ប្លុករបស់ Carz, ព័ត៌មានរបស់ Carz

Auto news 2: អ្នករចនា Nissan GT-R បង្កើតរថយន្តស្ព័រអគ្គិសនីទម្ងន់ស្រាលដែលមានត្រឹមតែកម្លាំង៤៨៣សេះ

លោក Shiro Nakamura អ្នករចនារថយន្តម៉ាក Nissan ដ៏ល្បីល្បាញ នឹងធ្វើការបង្ហាញពីការរចនាថ្មីបំផុតរបស់គាត់គឺ រថយន្តប្រភេទ AIM EV Sport 01 នៅក្នុងកម្មវិធី Goodwood Festival of Speed នាពេលខាងមុខនេះ។ រថយន្តស្ព័រអគ្គិសនីខ្នាតតូចថ្មីនេះ រចនាឡើងជាពិសេសសម្រាប់ក្រុមហ៊ុនវិស្វកម្ម AIM ដែលមានមូលដ្ឋាននៅទីក្រុង Nagoya ក្នុងគោលបំណងកាត់បន្ថយទម្ងន់ និងបង្កើនគុណភាពរបស់រថយន្តថែមទៀតផង  ។

លោក Nakamura ដែលបានចូលនិវត្តន៍ជាអនុប្រធានក្រុមហ៊ុន Nissan នៅក្នុងឆ្នាំ 2017 បានក្លាយជាអ្នក ដឹកនាំរបស់ក្រុមហ៊ុនដែលមានឈ្មោះថា SN Design Platform ។ គាត់បានដើរតួយ៉ាងសំខាន់ក្នុងការរចនារថយន្តម៉ូដែល Nissan ដ៏ល្បីល្បាញជាច្រើនដូចជា Cube, Qashqai, Leaf និង GT-R ។

 

AIM EV Sport 01 ត្រូវបានរចនាឡើងយ៉ាងល្អិតល្អន់ ដើម្បីផ្តល់នូវបទពិសោធន៍ថ្មី និងផ្លែកទៅដល់អ្នកបើកបរ។ បច្ចុប្បន្ន រថយន្តម៉ូដែលនេះកំពុងស្ថិតក្រោមការធ្វើតេស្ត បុន្តែនឹងធ្វើការបង្ហាញខ្លួនជាលើកដំបូងបង្អស់នៅក្នុង ការប្រកួតរថយន្ត ឡើងភ្នំ Goodwood ដ៏ល្បីល្បាញ។

 

ដោយមានទម្ងន់ត្រឹមតែ 1425 គីឡូក្រាម រថយន្តស្ព័រប្រភេទអគ្គិសនីនេះ ត្រូវបានបំពាក់ទៅដោយម៉ូទ័រអេឡិចត្រិចដែល ភ្ជាប់ជាមួួយនឹងប្រព័ន្ធបញ្ចុះកម្ដៅ ចំនួនពីរសម្រាប់កង់ខាងក្រោយ។ ម៉ូទ័រទាំងពីរនេះមានល្បឿនអតិបរមា 10,000rpm និង ត្រូវការថាមពលពីអាគុយប្រម៉ាន 81kWh បំបែកជាបួនដុំ។ ភ្ជាប់ជាមួយនឹងកម្លាំងបង្វិល 483bhp និង 582 lb ft  ​​រថយន្តប្រភេទនេះត្រូវបានគេរំពឹងថានឹងសម្រេចបាននូវល្បឿនប្រហែល 0 – 62mph ក្នុងរយះពេល ៦ វិនាទី។

ដើម្បីកាត់បន្ថយទម្ងន់ រថយន្ត EV Sport 01 បានបំពាក់ជាមួយនឹងសម្ភារៈទម្ងន់ស្រាល ដូចជាបន្ទះតួកាបូន និងតួរថយន្ត ខណៈដែលស៊ុមរបស់ថយន្តត្រូវបានផលិតឡើងពីអាលុយមីញ៉ូម។ ជាងនេះទៅទៀត ​រថយន្តប្រភេទនេះត្រូវបានបំពាក់​ ទៅដោយកាង​ទាំង​ខាង​មុខ​និង​ខាង​ក្រោយ​ ស្របជាមួយនឹង​កង់ដែលមាន​ទំហំ​ ២០ អ៊ីញ។

 

ការគាំទ្រវិជ្ជមានពីសាធារណជនបានជំរុញឱ្យ AIM ធ្វើការពិចារណាទៅលើការចាប់ផ្ដើមផលិតកម្មដែលមានកំណត់ របស់រថយន្ដ EV Sport 01 នេះ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *