ប្លុករបស់ Carz, ព័ត៌មានរបស់ Carz

Carz News: កម្មវិធីរបស់រថយន្ត Porsche ពង្រីកមុខងាររបស់ Apple CarPlay

មុខងារកម្មវិធី My Porsche នៅពេលនេះអាចប្រើប្រាស់បានយ៉ាងងាយស្រួលនៅក្នុងកម្មវិធី Apple បន្ទាប់ពីការអាប់ដេតថ្មីៗរវាងរថយន្ត Porsche និងកម្មវិធី Apple CarPlay ។ ជាមួយនឹងការអាប់ដេតថ្មីនេះ អ្នកប្រើប្រាស់អាចផ្លាស់ប្តូរការកំណត់យានយន្តជាច្រើនយ៉ាងងាយស្រួល ខណៈពេលប្រើប្រាស់ Apple CarPlay តាមរយៈកម្មវិធីរបស់រថយន្ត Porsche ដែលរួមមានការផ្លាស់ប្ដូរទម្រង់សំឡេង ការគ្រប់គ្រងប្រព័ន្ធអាកាសធាតុ និងភ្លើងបំភ្លឺជុំវិញ។

បច្ចុប្បន្ននេះកម្មវិធីថ្មីនេះត្រូវបានផ្តល់ជូនតែនៅក្នុងរថយន្តម៉ាក Porsche សេរី Cayenne តែប៉ុណ្ណោះ ប៉ុន្តែវាក៏នឹងត្រូវបាន ភ្ជាប់ក្នុងពេលឆាប់ៗនេះនៅក្នុងរថយន្តម៉ាក Porsche  ម៉ូដែលផ្សេងៗទៀតផងដែរ។ ការតភ្ជាប់នេះបង្ហាញពី មុខងារដែលម្ចាស់រថយន្តអាចជ្រើសរើស កម្មវិធីភាគីទីបីដូចជា CarPlay ជំនួសពី កម្មវិធីរបស់ក្រុមហ៊ុនផងដែរ។

 

ឥឡូវនេះម្ចាស់រថយន្ត Porsche គ្រប់រូបអាចផ្លាស់ប្តូរកម្មវិធីប្រើប្រាស់ដែលពីមុនអាចធ្វើបានតែ តាមរយៈកម្មវិធីរបស់អ្នកផលិតប៉ុណ្ណោះ។ ឥឡូវនេះ អ្នកប្រើប្រាស់អាចប្ដូរ បរិយាកាសខាងក្នុងឡានរបស់ ពួកគេតាមបំណង ដោយការកែប្រែពន្លឺជុំវិញ ការកំណត់សំឡេង និងការគ្រប់គ្រងប្រព័ន្ធអាកាសធាតុភ្លាម ៗ ដោយការប្រើប្រាស់ម៉ឺនុយ Apple CarPlay ។

 

ការអាប់ដេតនេះក៏រួមបញ្ចូលផងដែរនូវ “កម្មវិធីសុខភាព” ដែលរួមទាំងកម្មវិធីតាមដាន ការសម្រាក ភាពកក់ក្ដៅ និងភាពស្រស់ស្រាយ ដែលលោកអ្នកអាចចូលប្រើប្រាស់បានតាមរយៈ CarPlay ។ ជាងនេះទៅទៀត អ្នកអាចប្រើប្រាស់ប្រព័ន្ធ Siri និងការប្រើប្រាស់ដោយសំឡេង ដើម្បីគ្រប់គ្រងវិទ្យុ និងអាកាសធាតុ ដែលជួយបន្ថែមភាពងាយស្រួលនៅក្នុងខណៈពេលការបើកបរ។

ការរួមបញ្ចូលនេះកើតឡើងបន្ទាប់ពីការអាប់ដេតរបស់ក្រុមហ៊ុន Porsche ពីខែឧសភាដែលបានរួមបញ្ចូល ការស្វែងរកឆ្នាំងសាក EV នៅក្នុងកម្មវិធី Apple Maps ដែលភ្ជាប់មកជាមួយសម្រាប់តែរថយន្តម៉ូដែល Taycan ប៉ុណ្ណោះ។ ជំនួសឱ្យការពឹងផ្អែកលើកម្មវិធីរបស់រថយន្ត Porsche តែមួយមុខ Apple CarPlay អាចឱ្យអ្នកប្រើប្រាស់ចូលប្រើទិន្នន័យសំខាន់ៗ ដូចជាកម្រិតថ្មរបស់រថយន្ត (SOC) ស្ថានភាពចរាចរណ៍ដែលគួររំពឹងទុក និងល្បឿនមធ្យម ភ្លាមៗនៅក្នុង Apple Maps ។

 

តាមរយៈការស្កែនកូដ QR នៅខាងក្នុ​ងមុខងារ Porsche Communication Manager (PCM) ម្ចាស់ រថយន្តអាចនឹងប្រើប្រាស់កម្មវិធីថ្មីរបស់រថយន្តបាន។ រថយន្តម៉ាក Porsche សេរី Cayenne SUV បច្ចុប្បន្នអាចធ្វើការតម្លើងជាមួយកម្មវិធី Apple CarPlay ដោយមិនគិតថ្លៃ។ ក្នុងប៉ុន្មានខែខាងមុខនេះ Porsche សន្យាថានឹងខំប្រឹងធ្វើឱ្យបានកាន់តែប្រសើរឡើង ទៅលើការបង្កើនបទពិសោធន៍ Apple CarPlay សម្រាប់អ្នកបើកបររថយន្ត Porsche គ្រប់រូប ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *