2023 Lexus NX 350 បានត្រលប់មកវិញយ៉ាងរឹងមាំជាមួយនឹងរូបរាងទាន់សម័យ ម៉ាស៊ីនធំជាងមុន ជាមួយនឹងថាមពលខ្លាំងជាងមុន ប្រអប់លេខថ្មី និងប្រព័ន្ធព័ត៌មានដែលជំនួយដល់ការបើកបរប្រសើរជាងមុន។ ការកែប្រែបានធ្វើឱ្យម៉ូដែល Lexus SUV កាន់តែមានភាពទាក់ទាញ ហើយធ្វើឲ្យការបង្ហាញខ្លួនរបស់រថយន្តនេះ ក្លាយជារថយន្ត SUV ល្អបំផុតមួយនៅក្នុងឆ្នាំ 2023។
ការរចនា
ផ្នែកខាងក្នុង
អេក្រង់ថាច់ស្គ្រីនទំហំ 14 អ៊ីងគឺមានមុខងារជាច្រើនដាក់សម្រាប់ឲ្យយើងប្រើប្រាស់ រួមបញ្ចូលជាមួយការរចនាដ៏រលោងប្រណិតរបស់វា និងការឆ្លើយតបយ៉ាងឆាប់រហ័ស។ កៅអីរបស់វាមានលក្ខណៈទាន់សម័យ ជាមួយនឹងស្បែករលោងដែលមើលទៅប្រណិត និងធ្វើឱ្យយើងងាយស្រួលក្នុងការកែតម្រូវទីតាំងរបស់អ្នកបើកបររថយន្ត 2023 Lexus NX 350 ឲ្យសាក់សមទៅនឹងរូបរាងដ៏ធំទូលាយរបស់វា។ អត្ថប្រយោជន៍ទីពីរនៃអេក្រង់កណ្តាលធំគឺកាមេរ៉ាជំនួយមានភាពច្បាស់ល្អណាស់ និងប្រព័ន្ធកាមេរ៉ាដែលអាចមើលជុំវិញរថយន្តទាំងអស់បាន។

2023 Lexus NX 350 interior
ផ្នែកខាងក្រៅ
ជាមួយនឹងការផ្លាស់ប្តូរការរចនាទាំងអស់ វាធ្វើឱ្យរថយន្ត 2023 Lexus NX 350 មើលទៅខុសប្លែកពីម៉ូដែល NX ពីមុន។ នៅពេលយើងក្រឡេកមើលការរចនាផ្នែកខាងមុខ យើងអាចសង្កេតឃើញថារថយន្តទាំងមូលមានលក្ខណៈស្រដៀងនឹងគ្រាប់ព្រួញ ដោយកំពូលភ្លើងខាងមុខត្រូវបានសាងសង់ពីសារធាតុ polycarbonate ជាជាងកញ្ចក់ ដើម្បីបង្កើនភាពធន់របស់វានៅក្នុងគ្រប់ស្ថានភាព។ មិនត្រឹមតែប៉ុណ្ណោះ រថយន្ត 2023 Lexus NX 350 ត្រូវបានបំពាក់ជាមួយនឹងកាងខាងក្រោមបែបស្ព័រដ៏ប្រណិត ដែលបង្កើនភាពឆើតឆាយរបស់វា និងកំណត់វាថាជារថយន្ត SUV 2023 ដ៏ល្អបំផុតមួយ។ ភ្លើងខាងក្រោយមានប្រវែងវែង និងភ្ជាប់ពីចំហៀងទៅម្ខាង ដែលផ្តល់ឱ្យពួកគេនូវរូបរាងដ៏ទំនើប និងប្រណិត។

2023 Lexus NX 350 exterior
កន្លែងដាក់ទំនិញខាងក្រោយ និង ទំហំខាងក្នុង
2023 Lexus NX 350 មានបន្ទប់ផ្ទុកទំនិញ 22.7 ហ្វីតគូប នៅផ្នែកខាងក្រោយនៃកៅអីខាងក្រោយ ដែលអាចពង្រីកដល់ 46.9 ហ្វីតគូប នៅពេលដែលកៅអីនោះត្រូវបានគេបត់។ កម្ពស់ ដ៏ធំទូលាយ នៃម៉ូដែល Lexus SUV នេះបានធ្វើឱ្យមានភាពងាយស្រួលសម្រាប់អ្នកប្រើប្រាស់ក្នុងការចូល និងចេញពីរថយន្ត។ កៅអីខាងមុខ និងខាងក្រោយ មានកត្តាជួយជំរុញដល់អារម្មណ៍ឲ្យមានភាពប្រសើរ និងមានផាសុកភាព។ ខណៈពេលដែលកៅអីខាងក្រោយមានទំហំកំណត់ មិនសូវធំទូលាយដូចកៅអីខាងមុខដែលមានបន្ទប់ធំទូលាយ និងជាភាពងាយស្រួលសម្រាប់អ្នកបើកបរ។ ប៉ុន្តែម៉ាស៊ីនត្រជាក់ដែលជាមុខងារថ្មីនៅចំកណ្តាលនៃកៅអីខាងក្រោយ ដែលមានបរិមាណនៃបន្ទប់ធំគួរសមសម្រាប់ការចល័ត និងមានចលនាដ៏សេរីបានធ្វើឱ្យមនុស្សពីរនាក់ និងកុមារម្នាក់ដែលធ្វើដំណើរក្នុងរថយន្តនោះមានភាពសប្បាយរីករាយ និងសម្រាកកាយបានយ៉ាងស្រួល។

2023 Lexus NX 350 cargo
សមត្ថិភាពរបស់រថយន្ត
ម៉ាស៊ីន
ម៉ូដែល NX250 ដែលជាសារីមុនស្តង់ដាររបស់វាមានម៉ាស៊ីន 2.5 លីត្រ 4 ស៊ីឡាំង ផលិតកម្លាំង 203 សេះ ខណៈ Lexus NX 350 ឆ្នាំ 2023 មានម៉ាស៊ីន 2.4 លីត្រ turbocharged ដែលផលិតកម្លាំងបាន 275 សេះ លឿនជាង។ យោងតាម CAR AND DRIVER https://www.caranddriver.com/lexus/nx-2023 ក្នុងអំឡុងពេលសាកល្បងលើកដំបូងរបស់ពួកគេ NX350 បានធ្វើដំណើរត្រឹមតែពាក់កណ្តាលផ្លូវ ដែលគេកំណត់ជាលទ្ធិផលបានបញ្ចប់ការរត់យ៉ាងលឿនពីល្បឿនសូន្យទៅ 60 ម៉ាយក្នុងរយៈពេលមួយម៉ោង។ ហ្វ្រាំងរបស់ Lexus NX 350 ឆ្នាំ 2023 ដំណើរការយ៉ាងស្ទាត់ជំនាញ និងរលូននៅលើផ្លូវ។ អ្នកអាចគ្រប់គ្រងដៃចង្កូតបានយ៉ាងងាយស្រួល និងធ្វើដំណើរបានលឿនតាមដែលអ្នកអាចធ្វើបាន។

2023 Lexus NX 350 engine
បច្ចេកវិទ្យា
នៅលើយានជំនិះដែលបានបន្ថែមនូវកញ្ចប់ Premium ឬ Luxury ប្រព័ន្ធសំឡេងរបស់វាមាន 17-speaker Mark Levinson ដែលជាជម្រើសមួយ ខណៈពេលដែលប្រព័ន្ធស្តេរ៉េអូ 10-speaker គឺជាស្តង់ដាររបស់រថយន្តស្រាប់ មិនតែប៉ុណ្ណោះវាមានការរួមបញ្ចូលឲ្យប្រើប្រាស់សាកល្បងឥតគិតថ្លៃនៃ Amazon Music ។ ដើម្បីឱ្យសេវាកម្ម cloud-based នៅបន្តបន្ទាប់ពីរយៈពេលសាកល្បងបានបញ្ចប់ Lexus នឹងគិតថ្លៃប្រចាំឆ្នាំរៀងរាល់ពីរឆ្នាំម្តង។ ប្រព័ន្ធ infotainment អេក្រង់ប៉ះដែលនៅក្នុង Lexus NX 350 ឆ្នាំ 2023 មានអេក្រង់ទំហំ 9.8 អ៊ីងសម្រាប់ម៉ូដែលជាទំហំស្តង់ដារ និងអេក្រង់ទំហំ 14.0 អ៊ីញធំសម្រាប់រថយន្តដែលមានលក្ខណៈពិសេស និងបន្ថែមមុខងារ។ រថយន្ត Lexus SUV ម៉ូដែលនេះបានបំពាក់នូវប្រព័ន្ធ Safety System+ 3.0 ដែលផ្ទុកនូវជំនួយសម្រាប់អ្នកបើកបរទំនើបៗស្ទើរតែទាំងអស់ដែលអ្នកចង់បាន គឺជាលក្ខណៈស្តង់ដាររួមនៃ ប្រភេទរថយន្តNX ។
ការសន្សំសំចៃប្រេងសាំង
គ្រប់ទីកន្លែងដែលអ្នកអាចធ្វើដំណើរទៅបាន Lexus NX 350 ឆ្នាំ 2023 មានការរៀបចំ ដែលសម្រួលទៅតាមចំណូលចិត្តនៃការបើកបររបស់អ្នក និងផ្តល់ជូននូវជម្រើសបទពិសោធន៍បើកបរដ៏ប្រណិតដែលកាត់បន្ថយការចំណាយនៃការធ្វើដំណើរដ៏អស្ចារ្យរបស់អ្នក។ Lexus NX 350 ប្រើត្រឹមតែ 10.69 លីត្រក្នុង 100 គីឡូម៉ែត្រ សម្រាប់ការធ្វើដំណើរក្នុងទីក្រុង និង 8.11 លីត្រក្នុង 100 គីឡូម៉ែត្រនៅលើផ្លូវហាយវេ ដោយបំពាក់ទៅនឹងមុខងារ AWD (ប្រើប៉ុងពីរ)។
តម្លៃ
តម្លៃនៃរថយន្ត Lexus NX 350 ស៊េរីឆ្នាំ 2023 គឺចន្លោះពី $42,815 ទៅ $50,265 ដែលជាតម្លៃដ៏សមរម្យមួយសម្រាប់ម៉ូដែល Lexus SUV។ មិនត្រឹមតែមានបច្ចេកវិជ្ជាសុវត្ថិភាពសម្រាប់អ្នកបើកបរប្រកបដោយភាពច្នៃប្រឌិតច្រើនប្រភេទប៉ុណ្ណោះទេ ប៉ុន្តែវាក៏មានមុខងារដែលដាក់ឲ្យដំណើរការគ្រប់កង់ទាំងអស់តាមស្តង់ដាររបស់វាផងដែរ។ សូមពិនិត្យមើលរថយន្ត SUV ល្អបំផុតឆ្នាំ 2023 បន្ថែមទៀតជាមួយកម្មវិធីកំពូលនៅប្រទេសកម្ពុជា https://libertycarz.com/cambodias-no-1-car-app/។
ប្រព័ន្ធសុវត្តិភាព
ប្រភេទរថយន្តម៉ាកNX ពី ក្រុមហ៊ុនLexus ភ្ជាប់មកជាមួយនូវមុខងារជំនួយអ្នកបើកបរស្តង់ដារដ៏ធំសម្បើម។ ដែលមានដូចជា៖
- ហ្វ្រាំងសង្គ្រោះបន្ទាន់ដោយស្វ័យប្រវត្តិក្នុងល្បឿនស្តង់ដារជាមួយនឹងការចាប់យកវត្តមានអ្នកថ្មើរជើង។
- ជំនួយក្នុងការរក្សាគន្លងផ្លូវ និងការជូនដំណឹងអំពីឧបសគ្គមុននឹងចេញដំណើរធម្មតា។
- ការរុករកបង្ហាញផ្លូវ ដែលអាចព្យាករណ៍បាន
គុណសម្បត្តិ និង គុណវិបត្តិ
គុណសម្បត្តិ
- ផ្នែកខាងមុខមានភាពធំទូលាយ និងគួរឱ្យចាប់អារម្មណ៍
- មុខងារសុវត្តិភាពខ្ពស់ និងបចេ្ចកទេសជាច្រើន
- សន្សំសំចៃប្រេងដ៏អស្ចារ្យ
គុណវិបត្តិ
- កន្លែងដាក់អីវ៉ាន់តិច។
- សម្រាប់អ្នកដំណើរខ្ពស់ កន្លែងអង្គុយខាងក្រោយអាចហាក់ដូចជាចង្អៀត
ជាមួយនឹងការរចនារូបរាងដ៏ប្រណិត និងបច្ចេកវិទ្យាទំនើបរបស់វា វាបានធ្វើឱ្យរថយន្ត Lexus SUV ម៉ូដែលនេះមានសមត្ថភាពខ្ពស់ ហើយត្រូវបានចាត់ទុកថាជារថយន្ត SUV ល្អបំផុតឆ្នាំ 2023។ រួមបញ្ចូលគ្នាជាមួយនឹងមុខងារជំនួយអ្នកបើកបរ និងប្រព័ន្ធសុវត្ថិភាពខ្ពស់ វាទទួលបានការចាប់អារម្មណ៍ពីអ្នកប្រើប្រាស់ ជាមួយនឹងការវិនិច្ឆ័យខ្ពស់ដែលសមទៅនឹងតម្លៃរបស់វា។