ថ្ងៃនេះ LIBERTY Carz នឹងនាំមកជូនអ្នកនូវបទពិសោធន៍ដ៏អស្ចារ្យម៉ូដែលទម្ងន់ធ្ងន់ប្រភេទនេះ
ជាដំបូង កំណែ Forthing T5 EVO2023 ត្រូវបានធ្វើឱ្យមានការដំឡើងអោយមានការប្រសើរឡើងទាំងរូបរាង និងកម្លាំងថាមពល ដែលទទួលបានការទាក់ទាញចំណាប់អារម្មណ៍ពីអ្នកប្រើប្រាស់។
Forthing T5 EVO Hurricane Edition ទទួលយកការរចនាថ្មីស្រឡាងនៅផ្នែកខាងមុខ “សត្វតោគ្រហឹម” ។ ច្រឡោះត្រង់សម្រាប់ច្រកចូលខ្យល់ដែលច្នៃឡើងជាមួយនឹងពណ៌ខ្មៅដែលមានទំហំធំត្រូវបានតុបតែងដោយផ្តេកបន្ទះ ហើយជាមួយនឹងការហុំព័ទ្ធនៅផ្នែកខាងមុខអោយកាន់តែរឹងមាំបន្ថែមទៀត ដែលធ្វើអោយកាន់ជះភាពលេចធ្លោរបស់វា។
លើសពីនេះ ការរចនាចង្កៀងផ្នែកខាងមុខដាច់ដោយឡែកនិងរាងជាស្រទាប់ បង្ហាញអោយឃើញពីលក្ខណៈប្លែកពីគេ។ ការរចនានៅផ្នែកខាងតួរថយន្តជាមួយនឹងខ្សែបន្ទាត់ និងឧបករណ៍ខ្សែបន្ទាត់ពណ៌ខ្មៅប្រឆាំងការឆ្កូត បង្កើតអោយមានភាពរឹងមាំនៃដំណើរការ។ នៅផ្នែកខាងក្រោយនៃរថយន្តស៊េរីថ្មីនេះ ប្រើប្រាស់ការរចនាតាមប្រភេទភ្លើងខាងក្រោយ ដែលត្រូវបានតុបតែងជាមួយនឹងបន្ទាត់ផ្តេក ដើម្បីបង្កើនអារម្មណ៍នៃឋានានុក្រម។ ការរចនាចង្អូរបង្វែរនៅផ្នែកទាំងសងខាងនៃផ្នែកខាងក្រោយ និងរន្ធបំពង់បញ្ចេញផ្សែងដែលមានចំនួនបួននៅផ្នែកទាំងសងខាង ដែលសង្កត់បន្ថែមទៀតអំពីលក្ខណៈសម្បត្តិនៃកីឡារបស់វា។
អ្វីគួរអោយលើកនិយាយនោះគឺ Forthing T5 EVO Hurrican Edition ក៏មានផ្តល់ឈុតសម្ពាធខ្យល់បន្ថែមល្បឿន បូករួមទាំងមុខមាត់ដ៏មុតស្រួច ស្លាបអណ្តែតមុជចុះ ទាញខ្យល់ហើយបំលែងជាមួយនឹងបំពង់ខ្យល់រួចបង្វែរចូរ បានសង្កត់បន្ថែមទៀតជាមួយនឹងរូបរាងដំណើរការរបស់វា។ ផ្នែកខាងក្នុងរថយន្តទទួលយកការរចនាការគ្រប់គ្រងដោយរុំព័ទ្ធជុំវិញ ផ្នែកធំខ្លះត្រូវបានប្រើប្រាស់ដោយសម្ភារះទន់ នឹងខ្លះទៀតអមដោយស្បែកជាមួយនឹងរន្ធម៉ាស៊ីនត្រជាក់រាងជារង្វង់ ការរចនាល្អឥតខ្ចោះ។ អេក្រង់នៅផ្នែកកុងទ័រទំហំធំ និងឧបករណ៍បញ្ជានៅផ្នែកកណ្តាលមានអេក្រង់ពីរដែលភ្ជាប់មកជាមួយនឹងប្រព័ន្ធឆ្លាតវៃរបស់ Tencent Future Link4.0 ។
Forthing T5 EVO Hurricane Edition ត្រូវបានបំពាក់ដោយម៉ាស៊ីន Mach Power 1.5TD ដែលមានកម្លាំងអតិបរមា 197 សេះ កម្លាំងបង្វិលជុំខ្ពស់បំផុត 300 Nm និងរយះពេលបង្កើនល្បឿនពីសូន្យទៅរយទទួលបានលទ្ធផលត្រឹម8.8 វិនាទី។ ការផ្គូផ្គងប្រអប់លេខ 7 ល្បឿនសើមរបស់ Magna ក្ដាប់ពីរ វាផ្តល់នូវរចនាសម្ព័ន្ធដោយការព្យួរឯករាជ្យពេញលេញជាមួយនឹងផ្នែកខាងមុខ MacPherson + ខាងក្រោយពហុតំណភ្ជាប់ជាមួយនឹងរបារស្ថេរភាព។
ក្នុងនាមជាម៉ូដែលទម្ងន់ធ្ងន់របស់ Dongfeng Forthing T5 EVO Hurricane Edition បានទាក់ទាញចំណាប់អារម្មណ៍របស់អ្នកប្រើប្រាស់មួយចំនួនធំជាមួយនឹងការរចនារូបរាងពិសេសរបស់វា ដំណើរការថាមពលដ៏ល្អឥតខ្ចោះ និងការកំណត់រចនាសម្ព័ន្ធបច្ចេកវិទ្យាដ៏សម្បូរបែប។ មិនមានការសង្ស័យនោះទេ វានឹងនាំមកជូនអ្នកប្រើប្រាស់នូវចក្ខុវិស័យ និងការបើកបរ។
ដូច្នេះតើអ្នកបានត្រៀមខ្លួនហើយឬនៅសម្រាប់រថយន្តស៊េរី Hurrican Edition? បើមិនចឹងទេមក LIBERTY Carz APP ដើម្បីឆែកមើលទៅ!