ព័ត៌មានរបស់ Carz

សូមណែនាំ Nichols Cars N1A: A 650 HP V8 Beast ដែលស្រាលជាង Miata!

N1A គឺជារថយន្តស្ព័រដែលត្រូវបានយកលំនាំដោយរថយន្តប្រណាំង McLaren M1A ផលិតខ្ទង់ឆ្នាំ 1960 ។ Nichols Cars ដែលបង្កើតឡើងដោយ Steve Nichols បានធ្វើឱ្យរថយន្តដំបូងរបស់ McLaren រស់ឡើងវិញក្នុងនាមជារថយន្តដែលអាចដាក់ដំណើរការបានស្របច្បាប់។ Nichols ដែលត្រូវបានប្រើប្រាស់កាបូនហ្វាយបឺរនៅក្នុងរថយន្ត Formula 1 មានប្រវត្តិរូបគួរឱ្យចាប់អារម្មណ៍ រួមទាំងការរចនាម៉ាក McLaren MP4/4 ដ៏ល្បីល្បាញនេះ។

N1A នឹងត្រូវកំណត់ការផលិតត្រឹមតែ 100 គ្រឿងប៉ុណ្ណោះ រួចរថយន្តចំនួន 15 គ្រឿងដំបូងនឹងត្រូវបានដាក់លេខរៀងៗខ្លួន ដើម្បីជាផ្ដល់ជាកិត្តិយសដល់ការទទួលជ័យជម្នះទាំង 15លើក របស់ McLaren MP4/4 នៅក្នុងរដូវកាល Formula 1 ឆ្នាំ 1988 ។ បំពាក់ដោយម៉ាស៊ីន V8 ចំណុះ 7.0 លីត្រដ៏ធំ ដែលបង្កើតកម្លាំងបាន 650 សេះ N1A មានទម្ងន់ត្រឹមតែ 900 គីឡូក្រាមប៉ុណ្ណោះ ដែលធ្វើឱ្យវាស្រាលជាង Mazda MX-5 Miata 10%។ រថយន្តនេះគឺស្រាលជាងគេបំផុតក្នុងចំណោមស៊េរីរបស់វា ជាមួយការសមាមាត្រថាមពលនិងទម្ងន់គួរឱ្យកត់សម្គាល់។

រថយន្ត​នេះ​មាន​មុខងារ​បញ្ជា​ការ​អូស​បែបស្តង់ដារ​ដោយ​មាន ABS និង​មុខងារបញ្ជាចង្កូត​ជា​ជម្រើស។ ការរចនារបស់វាកាន់តែធំទូលាយ ជាមួយនឹងមូលដ្ឋានរចនាកង់កាន់តែពិសេស ទទួលបានការរចនាពីរថយន្តប្រណាំង Can-Am ។ កង់ខាងមុខរបស់រថយន្តនេះមានទំហំ 19 អ៊ីង និងកង់ក្រោយមានទំហំ 20 អ៊ីញដែលបំពាក់ដោយសំបកកង់ Michelin Pilot Sport Cup 2 និងរបារប្រឆាំងនឹងការរអិល។

តួរបស់ N1A រួមបញ្ចូលគ្នានូវកាបោនហ្វាយបឺ និងអាលុយមីញ៉ូម ខណៈដែលផ្នែកខាងក្នុងដែលផ្តោតលើភាពសាមញ្ញស្រស់ស្អាតដែលអនុញ្ញាតឱ្យមានបទពិសោធន៍ក្នុងការបើកបរដោយគ្មានការរំខាន។ កៅអី 2 បានរួម​បញ្ចូល​ទាំង​ប្រអប់ប្តូរលេខ​ដៃ និង​កញ្ចក់​ចំហៀង​ ដែល​បន្ថែម​នូវភាពទាក់ទាញដល់​រថយន្ត។ សរុបមក Nichols Cars N1A បានផ្តល់នូវបទពិសោធន៍នៃការបើកបរដ៏រំភើបសម្រាប់អ្នកដែលស្វែងរករថយន្តស្ព័រដ៏ទាក់ទាញ។

Related Posts

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *