នៅក្នុងយុគសម័យមួយដែលបានកំណត់ដោយភាពងាយស្រួល បច្ចេកវិទ្យាឌីជីថលទំនើបបានធ្វើបដិវត្តថ្មីនៃការប្រាស្រ័យទាក់ទងគ្នា ការធ្វើការ និងការទទួលបានព័ត៌មាន ដែលធ្វើឱ្ស់យើងមានទំនាក់ទំនងគ្នាទៅវិញទៅមក និងមានភាពងាយស្រួលជាងពេលមុនៗ។ Liberty Carz ក៏មានចំណែកនៅក្នុងនោះដែរ។ ជាមួយនឹងបដិវត្តន៍នៃការទិញ-លក់រថយន្ត Liberty Carz បានផ្លាស់ប្តូរបទពិសោធន៍សម្រាប់អ្នកចូលចិត្តរថយន្តទាំងអស់ដើម្បីទទួលបានបទពិសោធន៍ថ្មីនៃការទិញ-លក់ថយន្តដ៏ងាយស្រួល។ ឥឡូវនេះ ពួកយើងបានបង្កើតមុខងារមួយចំនួនដើម្បីងាយស្រួលប្រើប្រាស់។ ជាមួយនឹងមុខងារថ្មី CarEZ Login ដំណើរការចុះឈ្មោះចូលទៅកាន់កម្មវិធីកាន់តែមានភាពងាយស្រួលដោយគ្រាន់តែប្រើប្រាស់គណនីរបស់អ្នកដែលមានស្រាប់។ តោះស្វែងយល់ពីមុខងារថ្មីនេះនិងរបៀបដែលវាជួយសម្រួលដល់ការទិញ-លក់រថយន្តរបស់លោកអ្នក។
ទាំងនេះគឺជាជំហានងាយៗ 4 យ៉ាងរបស់ CarEZ Login សម្រាប់អ្នកប្រើប្រាស់ដំបូង៖
បើកកម្មវិធី – ជម្រើសភាសា
នៅពេលអ្នកបើកកម្មវិធី អ្នកនឹងឃើញដូចគំរូដូចខាងក្រោម > ជ្រើសរើសភាសារបស់អ្នកដែលមានដូចជា ភាសាខ្មែរ អង់គ្លេស និងចិន រួចចុចប៊ូតុង “Next”
ចុចលើប៊ូតុង Login - ជ្រើសរើសគណនី
អ្នកនឹងឃើញគំរូដូចខាងក្រោម > ចុចលើគណនីណាមួយដែលអ្នកពេញចិត្ត គណនីមាន 3 ប្រភេទគឺ៖ Facebook, Google, និង Apple ។
នៅពេលលោកអ្នកចុចលើគណនីណាមួយដែលលោកអ្នកបានជ្រើសរើស កម្មវិធីនឹងស្នើសុំការអនុញ្ញាតដើម្បីចូលប្រើព័ត៌មានគណនីរបស់លោកអ្នក និងផ្តល់សិទ្ធិចូលប្រើកម្មវិធី។ នៅពេលដែលគណនីរបស់លោកអ្នកបញ្ជាក់អត្តសញ្ញាណ និងផ្តល់សិទ្ធិចូលប្រើប្រាស់រួច លោកអ្នកនឹងត្រូវបានបញ្ជូនបន្តទៅកាន់កម្មវិធីវិញ។ អបអរសាទរ!! ឥឡូវនេះ គណនីរបស់លោកអ្នកត្រូវបានដំណើរការ។