ប្លុករបស់ Carz, ព័ត៌មានរបស់ Carz

ក្រុមហ៊ុនលំដាប់ជប៉ុន Honda នឹងប្រើឆ្នាំងសាក Tesla លើឡានអគ្គីសនីថ្មីរបស់ខ្លួនទាំងអស់ចាប់ផ្តើមពីឆ្នាំ2025?

ក្រុមហ៊ុន Honda ដែលជាក្រុមហ៊ុនផលិតរថយន្តឈានមុខគេរបស់ប្រទេសជប៉ុន ដែលមានឥទ្ធពលយ៉ាងខ្លាំងលើទីផ្សារពិភពលោក នឹងចាប់ផ្តើមចេញរថយន្តអគ្គិសនីដំបូងបង្អស់របស់ខ្លួនភ្ជាប់មកជាមួយនឹង ឆ្នាំងសាករថយន្ត (NACS Port) របស់ក្រុមហ៊ុន Tesla ចាប់ពីឆ្នាំ​ 2025 ទៅ។

*NACS: ប្រព័ន្ធសាកថ្មអគ្គសនីស្តង់ដាររបស់អាមេរិកខាងជើង រឺត្រូវបានគេស្គាល់ថាជាស្ប្រព័ន្ធសាកថ្មអគ្គសនីស្តង់ដាររបស់រថយន្តក្រុមហ៊ុន Tesla Electric។

ដូចក្រុមហ៊ុនផលិតរថយន្តផ្សេងទៀតដែលព្យាយាមបង្កើតរបបគម្រើញ និង បទពិសោធន៏ថ្នីៗជូនអតិថេជន Honda បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថាខ្លួននឹងចូលរួមជាមួយក្រុមហ៊ុនផលិតរថយន្តអគ្គិសនីផ្សេងទៀត ដូចជាក្រុមហ៊ុន Ford និង GM ក្នុងការដំឡើងបច្ចេកវិទ្យាសាកថ្មអគ្គីសនីរបស់ Tesla ។

ដូច្នេះ រាល់រថយន្ត Honda EV (រថយន្តប្រភេទអគ្គីសនី) ទាំងអស់ដែលលក់នៅក្នុងតំបន់អាមេរិកខាងជើង នឹងមានរន្ធសាកថ្មរបស់ Tesla ។

បើយោងតាមនាយកដ្ឋានថាមពល  នៅសហរដ្ឋអាមេរិក Tesla មានស្ថានីយ៍ Supercharger ប្រហែល 17,000 ដើម។ សរុបទាំងអស់ មានស្ថានីយ៍សាកថ្មសាធារណៈប្រហែល 54,000 សរុប (រួមទាំងក្រុមហ៊ុន Tesla)។ ប៉ុន្តែមនុស្សជាច្រើនបានផ្តល់មតិថាស្ថានីយរបស់ Tesla គឺដំណើរការបានលឿននិង ស្រួលប្រើបំផុត។

អ្នកវិភាគបាននិយាយថា ឧបករណ៍ភ្ជាប់ និងខ្សែរបស់ Tesla’s North American Charging Standard (NACS) គឺស្រាលជាង និងងាយស្រួលដោះស្រាយជាងប្រព័ន្ធសាកថ្មរួមបញ្ចូលគ្នា (CCS) ដែលប្រើដោយឧស្សាហកម្មរថយន្តដែលនៅសល់ផ្សេងទៀត។

🖼Honda e:N SUV អគ្គិសនីជំនាន់ក្រោយនឹងមកដល់ប្រទេសចិននៅចុងឆ្នាំ 2024។

🖼Honda e:N SUV អគ្គិសនីជំនាន់ក្រោយនឹងមកដល់ប្រទេសចិននៅចុងឆ្នាំ 2024។

 

នៅក្នុងការកើនឡើងនៃបច្ចេកវិទ្យារថយន្តអគ្គិសនី មានការវិវឌ្ឍន៍គួរឱ្យចាប់អារម្មណ៍ដូចជា Honda សម្របតាមរន្ធសាកអគ្គីសនីរបស់ក្រុមហ៊ុន Tesla វាគួរឱ្យចាប់អារម្មណ៍ក្នុងការពិចារណាថាកត្តានេះ នឹងជះឥទ្ធិពលដល់ប្រទេសកំពុងអភិវឌ្ឍន៍ដូចជាប្រទេស កម្ពុជា យើងយ៉ាងដូចម្តេច?

យោងតាមកាសែត Khmer Times ប្រទេសកម្ពុជាបានកំណត់ឃើញមាន ការកំណើនឡើងនៃការប្រប្រាស់រថយន្ត EV (រថយន្តអគ្គិសនី) រហូតទៅដស់ 1,000% កាលពីឆ្នាំមុន ឆ្នាំ 2022 ដែលឆ្លុះបញ្ចាំងពីការកើនឡើងនៃការយល់ដឹងអំពីអត្ថប្រយោជន៍របស់ រថយន្តអគ្គីសនី។

 

⛽️ ស្ថានីយ៍អគ្គីសនីនៅ កម្ពុជា

⛽️ ស្ថានីយ៍អគ្គីសនីនៅ កម្ពុជា

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានមានប្រសាសន៍ថា នៅឆ្នាំ២០២២ បានបើកទំព័រថ្មីនៃការប្រើប្រាស់យានយន្តអគ្គិសនីនៅកម្ពុជា។

រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល ចង្អុលទៅរថយន្តអគ្គិសនី (EV) ដែលបានដំឡើងនៅក្នុងក្រសួងរបស់លោកកាលពីខែមីនា។ ក្រសួងដឹកជញ្ជូន។

🖼រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល ចង្អុលទៅរថយន្តអគ្គិសនី (EV) ដែលបានដំឡើងនៅក្នុងក្រសួងរបស់លោកកាលពីខែមីនា។ ក្រសួងដឹកជញ្ជូន។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *