Liberty Technology យើងខ្ញុំពិតជាយកចិត្តទុកដាក់ និងកោតសរសើរដល់រាល់ក្រុមការងាររបស់យើងគ្រប់ៗរូប ដែលបានជំរុញឱ្យមានភាពជាសហគមន៍ដ៏រឹងមាំ។ ពួកយើងបានប្រារព្ធពិធីបុណ្យសែននំចាំង នៅ Liberty Carz សាខាប្រទេសវៀតណាម និងការិយាល័យកណ្តាលនៅក្នុងប្រទេសកម្ពុជា ដែលមានបុគ្គលិកជាច្រើនបានមកជួបជុំគ្នាដើម្បីប្រារព្ធពិធីដ៏ពិសេសនេះ។
បានជូនបុគ្គលិករបស់យើងនូវនំចាំងដែលមានរសជាតិដ៏ឈ្ងុយឆ្ងាញ់ តាមប្រពៃណីរបស់ពិធីបុណ្យនេះ។ ពិធីបុណ្យនេះបាននាំក្រុមការងាររបស់ពួកយើងឱ្យកាន់តែស្និទ្ធស្នាល ដោយតាមរយៈការពង្រឹងចំណងមិត្តភាពរវាងសមាជិកក្រុមការងាររបស់ពួកយើង។
ដើម្បីចែករំលែកភាពរីករាយនេះ យើងសូមអញ្ជើញលោកអ្នកឱ្យមកទស្សនានូវបណ្ដុំរូបភាព នៃការអបអរសាទរពិធីបុណ្យសែននំចាំងរបស់យើង។ រូបភាពទាំងនេះបង្ហាញពីភាពរីករាយ និងភាពស្និទ្ធស្នាល នៅក្នុងLiberty Technology។
នៅក្នុងឱកាសដ៏រីករាយនេះ យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់បុគ្គលិកទាំងអស់របស់យើង ក្រុមគ្រួសារ និងក្រុមការងាររបស់ Liberty Technologyគ្រប់ៗរូប។ សូមអោយពិធីបុណ្យសែននំចាំងពោរពេញដោយសុភមង្គល សេចក្ដីសប្បាយរីករាយ និងភាពជោគជ័យ។
ជាចុងបញ្ចប់ សូមលោកអ្នករង់ចាំព្រឹត្តិការណ៍ និងអ្វីៗដែលគួរឱ្យរំភើបបន្ថែមទៀត ជាមួយ Liberty Technology ទាំងអស់គ្នា។ យើងខ្ញុំនឹងប្ដេជ្ញាចិត្តបង្កើតបរិយាកាសការងារដែលពោរពេញដោយសាមគ្គីភាព និងភាពរីកចម្រើនជានិច្ច។
អបអរសាទរពិធីបុណ្យសែននំចាំង!