែកលើស្ថានភាពហិរញ្ញវត្ថុផ្ទាល់ខ្លួនរបស់អ្នក។ យើងក៏ផ្តល់ជូននូវជម្រើសទូទាត់សងដែលអាចបត់បែនបាន ដើម្បីកាត់បន្ថយភាពតានតឹងផ្នែកហិរញ្ញវត្ថុរបស់អ្នក។

មិនត្រូវការទ្រព្យតម្កល់៖

ជាមួយនឹងប្រាក់កម្ចីរថយន្តរបស់ Liberty Carz អ្នកមិនចាំបាច់ព្រួយបារម្ភអំពីទ្រព្យតម្កល់ទេ។ យើងវាយតម្លៃពាក្យស្នើសុំប្រាក់កម្ចីរបស់អ្នកដោយផ្អែកលើប្រវត្តិឥណទានរបស់អ្នក និងប្រភពចំណូលដែលមានស្ថិរភាព មិនមែនទ្រព្យសម្បត្តិដែលមានស្រាប់របស់អ្នកទេ។

ការអនុម័តរហ័ស៖

ចាប់ពីពេលដែលអ្នកដាក់ពាក្យស្នើសុំប្រាក់កម្ចីរហូតដល់អនុញ្ញាត ចំណាយរយះពេលត្រឹមតែ ១ទៅ៣ ថ្ងៃប៉ុណ្ណោះ ។ អ្នកមិនចាំបាច់ធុញជាមួយការត្រួតពិនិត្យរយៈពេលយូរនោះទេ យើងនឹងដោះស្រាយឱ្យអ្នកបានយ៉ាងឆាប់រហ័ស ដែលអាចអោយអ្នកឆាប់ទទួលបានរថយន្តដែលនៅក្នុងក្តីស្រមៃរបស់អ្នក។ ជ្រើសរើស Liberty Carz ថ្ងៃនេះ ហើយចាប់ផ្តើមដំណើរក្នុងក្តីសុបិន្តរបស់អ្នក! មិនមានសម្ពាធក្នុងការកក់លុយមុន មិនចាំបាច់ចំណាយពេលរងចាំយូរ គ្រាន់តែត្រូវការប៉ុន្មានជំហានងាយៗ នោះអ្នកនឹងក្លាយជាម្ចាស់រថយន្តនៅក្នុងក្តីសុបិន្តរបស់អ្នក។ មិនថាអ្នកកំពុងស្វែងរករថយន្តមួយដែលធន់ប្រើបែបលក្ខណះគ្រួសារ ឬចង់ទិញរថយន្តស្ព័រមួយដែលមានសមត្ថភាពខ្លាំងនោះទេ Liberty Carz អាចផ្តល់សេវាកម្មសម្រាប់អ្នក។ ដាក់ស្នើប្រាក់កម្ចីឥឡូវនេះ ហើយបើកឡានថ្មីរបស់អ្នកនៅក្នុងថ្ងៃនេះ! យើងធ្វើដំណើរឆ្ពោះទៅកាន់អនាគតដ៏ល្អប្រសើរជាមួយគ្នា!

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *