ភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា- ថ្ងៃទី 16 ខែកក្កដា ឆ្នាំ 2023 – Liberty Carz ដែលជាកម្មវិធីទិញលក់រថយន្តឈានមុខគេក្នុងប្រទេសកម្ពុជា មានសេចក្តីរំភើបរីករាយក្នុងការប្រកាសខ្លួនជាអ្នកឧបត្ថម្ភខ្នាតធំ (Diamond Sponsor) សម្រាប់វេទិកាសេដ្ឋកិច្ចឆ្នាំ 2023នេះ ដែលប្រព្រឹត្តទៅនៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជា។ ព្រឹត្តិការណ៍នេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់ ហើយជាតាក់តាងប្រវត្តិសាស្ត្រថ្មីមួយ សម្រាប់កម្ពុជាដោយលោកឧកញ៉ាសមូហកបណ្ឌិត ឡី សុភាពចាត់ទុកជានិមិត្តសញ្ញាដ៏សំខាន់សម្រាប់ការអភិវឌ្ឍន៍ប្រទេសជាតិ។ វេទិកាសេដ្ឋកិច្ចលើកទីមួយនេះ ត្រូវបានគេរំពឹងថានឹងត្រួសត្រាយផ្លូវសម្រាប់វេទិកានាពេលអនាគតអោយប្រព្រឹត្តទៅដោយប្រសិទ្ធភាព ដើម្បីជំរុញសេដ្ឋកិច្ចជាតិ។
លោកឧកញ៉ាសមូហកបណ្ឌិត ឡី សុភាព បានអញ្ញើញចូលរួមវេទិកាសេដ្ឋកិច្ចឆ្នាំ2023
ក្នុងព្រឹត្តិការណ៍នេះ លោក Matthew Smith ដែលជានាយកប្រតិបត្តិនៃ Liberty Technology បានឡើងលើវេទិកាដើម្បីចែករំលែកចក្ខុវិស័យ និងបេសកកម្មរបស់ Liberty Technology រួមជាមួយនឹងការណែនាំអ្នកចូលរួមអោយទទួលយកបទពិសោធន៍ពី Liberty Carz ដែលជាវេទិកាពាណិជ្ជកម្មសម្រាប់រថយន្តប្រកបដោយភាពច្នៃប្រឌិត រួមទាំងនាំមកនូវបរិបទថ្មីសម្រាប់ឧស្សាហកម្មរថយន្ត។ ជាមួយការថ្លែងទៅកាន់ទស្សនិកជនដែលមានអ្នកចូលរួមជាង 6,000 នាក់នោះ លោក Smith ក៏បានបញ្ជាក់ពីលក្ខណៈពិសេស និងសេវាកម្មទំនើបផ្សេងៗដែលផ្តល់ដោយ Liberty Carz ក្នុងបំណងបង្ហាញនូវតួនាទីសំខាន់របស់ខ្លួនក្នុងការកែប្រែឧស្សាហកម្មនេះ។
លោក Smith មានប្រសាសន៍ក្នុងវេទិកាសេដ្ឋកិច្ចឆ្នាំ2023
លោក Smith បានទទួលពានថ្លែងអំណរគុណ
ត្រឹមតែជាង 3 ខែប៉ុណ្ណោះក្រោយពីការបើកដំណើរការ Liberty Carz App បានទទួលសិមិទ្ធិផលតួលេខគួរឱ្យចាប់អារម្មណ៍។
ជាមួយនឹងជម្រើសរថយន្តដ៏ធំទូលាយជាង 3,000 គ្រឿង បានដាក់លក់នៅលើវេទិកា ដែលមានតម្លៃសរុបជាង 105 លានដុល្លារ Liberty Carz បានក្លាយជាជម្រើសដ៏ពេញនិយមសម្រាប់ប្រជាជនកម្ពុជានៅពេលមានតម្រូវការទិញ ឬលក់រថយន្ត។ កម្មវិធី Liberty Carz បានផ្តល់នូវបទពិសោធន៍យ៉ាងងាយស្រួលសម្រាប់អ្នកចូលចិត្តរថយន្តនៅទូទាំងប្រទេស។
រថយន្តជាង 3,000 គ្រឿងបានដាក់សម្រាប់លក់នៅលើ Liberty Carz App
លោក Matthew Smith ក៏បានមានប្រសាសន៍ទៀតថា “យើងមានកិត្តិយសណាស់ក្នុងការក្លាយជាអ្នកឧបត្ថម្ភធំសម្រាប់វេទិកាសេដ្ឋកិច្ចបែបប្រវត្តិសាស្ត្រឆ្នាំ 2023នេះ” ។ “យើងខ្ញុំជឿជាក់យ៉ាងមុតមាំលើសក្តានុពលដ៏ធំធេងនៃសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ហើយតាមរយៈវេទិកាប្រកបដោយភាពច្នៃប្រឌិតរបស់យើង យើងខ្ញុំក៏បានប្តេជ្ញាចិត្តក្នុងការរួមចំណែកដល់ការអភិវឌ្ឍប្រទេស និងលើកកម្ពស់នៃការរស់នៅរបស់ប្រជាជនផងដែរ”។
កម្មវិធី Liberty Carz ទាក់ទាញចំណាប់អារម្មណ៍របស់អតិថិជនជាច្រើន។
បន្ថែមពីលើការអភិវឌ្ឍន៍អាជីវកម្ម Liberty Technology និង Liberty Carz ក៏បានប្តេជ្ញាចិត្តក្នុងការរួមចំណែកដ៏មានន័យសម្រាប់សហគមន៍ផងដែរ។ កម្មវិធីសប្បុរសធម៌ “ចែករំលែក ដើម្បីអនាគត” របស់ Liberty Carz មានគោលបំណងលើកកម្ពស់ជីវភាពកុមារក្រីក្រនៅតាមជនបទ។ សម្រាប់ការចែករំលែកផុសនីមួយៗ គឺស្មើនឹងការបរិច្ចាគថវិកាចំនួន 1,000 រៀលក្នុងមួយលើក។ ចំនួនថវិកានេះនឹងចូលរួមចំណែកក្នុងមូលនិធិដែលផ្តល់ជាឯកសណ្ឋានសាលាចំនួន 5,000 ឈុត ដល់កុមារដែលខ្វះខាត។
យើងខ្ញុំសូមអញ្ជើញលោកអ្នកឱ្យតាមដានទំព័រហ្វេសប៊ុករបស់យើងនៅ https://www.facebook.com/libertycarz ដើម្បីចែករំលែកផុស និងចូលរួមជាមួយយើងខ្ញុំក្នុងការផ្សព្វផ្សាយអំពីកម្មវិធីសប្បុរសធម៌មួយនេះ។ យើងទាំងអស់គ្នាអាចជួយផ្លាស់ប្តូរជីវិតរបស់កុមារទាំងនេះបាន។
Liberty Carz យកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការជួយកុមារខ្វះខាតនៅកម្ពុជា
អំពី Liberty Carz៖
Liberty Carz គឺជាទីផ្សាររថយន្តឌីជីថលឈានមុខគេនៅប្រទេសកម្ពុជាសម្រាប់អ្នកទិញ និងលក់រថយន្ត ដែលដំណើរការដោយ Liberty Technology ។ ជាមួយនឹងការផ្តោតយ៉ាងខ្លាំងលើភាពច្នៃប្រឌិត បច្ចេកវិទ្យាទំនើប ភាពងាយស្រួលរបស់អ្នកប្រើប្រាស់ និងសេវាកម្មពិសេសដូចជា សេវាកម្មថែទាំរថយន្ត សេវាកម្មផ្ដល់ប្រាក់កម្ចីរថយន្តដ៏គួរឱ្យទាក់ទាញ ដែលផ្ដល់រហូតដល់ 50,000 ដុល្លារជាដើម Liberty Carz មានគោលបំណងធ្វើផ្ដល់នូវមធ្យោបាយថ្មីនៃការទិញ និងលក់រថយន្តនៅក្នុងប្រទេស។
ឥឡូវនេះ លោកអ្នកអាចកក់ឡានដើម្បីបើកសាកល្បងដោយមិនគិតថ្លៃ ឬមានចំនួនកំណត់ ហើយលោកអ្នកក៏ទទួលបានប័ណ្ណលាងរថយន្តដោយឥតគិតថ្លៃ រួមជាមួយនឹងកាដូដ៏គួរឱ្យទាក់ទាញជាច្រើនទៀតផងដែរ។ សូមចុចទីនេះដើម្បីទាញយកកម្មវិធី Liberty Carz រួចទទួលបានបទពិសោធន៍កម្មវិធីទិញលក់រថយន្តលេខមួយក្នុងប្រទេសកម្ពុជាឥឡូវនេះ!