គន្លឹះពី Carz

3 ចំណុចសំខាន់ៗដែលអ្នកគួរនិងមិនគួរធ្វើនៅពេលលាងរថយន្ត

ការលាងរថយន្តត្រឹមត្រូវ គឺមិនត្រឹមតែបង្កើនសម្រស់រថយន្តរបស់អ្នកប៉ុណ្ណោះទេ ក៏ប៉ុន្តែវាក៏ជួយរក្សាតម្លៃ និងពណ៌ថ្នាំរបស់រថយន្តផងដែរ។ ទោះបីជាយ៉ាងណាក៏ដោយ ម្ចាស់រថយន្តគ្រប់រូបនៅក្នុងប្រទេសកម្ពុជាគួរតែដឹងពីចំណុចគួរធ្វើ និងចំណុចមិនគួរ នៅពេលគេលាងរថយន្ត ដើម្បីធានានូវលទ្ធផលល្អបំផុតដោយមិនបង្កការខូចខាតអ្វី រួមទាំងរក្សាសភាពរថយន្តអោយមើលទៅល្អបំផុតនៅក្នុងអាកាសធាតុកម្ពុជា។

Washing Your Car Like a Pro, Like Going to a Car Care

ចំណុចគួរធ្វើ៖

 

ប្រើប្រាស់ឧបករណ៍ និងផលិតផលដែលត្រឹមត្រូវ៖ អ្នកគួរតែជ្រើសរើសឧបករណ៍លាងសម្អាតរថយន្តដែលមានគុណភាពខ្ពស់ កន្សែងមីក្រូហ្វាយបឺ ជក់ទន់ និងសាប៊ូលាងរថយន្តដែលមាន pH ចំណុចកណ្ដាល ដែលសមរម្យសម្រាប់អាកាសធាតុកម្ពុជា។ ឧបករណ៍ និងផលិតផលទាំងនេះនឹងជួយកាត់បន្ថយហានិភ័យនៃការកោសឆ្កូត ឬប៉ះពាល់ដល់ទឺកថ្នាំរថយន្តកំឡុងពេលដំណើរការសម្អាត។

 

លាងក្នុងម្លប់ ឬក្នុងអាកាសធាតុរាងត្រជាក់៖ សម្រាប់អាកាសធាតុនៅកម្ពុជា ពេលខ្លះអាចក្តៅ និងមានពន្លឺថ្ងៃខ្លាំង ដែលអាចបណ្តាលឱ្យមានស្នាមទឹកដាម។ អ្នកត្រូវលាងរថយន្តរបស់អ្នកនៅកន្លែងដែលមានម្លប់ ឬក្នុងកំឡុងម៉ោងត្រជាក់ ដើម្បីជៀសវាងបញ្ហាទាំងនេះ។ ពន្លឺព្រះអាទិត្យដោយផ្ទាល់អាចបណ្តាលឱ្យទឹក និងទឹកថ្នាំសម្អាតហួតយ៉ាងលឿន ដោយបន្សល់ទុកនូវសំណល់ដែលអាចមើលឃើញនៅលើផ្ទៃរថយន្ត។

 

អនុវត្តតាមវិធីសាស្រ្តសម្អាតពីលើចុះក្រោម៖ ចាប់ផ្តើមលាងពីលើដំបូល ហើយចុះទៅចំហៀង ខាងមុខ និងខាងក្រោយរថយន្ត។ វិធីសាស្រ្តនេះនឹងការពារភាពកខ្វក់អូសទៅលើកន្លែងដែលបានសម្អាតរួចហើយ និងធានាបាននូវដំណើរការសម្អាតបានគ្រប់ទិស។

 

ចំណាំ៖ អ្នកគួរតែស្វែងរកសេវាកម្មសម្អាតរថយន្តប្រកបដែលជំនាញ នៅពេលណាដែលអាចធ្វើទៅបាន។ បច្ចុប្បន្ននេះ Liberty Carz កំពុងផ្តល់ប័ណ្ណលាងរថយន្តឥតគិតថ្លៃដល់អតិថិជនគ្រប់រូប ដែលបានកក់ឡានដោយជោគជ័យនៅលើ Liberty Carz App រហូតដល់ចុងខែកក្កដា។ ជាមួយនឹង Liberty Carz លោកអ្នកអាចមានទំនុកចិត្តថារថយន្តរបស់អ្នកនឹងត្រូវបានថែរក្សាយ៉ាងល្អដោយក្រុមអ្នកជំនាញដែលមានបទពិសោធន៍។ សូមចុចទីនេះសម្រាប់ព័ត៌មានបន្ថែម។

How to wash a car twice as well in half the time | RAC Drive

ចំណុចមិនគួរធ្វើ៖

 

ប្រើ​ថ្នាំ​លាង​សម្អាត​ផ្ទះ ឬថ្នាំលាងដែលមានជាតិគីមីខ្លាំង​៖ ជៀសវាង​ប្រើ​ទឹក​លាង​ចាន សាប៊ូ​បោក​ខោអាវ ឬ​ទឹក​សម្អាត​ផ្ទះ​លើ​រថយន្តរបស់អ្នក។ ផលិតផលទាំងនេះអាចប៉ះពាល់ដល់ថ្នាំកូតការពារ និងធ្វើឱ្យខូចខាតដល់ថ្នាំពណ៌រថយន្ត។ សូមជ្រើសរើសសាប៊ូដែលត្រូវបានរចនាឡើងជាពិសេសសម្រាប់ការសម្អាតរថយន្ត។

 

លាង​សម្អាត​ដោយ​ប្រើ​ឧបករណ៍​ណាដែលអាចឆ្កូត៖ សូមកុំ​ប្រើ​អេប៉ុង ​ច្រាសណា​អាច​បន្សល់​ទុក​នូវ​ស្នាម​ឆ្កូត​​លើ​​រថយន្ត​របស់​អ្នក។ ជំនួសមកវិញ សូមជ្រើសរើសជក់ទន់ៗ កន្សែងមីក្រូហ្វាយបឺ និងឧបករណ៍សម្អាតទន់ៗ ដើម្បីការពារការខូចខាតណាមួយ។

 

ទុកទឹកថ្នាំសម្អាតស្ងួតលើផ្ទៃរថយន្តឲ្យបានត្រឹមត្រូវ៖ ក្នុងអាកាសធាតុកម្ពុជា ទឹកថ្នាំសម្អាតអាចស្ងួតបានលឿនមុនកាលកំណត់ ដែលអាចបន្សល់ទុកនូវស្នាមដែលពិបាកលាងចេញ។ សូមធ្វើការលាងសម្អាតលើផ្នែកមួយៗបន្តិចម្ដងៗឲ្យបានហ្មត់ចត់ ដើម្បីជៀសវាងស្នាមផ្សេងៗ។

 

ដោយធ្វើតាមចំណុចសំខាន់ៗទាំងនេះ លោកអ្នកអាចធានាថារថយន្តរបស់អ្នកនឹងនៅតែស្អាត នឹងបានការពារត្រឹមត្រូវ​។ ការថែរក្សាផ្នែកខាងក្រៅរថយន្តរបស់អ្នកឱ្យបានត្រឹមត្រូវនឹងមិនត្រឹមតែបង្កើនរូបរាងរបស់វាប៉ុណ្ណោះទេ ប៉ុន្តែក៏ថែទាំអាយុនៃការប្រើប្រាស់របស់វាទៀតផង។ ដូចគ្នានោះដែរ​ យើងខ្ញុំក៏សូមណែនាំលោកអ្នកឱ្យពិចារណាលើសេវាកម្មសម្អាតពីអ្នកជំនាញ ដើម្បីធានាបាននូវការថែទាំល្អបំផុត។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *