ប្លុករបស់ Carz, ព័ត៌មានរបស់ Carz

អបអរសាទរទិវាសិទ្ធិកុមារ: Liberty Carz តែងតែផ្ដល់ឱ្យសហគមន៍វិញជានិច្ច

Liberty Carz បានប្តេជ្ញាចិត្តក្នុងការលើកកម្ពស់សុខុមាលភាព និងសិទ្ធិក្នុងការទទួលបានការអប់រំរបស់កុមារជានិច្ច។ ក្នុងឱកាសទិវាកុមារអន្តរជាតិនេះ ក្រុមការងារយើងខ្ញុំបានរៀបចំកម្មវិធីសប្បុរសធម៌ដ៏ពិសេសនៅសាលាបឋមសិក្សាត្រពាំងខ្ទុំ ខេត្តតាកែវ។ នេះគឹជាពេលវេលាដ៏​កក់ក្តៅ​មួយ ដែលផ្ដល់​ឱកាសអោយយើងខ្ញុំ​ផ្ដល់នូវជំនួយទៅដល់​សហគមន៍ និង​បង្កើត​ផល​វិជ្ជមាន​ក្នុង​ជីវិត​ទៅ​សិស្សានុសិស្សវ័យក្មេង។

 

ក្នុងអំឡុងពេលនៃការជួបជុំនេះ យើងខ្ញុំបានផ្តល់សម្ភារៈសិក្សាសំខាន់ៗដូចជា សៀវភៅ ខ្មៅដៃ និងសម្ភារៈសិក្សាផ្សេងៗទៀត ដើម្បីធានាថាសិស្សានុសិស្សមាននូវសម្ភារចាំបាច់សម្រាប់ការសិក្សារបស់ពួកគេ។ លើសពីនេះទៅទៀត យើងខ្ញុំក៏បានបរិច្ចាគកុំព្យូទ័រ ម៉ាស៊ីនព្រីន និងខ្សែអគ្គិសនី ដើម្បីបង្កើនបរិយាកាសសិក្សា និងធានានូវភាពងាយស្រួលដល់សិស្សានុសិស្សក្នុងសហគមន៍ផងដែរ។

 

ទិវាសិទ្ធិកុមារអន្តរជាតិ គឺជាពេលវេលាដ៏ពិសេសមួយនៅក្នុងបេះដូងរបស់យើងខ្ញុំគ្រប់ៗគ្នា ដោយសារវាជាការរំលឹកពីសារៈសំខាន់នៃសិទ្ធិកុមារ និងការទទួលបានការអប់រំរបស់ពួកគេ។ Liberty Carz បានប្តេជ្ញាចិត្តក្នុងការផ្ដល់នូវឱកាសស្មើគ្នាសម្រាប់កុមារទាំងអស់ និងបង្កើតអនាគតមួយកាន់តែប្រសើរសម្រាប់កុមារគ្រប់ៗរូប។

 

យើងខ្ញុំជឿជាក់ថា តាមរយៈការលើកកម្ពស់លើការអប់រំ និងគាំទ្រសុខុមាលភាពរបស់កុមារ យើងបានកំពុងរួមចំណែកដល់ការរីកលូតលាស់ និងការអភិវឌ្ឍន៍នៃសង្គមរបស់យើង។ កម្មវិធីសប្បុរសធម៌របស់យើងខ្ញុំនៅសាលាបឋមសិក្សាត្រពាំងខ្ទុំ គឺនិតផ្តួចផ្តើមមួយដែលយើងខ្ញុំធ្វើ ដើម្បីលើកស្ទួយសហគមន៍ដែលផ្ដល់ផលយូរអង្វែង។

 

ដូច្នេះនៅថ្ងៃទិវាសិទ្ធិកុមារអន្តរជាតិនេះ សូមអ្នកគ្រប់គ្នាអបអរសាទរ សុខុមាលភាព និងក្តីស្រមៃរបស់កុមារទូទាំងពិភពលោក។ យើងទាំងអស់គ្នាអាចបង្កើតពិភពលោកមួយដែលកុមារគ្រប់រូបមានឱកាសរីកលូតលាស់ដោយមានសុវត្ថិភាព និងប្រកបដោយភាពជោគជ័យ។

 

សូមទស្សនាមើលរូបភាពដ៏កក់ក្តៅពីកម្មវិធីសប្បុរសធម៌របស់យើងខ្ញុំខាងក្រោមនេះ។

អបអរសាទរទិវាសិទ្ធិកុមារអន្តរជាតិ!

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *