គន្លឹះពី Carz, ប្លុករបស់ Carz

ការថតរូបល្អឥតខ្ចោះ! ការថតរូបរថយន្តឱ្យបានត្រឹមត្រូវ

មុនពេលធ្វើការដាក់លក់រថយន្តរបស់អ្នក លោកអ្នកគួរគិតពីកត្តាចំបងនៃការថតរូប ដែលរថយន្តមានមំុ និងជ្រុងជាច្រើនដែលអ្នកអាចថតរូបបាន រួមមានដូចជាផ្នែកខាងមុខ ខាងក្រោយ ផ្នែកខាងក្នុង និងផ្នែកខាងក្រៅ។ រថយន្តក៏មានផ្នែកតូចៗមួយចំនួនដែលអ្នកអាចចាប់យកប្លង់ថតបានដើម្បីរំលេចនូវលក្ខណៈពិសេសរបស់រថយន្ត។ ឥឡូវនេះ ពួកយើងនឹងប្រាប់អំពីគន្លឹះមួយចំនួនសម្រាប់ការចាប់យករូបភាពដ៏ល្អនៃរថយន្តរបស់អ្នក ដោយផ្តោតលើផ្នែកខាងក្រៅ និងខាងក្នុង។

ផ្នែកខាងក្រៅ

នៅផ្នែកខាងក្រៅមាន 8 ជ្រុងសំខាន់ដូចជា៖

អ្នកក៏អាចផ្តោតលើផ្នែកតូចៗនៃរថយន្តដូចជា បាតរថយន្ត ទ្វារ និងសំបកកង់។ នេះជាឧទាហរណ៍ដែលលោកអ្នកអាចប្រើប្រាស់បាន៖

ផ្នែកខាងក្នុង

នៅផ្នែកខាងក្នុង មានផ្នែក និងមុខងារតូចៗជាច្រើន ដែលអ្នកគួរតែធ្វើការថត។ ទោះជាយ៉ាងណាក៏ដោយ គ្មានស្តង់ដារកំណត់ណាមួយដែលកំណត់ថាអ្វីដែលគួរថត ឬ មិនគួរថតនោះទេ។ គឺវាអាស្រ័យលើប្រភេទរថយន្តនីមួយៗ និងអ្វីដែលរថយន្តនោះផ្តល់ជូនអតិថិជន។ នេះជារូបភាពរថយន្តមួយចំនួនដែលជាមូលដ្ឋានគ្រឹះដែលអតិថិជនចង់ពិនិត្យមានដូចខាងក្រោម៖

ដូច្នេះ តើអ្នកត្រៀមខ្លួនហើយឬនៅ ក្នុងការចាប់យកប្លង់ថតរូប​ រថយន្តរបស់អ្នកទៅកាន់កម្រិតថ្មីមួយ? អនុវត្តគន្លឹះទាំងនេះ ហើយបង្ហោះរថយន្តរបស់អ្នកនៅលើ Liberty Carz Merchant ឥឡូវនេះ!

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *