ប្លុករបស់ Carz, ព័ត៌មានរបស់ Carz

Car news 3: Kia Picanto ស៊េរីឆ្នាំ2023 បង្ហាញនូវរចនាបទដ៏ទាក់ទាញ និងបច្ចេកវិទ្យាទំនើប

City car ​មាន​បំពាក់​នូវរចនាបទបែប EV9 ‘tiger nose’ grille និងមាន​ការ​អាប់ដេតស្វ័យប្រវត្តិ​។ រថយន្តនេះរំពឹងថានឹងមានតម្លៃលើសពី 20,000 ដុល្លារ

Kia Picanto ស៊េរីឆ្នាំ 2023 ដែលទើបដាក់បង្ហាញនាពេលថ្មីៗនេះ គឹមានការផ្លាស់ប្តូរយ៉ាងខ្លាំងក្លាទាំងផ្នែកខាងក្នុង និងខាងក្រៅ ក្នុងគោលបំណងរក្សាភាពទាក់ទាញ និងតួលេខនៃការលក់របស់រថយន្តនេះ។ រចនាឡើងជាពិសេសសម្រាប់អ្នកវ័យក្មេង និងការធ្វើដំណើរក្នុងទីក្រុង ការអាប់ដេតរបស់ Picanto បានផ្តល់នូវភាពប្រសើរឡើងសម្រាប់ការបើកបរ ដែលភ្ជាប់ជាមួយលក្ខណៈពិសេសតាមស្តង់ដារជាច្រើន សមត្ថភាពអាប់ដេតដោយស្វ័យប្រវត្តិ រួមទាំងមានបច្ចេកវិទ្យាទំនើបផ្សេងៗ។ ចំណុចទាំងនេះបានចាត់រថយន្តនេះ ជារថយន្តមួយដែលមានសុវត្ថិភាពបំផុតនៅក្នុងចំណោមថ្នាក់រថយន្តដទៃ។

 

ដោយផ្អែកទៅលើទស្សនវិជ្ជានៃការរចនារបស់ Kia Opposites United ដែលធ្លាប់បង្ហាញនៅក្នុងម៉ូដែល EV9 និង EV6 ផ្នែកខាងក្រៅរបស់ Picanto ទទួលបានការរចនាឡើងវិញដ៏គួរឱ្យចាប់អារម្មណ៍។ លើសពីនេះទៀត ពណ៌ថ្មីចំនួន 4 ត្រូវបានណែនាំសម្រាប់ឆ្នាំ 2023នេះផងដែរ។

 

ខណៈពេលដែល Picanto បច្ចុប្បន្នមានតម្លៃចាប់ពី 18,285 ដុល្លារ ការអាប់ដេតនេះត្រូវបានគេរំពឹងថានឹងជំរុញឱ្យតម្លៃនៃម៉ូដែលនេះនឹងឡើងលើសពី 20,000 ដុល្លារ ស្រដៀងទៅនឹង Hyundai i10 ដែលថ្មីៗនេះមានការកែលម្អស្រដៀងគ្នា។

 

រថយន្ត​នេះ​ត្រូវ​បាន​ផ្តល់​ជូន​ជា​ពីរ​កម្រិត ដែល​អាច​ប្រើ​បាន​ទាំង​ម៉ាស៊ីន​សាំង 1.0 លីត្រ​បី​ស៊ីឡាំង ឬ​ម៉ាស៊ីន​សាំង 1.2 លីត្របួនស៊ីឡាំង។ ម៉ាស៊ីនទាំងពីរនេះត្រូវបានអាប់ដេត ដើម្បីបង្កើនលំហូរនៃផ្សែង និងកាត់បន្ថយផ្សែងបង្ហុយទៅក្រៅ។ រថយន្តម៉ូដែលនេះ មានប្រអប់លេខស្វ័យប្រវត្តិឬលេខដៃធម្មតាជាមួយនឹងការដំណើរការដោយស្វ័យប្រវត្តិ។

 

Picanto មានប្រព័ន្ធ infotainment បានទទួលការកែប្រែយ៉ាងសំខាន់ ដោយមានជម្រើសអេក្រង់ឆ្លាតវៃ 8.0 អ៊ីញ ឬអេក្រង់ LCD ទំហំ 4.2 អ៊ីញ។ ប្រព័ន្ធរបស់រថយន្តនេះក៏បានភ្ជាប់ជាមួយនឹងBluetooth ដែលអាចភ្ជាប់ឧបករណ៍ពីរក្នុងពេលដំណាលគ្នា រួមជាមួយនឹងមុខងារ Kia Connect ដែលផ្តល់នូវការអាប់ដេតចរាចរណ៍ភ្លាមៗ ការព្យាករណ៍អាកាសធាតុ និងផ្ដល់ព័ត៌មានអំពីកន្លែងចតរថយន្ត។

 

ជាងនេះទៅទៀត ប្រព័ន្ធនេះក៏អនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចផ្ទុក sat-nav របស់ពួកគេជាមុនជាមួយនឹងទិសដៅផ្លូវតាមរយៈកម្មវិធី និងទទួលបានការអាប់ដេតស្វ័យប្រវត្តិសម្រាប់ប្រព័ន្ធ infotainment និង sat-nav ។

 

ការរចនាខាងក្នុងថ្មីដែលត្រូវបានផ្អែកលើធម្មជាតិ ត្រូវបានផ្តល់នូវពណ៌ចំនួនពីរគឺ Adventurous Green និង Rich Brown ។ ការប្ដេជ្ញាចិត្តរបស់ Kia ចំពោះបរិស្ថានក៏ត្រូវបានឆ្លុះបញ្ចាំងនៅក្នុងការតុបតែង ដោយការរួមបញ្ចូលទាំងការដាក់ស្បែកក្លែងក្លាយ (faux-leather) ដែលជាផ្នែកមួយនៃគំនិតផ្តួចផ្តើមរបស់ម៉ាកដើម្បីលុបបំបាត់ការប្រើប្រាស់ស្បែក(leather) បន្តិចម្តងៗនៅទូទាំងម៉ូដែលផ្សេងៗ ដោយចាប់ផ្តើមពី EV9 ។

 

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *