ដើម្បីបំពេញតម្រូវដ៏ខ្ពស់របស់អ្នកប្រើប្រាស់ចិន ក្រុមហ៊ុន BMWនឹងធ្វើការបង្ហាញរថយន្ដស៊េរី៥ប្រភេទថ្មី។ចាប់តាំងការផលិតក្នុងស្រុកនៅឆ្នាំ២០២៣ រថយន្ដស៊េរី៥ត្រូវបានលក់ចេញប្រហែល២លានគ្រឿង។ កម្មវិធីបង្ហាញលើកនេះ មាន២ម៉ូដែល ៖ រថយន្ដ Sedan ស៊េរី៥ និងរថយន្ដប្រើប្រាស់អគ្គីសនី i5 ម៉ូដែលទាំង២នេះយកតាមជំនាន់ទី៨(ការផលិតក្នុងស្រុកជំនាន់ទី៤ )។ រថយន្ដ i5 គឺជាររថយន្ដប្រើប្រាស់អគ្គីសនីរបស់ក្រុមហ៊ុនBMW ដែលទទួលចំនូលច្រើនជាងគេ។
ដើម្បីបំពេញតំរូវការរបស់អ្នកប្រើប្រាស់ជាតិចិន ក្រុមហ៊ុនលោកខាងលិចតែងតែប្រើប្រាស់ការរចនាមូលដ្ឋានកង់ប្រភេទវែង រថយន្ដស៊េរី5 និង i5ក៏លក្ខណះពិសេសនេះដូចគ្នា ។មូលដ្ឋានកង់វែងត្រូវបានបង្កើតដោយមានការរចនាដ៏ពិសេស។ផ្នែកខាងមុខរបស់របស់ BMW បង្ហាញពីចង្កៀងមុខភ្លោះជំនាន់ពិសេស ដែលបំបែកដោយក្រឡាចត្រង្គជាមួយភ្លើងវណ្ឌវង្ក។
ដើម្បីបំពេញតម្រូវការបន្ថែមរបស់ប្រទេសចិន i5បានបន្ថែមមុខងារ C-pillar ដោយមានពន្លឺ
ពណ៌សនៅពេលឡានមានសាកភាពធម្មតា និងពណ៏ខៀវនៅពេលបញ្ជូលថ្ម។នៅផ្នែកខាងក្នុងរថយន្ដស៊េរី 5 របស់ប្រទេសចិនមានការអាប់ដេតចង្កូត និងអេក្រង់កោងដែលអាចប្រើប្រាស់សេវាកម្មឌីជីថល។BMW Theatre Screen របស់ស៊េរី 7 គាំទ្រវីដេអូ 8K តាមរយៈ 5G ។ សំឡេងត្រូវបានបង្កើនជាមួយនឹង Bowers & Wilkins ព័ទ្ធជុំវិញ ដើម្បីបង្កើនគុណភាពសំលេងអោយកាន់តែច្បាស់។
ក្រុមហ៊ុន BMWមិនទាន់បញ្ចេញអំពីម៉ាស៊ីននិងតម្លៃទេ។ ការផលិតរថយន្ដរបស់ក្រុមហ៊ុន Brillianceនៅរោងចក្រ Dadong ក៏មិនទាន់បញ្ចាក់ពេលវេលាផលិតនោះដែរ។BMW ប្ដេជ្ញាចិត្តផលិតរថយន្ដល្អធ្វើលើសពីការរំពឹងទុក ដើម្បីធ្វើការប្រកួតប្រជែងនៅក្នុងទីផ្សាររថយន្តប្រណិតនិងបច្ចេកវិទ្យាទំនើបរបស់ប្រទេសចិន ។